ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 41 Khmer Standard Version (KHSV)

ព្រះ‌អម្ចាស់​ជា​ទី​ពឹង​ផ្អែក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល

1. មនុស្ស‌ម្នា​នៅ​តាម​កោះទាំង‌ឡាយ​អើយចូរ​នៅ​ស្ងៀម‌ស្ងាត់​ស្ដាប់​ខ្ញុំ​និយាយ!ប្រជា‌រាស្ត្រ​ទាំង‌ឡាយ​អើយចូរ​មាន​កម្លាំង​ឡើង​វិញចូរ​នាំ​គ្នា​បោះ​ជំហាន​ចូល​មក រួច​សឹម​និយាយ!យើង​ឡើង​មក ដើម្បី​រក​ខុស​ត្រូវ​ជា​មួយ​គ្នា។

2. តើ​នរណា​បាន​ហៅ​អ្នក​ដែល​ត្រូវ​រក​យុត្តិធម៌ឲ្យ​មក​ពី​ទិស​ខាង​កើត?តើ​នរណា​ឲ្យ​លោក​មាន​ជ័យ‌ជំនះលើ​ប្រជា‌ជាតិ​ទាំង‌ឡាយព្រម​ទាំង​បង្ក្រាប​ស្ដេច​នានា?ដាវ​របស់​លោក​កម្ទេច​ពួក​គេ ឲ្យ​ទៅ​ជា​ធូលី​ដីព្រួញ​របស់​លោក​ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់‌ខ្ចាយដូច​កម្ទេច​ចំបើង​ប៉ើង​តាម​ខ្យល់។

3. លោក​ដេញ​តាម​ពួក​គេលោក​ឆ្លង​កាត់​ទ័ព​របស់​គេដោយ​ឥត​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយជើង​របស់​លោក​ក៏​មិន​បាច់​ជាន់​ដី​ដែរ។

4. តើ​នរណា​បាន​គ្រោង​ទុកនិង​សម្រេច​ព្រឹត្តិ‌ការណ៍​ទាំង​នេះ?គឺ​ព្រះ‌អង្គ​ដែល​បាន​ណែ‌នាំ​មនុស្ស​គ្រប់​ជំនាន់តាំង​ពី​ដើម​ដំបូង​រៀង​មក។យើង​ជា​ព្រះ‌អម្ចាស់​ដែល​នៅ​មុន​គេហើយ​យើង​ក៏​នៅ​ជា​មួយមនុស្ស​ចុង​ក្រោយ​បង្អស់​ដែរ។

5. ប្រជា‌ជន​នៅ​តាម​កោះ​នានា​ឃើញ​អ្នក​នោះហើយ​នាំ​គ្នា​ភ័យ​ខ្លាច។ប្រជា‌ជន​ដែល​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដីនឹង​នាំ​គ្នា​ចូល​មក​ជិត ទាំង​ញ័រ​រន្ធត់។

6. ពួក​គេ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មកម្នាក់ៗ​ពោល​ទៅ​កាន់​បង‌ប្អូន​របស់​ខ្លួន​ថា“ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង!”។

7. ជាង​ចម្លាក់​លើក​ទឹក​ចិត្ត​ជាង​ស្មិតអ្នក​ដុត​ដែក​លើក​ទឹក​ចិត្ត​អ្នក​ដំ​ដែកដោយ​ពោល​ថា “ផ្សារ​ដូច្នេះ ល្អ​ណាស់!”។បន្ទាប់​មក គាត់​យក​ដែក​គោល​មក​ដំ​ភ្ជាប់រូប​ចម្លាក់​កុំ​ឲ្យ​រង្គើ។

8. ចំពោះ​អ្នក​វិញជន‌ជាតិ​អ៊ីស្រា‌អែល​ជា​អ្នក​បម្រើ​របស់​យើងកូន​ចៅ​យ៉ាកុប​ដែល​យើង​បាន​ជ្រើស​រើសពូជ‌ពង្ស​របស់​អប្រាហាំដែល​ជា​មិត្ត​សម្លាញ់​របស់​យើង​អើយ!

9. យើង​បាន​ដឹក​ដៃ​អ្នកពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដីយើង​បាន​ហៅ​អ្នក​ពី​ស្រុក​ចុង​កាត់​មាត់‌ញក​មកយើង​បាន​និយាយ​ទៅ​កាន់​អ្នក​ថា:អ្នក​ជា​អ្នក​បម្រើ​ដែល​យើង​បាន​ជ្រើស​រើសយើង​នឹង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ!

