ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 47 Khmer Standard Version (KHSV)

ក្រុង​បាប៊ី‌ឡូន​ជាប់​ទោស

1. ក្រុង​បាប៊ី‌ឡូន​អើយអ្នក​រលំ​ហើយចូរ​អង្គុយ​នៅ​ក្នុង​ធូលី​ដី​ទៅ!ក្រុង​របស់​ជន‌ជាតិ​ខាល់ដេ​អើយចូរ​អង្គុយ​ផ្ទាល់​នឹង​ដី​នេះ​ទៅអ្នក​គ្មាន​បល្ល័ង្ក​ទៀត​ទេ។គេ​លែង​ហៅ​អ្នក​ថា​ជា​ក្រុង​ដ៏​ល្អ​ប្រណីតឬ​ក្រុង​ដ៏​សម្បូណ៌​សប្បាយ​ទៀត​ហើយ។

2. ចូរ​យក​ត្បាល់​ពីរ​មក​កិន​ម្សៅចូរ​យក​ស្បៃ​ចេញ​ពី​មុខចូរ​លាត់​សំពត់​ឡើង ដើរ​ឆ្លង​ទឹក​ទន្លេ​ទៅ!

3. មនុស្ស‌ម្នា​នឹង​ឃើញ​កេរ‌ខ្មាស​របស់​អ្នកគេ​នឹង​ឃើញ​ភាព​អាម៉ាស់​របស់​អ្នកយើង​នឹង​សង‌សឹក​អ្នក យើង​នឹង​ប្រហារ​អ្នកឥត​មាន​នរណា​ឃាត់​យើង​បាន​ឡើយ។

4. ព្រះ​ដែល​លោះ​យើង​មាន​ព្រះ‌នាម​ថា«ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល»

5. ក្រុង​របស់​ជន‌ជាតិ​ខាល់ដេ​អើយចូរ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់ចូរ​ធ្លាក់​ក្នុង​ទី​ងងឹត​ទៅ!គេ​នឹង​លែង​ហៅ​អ្នក​ថា​ជាម្ចាស់​គ្រប់‌គ្រង​លើ​នគរ​នានា​ទៀត​ហើយ។

6. ពី​មុន​យើង​ទាស់​ចិត្ត​នឹង​ប្រជា‌រាស្ត្រ​របស់​យើងយើង​បាន​បំបាក់​មុខ​ប្រជា‌រាស្ត្រដែល​ជា​កេរ‌មត៌ក​របស់​យើងហើយ​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នកតែ​អ្នក​ពុំ​បាន​អាណិត​មេត្តា​ពួក​គេ​សោះអ្នក​សង្កត់‌សង្កិន​ធ្វើ​បាប​មនុស្ស​ចាស់​ជរា។

7. អ្នក​ពោល​ថា“យើង​ជា​ម្ចាស់​គ្រប់‌គ្រង​ជា​អង្វែង​ត​រៀង​ទៅ”អ្នក​ពុំ​បាន​រិះគិត​អំពី​ព្រឹត្តិ‌ការណ៍​ទាំង​នេះឲ្យ​ដិត​ដល់​ទេគឺ​អ្នក​ពុំ​បាន​ចង​ចាំ​ថា​ព្រឹត្តិ‌ការណ៍​នេះនឹង​មាន​ទី​បញ្ចប់​ឡើយ។

8. ក្រុង​ដែល​ធ្លាប់​តែ​សម្បូណ៌​សប្បាយគិត​តែ​ពី​អួត​ក្អេង‌ក្អាង​អើយអ្នក​តែង​គិត​ថា“គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​អញ​ទេអញ​នឹង​មិន​ធ្លាក់​ខ្លួន​ជា​ស្រី​មេម៉ាយអញ​នឹង​មិន​បាត់​បង់​កូន​ចៅ​ជា​ដាច់​ខាត!”។ក៏​ប៉ុន្តែ ឥឡូវ​នេះ ចូរ​ស្ដាប់!

