ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 40 Khmer Standard Version (KHSV)

ភាគ​ទី​ពីរ ព្រះ‌ជាម្ចាស់​សម្រាល​ទុក្ខ​ជន‌ជាតិ​អ៊ីស្រា‌អែល

សេចក្ដី​ប្រកាស​ស្ដី​អំពី​ការ​សង្គ្រោះ

1. ព្រះ​របស់​អ្នក​រាល់​គ្នា​មាន​ព្រះ‌បន្ទូល​ថា៖«ចូរ​ជួយ​សម្រាល​ទុក្ខ​ប្រជា‌ជន​របស់​យើងកុំ​បង្អង់​ឡើយ!

2. ចូរ​លើក​ទឹក​ចិត្ត​អ្នក​ក្រុង​យេរូ‌សាឡឹមហើយ​ប្រកាស​ប្រាប់​គេ​ថាពេល​វេលា​ដែល​ខ្មាំង​បង្ខំ​ឲ្យ​គេ​ធ្វើ​ការយ៉ាង​ធ្ងន់​នោះ បាន​ចប់​សព្វ​គ្រប់​ហើយ!គេ​រង​ទុក្ខ​ទោស​គ្រប់​គ្រាន់​ហើយ! ព្រះ‌អម្ចាស់​បាន​ដាក់​ទោស​គេព្រោះ​តែ​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្តហើយ​គេ​ក៏​បាន​រង​ទុក្ខ​ទោស​នោះមួយ​ទ្វេ​ជា​ពីរ​ដែរ!»។

3. មាន​សំឡេង​មួយ​ស្រែក​ថា៖«នៅ​វាល​រហោ‌ស្ថានចូរ​បើក​ផ្លូវ​ថ្វាយ​ព្រះ‌អម្ចាស់ចូរ​កាប់​ឆ្ការ​ព្រៃ​របោះ​ធ្វើ​ផ្លូវ​ថ្វាយ​ព្រះ​នៃ​យើង

4. ត្រូវ​បំពេញ​ច្រក​ភ្នំ​ទាំង‌ឡាយហើយ​ពង្រាប​ភ្នំ​តូច​ភ្នំ​ធំ​ទាំង​ប៉ុន្មាន​ឲ្យ​រាបកន្លែង​ណា​មាន​ដី​ខ្ពស់​ទាបត្រូវ​ធ្វើ​ឲ្យ​ទៅ​ជា​វាល​រាប​ស្មើកន្លែង​ណា​រដិប‌រដុប​ក៏​ត្រូវ​ពង្រាប​ឲ្យ​ស្មើ​ផង​ដែរ។

5. ពេល​នោះ ព្រះ‌អម្ចាស់​នឹង​សម្តែង​សិរី‌រុងរឿងឲ្យ​មនុស្ស​លោក​ឃើញ​ក្នុង​ពេល​ជា​មួយ​គ្នាដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ»។

6. មាន​សំឡេង​មួយ​បង្គាប់​ថា៖«ចូរ​ស្រែក​ប្រកាស​ចុះ!»សំឡេង​មួយ​ទៀត​សួរ​ថា៖«តើ​ឲ្យ​ខ្ញុំ​ស្រែក​ប្រកាស​អំពី​រឿង​អ្វី?»។«មនុស្ស​លោក​ប្រៀប​ដូច​ជា​ស្មៅរីឯ​អំពើ​ល្អ​ទាំង​ប៉ុន្មាន​របស់​គេប្រៀប​ដូច​ជា​ផ្កា​ដែល​ដុះ​តាម​វាល​ស្មៅ។

7. នៅ​ពេល​ណា​ខ្យល់​របស់​ព្រះ‌អម្ចាស់​បក់​មក​លើស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​ស្រពោន​ដែរ។ប្រជា‌រាស្ត្រ​នេះ​ប្រៀប​បាន​នឹង​ស្មៅ។

8. ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​ស្រពោនប៉ុន្តែ ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​យើងនៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច»។

9. ក្រុង​ស៊ីយ៉ូន​ជា​អ្នក​នាំ​ដំណឹង‌ល្អ​អើយចូរ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់!ក្រុង​យេរូ‌សាឡឹម​ជា​អ្នក​នាំ​ដំណឹង‌ល្អ​អើយចូរ​ស្រែក​ឲ្យ​អស់​ទំហឹង កុំ​ខ្លាច​អ្វី​ឡើយ!ចូរ​ប្រាប់​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា​ថា:មើល​ហ្ន៎ ព្រះ​របស់​អ្នក​រាល់​គ្នា!

