ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 54 Khmer Standard Version (KHSV)

ព្រះ‌អម្ចាស់​មិន​បោះ​បង់​ក្រុង​យេរូ‌សាឡឹម​ទៀត​ឡើយ

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:ក្រុង​យេរូ‌សាឡឹម​អើយអ្នក​ដែល​លែង​មាន​កូន គឺ​ប្រៀប​ដូច​ជា​ស្ត្រី​អារតែ​ឥឡូវ​នេះ ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ!អ្នក​ដែល​លែង​សម្រាល​កូន​អើយ!ចូរ​អបអរ‌សាទរ​ឡើងដ្បិត​ភរិយា​ដែល​ស្វាមី​បោះ​បង់​ចោលនឹង​មាន​កូន​ច្រើន​ជាង​ភរិយា​ដែល​ស្វាមីនៅ​ជា​មួយ​ទៅ​ទៀត។

2. ចូរ​ពង្រីក​ជំរំ​របស់​អ្នក​ឲ្យ​ទូលាយ​ឡើងចូរ​លាត​ដំបូល​ក្រណាត់​នៃ​លំ‌នៅ​របស់​អ្នកឲ្យ​វែង​កុំ​សំចៃ​ឡើយ!ចូរ​ទាញ​ខ្សែ​ឲ្យ​វែង និង​បោះ​ចម្រឹង​ឲ្យ​មាំ

3. ដ្បិត​ទឹក​ដី​របស់​អ្នក​នឹង​រីក​កាន់​តែ​ធំ​ឡើងពូជ‌ពង្ស​អ្នក​នឹង​ទទួល​ស្រុក​របស់ប្រជា‌ជាតិ​ទាំង‌ឡាយ​មក​គ្រប់‌គ្រង​ឡើង​វិញព្រម​ទាំង​វិល​ទៅ​រស់​នៅ​ក្នុង​ក្រុង​ដែលគេ​បាន​បោះ​បង់​ចោល​ផង។

4. កុំ​ភ័យ​ខ្លាច​អ្វីអ្នក​នឹង​មិន​ត្រូវ​អាម៉ាស់​ទៀត​ឡើយកុំ​ព្រួយ​ចិត្ត​ឲ្យ​សោះដ្បិត​អ្នក​នឹង​លែង​បាត់​បង់​កិត្តិយស​ទៀត​ហើយអ្នក​នឹង​ភ្លេច​ភាព​អាម៉ាស់ដែល​អ្នក​ធ្លាប់​ជួប​ប្រទះ​កាល​នៅ​ពី​ក្មេងអ្នក​នឹង​ឈប់​នឹក​នា​ពី​ការ​ត្មះ‌តិះ‌ដៀលនៅ​គ្រា​ដែល​យើង​បោះ​បង់​ចោល​អ្នក។

5. ស្វាមី​របស់​អ្នក គឺ​ព្រះ‌អង្គ​ដែល​បាន​បង្កើត​អ្នក!ព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា«ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល»។ព្រះ​ដែល​បាន​លោះ​អ្នក​មក​នោះគឺ​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា«ព្រះ‌ជាម្ចាស់​នៃ​ផែនដី​ទាំង​មូល»។

6. អ្នក​ប្រៀប​ដូច​ជា​ស្ត្រី​ដែល​ប្ដី​បោះ​បង់​ចោលហើយ​កើត​ទុក្ខ​ក្រៀម‌ក្រំតែ​ឥឡូវ​នេះ ព្រះ‌អម្ចាស់​ត្រាស់​ហៅ​អ្នកឲ្យ​វិល​មក​វិញ​ហើយ។ព្រះ​របស់​អ្នក​មាន​ព្រះ‌បន្ទូល​ថា:“បុរស​ពុំ​អាច​បោះ​បង់​ចោល​ភរិយា​ដែលខ្លួន​រៀប‌ការ​កាល​ពី​នៅ​វ័យ​ក្មេង​បាន​ឡើយ”។

7. យើង​បាន​បោះ​បង់​អ្នក​មួយ‌ភ្លែត​មែនតែ​យើង​នឹង​ទទួលអ្នក​មក​វិញដោយ​ចិត្ត​អាណិត​អាសូរ​ពន់​ពេក​ណាស់។