9. ទុក្ខ​វេទនា​ទាំង​ពីរ​នេះ​នឹង​កើត​មាន​ដល់​អ្នកយ៉ាង​ទាន់‌ហន់គឺ​ក្នុង​ថ្ងៃ​តែ​មួយ អ្នក​នឹង​បាត់​បង់​កូន​ចៅហើយ​ធ្លាក់​ខ្លួន​ជា​ស្រី​មេម៉ាយ។ទុក្ខ​វេទនា​នេះ​នឹង​កើត​មាន​ដល់​អ្នកគេច​មិន​ផុត​ឡើយទោះ​បី​អ្នក​មាន​មន្ត‌អាគម ឬ​មាន​គាថាការពារ​ខ្លួន​ច្រើន​យ៉ាង​ណា​ក៏​ដោយ។

10. អ្នក​ពឹង​ផ្អែក​លើ​ពុត‌ត្បុត​អាក្រក់​របស់​ខ្លួនហើយ​អ្នក​តែងតែ​ពោល​ថា“គ្មាន​នរណា​មើល​អញ​ឃើញ​ទេ!”ក៏​ប៉ុន្តែ តម្រិះ​ប្រាជ្ញា​របស់​អ្នក​បាន​ធ្វើ​ឲ្យអ្នក​បែរ​ទៅ​ជា​វង្វេងអ្នក​គិត​ថា “គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​អញ​ទេ!”។

11. ទុក្ខ​វេទនា​នឹង​កើត​មាន​ដល់​អ្នកអ្នក​រក​ច្រក​ចេញ​ពុំ​រួច​ឡើយមហន្ត‌រាយ​នឹង​ធ្លាក់​មក​លើ​អ្នកហើយ​អ្នក​ការពារ​ខ្លួន​ពុំ​បាន​ឡើយការ​វិនាស​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់នឹង​កើត​មាន​ដល់​អ្នក​យ៉ាង​ទាន់‌ហន់។

12. ចូរ​ប្រើ​មន្ត‌អាគម‌គាថា​ដ៏​ច្រើន ដែល​អ្នក​ខិត‌ខំរៀន​តាំង​ពី​ក្មេង​នោះ បន្ត​ទៀត​ទៅ!ប្រហែល​ជា​អ្នក​អាច​ទាញ​យក​ផល​ប្រយោជន៍ប្រហែល​ជា​អ្នក​អាច​ដេញ​ចង្រៃ​ឧប‌ទ្រព​បាន!

13. ទោះ​បី​មាន​គ្រូ​ហោរ​ជា​ច្រើន​ជួយ​គំនិត​អ្នក​ក្ដីក៏​អ្នក​នៅ​តែ​ឥត​បាន​ការ​ដែរអ្នក​ទាំង​នោះ​បែង​ចែក​មេឃ សង្កេត​មើល​ផ្កាយហើយ​ទស្សន៍‌ទាយ​រៀង​រាល់​ខែអំពី​ហេតុ‌ការណ៍​ដែល​ត្រូវ​កើត​មាន។ចូរ​ឲ្យ​ពួក​គេ​មក​សង្គ្រោះ​អ្នក​ទៅ!

14. ប៉ុន្តែ អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​ចំបើងដែល​ត្រូវ​ភ្លើង​ឆាប‌ឆេះគេ​មិន​អាច​ដក​ខ្លួនឲ្យ​រួច​ផុត​ពី​អណ្ដាត​ភ្លើង​បាន​ឡើយដ្បិត​ភ្លើង​នោះ​មិន​មែន​ជា​ភ្លើងសម្រាប់​ចំអិន​អាហារឬ​សម្រាប់​អាំង​កម្ដៅ​ខ្លួន​នោះ​ឡើយ។

15. ពួក​គ្រូ​ហោរ​ដែល​អ្នក​ខំ​ប្រឹង​ទៅ​រកឲ្យ​ជួយ​មើល តាំង​ពី​ក្មេង​រៀង​មក​នោះនឹង​ត្រូវ​វេទនា​បែប​នេះ​ឯងគឺ​ពួក​គេ​នឹង​ត្រូវ​វង្វេង​ខ្ចាត់​ព្រាត់​រៀងៗ​ខ្លួនគ្មាន​នរណា​អាច​សង្គ្រោះ​អ្នក​បាន​ឡើយ!។