ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 17 Khmer Standard Version (KHSV)

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ក្រុង​ដាម៉ាស និង​ស្រុក​អ៊ីស្រា‌អែល

1. សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​ដាម៉ាស:ថ្ងៃ​មួយ ដាម៉ាស​នឹង​លែង​ជា​ទីក្រុងទៀត​ហើយគឺ​ក្លាយ​ទៅ​គំនរ​បាក់​បែក។

2. ក្រុង​នានា​របស់​ស្រុក​ស៊ីរី​នឹង​ត្រូវ​គេបោះ​បង់​ចោល​រហូត​ត​ទៅគឺ​មាន​តែ​ហ្វូង​សត្វ​ប៉ុណ្ណោះ​ដែល​នាំ​គ្នា​មក​ជ្រកនៅ​ទី​នោះ ឥត​មាន​នរណា​រំខាន​វា​ឡើយ។

3. នគរ​អេប្រាអ៊ីម​នឹង​លែង​មាន​បង្អែក​ការពារហើយ​នគរ​ដាម៉ាស​នឹង​បាត់​បង់​រាជ្យ។រីឯ​ជន‌ជាតិ​ស៊ីរី​ដែល​នៅ​សេស‌សល់​នឹង​ត្រូវអាប់​អោន​ដូច​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

4. នៅ​ថ្ងៃ​នោះ ភាព​ថ្កុំ‌ថ្កើង​របស់កូន​ចៅ​លោក​យ៉ាកុប​នឹង​ត្រូវ​ចុះ​អោន​ថយគេ​នឹង​បាត់​បង់​ភោគ​ទ្រព្យហើយ​ក្លាយ​ទៅ​ជា​ក្រ‌ខ្សត់។

5. ស្រុក​អ៊ីស្រា‌អែល​ប្រៀប​បាន​ទៅ​នឹង​ស្រែដែល​គេ​ទើប​នឹង​ច្រូត​កាត់​រួចគ្មាន​អ្វី​នៅ​សល់​សោះគឺ​ដូច​វាល​ទំនាប​រេផែមនៅ​ពេល​ដែល​គេ​ទើប​នឹង​ប្រមូល​ស្រូវ​អស់។

6. មាន​ប្រជា‌ជន​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះដែល​នៅ​សល់គឺ​ស្រុក​អ៊ីស្រា‌អែល​ប្រៀប​បាន​នឹងដើម​អូលីវ​ដែល​គេ​ទើប​នឹង​បេះ​ផ្លែ​រួចនៅ​ខាង​ចុង​មាន​សល់​ពីរ​បី​ផ្លែហើយ​តាម​មែក​មាន​សល់​បួន​ប្រាំ​ផ្លែ។- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

7. នៅ​ថ្ងៃ​នោះ មនុស្ស​នឹង​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​មក ភ្នែក​របស់​គេ​សម្លឹង​ឆ្ពោះ​ទៅ​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

8. គេ​លែង​ផ្ដោត​អារម្មណ៍​ទៅ​រក​អាសនៈ ដែល​ដៃ​របស់​ខ្លួន​បាន​ធ្វើ​នោះ​ទៀត​ហើយ គេ​ក៏​លែង​សម្លឹង​មើល​ទៅ​ស្តូប​ព្រះ‌អាសេ‌រ៉ា ឬ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប ដែល​ដៃ​របស់​គេ​បាន​សង់​ឡើង​នោះ​ទៀត​ដែរ។

9. នៅ​ថ្ងៃ​នោះ ទីក្រុង​របស់​គេ​ដែល​មាន​កំពែង​រឹង‌មាំ នឹង​ត្រូវ​បោះ​បង់​ចោល​ឲ្យ​នៅ​ស្ងាត់​ជ្រងំ ដូច​ក្រុង​នានា ដែល​ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​អាម៉ូរី បោះ‌បង់​ចោល​នៅ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ឥត​មាន​សល់​អ្វី​ឡើយ។

10. អ៊ីស្រា‌អែល​អើយ អ្នក​បាន​បំភ្លេច​ព្រះ‌ជាម្ចាស់ដែល​ជា​ព្រះ‌សង្គ្រោះ​របស់​អ្នកអ្នក​ពុំ​បាន​នឹក​ឃើញ​ព្រះដែល​ជា​កំពែង​ការពារ​អ្នក​ទេ។ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដាំ​ដំណាំសម្រាប់​ថ្វាយ​ជា​សក្ការៈ​ដល់​ព្រះ​ដទៃ។

11. នៅ​ថ្ងៃ​ដែល​អ្នក​ដាំ​ដំណាំអ្នក​បាន​ធ្វើ​ឲ្យ​ដំណាំ​នោះ​ដុះ​ឡើង។នៅ​ព្រឹក​ដែល​អ្នក​ព្រោះ​គ្រាប់​ពូជ​ទៅវា​ក៏​ចេញ​ផ្កា​ភ្លាម។ប៉ុន្តែ ពេល​ចម្រូត​មក​ដល់ គ្មាន​ផល​អ្វី​សោះផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ឈឺ​ចាប់គ្មាន​អ្វី​ព្យាបាល​ឲ្យ​ជា​បាន​ទេ។

បរា‌ជ័យ​របស់​ខ្មាំង​សត្រូវ

12. មាន​ឮ​ស្នូរ​សន្ធឹក​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនាប្រៀប​បាន​នឹង​ស្នូរ​សន្ធឹក​មហា​សាគរនិង​ឮ​ស្នូរ​សំឡេង​សាសន៍​ទាំង‌ឡាយគគ្រឹក‌គគ្រេង​ដូច​រលក​សមុទ្រ

13. សាសន៍​ទាំង‌ឡាយ​នាំ​គ្នា​បន្លឺ​សំឡេង​យ៉ាងគគ្រឹក‌គគ្រេង​ដូច​ទឹក​ហូរ​យ៉ាង​ខ្លាំងប៉ុន្តែ ព្រះ‌អម្ចាស់​គំរាម​ពួក​គេហើយ​ពួក​គេ​ក៏​រត់​ចេញ​ឆ្ងាយពួក​គេ​ត្រូវ​ខ្ចាត់‌ខ្ចាយ ដូច​អង្កាម​ត្រូវ​ខ្យល់​ភ្នំផាត់​បាត់​អស់​ទៅ និង​ដូច​លំអង​ផ្កាដែល​ត្រូវ​ខ្យល់​កួច​យក​ទៅ​ដែរ។

14. នៅ​ពេល​ល្ងាច ពួក​គេ​ភ័យ​ញ័រ​រន្ធត់មុន​ពេល​ថ្ងៃ​រះ ពួក​គេ​វិនាស​សូន្យ​អស់​ទៅ។នេះ​ហើយ​ជា​ទុក្ខ​ទោស​របស់​ពួក​អ្នក​ដែល​ប្លន់និង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​យើង។