8. យើង​បាន​ខឹង‌សម្បារ​នឹង​អ្នកព្រម​ទាំង​គេច​មុខ​ចេញ​ពី​អ្នក​មួយ​រយៈ​មែនប៉ុន្តែ យើង​នឹង​អាណិត​មេត្តា​អ្នកព្រោះ​យើង​ស្រឡាញ់​អ្នក​អស់‌កល្ប​ជា‌និច្ច។នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ដែល​លោះ​អ្នក​មក​វិញ។

9. កាល​ពី​ជំនាន់​លោក​ណូអេយើង​បាន​សន្យា​យ៉ាង​ម៉ឹង‌ម៉ាត់​ថាលែង​ឲ្យ​ទឹក​ជន់​លិច​ផែនដី​ម្ដង​ទៀតឥឡូវ​នេះ ក៏​ដូច្នោះ​ដែរ យើង​សន្យា​ថាលែង​ខឹង លែង​គំរាម​អ្នក​ទៀត​ហើយ។

10. ទោះ​បី​ភ្នំ​តូច​ភ្នំ​ធំ​កក្រើក​រំពើក​ក្ដីសេចក្ដី​ស្រឡាញ់​របស់​យើងមិន​ឃ្លាត​ចេញ​ពី​អ្នក​ឡើយរីឯ​សម្ពន្ធ‌មេត្រី​របស់​យើងដែល​ផ្ដល់​ឲ្យ​អ្នក​បាន​សុខ‌សាន្ត​នោះក៏​មិន​ប្រែ‌ប្រួល​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ដែល​អាណិត​មេត្តា​អ្នក។

11. ក្រុង​ដ៏​សែន​វេទនា​អើយ!អ្នក​ត្រូវ​ខ្យល់​ព្យុះ​បក់​បោកតែ​គ្មាន​អ្នក​ណា​សម្រាល​ទុក្ខ​អ្នក​ទេ។ឥឡូវ​នេះ យើង​យក​ថ្ម​ដ៏​ល្អ​ប្រណីតមក​សង់​អ្នក​ឡើង​វិញយើង​យក​ត្បូង​កណ្ដៀង​ចាក់​ជា​គ្រឹះ

12. យើង​យក​ត្បូង​ទទឹម​ធ្វើ​ជា​ប៉មយក​ពេជ្រ​ចរណៃ​ធ្វើ​ជា​ទ្វារព្រម​ទាំង​យក​ត្បូង​មក​ធ្វើ​ជា​កំពែង។

13. យើង​ជា​ព្រះ‌អម្ចាស់​នឹង​ប្រៀន‌ប្រដៅ​កូន​ចៅ​អ្នកដោយ​ខ្លួន​យើង​ផ្ទាល់ហើយ​កូន​ចៅ​របស់​អ្នកនឹង​មាន​សេចក្ដី​សុខ‌សាន្ត​យ៉ាង​បរិបូណ៌។

14. អ្នក​នឹង​បាន​រឹង‌មាំ ដោយ‌សារ​សេចក្ដី​សុចរិតហើយ​អ្នក​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ។គ្មាន​នរណា​មក​សង្កត់‌សង្កិន មក​បំភ័យឲ្យ​អ្នក​តក់‌ស្លុត​ទៀត​ទេ។

15. ប្រសិន​បើ​មាន​នរណា​វាយ​ប្រហារ​អ្នកនោះ​មិន​មែន​យើង​ចាត់​គេ​ឲ្យ​មក​ទេបើ​គេ​វាយ​ប្រហារ​អ្នកគេ​នឹង​ដួល​នៅ​មុខ​អ្នក​ជា​មិន​ខាន។

16. យើង​បាន​បង្កើត​ជាង​ដែកដែល​ដុត​ធ្យូង​លត់‌ដំ ផលិត​គ្រឿង​អាវុធដើម្បី​ធ្វើ​សឹក​សង្គ្រាមហើយ​យើង​ក៏​បាន​បង្កើត​អ្នក​កម្ទេចគ្រឿង​អាវុធ​នោះ​ដែរ។

17. គ្រឿង​សព្វា‌វុធ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​បង្កើតដើម្បី​វាយ​ប្រហារ​អ្នកនឹង​គ្មាន​ប្រសិទ្ធ‌ភាព​អ្វី​ឡើយចំពោះ​គូ‌វិវាទ​ដែល​ប្ដឹង​ចោទ​ប្រកាន់​អ្នកអ្នក​នឹង​ធ្វើ​ឲ្យ​គេ​ទទួល​ទោស​វិញ។យើង​នឹង​ការពារ​ពួក​អ្នក​បម្រើ​របស់​យើងព្រម​ទាំង​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​បែប​នេះ​ឯង- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។