ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 58 Khmer Standard Version (KHSV)

ការ​តម​អាហារ​ដែល​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:ចូរ​ស្រែក​ឲ្យ​អស់​ទំហឹងកុំ​ញ‌ញើត​ឡើយ!ចូរ​បន្លឺ​សំឡេង​ឲ្យ​លាន់​រំពង​ដូច​ត្រែចូរ​ប្រាប់​ប្រជា‌ជន​របស់​យើង​ឲ្យស្គាល់​ការ​បះ‌បោរ​របស់​ខ្លួនចូរ​ប្រាប់​កូន​ចៅ​លោក​យ៉ាកុបឲ្យ​ស្គាល់​អំពើ​បាប​របស់​គេ​ផង!

2. រៀង​រាល់​ថ្ងៃ គេ​សាក​សួរចង់​ស្គាល់​បំណង​របស់​យើង។គេ​ធ្វើ​ហាក់​ដូច​ជា​ប្រជា‌ជាតិ​មួយ​ដែលប្រព្រឹត្ត​អំពើ​សុចរិតឥត​បោះ​បង់​ក្រឹត្យ‌វិន័យ​ព្រះ​របស់​ខ្លួន​ទេ។គេ​ទាម‌ទារ​សុំ​ឲ្យ​យើង​វិនិច្ឆ័យ​ពួក​គេតាម​យុត្តិធម៌ព្រម​ទាំង​ចង់​ឲ្យ​យើង​ស្ថិត​នៅ​ជា​មួយ​គេ។

3. ពួក​គេ​តែង​ពោល​ថា“យើង​តម​អាហារ​បាន​ប្រយោជន៍​អ្វីបើ​ព្រះ‌អង្គ​មិន​ទត​មើល​ផង​នោះ!។យើង​បន្ទាប​ខ្លួន​បាន​ប្រយោជន៍​អ្វីបើ​ព្រះ‌អង្គ​មិន​ចាប់​អារម្មណ៍​ផង​នោះ!”។យើង​ប្រាប់​ពួក​គេ​ឲ្យ​ដឹង​វិញ​ថា«នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​តម​អាហារអ្នក​រាល់​គ្នា​តែងតែ​ឆ្លៀត​រក​ផល​ប្រយោជន៍អ្នក​រាល់​គ្នា​វាយ​ធ្វើ​បាប​កម្មករ​ទាំង​អស់របស់​ខ្លួន​ថែម​ទៀត​ផង។

4. អ្នក​រាល់​គ្នា​តម​អាហារ ទាំង​រក​រឿងឈ្លោះ​ប្រកែក និង​វាយ​តប់​គ្នា​យ៉ាង​ឃោរ‌ឃៅគឺ​អ្នក​រាល់​គ្នា​ពុំ​បាន​តម​អាហារ​ឲ្យ​ស្រប​តាមគោល‌ការណ៍​របស់​ថ្ងៃ​តម​អាហារដើម្បី​ឲ្យ​ពាក្យ​ទូល‌អង្វរ​របស់​អ្នក​រាល់​គ្នាលាន់​ឮ​ទៅ​ដល់​យើង​ឡើយ។

5. អ្នក​រាល់​គ្នា​តម​អាហារ និង​បន្ទាប​ខ្លួន​បែប​នេះស្មាន​ថា​យើង​ពេញ​ចិត្ត​ឬ?អ្នក​រាល់​គ្នា​អោន​ក្បាលដូច​ដើម​កក់​ត្រូវ​ខ្យល់​បក់អ្នក​រាល់​គ្នា​ក្រាប​លើ​បាវនិង​អង្គុយ​លើ​ផេះ​បែប​នេះ ស្មាន​ថា​ជាការ​តម​អាហារ​ដែល​គាប់​ចិត្ត​យើង​ឬ?

6. ការ​តម​អាហារ​ដែល​គាប់​ចិត្ត​យើងគឺ​ត្រូវ​ដោះ​លែង​អ្នក​ទោសដែល​អ្នក​យក​មក​ដាក់​ច្រវាក់​ដោយ​អយុត្តិធម៌ត្រូវ​ដោះ​នឹម​ដែល​អ្នក​ដាក់​លើ​គេ​នោះ​ចេញត្រូវ​ដោះ​លែង​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិនឲ្យ​មាន​សេរី‌ភាព​ឡើង​វិញពោល​គឺ​ត្រូវ​បំបាក់​នឹម​គ្រប់​យ៉ាង។

7. ត្រូវ​ចែក​អាហារ​ឲ្យ​អ្នក​ស្រេក​ឃ្លានត្រូវ​ទទួល​ជន​ក្រីក្រ ដែល​គ្មាន​ទី​ជម្រកឲ្យ​ស្នាក់​នៅ​ជា​មួយ។បើ​ឃើញ​នរណា​ម្នាក់​គ្មាន​សម្លៀក‌បំពាក់ត្រូវ​ចែក​ឲ្យ​គ្នា​ស្លៀក​ពាក់​ផងហើយ​មិន​ត្រូវ​គេច​ខ្លួន​ពី​បង‌ប្អូន​ណាដែល​មក​ពឹង​ពាក់​អ្នក​ឡើយ។