10. កុំ​ភ័យ​ខ្លាច​អ្វី យើង​ស្ថិត​នៅ​ជា​មួយ​អ្នកកុំ​ព្រួយ​បារម្ភ​ឲ្យ​សោះយើង​ជា​ព្រះ​របស់​អ្នកយើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​រឹង‌ប៉ឹងយើង​ជួយ​អ្នក យើង​គាំទ្រ​អ្នកយើង​នឹង​សម្តែង​បារមី រក​យុត្តិធម៌​ឲ្យ​អ្នក។

11. ពួក​ចង​កំហឹង​នឹង​អ្នកមុខ​ជា​ត្រូវ​អាម៉ាស់ និង​បាក់​មុខពួក​ប្រឆាំង​នឹង​អ្នក មុខ​ជា​វិនាស​បាត់​បង់និង​រលាយ​សូន្យ​ទៅ។

12. អ្នក​នឹង​ស្វែង​រក​ពួក​ដែល​ធ្លាប់​ប្រឆាំង​នឹង​អ្នកតែ​រក​ពួក​គេ​មិន​ឃើញ​ទៀត​ទេពួក​ដែល​ធ្លាប់​ធ្វើ​សឹក​ជា​មួយ​អ្នកប្រែ​ជា​សាប‌សូន្យ រលាយ​បាត់​អស់

13. ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នកយើង​កាន់​ដៃ​ស្ដាំ​របស់​អ្នក​ហើយយើង​ប្រាប់​អ្នក​ថា:កុំ​ភ័យ​ខ្លាច​អ្វី យើង​ជួយ​អ្នក​ហើយ!

14. កូន​ចៅ​យ៉ាកុប!ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ!អ្នក​ទន់​ខ្សោយ​ប្រៀប​បាន​នឹង​ដង្កូវ​មែនតែ​កុំ​ភ័យ​ខ្លាច​អ្វីយើង​ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលយើង​ជួយ​អ្នក និង​លោះ​អ្នក​ជា​មិន​ខាន- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

15. យើង​ធ្វើ​ឲ្យ​អ្នក​ប្រែ​ទៅ​ជា​រនាស់​ដែក​ថ្មីដែល​មាន​ធ្មេញ​យ៉ាង​មុតអ្នក​នឹង​រាស់​កម្ទេច​ភ្នំ​តូច​ធំ ឲ្យ​ទៅ​ជា​ធូលី​ដី។

16. អ្នក​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​រសាត់​តាម​ខ្យល់ហើយ​ខ្យល់​កួច​យក​ពួក​គេ​ទៅ​អស់​គ្មាន​សល់។រីឯ​អ្នក​វិញ អ្នក​នឹង​រីក‌រាយ ព្រោះ​តែ​ព្រះ‌អម្ចាស់អ្នក​នឹង​ខ្ពស់​មុខព្រោះ​តែ​ព្រះ​ដ៏‌វិសុទ្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

17. ជន​ក្រីក្រ និង​ជន​ទុគ៌ត​ស្វែង​រក​ទឹកតែ​រក​ពុំ​បាន​ទេ គេ​ស្រេក​ខះ​ក។យើង​ជា​ព្រះ‌អម្ចាស់​នឹង​ឆ្លើយ​តប​ចំពោះពាក្យ​អង្វរ​របស់​ពួក​គេយើង​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែលនឹង​មិន​បោះ​បង់​ចោល​គេ​ឡើយ។

18. យើង​នឹង​ធ្វើ​ឲ្យ​មាន​ទន្លេ ផុស​ចេញ​ពី​ផ្នូក​ខ្សាច់ហើយ​មាន​ទឹក​ហូរ​តាម​ជ្រលង​ភ្នំ។យើង​នឹង​ធ្វើ​ឲ្យ​វាល​រហោ‌ស្ថាន ប្រែ​ទៅ​ជា​បឹង‌បួឲ្យ​ដី​ហួត‌ហែង​ប្រែ​ជា​ប្រភព​ទឹក​ទៅ​វិញ។

19. យើង​នឹង​ធ្វើ​ឲ្យ​មាន​ដើម​គគីរ បេងនាង‌នួន ពពាល‌ខែ ដុះ​ក្នុង​វាល​រហោ‌ស្ថានហើយ​ដើម​កកោះ ស្រល់ ស្រឡៅដុះ​ជា​មួយ​គ្នា​តាម​ព្រៃ​របោះ។

20. ដូច្នេះ មនុស្ស​ទាំង​អស់​នឹង​ឃើញ ហើយ​ដឹងព្រម​ទាំង​ពិចារណា និង​យល់​ជា​មួយ​គ្នា​ថាគឺ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏‌វិសុទ្ធនៃ​ជន‌ជាតិ​អ៊ីស្រា‌អែលដែល​បាន​ផ្ដួច‌ផ្ដើម​ធ្វើ​ការ​ទាំង​នោះដោយ​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ផ្ទាល់។

ព្រះ‌អម្ចាស់​ជំទាស់​នឹង​ព្រះ​ក្លែង‌ក្លាយ

21. ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​នៃ​ពូជ‌ពង្សរបស់​លោក​យ៉ាកុប មាន​ព្រះ‌បន្ទូល​ថា៖«ចូរ​បង្ហាញ​សំណុំ​រឿង និង​បញ្ចេញ​ភស្ដុតាងរបស់​អ្នក​រាល់​គ្នា​មក!

