ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 57 Khmer Standard Version (KHSV)

1. មនុស្ស​សុចរិត​កំពុង​តែ​វិនាសតែ​គ្មាន​នរណា​យក​ចិត្ត​ទុក​ដាក់មនុស្ស​ល្អ​បាត់​បង់​ជីវិតតែ​គ្មាន​នរណា​ចាប់​អារម្មណ៍​សោះមនុស្ស​សុចរិត​អន្តរាយដោយ​មនុស្ស​អាក្រក់​ធ្វើ​បាប។

2. ប៉ុន្តែ សន្តិ‌ភាព​នឹង​មក​ដល់អ្នក​ដែល​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវនឹង​បាន​សម្រាក​យ៉ាង​សុខ‌សាន្ត។

3. រីឯ​អ្នក​រាល់​គ្នា​ដែល​ជា​កូន​របស់​មេ​ធ្មប់ជា​ពួក​ក្បត់​ព្រះ‌ជាម្ចាស់ហើយ​គោរព​ព្រះ​ក្លែង‌ក្លាយចូរ​នាំ​គ្នា​ចូល​មក!

4. តើ​អ្នក​រាល់​គ្នា​កំពុង​ចំអក​ឲ្យ​នរណា?តើ​អ្នក​រាល់​គ្នា​ហា​មាត់​យ៉ាង​ធំហើយ​លៀន​អណ្ដាត​ដាក់​នរណា?អ្នក​រាល់​គ្នា​ពិត​ជា​កូន​បះ‌បោរនិង​ពូជ​អ្នក​កុហក​មែន!

5. អ្នក​រាល់​គ្នា​ថ្វាយ‌បង្គំ​អារក្ស​ព្រៃនៅ​ក្រោម​ដើម​ឈើ​សក្ការៈអ្នក​រាល់​គ្នា​សម្លាប់​កូន​ចៅ​ធ្វើ​យញ្ញ‌បូជានៅ​តាម​ជ្រោះ និង​នៅ​តាម​ក្រហែង​ថ្ម។

6. អ្នក​រាល់​គ្នា​ចាត់​ទុក​ថ្ម​ដ៏​រលើប​នៅ​ក្នុង​ជ្រោះ​ថាជា​សម្បត្តិ និង​ជា​ចំណែក​មត៌ក​ដ៏​សក្ការៈអ្នក​រាល់​គ្នា​ច្រួច‌ស្រា និង​សែន​នៅ​លើ​នោះ។តើ​ឲ្យ​យើង​អត់​ទ្រាំ​បាន​ឬ?

7. អ្នក​ធ្វើ​ពិធី​រួម​បវេណី​សក្ការៈ​នៅ​លើ​ភ្នំ​ខ្ពស់ៗអ្នក​ក៏​ឡើង​ទៅ​ធ្វើ​យញ្ញ‌បូជា​លើ​ភ្នំ​នោះ​ដែរ។

8. អ្នក​យក​រូប​លឹង្គ​របស់​ព្រះ​ក្លែង‌ក្លាយដាក់​នៅ​ខាង​ក្រោយ​ទ្វារ និង​នៅ​តាម​ក្រប​ទ្វារអ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​នៅ​ពី​ក្រោយ​ខ្នង​យើងគឺ​អ្នក​យក​សម្លៀក‌បំពាក់​ចេញព្រម​ទាំង​ឡើង​ទៅ​ដេក​ជា​មួយ​សហាយដែល​អ្នក​ស្រឡាញ់ហើយ​សម្លឹង​មើល​រូប​លឹង្គ​ទាំង​នោះ។

9. អ្នក​យក​ប្រេង​ក្រអូប និង​ទឹក​អប់​យ៉ាង​ច្រើនរត់​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ម៉ូឡុកអ្នក​ចាត់​ពួក​នាំ​សារ​ឲ្យ​ទៅ​ឆ្ងាយៗគឺ​រហូត​ទៅ​ដល់​ស្ថាន​មច្ចុរាជ។

10. អ្នក​ធ្វើ​ដំណើរ​រហូត​ទាល់​តែ​នឿយ‌ហត់តែ​អ្នក​មិន​ព្រម​ឈប់​ទេគឺ​អ្នក​ខំ​ប្រឹង‌ប្រែង ពុះ‌ពារ​ត​ទៅ​មុខ​ទៀត។

11. តើ​នរណា​ធ្វើ​ឲ្យ​អ្នក​ភ័យ​ខ្លាចរហូត​ដល់​អ្នក​ក្បត់​ចិត្ត​យើងហើយ​លែង​រវី‌រវល់​នឹក​នា​ដល់​យើង​បែប​នេះ?អ្នក​ឈប់​ស្រឡាញ់​យើង​ដូច្នេះមក​ពី​យើង​នៅ​ស្ងៀម​យូរ​ពេក​ឬ?