8. បើ​ប្រព្រឹត្ត​ដូច្នេះ ពន្លឺ​របស់​អ្នកនឹង​លេច​ចេញ​មក​ដូច​ថ្ងៃ​រះស្នាម​របួស​របស់​អ្នក​នឹង​បាន​ជា​យ៉ាង​ឆាប់​រហ័សសេចក្ដី​សុចរិត​របស់​អ្នកនឹង​ស្ថិត​នៅ​ពី​មុខ​អ្នក​ជា‌និច្ចហើយ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ក៏​ស្ថិត​នៅ​ពី​ក្រោយ​អ្នក​ដែរ។

9. ប្រសិន​បើ​អ្នក​ស្រែក​អង្វរ ព្រះ‌អម្ចាស់​នឹង​ព្រះ‌សណ្ដាប់​អ្នក។បើ​អ្នក​ស្រែក​ហៅ​ព្រះ‌អង្គនោះ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​តប​មក​វិញ​ថា“យើង​មក​ហើយ!”។ប្រសិន​បើ​អ្នក​ឈប់​ជិះ‌ជាន់ ឈប់​គំរាម​កំហែងឈប់​ចោទ​មួល​បង្កាច់​គេ

10. ប្រសិន​បើ​អ្នក​សុខ​ចិត្ត​បេះ​អាហារ​ពី​មាត់​ខ្លួនយក​ទៅ​ឲ្យ​អ្នក​ដែល​ស្រេក​ឃ្លានប្រសិន​បើ​អ្នក​យក​ម្ហូប​អាហារទៅ​ចំអែត​មនុស្ស​ទុគ៌តនោះ​ពន្លឺ​របស់​អ្នក​នឹង​ចែង​ចាំង​ក្នុង​ទី​ងងឹតហើយ​ភាព​ងងឹត​របស់​អ្នក​នឹង​ប្រែ​ទៅ​ជា​ភ្លឺដូច​ពន្លឺ​ថ្ងៃ​ត្រង់​ដែរ។

11. ព្រះ‌អម្ចាស់​នឹង​ដឹក​នាំ​អ្នក​ជា‌និច្ចទោះ​បី​អ្នក​ដើរ​នៅ​ក្នុង​វាល​ហួត‌ហែង​ក្ដីក៏​ព្រះ‌អង្គ​ប្រទាន​អាហារ​ដ៏​បរិបូណ៌​ឲ្យ​អ្នកនិង​ប្រទាន​ឲ្យ​អ្នក​មាន​កម្លាំង​មាំ‌មួន។អ្នក​នឹង​ប្រៀប​ដូច​ជា​សួន​ច្បារដែល​សម្បូណ៌​ទៅ​ដោយ​ទឹកឬ​ដូច​ជា​ប្រភព​ទឹក​ដែល​មិន​ចេះ​រីង។

12. អ្នក​នឹង​សង់​អ្វីៗ​ដែល​បាក់​បែក​ឡើង​វិញអ្នក​នឹង​សង់​នៅ​លើ​គ្រឹះ​ដែល​គេ​បាន​ចាក់ពី​បុរាណ​កាល។គេ​នឹង​ដាក់​ឈ្មោះ​អ្នក​ថា“អ្នក​ជួស‌ជុល​កំពែង​ធ្លុះ​ធ្លាយអ្នក​រៀបចំ​ផ្លូវ ធ្វើ​ឲ្យ​មាន​មនុស្ស​រស់​នៅក្នុង​ក្រុង​ឡើង​វិញ”។

13. ប្រសិន​បើ​អ្នក​មិន​ធ្វើ​ការ​រក​ស៊ី​នៅ​ថ្ងៃ​សប្ប័ទ*ប្រសិន​បើ​អ្នក​មិន​ស្វែង​រក​កំរៃនៅ​ថ្ងៃ​ដ៏‌វិសុទ្ធ​របស់​យើងប្រសិន​បើ​អ្នក​ចាត់​ទុក​ថ្ងៃ​សប្ប័ទថា​ជា​ថ្ងៃ​មួយ​ដ៏​សប្បាយជា​ថ្ងៃ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អម្ចាស់ហើយ​ប្រសិន​បើ​អ្នក​គោរព​ថ្ងៃ​នោះ​ពិត​មែនគឺ​មិន​រក​ស៊ី មិន​រក​កំរៃនិង​មិន​និយាយ​ត‌ថ្លៃ​នោះ​ទេ

14. ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីក‌រាយយើង​នឹង​នាំ​អ្នក​ឡើង​ទៅ​ទី​ខ្ពស់​នៃ​ផែនដីយើង​នឹង​ឲ្យ​អ្នក​រស់​នៅ​យ៉ាង​សប្បាយក្នុង​ទឹក​ដី​ដែល​យើង​បាន​ចែក​ឲ្យ​យ៉ាកុបជា​បុព្វបុរស​របស់​អ្នក»។នេះ​ជា​ព្រះ‌បន្ទូល​ដែល​ចេញ​មក​ពីព្រះ‌ឱស្ឋ​របស់​ព្រះ‌អម្ចាស់។