ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 21 Khmer Standard Version (KHSV)

ស្រុក​បាប៊ី‌ឡូន​នឹង​ត្រូវ​រលំ

1. សេចក្ដី​ប្រកាស​ស្ដី​អំពី​តំបន់​វាល​រហោ‌ស្ថាន​នៅ​ជាប់​នឹង​សមុទ្រ:ខ្មាំង​សត្រូវ​នឹង​នាំ​គ្នា​ចេញ​មក​ពី​វាល​រហោ‌ស្ថានគឺ​ពី​ស្រុក​ដែល​គួរ​ឲ្យ​ស្ញែង​ខ្លាចដូច​ខ្យល់​ព្យុះ​សង្ឃរា​បក់​បោក​នៅវាល​រហោ‌ស្ថាន​ណេកិប​ដែរ។

2. ខ្ញុំ​បាន​ឃើញ​ហេតុ‌ការណ៍​មួយ​គួរ​ឲ្យ​ព្រឺ​ខ្លាចគឺ​សម្ពន្ធ​មិត្ត​នឹង​ក្បត់​គ្នា​ឯងមេ​បំផ្លាញ​នឹង​បំផ្លិច‌បំផ្លាញ។កង‌ទ័ព​អេឡាម​អើយ ចូរ​នាំ​គ្នា​វាយ​លុក​ទៅកង‌ទ័ព​មេឌី​អើយ ចូរ​នាំ​គ្នា​ឡោម‌ព័ទ្ធ​ទៅដ្បិត​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពួក​គេ​បាក់​អំនួតទាំង​អស់​គ្នា។

3. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ឈឺ​ចាប់សព្វ​សព៌ាង្គ​កាយខ្ញុំ​ឈឺ​ចុក​ចាប់​ដូច​ស្ត្រី​កំពុង​តែ​សម្រាល​កូន។ខ្ញុំ​រំជួល​ចិត្ត រក​ស្ដាប់​អ្វី​មិន​ឮ ខ្ញុំ​រន្ធត់​ចិត្តរក​មើល​អ្វី​មិន​ឃើញ​សោះ​ឡើយ។

4. ខ្ញុំ​លែង​មាន​កម្លាំង​ចិត្ត​ទៀត​ហើយគឺ​ចិត្ត​ភ័យ​ខ្លាច​គ្រប​ដណ្ដប់​មក​លើ​ខ្ញុំ។ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ពេល​យប់​មក​ដល់ ដើម្បី​សម្រាកតែ​យប់​នោះ​ក្លាយ​ទៅ​ជា​យប់​ដ៏​ខ្លោច‌ផ្សាសម្រាប់​ខ្ញុំ​ទៅ​វិញ។

5. ពេល​គេ​កំពុង​តែ​រៀប‌ចំ​ម្ហូប​អាហារនិង​ក្រាល​កំរាល​ព្រំពេល​គេ​កំពុង​តែ​ជប់‌លៀងស្រាប់​តែ​មាន​ឮ​សំឡេង​ស្រែក​ឡើង​ថា:ពួក​នាយ​ទាហាន​អើយ ចូរ​ក្រោក​ឡើងនាំ​គ្នា​រៀប‌ចំ​គ្រឿង​សស្ត្រា‌វុធ​ទៅ!

6. ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា:ចូរ​ដាក់​មនុស្ស​ចាំ​ឃ្លាំ​មើលដើម្បី​ផ្ដល់​ដំណឹង​នូវ​អ្វីៗ​ដែល​គេ​មើល​ឃើញ។

7. ប្រសិន​បើ​គេ​ឃើញ​រទេះ​ចំបាំងដែល​ទឹម​ដោយ​សេះ​មួយ​គូនិង​ឃើញ​ទាហាន​ម្នាក់​ជិះ​លា ឬ​ជិះ​អូដ្ឋ​មកគេ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន​ទែន។

