ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 62 Khmer Standard Version (KHSV)

ព្រះ‌អម្ចាស់​នឹង​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ

1. យើង​គិត​ដល់​ក្រុង​ស៊ីយ៉ូនយើង​នឹង​មិន​នៅ​ស្ងៀម​ឡើយដោយ​យើង​គិត​ដល់​ក្រុង​យេរូ‌សាឡឹមយើង​នឹង​មិន​នៅ​សំងំ​ឥត​ធ្វើ​អ្វី​នោះ​ឡើយដរាប​ណា​ទាល់​តែ​សេចក្ដី​សុចរិត​ចាំង​ចេញពី​ក្រុង​នេះ​ដូច​ថ្ងៃ​រះហើយ​ការ​សង្គ្រោះ​កើត​មាន​ដល់​ក្រុង​នេះយ៉ាង​ច្បាស់​ដូច​ពន្លឺ​ភ្លើង។

2. ពេល​នោះ ប្រជា‌ជាតិ​នានា​នឹង​ឃើញសេចក្ដី​សុចរិត​របស់​អ្នកហើយ​ស្ដេច​ទាំង​ប៉ុន្មាន​នឹង​ឃើញ​សិរី‌រុងរឿងរបស់​អ្នក​ដែរ។គេ​នឹង​ហៅ​អ្នក​តាម​ឈ្មោះ​ថ្មីជា​ឈ្មោះ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ។

3. អ្នក​នឹង​ប្រៀប​ដូច​ជា​ភួង​ជ័យ​ដ៏​ល្អ​ប្រណីតនៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់និង​ជា​មកុដ​រាជ្យ​ក្នុង​ព្រះ‌ហស្ដ​ព្រះ​របស់​អ្នក។

4. គេ​នឹង​លែង​ហៅ​អ្នក​ថា“ស្ត្រី​ដែល​ស្វាមី​លះ‌បង់​ចោល”​ទៀត​ហើយគេ​ក៏​នឹង​លែង​ហៅ​ទឹក​ដី​របស់​អ្នក​ថា“ដី​ដែល​គេ​បោះ​បង់​ចោល​ដែរ”។ផ្ទុយ​ទៅ​វិញ គេ​នឹង​ហៅ​អ្នក​ថា“ព្រលឹង​មាស​បង!”ហើយ​គេ​នឹង​ហៅ​ទឹក​ដី​របស់​អ្នក​ថា“ភរិយា​សម្លាញ់​ចិត្ត”ដ្បិត​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នកហើយ​ទឹក​ដី​របស់​អ្នក​នឹង​បាន​ដូច​ជាស្ត្រី​ដែល​ជា​នា​នឹង​ប្ដី​ឡើង​វិញ។

5. ព្រះ‌អង្គ​ដែល​បាន​សង់​អ្នកនឹង​រៀប‌ការ​ជា​មួយ​អ្នកដូច​កំលោះ​ម្នាក់​រៀប‌ការ​នឹង​ស្រី​ក្រមុំ។ភរិយា​ថ្មោង​ថ្មី​ផ្ដល់​អំណរ​សប្បាយឲ្យ​ស្វាមី​យ៉ាង​ណាអ្នក​ក៏​ផ្ដល់​អំណរ​សប្បាយដល់​ព្រះ​របស់​អ្នក​យ៉ាង​នោះ​ដែរ។

6. យេរូ‌សាឡឹម​អើយ យើង​នឹង​ដាក់​អ្នក​យាមនៅ​តាម​កំពែង​របស់​អ្នកទោះ​បី​ថ្ងៃ​ក្ដី​យប់​ក្ដីអ្នក​ទាំង​នោះ​មិន​ត្រូវ​នៅ​ស្ងៀម​ឡើយគឺ​ត្រូវ​រំឭក​ព្រះ‌អម្ចាស់​ពី​ក្រុង​យេរូ‌សាឡឹមអ្នក​ទាំង​នោះ​មិន​ត្រូវ​សម្រាក​ឡើយ!។

7. អ្នក​ត្រូវ​ទទូច​អង្វរ ឥត​ឈប់​ឈររហូត​ទាល់​តែ​ព្រះ‌អង្គ​ស្ដារ​ក្រុង​យេរូ‌សាឡឹមឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​លើ​ផែនដី​ឡើង​វិញ

8. ព្រះ‌អម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឹង‌ម៉ាត់ ដោយ​យកឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ‌អង្គ​ធ្វើ​ជា​សាក្សី​ថាយើង​មិន​ប្រគល់​ស្រូវ​របស់​អ្នកទៅ​ឲ្យ​ខ្មាំង​សត្រូវ​ទៀត​ឡើយកូន​ចៅ​របស់​សាសន៍​ដទៃ​ក៏​លែង​ផឹកស្រា​ទំពាំង‌បាយជូរ​ថ្មី​ដែល​អ្នក​បាន​នឿយ‌ហត់នោះ​ទៀត​ដែរ។

9. ផ្ទុយ​ទៅ​វិញ អស់​អ្នក​ដែល​ច្រូត​កាត់នឹង​បាន​ស្រូវ​បាន​អង្ករ​បរិភោគហើយ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់។រីឯ​អស់​អ្នក​ដែល​បេះ​ផ្លែ​ទំពាំង‌បាយជូរនឹង​បាន​ស្រា​ទំពាំង‌បាយជូរ​ផឹក​នៅក្នុង​ទីធ្លា​សក្ការៈ​របស់​យើង។

10. ចូរ​នាំ​គ្នា​ចាក​ចេញ ចូរ​នាំ​គ្នា​ចេញ​តាម​ទ្វារ!ចូរ​រៀប‌ចំ​ផ្លូវ​សម្រាប់​ប្រជា‌រាស្ត្រ​របស់​យើង!ចូរ​ត្រួស‌ត្រាយ ចូរ​ត្រួស‌ត្រាយ​ផ្លូវចូរ​យក​ដុំ​ថ្ម​ចេញហើយ​លើក​ទង់​សញ្ញា​មួយ​ឲ្យប្រជា‌ជន​ទាំង‌ឡាយ​ឃើញ!

11. ព្រះ‌អម្ចាស់​ប្រកាស​ប្រាប់​មនុស្ស‌ម្នា​ដែលនៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី ដូច​ត​ទៅ:ចូរ​ប្រាប់​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន​ថាមើល​ហ្ន៎! ព្រះ‌សង្គ្រោះ​របស់​អ្នកទ្រង់​យាង​មក​ដល់ ទាំង​នាំ​យក​អស់​អ្នកដែល​ព្រះ‌អង្គ​បាន​លោះ​មក​ជា​មួយ​ផងពួក​គេ​នាំ​គ្នា​ដើរ​នៅ​មុខ​ព្រះ‌អង្គ។

12. គេ​នឹង​ហៅ​អ្នក​ទាំង​នោះ​ថា ប្រជា‌រាស្ត្រ​ដ៏‌វិសុទ្ធប្រជា‌រាស្ត្រ​ដែល​ព្រះ‌អម្ចាស់​បាន​លោះ។រីឯ​អ្នក​វិញ មនុស្ស‌ម្នា​នឹង​ហៅ​អ្នក​ថាទីក្រុង​បណ្ដូល​ចិត្តក្រុង​ដែល​គេ​មិន​បោះ​បង់​ចោល។