10. មើល​ហ្ន៎ ព្រះ‌ជា‌អម្ចាស់​យាង​មកប្រកប​ដោយ​ឫទ្ធា‌នុភាពព្រះ‌អង្គ​យាង​មក​ប្រកប​ដោយ​ព្រះ‌បារមីដើម្បី​គ្រង​រាជ្យ។ព្រះ‌អង្គ​នាំ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​លោះមក​ជា​មួយ​ពួក​គេ​នាំ​គ្នា​ដើរនៅ​ខាង​មុខ​ព្រះ‌អង្គ។

11. ព្រះ‌អង្គ​នឹង​ថែ‌រក្សា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គដូច​គង្វាល​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ​ឡើង​ប្រមូល​កូន​ចៀមព្រះ‌អង្គ​បី​កូន​តូចៗ​ជាប់​នឹង​ព្រះ‌ឱរាហើយ​ព្រះ‌អង្គ​ថែ​ទាំ​មេ​ចៀមដែល​កំពុង​បំបៅ​កូន​ផង​ដែរ។

គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​ព្រះ‌ជាម្ចាស់​ឡើយ

12. តើ​នរណា​យក​ដៃ​ក្បង់​ទឹក​សមុទ្រ​មក​វាល់ហើយ​យក​បាត​ដៃ​វាស់​ទំហំ​ផ្ទៃ​មេឃ?តើ​នរណា​យក​រង្វាល់​មក​វាល់​ធូលីហើយ​ថ្លឹង​ទម្ងន់​ភ្នំ​ធំ​តូច​ទាំង‌ឡាយ?

13. តើ​នរណា​ស្ទង់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់តើ​នរណា​ធ្វើ​ជា​ទី​ប្រឹក្សា​ជួយ​គំនិត​ព្រះ‌អង្គ?

14. តើ​ព្រះ‌អង្គ​សុំ​នរណា​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សាដើម្បី​ថ្វាយ​យោបល់​ព្រះ‌អង្គ?តើ​នរណា​បង្រៀន​ព្រះ‌អង្គ​អំពី​មាគ៌ា​ដ៏​សុចរិត?តើ​នរណា​បង្រៀន​ព្រះ‌អង្គ​ឲ្យ​ស្គាល់​ប្រាជ្ញាហើយ​ណែ‌នាំ​ព្រះ‌អង្គ​ឲ្យ​ស្គាល់​មាគ៌ានៃ​បញ្ញា​ឈ្លាស​វៃ?

15. ប្រជា‌ជាតិ​ទាំង‌ឡាយ​ប្រៀប​ដូច​ជាដំណក់​ទឹក​ដែល​ធ្លាក់​ទៅ​ក្នុង​ពាងពួក​គេ​មាន​តម្លៃ​ដូច​ធូលី​ដី​នៅ​លើ​ជញ្ជីង។កោះ​ទាំង‌ឡាយ​ប្រៀប​បាន​នឹង​ធូលី​ដីដែល​ផាត់​ទៅ​តាម​ខ្យល់។

16. ព្រៃ​ឈើ​នៅ​ស្រុក​លីបង់​ពុំ​មាន​ច្រើន​ល្មមសម្រាប់​ធ្វើ​ជា​អុសហើយ​សត្វ​ដែល​នៅ​ក្នុង​ព្រៃ​នោះ​ក៏​ពុំ​មាន​ច្រើនល្មម សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អង្គ​ដែរ។

17. នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គប្រជា‌ជាតិ​ទាំង​អស់​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះគឺ​ពួក​គេ​ថោក​ជាង​អ្វីៗ​ដែល​ឥត​ប្រយោជន៍និង​ឥត​បាន​ការ​ទៅ​ទៀត។

18. តើ​អ្នក​រាល់​គ្នា​ចង់​ប្រៀប​ប្រដូច​ព្រះ‌ជាម្ចាស់ទៅ​នឹង​ព្រះ​ណា?តើ​អ្នក​រាល់​គ្នា​យក​អ្វី​មក​តំណាង​ព្រះ‌អង្គ?

19. អ្នក​រាល់​គ្នា​ប្រដូច​ព្រះ‌អង្គទៅ​នឹង​ព្រះ​ក្លែង‌ក្លាយ​ឬ?ទេ! គឺ​ជាង​ទេ​តើ ដែល​សូន​ធ្វើ​រូប​ព្រះ​ទាំង​នោះជាង​មាស​យក​មាស​មក​ស្រោប​រូប​នោះព្រម​ទាំង​ធ្វើ​ខ្សែ​ក​ប្រាក់​ពាក់​ឲ្យ​ទៀត​ផង។

20. រីឯ​ជន​ក្រីក្រ​ដែល​គ្មាន​មាស​គ្មាន​ប្រាក់គេ​ជ្រើស​រើស​យក​ឈើ​ខ្លឹមហើយ​រក​ជាង​មួយ​រូប​ដ៏​ចំណានឲ្យ​ឆ្លាក់​ធ្វើ​រូប​ព្រះ​ដ៏​រឹង‌មាំ។

21. តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ដឹង​ទេ​ឬ?តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ឮ​ទេ​ឬ?តើ​គេ​មិន​បាន​ផ្សព្វ‌ផ្សាយ​ប្រាប់​អ្នក​រាល់​គ្នាតាំង​ពី​ដើម​ដំបូង​មក​ទេ​ឬ?តើ​អ្នក​រាល់​គ្នា​ពុំ​យល់​អំពី​ដើម​កំណើត​របស់ផែនដី​នេះ​ទេ​ឬ?