22. ឲ្យ​ព្រះ​ទាំង​នេះ​រៀប​រាប់ហើយ​ថ្លែង​ប្រាប់​អំពី​ហេតុ‌ការណ៍​ដែលនឹង​ត្រូវ​កើត​មាន​នៅ​អនាគត។ចូរ​រំឭក​យើង​អំពី​ហេតុ‌ការណ៍ដែល​កើត​មាន​នៅ​គ្រា​ដើម​ដំបូងនោះ​យើង​នឹង​រិះគិត។ចូរ​រៀប​រាប់​អំពី​ព្រឹត្តិ‌ការណ៍ដែល​នឹង​កើត​មាន​នៅ​អនាគត​កាលដើម្បី​ឲ្យ​បាន​ដឹង​ផង។

23. ចូរ​និយាយ​ប្រាប់​យើង​អំពី​ហេតុ‌ការណ៍ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខដូច្នេះ យើង​នឹង​ទទួល​ស្គាល់​ថាអ្នក​រាល់​គ្នា​ពិត​ជា​ព្រះ​មែនចូរ​ធ្វើ​ការ​អ្វី​មួយ ទោះ​បី​អាក្រក់​ក្ដី ល្អ​ក្ដីដើម្បី​ឲ្យ​យើង​ឃើញ និង​ស្ងើច​សរសើរ។

24. តាម​ពិត អ្នក​រាល់​គ្នា​ឥត​បាន​ការ​អ្វី​ទាំង​អស់អ្នក​រាល់​គ្នា​ក៏​ធ្វើ​អ្វី​មិន​កើត​ដែរអស់​អ្នក​ដែល​ជ្រើស​រើស​អ្នក​រាល់​គ្នា​ទុក​ជា​ព្រះសុទ្ធ​តែ​ជា​មនុស្ស​គំរក់។

25. យើង​បាន​ហៅ​មនុស្ស​ម្នាក់​មក​ពី​ទិស​ខាង​ជើងហើយ​អ្នក​នោះ​ក៏​មក​ដល់។នៅ​ទិស​ខាង​កើត គេ​គោរព​ឈ្មោះ​គាត់គាត់​ជាន់​ឈ្លី​អ្នក​ដឹក​នាំ​របស់​ប្រជា‌ជាតិ​នានាដូច​គេ​ដើរ​ជាន់​ភក់ឬ​ដូច​ជាង​ស្មូន​ជាន់​ដី​ឥដ្ឋ​ដែរ។

26. តើ​នរណា​បាន​ថ្លែង​ប្រាប់​អំពី​ហេតុ‌ការណ៍ទាំង​នេះ​ជា​មុនដើម្បី​ឲ្យ​យើង​ទទួល​ស្គាល់ និង​ពោល​ថាហេតុ‌ការណ៍​នោះ​ពិត​ជា​កើត​មាន​ដូច្នោះ​មែន!ទេ! គ្មាន​នរណា​ផ្ដល់​ដំណឹង​ជា​មុនហើយ​ក៏​គ្មាន​នរណា​ប្រាប់​ឲ្យ​គេ​ដឹង​ដែរគ្មាន​នរណា​ឮ​ពាក្យ​សម្ដី​អ្នក​រាល់​គ្នា​ឡើយ។

27. យើង​ទេ​តើ ដែល​បាន​នាំ​ដំណឹង​មក​ដល់ក្រុង​ស៊ីយ៉ូន​មុន​គេដោយ​ចាត់​អ្នក​នាំ​សារ​មក​ប្រាប់អ្នក​ក្រុង​យេរូ‌សាឡឹម។

28. យើង​ក្រឡេក​មើល​ទៅពុំ​ឃើញ​មាន​នរណា​ម្នាក់​ទាល់​តែ​សោះក្នុង​ចំណោម​ព្រះ​ទាំង​នោះគ្មាន​នរណា​ម្នាក់​ផ្ដល់​យោបល់ឬ​ឆ្លើយ​នឹង​សំណួរដែល​យើង​សាក​សួរ​នោះ​ទេ។

29. ព្រះ​ទាំង​នោះ​គ្មាន​បាន​ការគេ​ពុំ​អាច​ធ្វើ​អ្វី​បាន​សោះ​ឡើយរូប​បដិមា​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍ឥត​បាន​ការ​អ្វី​ទាំង​អស់!»