ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 6 Khmer Standard Version (KHSV)

ព្រះ‌អម្ចាស់​ត្រាស់​ហៅ​លោក​អេសាយ

1. នៅ​ឆ្នាំ​ដែល​ព្រះ‌បាទ​អ៊ូសៀស​សោយ​ទិវង្គត ខ្ញុំ​បាន​ឃើញ​ព្រះ‌អម្ចាស់​គង់​លើ​បល្ល័ង្ក​ដ៏​ខ្ពស់​បំផុត ជាយ​ព្រះ‌ភូសា​របស់​ព្រះ‌អង្គ​លាត​ពេញ​ក្នុង​ព្រះ‌វិហារ។

2. នៅ​ពី​លើ​ព្រះ‌អង្គ មាន​ពពួក​សេរភីម*។ សេរភីម​នីមួយៗ​មាន​ស្លាប​ប្រាំ​មួយ គឺ​ស្លាប​ពីរ​សម្រាប់​បាំង​មុខ ស្លាប​ពីរ​សម្រាប់​បាំង​ជើង និង​ស្លាប​ពីរ​ទៀត​សម្រាប់​ហើរ។

3. សេរភីម​ទាំង​នោះ​បន្លឺ​សំឡេង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖«ព្រះ​ដ៏‌វិសុទ្ធ ព្រះ​ដ៏‌វិសុទ្ធ ព្រះ​ដ៏‌វិសុទ្ធគឺ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល!ផែនដី​ទាំង​មូល​ពោរ‌ពេញ​ទៅ​ដោយ​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ!»។

4. ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​ធ្វើ​ឲ្យ​កក្រើក​ទ្វារ​ព្រះ‌វិហារ ហើយ​មាន​ផ្សែង​ហុយ​ពេញ​ព្រះ‌ដំណាក់។

5. ពេល​នោះ ខ្ញុំ​លាន់​មាត់​ថា៖ «ស្លាប់​ខ្ញុំ​ហើយ! ខ្ញុំ​ពិត​ជា​ត្រូវ​វិនាស ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​បរិសុទ្ធ* ហើយ​ខ្ញុំ​ក៏​រស់​នៅ​កណ្ដាល​ចំណោម​ប្រជា‌ជន​ដែល​មាន​បបូរ​មាត់​មិន​បរិសុទ្ធ​ដែរ តែ​ខ្ញុំ​បាន​ឃើញ​ព្រះ‌មហា‌ក្សត្រ ជា​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល»។

6. ខណៈ​នោះ សេរភីម​មួយ​ហើរ​មក​រក​ខ្ញុំ ទាំង​កាន់​តង្កៀប​កៀប​រងើក​ភ្លើង​ពី​អាសនៈ​មក​ជា​មួយ​ផង

7. រួច​យក​រងើក​ភ្លើង​នោះ​មក​ប៉ះ​មាត់​ខ្ញុំ ទាំង​ប្រាប់​ថា៖ «ដោយ​រងើក​ភ្លើង​នេះ​ប៉ះ​បបូរ​មាត់ លោក​ដូច្នេះ ព្រះ‌អម្ចាស់​លើក‌លែង​ទោស​ឲ្យ​លោក ព្រះ‌អង្គ​ដក​បាប​ចេញ​ពី​លោក​ហើយ»។

8. បន្ទាប់​មក ខ្ញុំ​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌បន្ទូល​ថា៖«តើ​យើង​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅតើ​នរណា​នឹង​នាំ​ពាក្យ​របស់​យើង?»។ខ្ញុំ​ទូល​ឆ្លើយ​ថា៖«ទូលបង្គំ​នៅ​ទី​នេះ​ស្រាប់​ហើយ!សូម​ព្រះ‌អង្គ​ចាត់​ទូលបង្គំ​ចុះ!»។

9. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖«ទៅ​ចុះ! ចូរ​ទៅ​ប្រាប់​ប្រជា‌ជន​នេះ​ថាទោះ​បី​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ស្ដាប់ក៏​អ្នក​រាល់​គ្នា​មិន​យល់ទោះ​បី​អ្នក​រាល់​គ្នា​ខំ​ប្រឹង​មើលក៏​អ្នក​រាល់​គ្នា​មិន​ឃើញ​ដែរ។

10. ចូរ​ធ្វើ​ឲ្យ​ប្រជា‌ជន​នេះ​មាន​ចិត្ត​រឹង‌រូសចូរ​ធ្វើ​ឲ្យ​ត្រចៀក​គេ​ធ្ងន់ចូរ​បិទ​ភ្នែក​គេ កុំ​ឲ្យ​មើល​ឃើញកុំ​ឲ្យ​ត្រចៀក​គេ​ស្ដាប់​ឮកុំ​ឲ្យ​ប្រាជ្ញា​របស់​គេ​ស្វែង​យល់​បានក្រែង​លោ​គេ​ប្រែ​ចិត្ត​គំនិតហើយ​យើង​នឹង​ប្រោស​គេ​ឲ្យ​បាន​ជា!»។

11. ខ្ញុំ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយទូលបង្គំ​ត្រូវ​ថ្លែង​ដូច្នេះ​រហូត​ដល់​ពេល​ណា?»ព្រះ‌អង្គ​តប​មក​វិញ​ថា៖«រហូត​ដល់​ទីក្រុង​វិនាស​ហិន‌ហោច​អស់លែង​មាន​មនុស្ស​ក្នុង​ក្រុងក្នុង​ផ្ទះ​ក៏​លែង​មាន​មនុស្ស​នៅគឺ​រហូត​ដល់​ទឹក​ដី​វិនាស​អន្តរាយ​អស់»។

12. ព្រះ‌អម្ចាស់​នឹង​បណ្ដេញ​មនុស្ស‌ម្នា​ចេញ​ពី​ទី​នោះហើយ​នៅ​ក្នុង​ស្រុក មាន​ដី​ជា​ច្រើនដែល​ត្រូវ​គេ​បោះ​បង់​ចោល។

13. ទោះ​បី​នៅ​សល់​ប្រជា‌ជន​តែ​មួយ​ភាគ​ដប់ក៏​ពួក​គេ​នឹង​ត្រូវ​ភ្លើង​ឆេះ​ដែរដូច​ដើម​ពោធិ និង​ដើម​ជ្រៃ​ដែល​គេ​កាប់​ចោលនៅ​សល់​តែ​គល់។ប៉ុន្តែ នឹង​មាន​ពន្លក​ដ៏‌វិសុទ្ធដុះ​ចេញ​ពី​គល់​នោះ។