ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 38 Khmer Standard Version (KHSV)

ព្រះ‌បាទ​ហេ‌សេគា​ប្រឈួន និង​បាន​ជា​វិញ

1. នៅ​គ្រា​នោះ ព្រះ‌បាទ​ហេ‌សេគា​ប្រឈួន​ជា​ទម្ងន់ ហៀប​នឹង​សុគត។ ព្យាការី​អេសាយ ជា​កូន​លោក​អម៉ូស មក​គាល់​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា សូម​ព្រះ‌ករុណា​ផ្ដែ‌ផ្ដាំ​ព្រះ‌រាជ‌វង្សា‌នុវង្ស​ឲ្យ​ហើយ​ទៅ ដ្បិត​ព្រះ‌ករុណា​មិន​អាច​រស់​រាន​ត​ទៅ​ទៀត​បាន​ទេ គឺ​ព្រះ‌ករុណា​ជិត​សោយ​ទិវង្គត​ហើយ»។

2. ព្រះ‌បាទ​ហេ‌សេគា​បែរ​ព្រះ‌ភ័ក្ត្រ​ទៅ​រក​ជញ្ជាំង ហើយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ដូច​ត​ទៅ៖

3. «ឱ! ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​ថា ទូលបង្គំ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ទូលបង្គំ​ប្រព្រឹត្ត​តែ​អំពើ​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ប៉ុណ្ណោះ!»។ ព្រះ‌បាទ​ហេ‌សេគា​បង្ហូរ​ជល‌នេត្រ​យ៉ាង​ខ្លាំង។

4. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អេសាយ​ដូច​ត​ទៅ៖

5. «ចូរ​វិល​ទៅ​ប្រាប់​ស្ដេច​ហេសេ‌គា​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ដាវីឌ​ដែល​ជា​អយ្យកោ​របស់​ព្រះ‌ករុណា មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ​នេះ: “យើង​បាន​ឮ​ពាក្យ​អង្វរ​របស់​អ្នក ហើយ​យើង​ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។ យើង​នឹង​បន្ថែម​អាយុ​ឲ្យ​អ្នក​ដប់​ប្រាំ​ឆ្នាំ​ទៀត។

6. យើង​នឹង​រំដោះ​អ្នក ព្រម​ទាំង​រំដោះ​ក្រុង​យេរូ‌សាឡឹម​នេះ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី យើង​ក៏​នឹង​ការ‌ពារ​ក្រុង​នេះ​ដែរ”»។

7. លោក​អេសាយ​ទូល​ស្ដេច​វិញ​ថា៖ «ព្រះ‌អម្ចាស់​នឹង​ប្រទាន​ទី​សម្គាល់​មួយ ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ថា ព្រះ‌អម្ចាស់​មុខ​ជា​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ

8. គឺ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ស្រមោល​ថ្ងៃ ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង​របស់​ព្រះ‌បាទ​អហាស ដើរ​ថយ​ក្រោយ​ដប់​កាំ»។ ពេល​នោះ ស្រមោល​ដែល​ជ្រេ​ទៅ​ហើយ​ក៏​ថយ​ក្រោយ​វិញ​ដប់​កាំ​មែន។

9. ក្រោយ​ពេល​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា បាន​ជា​សះ‌ស្បើយ​ពី​ជំងឺ​វិញ ស្ដេច​ក៏​លើក​ទំនុក‌តម្កើង​ព្រះ‌អម្ចាស់​ដូច​ត​ទៅ:

10. «ខ្ញុំ​នឹក​ថា ខ្ញុំ​រស់​បាន​តែ​ពាក់​កណ្ដាល​អាយុហើយ​ខ្ញុំ​ត្រូវ​លា​ចាក​លោក​នេះទៅ​កាន់​ស្ថាន​មនុស្ស​ស្លាប់ ដើម្បី​បន្ត​អាយុ​ជីវិតដែល​នៅ​សល់​នៅ​ស្ថាន​នោះ។

11. ខ្ញុំ​នឹក​ថា ខ្ញុំ​នឹង​លែង​ឃើញ​ព្រះ‌ភ័ក្ត្រ​របស់ ព្រះ‌អម្ចាស់​ក្នុង​ពិភព​របស់​មនុស្ស​ទៀត​ហើយហើយ​នៅ​ក្នុង​ពិភព​នេះខ្ញុំ​ក៏​នឹង​លែង​ឃើញ​មុខ​មនុស្ស​ណា​ម្នាក់​ដែរ។

12. ជីវិត​ខ្ញុំ​ត្រូវ​ឃ្លាត​ចាក​ឆ្ងាយ​ពី​ខ្ញុំ​ទៅដូច​គង្វាល​រើ​ជំរំ​របស់​គេព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​ចប់នៅ​ពេល​ល្ងាច ដូច​ជាង​តម្បាញ​មូរ​ក្រណាត់ដែល​គាត់​បាន​ត្បាញ​ហើយ​នោះ​ដែរ។