12. យើង​នឹង​លាត​ត្រដាង​អំពើ​ដែល​អ្នក​ប្រព្រឹត្តអំពើ​ដែល​អ្នក​ចាត់​ទុក​ថា​សុចរិត​នោះពុំ​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​អ្នក​សោះ​ឡើយ។

13. ពេល​អ្នក​ស្រែក​អង្វរ​ករឲ្យ​រូប​ព្រះ​ទាំង​នោះ​រំដោះ​អ្នក​ទៅ!រូប​ព្រះ​ទាំង​នោះ​នឹង​ត្រូវ​ខ្យល់​កួច​យក​បាត់​ទៅរីឯ​អ្នក​ដែល​មក​ជ្រក​កោន​ជា​មួយ​យើងនឹង​គ្រប់‌គ្រង​ស្រុក​ទេស​ទុក​ជា​មត៌កហើយ​ក៏​នឹង​បាន​ទទួល​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើងទុក​ជា​កម្មសិទ្ធិ​ដែរ។

ព្រះ‌អម្ចាស់​ប្រោស​ប្រជា‌ជន​របស់​ព្រះ‌អង្គ​ឲ្យ​ជា

14. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:ចូរ​ត្រួស‌ត្រាយ​រៀបចំ​ផ្លូវចូរ​យក​ឧបសគ្គ​ផ្សេងៗ​ចេញ​ពី​ផ្លូវរបស់​ប្រជា‌ជន​យើង!

15. ដ្បិត​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​ដែល​គង់​នៅអស់‌កល្ប​ជា‌និច្ចហើយ​ដែល​មាន​ព្រះ‌នាម​ដ៏‌វិសុទ្ធ​បំផុតមាន​ព្រះ‌បន្ទូល​ថា:យើង​ស្ថិត​នៅ​ក្នុង​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុតនិង​ជា​ស្ថាន​ដ៏‌វិសុទ្ធ​មែនតែ​យើង​ក៏​ស្ថិត​នៅ​ជា​មួយ​មនុស្ស​ដែល​ត្រូវ​គេសង្កត់‌សង្កិន និង​មនុស្ស​ដែល​គេ​មើល‌ងាយ​ដែរដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ដែល​គេ​មើល‌ងាយនិង​មនុស្ស​រង​ទុក្ខ​ខ្លោច‌ផ្សា។

16. យើង​មិន​រក​រឿង​អ្នក​រាល់​គ្នា​រហូត​ទេហើយ​ក៏​មិន​ខឹង​នឹង​អ្នក​រាល់​គ្នា​រហូត​ដែរបើ​មិន​ដូច្នោះ​ទេ សត្វ​លោក​ទាំង​ប៉ុន្មានដែល​យើង​បាន​បង្កើត​មកមុខ​ជា​រលត់​វិញ្ញាណ​មិន​ខាន។

17. យើង​បាន​ខឹង​នឹង​ប្រជា‌រាស្ត្រ​របស់​យើងព្រោះ​ពួក​គេ​មាន​ចិត្ត​លោភ‌លន់និង​ប្រព្រឹត្ត​អំពើ​អាក្រក់យើង​បាន​ដាក់​ទោស​ពួក​គេយើង​បាន​គេច​មុខ​ចេញ​ពី​ពួក​គេប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដីក៏​ប្រជា‌ជន​ដ៏​រឹង‌រូស​នេះ នៅ​តែ​ប្រព្រឹត្ត​តាមទំនើង​ចិត្ត​របស់​ខ្លួន​ដដែល។

18. យើង​ស្គាល់​មារយាទ​របស់​គេ​យ៉ាង​ច្បាស់តែ​យើង​នឹង​ប្រោស​គេ​ឲ្យ​បាន​ជា​សះ‌ស្បើយយើង​នឹង​ដឹក​នាំ​គេព្រម​ទាំង​សម្រាល​ទុក្ខ​ប្រជា‌ជនដែល​កំពុង​កាន់​ទុក្ខ​នេះ​ទៀត​ផង។

19. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថាយើង​នឹង​ដាក់​ពាក្យ​សរសើរ​តម្កើងនៅ​ក្នុង​មាត់​ពួក​គេ។ចូរ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​កើត​មាន​ដល់អ្នក​ដែល​នៅ​ឆ្ងាយៗ​ក៏​ដូច​ជា​អ្នក​ដែល​នៅ​ជិតយើង​នឹង​ប្រោស​ពួក​គេ​ឲ្យបាន​ជា​សះ‌ស្បើយ​មែន!

20. រីឯ​មនុស្ស​អាក្រក់​វិញ ប្រៀប​បាន​នឹងរលក​សមុទ្រ​ដែល​កំពុង​តែ​បក់​បោកគ្មាន​នរណា​អាច​ធ្វើ​ឲ្យ​ស្ងប់​ឡើយទឹក​សមុទ្រ​នោះ​បញ្ចេញ​ភក់​ជ្រាំសព្វ​បែប​យ៉ាង​មក។

21. ព្រះ​របស់​ខ្ញុំ​មាន​ព្រះ‌បន្ទូល​ថា:មនុស្ស​អាក្រក់​មិន​បាន​សេចក្ដី​សុខ‌សាន្ត​ទេ។