ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 53 Khmer Standard Version (KHSV)

1. ប្រជា‌ជន​តប​ថា តើ​នរណា​ជឿសេចក្ដី​ដែល​គេ​ប្រាប់​យើង?តើ​ព្រះ‌អម្ចាស់​បាន​សម្តែង​ឫទ្ធិ‌បារមីចំពោះ​នរណា?

2. នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់អ្នក​បម្រើ​ប្រៀប​បាន​នឹង​ពន្លក​មួយដែល​លូត​លាស់​មិន​សូវ​ល្អដូច​ដំណាំ​ដែល​ដុះ​ចេញ​ពី​ដី​ហួត‌ហែង។លោក​គ្មាន​រូប​សម្បត្តិ និង​គ្មាន​កិត្តិយស​ថ្លៃ‌ថ្នូរគួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយហើយ​លោក​ក៏​គ្មាន​រូប​រាង​អ្វី​គួរ​ឲ្យទាក់‌ទាញ​ចិត្ត​យើង​ដែរ។

3. លោក​ជា​មនុស្ស​ដែល​ត្រូវ​គេ​មើល‌ងាយគ្មាន​នរណា​រាប់​រក។លោក​ជា​មនុស្ស​ស្គាល់​តែ​ការ​ឈឺ​ចាប់ធ្លាប់​តែ​រង​ទុក្ខ​វេទនាលោក​ដូច​មនុស្ស​ដែល​គេ​ខ្ពើមគេ​ខ្ទប់​មុខ​មិន​ហ៊ាន​សម្លឹង​មើល​ទេ។យើង​បាន​មើល‌ងាយ​លោកហើយ​មិន​រាប់​រក​លោក​ឡើយ។

4. តាម​ពិត លោក​បាន​រង​ទុក្ខ​វេទនា​ជំនួស​យើងលោក​ទទួល​យក​ការ​ឈឺ​ចាប់​របស់​យើងមក​ដាក់​លើ​ខ្លួន​លោក។រីឯ​យើង​វិញ យើង​ស្មាន​ថាព្រះ‌ជាម្ចាស់​បាន​ដាក់​ទោស​លោកព្រះ‌អង្គ​បាន​វាយ និង​បន្ទាប​បន្ថោក​លោក។

5. ប៉ុន្តែ លោក​ត្រូវ​គេ​ចាក់​ទម្លុះព្រោះ​តែ​ការ​បះ‌បោរ​របស់​យើងលោក​ត្រូវ​គេ​ជាន់​ឈ្លីព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​យើងលោក​បាន​រង​ទារុណ‌កម្មដើម្បី​ឲ្យ​យើង​ទទួល​សេចក្ដី​សុខ‌សាន្តហើយ​ដោយ‌សារ​ស្នាម​របួស​របស់​លោកយើង​ក៏​បាន​ជា​សះ‌ស្បើយ។

6. កាល​ពី​មុន យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​វង្វេងដូច​ចៀម​ដែល​បែក​ចេញ​ពី​ហ្វូងម្នាក់ៗ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន​ផ្ទាល់តែ​ព្រះ‌អម្ចាស់​បាន​ទម្លាក់​កំហុស​របស់យើង​ទាំង​អស់​គ្នា​ទៅ​លើ​លោក។

7. លោក​ត្រូវ​គេ​ធ្វើ​ទារុណ‌កម្ម លោក​បន្ទាប​ខ្លួនមិន​ហើប​មាត់​ទាល់​តែ​សោះដូច​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​ទី​ពិឃាតឬ​ដូច​ចៀម​ឈរ​ស្ងៀម​នៅ​មុខ​អ្នក​កាត់​រោមលោក​មិន​បាន​ហើប​មាត់​ទាល់​តែ​សោះ។

8. គេ​ចាប់​លោក​ទាំង​បង្ខំ​យក​ទៅ​កាត់​ទោសហើយ​នាំ​ទៅ​សម្លាប់គ្មាន​នរណា​រវី‌រវល់​យក​ចិត្ត​ទុក​ដាក់នឹង​ពូជ‌ពង្ស​របស់​លោក​ឡើយ។គេ​បាន​ដក​លោក​ចេញ​ពី​ចំណោម​មនុស្សដែល​រស់​នៅ​លើ​ផែនដី​នេះលោក​ត្រូវ​គេ​វាយ​រហូត​ដល់​បាត់​បង់​ជីវិតព្រោះ​តែ​អំពើ​បាប​នៃ​ប្រជា‌ជន​របស់​លោក។

9. ទោះ​បី​លោក​មិន​ដែល​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅឬ​និយាយ​បោក​បញ្ឆោត​នរណា​ក្ដីក៏​គេ​បញ្ចុះ​សព​លោក​ក្នុង​ចំណោម​មនុស្ស​ពាលនិង​ក្នុង​ផ្នូរ​របស់​អ្នក​មាន។

10. ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​បម្រើរបស់​ព្រះ‌អង្គ​រង​ទុក្ខ​លំបាក​ដ៏​ខ្លោច‌ផ្សា។ដោយ​លោក​បាន​បូជា​ជីវិតធ្វើ​ជា​យញ្ញ‌បូជា​លោះ​បាប​សម្រាប់​អ្នក​ដទៃព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​លោក​មាន​ពូជ‌ពង្សព្រះ‌អង្គ​នឹង​បន្ត​អាយុ​ជីវិត​របស់​លោកហើយ​ព្រះ‌អម្ចាស់​នឹង​សម្រេច​តាម​ព្រះ‌ហឫទ័យរបស់​ព្រះ‌អង្គ​តាម​រយៈ​លោក។

11. “ក្រោយ​ពី​បាន​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​មកជីវិត​របស់​អ្នក​បម្រើ​នឹង​មាន​ពន្លឺមនុស្ស​ជា​ច្រើន​នឹង​ទទួល​ស្គាល់ចំណេះ​ដឹង​របស់​លោក។អ្នក​បម្រើ​របស់​យើង​សុចរិតលោក​ក៏​ប្រោស​មហា‌ជន​ឲ្យ​បាន​សុចរិតដោយ​ទទួល​យក​កំហុស​របស់​ពួក​គេ។

12. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រគល់ឲ្យ​លោក​គ្រប់‌គ្រង​លើ​មនុស្ស​ជា​ច្រើនលោក​នឹង​ចែក​ជយ‌ភ័ណ្ឌ​រួម​ជា​មួយពួក​កាន់​អំណាចព្រោះ​លោក​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់រហូត​ដល់​បាត់​បង់​ជីវិត និង​សុខ​ចិត្ត​ឲ្យគេ​រាប់​បញ្ចូល​ទៅ​ក្នុង​ចំណោម​ជន​ឧក្រិដ្ឋដ្បិត​លោក​ទទួល​យក​បាប​របស់​មនុស្ស​ទាំង​អស់មក​ដាក់​លើ​ខ្លួន​លោកព្រម​ទាំង​ទូល‌អង្វរ​ឲ្យ​មនុស្ស​បាប​ផង”។