8. អ្នក​ដែល​ឃ្លាំ​មើល​នោះ​ត្រូវ​ស្រែក​ឡើង​ថា:«លោក​ម្ចាស់ ខ្ញុំ​ប្របាទ​នៅ​ចាំ​យាម​ក្នុង​ប៉ម​នេះពេញ​មួយ​ថ្ងៃខ្ញុំ​ប្របាទ​ស្ថិត​នៅ​កន្លែង​យាម​នេះ អស់​មួយ​យប់»

9. មើល​ហ្ន៎! មាន​មនុស្ស​ម្នាក់​ជិះ​រទេះ​ចំបាំងដែល​ទឹម​ដោយ​សេះ​មួយ​គូ មក​ដល់ហើយ​ស្រែក​ថា: «ក្រុង​បាប៊ី‌ឡូន​រលំ​ហើយក្រុង​បាប៊ី‌ឡូន​រលំ​ហើយ!រីឯ​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​ក្រុង​នេះក៏​ធ្លាក់​បាក់​បែក​ខ្ទេច‌ខ្ទី​អស់​ដែរ!»។

10. ឱ​ប្រជា‌ជន​របស់​ខ្ញុំ​អើយអ្នក​ត្រូវ​គេ​បង្ក្រាប​ដូច​ស្រូវ​ដែល​គេ​បោក​បែនឥឡូវ​នេះ អ្វីៗ​ដែល​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែលបាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹងខ្ញុំ​ក៏​យក​មក​ប្រកាស ជា​ដំណឹង​ដល់​អ្នក​រាល់​ដែរ!។

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ក្រុង​ឌូម៉ា និង​ស្រុក​អារ៉ាប់

11. សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​ឌូម៉ា:មាន​គេ​ស្រែក​ប្រាប់​ខ្ញុំ​ពី​ស្រុក​សៀរ​មក​ថា:អ្នក​យាម​អើយ យប់​ថ្មើរ​ណា​ហើយ?អ្នក​យាម​អើយ យប់​ថ្មើរ​ណា​ហើយ?

12. អ្នក​យាម​តប​មក​វិញ​ថា:ជិត​ភ្លឺ​ហើយ ប៉ុន្តែ នៅ​តែ​យប់​ដដែល។ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​បាន​ចម្លើយចូរ​វិល​មក​សួរ​ម្ដង​ទៀត​ចុះ។

13. សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​អារ៉ាប់។ជន‌ជាតិ​ដេដាន់​ដែល​ធ្វើ​ដំណើរ​ជា​ក្រុមៗ​អើយនៅ​ពេល​យប់ ចូរ​នាំ​គ្នា​ស្នាក់​នៅ​តាម​គុម្ពោតក្នុង​ស្រុក​អារ៉ាប់​នេះ​ហើយ!

14. អ្នក​ស្រុក​ថេម៉ា​អើយចូរ​យក​ទឹក​ទៅ​ឲ្យ​អស់​អ្នក​ដែល​ស្រេកចូរ​នាំ​គ្នា​យក​អាហារ​ទៅ​ទទួលជន​ភៀស​ខ្លួន​ទាំង​នោះ​ផង!

15. អ្នក​ទាំង​នោះ​រត់​គេច​ពី​មុខ​ដាវគឺ​រត់​គេច​ពី​មុខ​ដាវ​ដែល​ហូត​ចេញ​ពី​ស្រោមរត់​គេច​ពី​ធ្នូ​ដែល​គេ​យឹត​បម្រុង​នឹង​បាញ់ហើយ​រត់​ចេញ​ពី​សង្គ្រាម​ដ៏​សែន​វេទនា

16. ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «នៅ​មួយ​ឆ្នាំ​ទៀត ដោយ​គិត​ចាប់​ពី​ថ្ងៃ​នេះ​ទៅ ស្រុក​កេដារ​នឹង​បាត់​បង់​ភាព​រុងរឿង​របស់​ខ្លួន​ទាំង​ស្រុង។

17. ទាហាន​បាញ់​ធ្នូ​ដ៏​ពូកែ​របស់​ស្រុក​កេដារ នឹង​នៅ​សល់​តែ​មួយ​ចំនួន​ដ៏​តូច​ប៉ុណ្ណោះ»។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។