22. ព្រះ‌អង្គ​ដែល​គង់​នៅ​ពី​លើ​លំហ​អាកាសទ្រង់​ទត​មើល​មនុស្ស​នៅ​លើ​ផែនដីឃើញ​មនុស្ស​ដូច​សត្វ​ស្រមោចព្រះ‌អង្គ​លាត​សន្ធឹង​ផ្ទៃ​មេឃដូច​គេ​លាត​សន្ធឹង​ក្រណាត់​មួយ​ផ្ទាំងព្រះ‌អង្គ​ដំឡើង​ផ្ទៃ​មេឃ​ធ្វើ​ជា​ព្រះ‌ដំណាក់ដូច​ដំឡើង​ព្រះ‌ពន្លា។

23. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​ទាំង‌ឡាយទៅ​ជា​ឥត​ប្រយោជន៍ព្រះ‌អង្គ​ធ្វើ​ឲ្យ​អ្នក​កាន់​អំណាច​ទាំង​ប៉ុន្មាននៅ​លើ​ផែនដី​ទៅ​ជា​ឥត​បាន​ការ។

24. អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​ដុះទោះ​បី​លូត​លាស់ ឬ​មិន​លូត​លាស់ចាក់​ឫស ឬ​មិន​ចាក់​ឫស​ក្ដីពេល​ណា​ខ្យល់​របស់​ព្រះ‌អម្ចាស់​បក់​មក​លើក៏​ស្វិត​ក្រៀម​អស់រួច​ត្រូវ​ខ្យល់​កួច​យក​បាត់​ទៅ​ដូច​កម្ទេច​ចំបើង។

25. ព្រះ​ដ៏‌វិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖តើ​អ្នក​រាល់​គ្នា​ប្រៀប​ប្រដូច​យើងទៅ​នឹង​នរណា?តើ​នរណា​អាច​ស្មើ​នឹង​យើង​បាន?

26. ចូរ​ងើយ​ទៅ​លើ​មេឃ ហើយ​រំពៃ​មើល​ចុះ!តើ​នរណា​បាន​បង្កើត​ផ្កាយ​ទាំង​នោះ?គឺ​ព្រះ‌អម្ចាស់​ដែល​បាន​ហៅ​ហ្វូង‌តារា​ទាំង​នោះឲ្យ​រះ​ឡើង ផ្ដុំ​គ្នា​ជា​កង‌ទ័ពព្រះ‌អង្គ​ហៅ​ផ្កាយ​នីមួយៗ​តាម​ឈ្មោះ​របស់​វា។ដោយ‌សារ​មហិទ្ធិ‌ឫទ្ធិនិង​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែឥត​មាន​ផ្កាយ​ណា​មួយ​ពុំ​ព្រម​រះ​នោះ​ឡើយ។

27. ម្នាល​កូន​ចៅ​របស់​លោក​យ៉ាកុប​អើយ!ម្នាល​ប្រជា‌ជន​អ៊ីស្រា‌អែល​អើយ!ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចេះ​តែ​ពោល​ថា៖ ព្រះ‌អម្ចាស់​មិន​យល់​ទុក្ខ​លំបាក​របស់​ខ្ញុំ​ទេព្រះ​របស់​ខ្ញុំ​មិន​អើពើ​នឹង​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ឡើយ។

28. តើ​អ្នក​មិន​ធ្លាប់​ដឹង​ទេ​ឬ?តើ​អ្នក​មិន​ធ្លាប់​ឮ​ទេ​ឬ​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​ដែល​គង់​នៅ​អស់‌កល្ប​ជា‌និច្ចបាន​បង្កើត​ផែនដី​ទាំង​មូល?ព្រះ‌អង្គ​មិន​ចេះ​នឿយ‌ហត់មិន​ចេះ​អស់​កម្លាំងរីឯ​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គក៏​គ្មាន​នរណា​អាច​ស្ទង់​បាន​ដែរ។

29. ព្រះ‌អង្គ​ប្រទាន​កម្លាំង​ពលំដល់​អ្នក​នឿយ‌ហត់ និង​ខ្សោះ​ល្វើយ។

30. ក្មេង​ជំទង់ៗ​តែង​នឿយ‌ហត់ និង​អស់​កម្លាំងហើយ​មនុស្ស​ពេញ​កម្លាំង​ក៏​តែង​ភ្លាត់​ដួល​ដែរ

31. រីឯ​អ្នក​ជឿ​សង្ឃឹម​លើ​ព្រះ‌អម្ចាស់តែងតែ​មាន​កម្លាំង​ថ្មី​ជា‌និច្ចប្រៀប​បាន​នឹង​សត្វ​ឥន្ទ្រី​ហោះ​ហើរគេ​ស្ទុះ​រត់​ទៅ​មុខ ដោយ​មិន​ចេះ​ហត់ហើយ​ដើរ​ដោយ​មិន​ចេះ​អស់​កម្លាំង។