13. ខ្ញុំ​នឹង​ត្រូវ​វិនាស​មុន​ពេល​ថ្ងៃ​រះព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​សព្វ​សព៌ាង្គ​កាយប្រៀប​ដូច​ជា​មាន​សត្វ​សិង្ហ​មក​ទំពា​ឆ្អឹង​ខ្ញុំព្រះ‌អម្ចាស់​អើយ ចាប់​ពី​ថ្ងៃ​ដល់​យប់ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​ចប់។

14. ខ្ញុំ​ស្រែក​យំ​ដូច​សត្វ​ត្រចៀក​កាំ ខ្ញុំ​ថ្ងូរ​ដូច​ព្រាបភ្នែក​ខ្ញុំ​សម្លឹង​មើល​ទៅ​លើ​មេឃ ទាំង​ទុក្ខ​សោកឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​វេទនា​ខ្លាំង​ណាស់សូម​ជួយ​ស្រោច​ស្រង់​ទូលបង្គំ​ផង!

15. តើ​ខ្ញុំ​អាច​ថ្លែង​ដូច​ម្ដេច?តើ​ខ្ញុំ​ទូល​ទៅ​ព្រះ‌អង្គ​ដូច​ម្ដេច​ខ្លះ?ព្រះ‌អង្គ​ទេ​តើ​ដែល​បាន​ធ្វើឲ្យ​ការណ៍​នេះ​កើត​ឡើងខ្ញុំ​មាន​ចិត្ត​ជូរ​ចត់​ជា​ខ្លាំងធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ទាន​ដំណេក​មិន​លក់​ឡើយ។

16. ព្រះ‌អម្ចាស់​អើយ មនុស្ស​មាន​ជីវិតដោយ‌សារ​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះ‌អង្គទូលបង្គំ​នៅ​មាន​ដង្ហើម​ចេញ​ចូលក៏​ដោយ‌សារ​តែ​ព្រះ‌ហឫទ័យ​សប្បុរស​នេះ​ដែរព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំមាន​កម្លាំង និង​មាន​ជីវិត​ឡើង​វិញ។

17. ឥឡូវ​នេះ ចិត្ត​ជូរ​ចត់​របស់​ទូលបង្គំប្រែ​មក​ជា​ចិត្ត​ដ៏​សុខ‌សាន្ត ដ្បិត​ព្រះ‌អង្គ​ផ្ទាល់​សព្វព្រះ‌ហឫទ័យ​ស្រង់​ជីវិត​ទូលបង្គំឲ្យ​ចៀស​ផុត​ពី​រណ្ដៅ​មច្ចុរាជព្រះ‌អង្គ​លែង​នឹក​នា​ពី​អំពើ​បាប​របស់​ទូលបង្គំទៀត​ហើយ។

18. ក្នុង​ស្ថាន​មនុស្ស​ស្លាប់គ្មាន​នរណា​អាច​លើក​តម្កើង​ព្រះ‌អង្គ​បាន​ឡើយមច្ចុរាជ​ក៏​ពុំ​អាច​សរសើរ​តម្កើង​ព្រះ‌អង្គហើយ​អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្ដៅក៏​ពុំ​អាច​សង្ឃឹម​លើ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្ររបស់​ព្រះ‌អង្គ​បាន​ទៀត​ដែរ។

19. មាន​តែ​អ្នក​ដែល​នៅ​រស់​ប៉ុណ្ណោះដែល​អាច​លើក​តម្កើង​ព្រះ‌អង្គដូច​ទូលបង្គំ​លើក​តម្កើង​ព្រះ‌អង្គ​នៅ​ថ្ងៃ​នេះ។ឪពុក​នឹង​តំណាល​ប្រាប់​កូនៗ​របស់​ខ្លួនអំពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ។

20. ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​សង្គ្រោះ​ទូលបង្គំយើង​ខ្ញុំ​នឹង​ប្រគំ​តូរ្យ‌តន្ត្រីនៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត​យើង​ខ្ញុំ»។

21. បន្ទាប់​មក លោក​អេសាយ​បង្គាប់​ទៅ​រាជ​បម្រើ​ថា៖ «ចូរ​យក​ម្សៅ​ឧទុម្ពរ​មក​លាប​លើ​ដំបៅ​របស់​ព្រះ‌ករុណា​ទៅ នោះ​ស្ដេច​នឹង​បាន​ជា​សះ​ស្បើយ​មិន​ខាន»។

22. ពេល​នោះ ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មាន​ទី​សម្គាល់​អ្វី​ដែល​នាំ​ឲ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មុខ​ជា​អាច​ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​បាន?»។