ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 26 Khmer Standard Version (KHSV)

ព្រះ‌ជាម្ចាស់​ប្រទាន​ជ័យ‌ជំនះ​ឲ្យ​ប្រជា‌រាស្ដ្រ​ព្រះ‌អង្គ

1. នៅ​ថ្ងៃ​នោះ ក្នុង​ស្រុក​យូដាគេ​នឹង​ច្រៀង​បទ​ចម្រៀង​ដូច​ត​ទៅ:«យើង​មាន​ក្រុង​មួយ​ដ៏​រឹង‌មាំព្រះ‌អម្ចាស់​ប្រទាន​ការ​សង្គ្រោះ​មក​យើងទុក​ជា​កំពែង និង​ជញ្ជាំង ការពារ​យើង។

2. ចូរ​បើក​ទ្វារ​ឲ្យ​ប្រជា‌ជាតិ​ដ៏​សុចរិតដែល​មាន​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចូល​ផង!

3. ព្រះ‌អង្គ​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ជា‌និច្ច​និរន្តរ៍ដល់​ប្រជា‌ជាតិ​នេះព្រោះ​គេ​មាន​ជំហរ​រឹង‌ប៉ឹងហើយ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ។

4. ចូរ​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​ជា‌និច្ច​ចុះ!ដ្បិត​ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​ដែល​នៅ​ស្ថិត‌ស្ថេរអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

5. ព្រះ‌អង្គ​បន្ទាប​មនុស្ស​មាន​ចិត្ត​ឆ្មើង‌ឆ្មៃព្រះ‌អង្គ​ផ្ដួល​រំលំ​ក្រុង​ដែល​ស្ថិត​នៅ​ទី​ខ្ពស់ៗឲ្យ​រាប​ដល់​ដី កប់​ក្នុង​ធូលី

6. មនុស្ស​ទន់‌ទាប និង​មនុស្ស​ទន់​ខ្សោយនឹង​ដើរ​ជាន់​ក្រុង​នោះ»។

7. ឱ​ព្រះ‌អម្ចាស់​អើយ! ព្រះ‌អង្គ​បង្ហាញ​ឲ្យមនុស្ស​សុចរិត​ស្គាល់​មាគ៌ា​ដ៏​ទៀង​ត្រង់ព្រះ‌អង្គ​ពង្រាប​មាគ៌ា​របស់​មនុស្ស​សុចរិតឲ្យ​រាប​ស្មើ។

8. ឱ​ព្រះ‌អម្ចាស់​អើយ! យើង​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គយើង​ខ្ញុំ​ដើរ​តាម​មាគ៌ាដែល​ព្រះ‌អង្គ​បាន​ត្រួស‌ត្រាយ​ទុកចិត្ត​យើង​ខ្ញុំ​ប្រាថ្នា​ចង់​តែ​ថ្លែង​អំពី​ព្រះ‌នាមរបស់​ព្រះ‌អង្គ​ប៉ុណ្ណោះ។

9. នៅ​ពេល​យប់ ទូលបង្គំ​ចង់​នៅ​ជិត​ព្រះ‌អង្គទូលបង្គំ​ក៏​ស្វែង​រក​ព្រះ‌អង្គ​អស់​ពី​ដួង​ចិត្ត​ដែរ។ពេល​ព្រះ‌អង្គ​ដាក់​ទោស​មនុស្ស​នៅ​លើ​ផែនដីស្រប​តាម​ការ​វិនិច្ឆ័យ​របស់​ព្រះ‌អង្គពួក​គេ​នឹង​ស្គាល់​សេចក្ដី​សុចរិត។

10. ប្រសិន​បើ​ព្រះ‌អង្គ​លើក‌លែង​ទោស​ឲ្យមនុស្ស​អាក្រក់នោះ​គេ​នឹង​មិន​ដឹង​ថា សេចក្ដី​សុចរិត​ជា​អ្វី​ទេគឺ​គេ​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅ​ក្នុងស្រុក​ដ៏​សុចរិត​នេះហើយ​មិន​យល់​ពី​ភាព​ថ្កុំ‌ថ្កើង​រុងរឿងរបស់​ព្រះ‌អម្ចាស់​ឡើយ។

11. ឱ​ព្រះ‌អម្ចាស់​អើយ!អ្នក​ទាំង​នោះ​ពុំ​ចាប់​អារម្មណ៍​ថាព្រះ‌អង្គ​កំពុង​តែ​គំរាម​ពួក​គេ​ទេ។សូម​ឲ្យ​បច្ចា‌មិត្ត​ត្រូវ​អាម៉ាស់ដោយ​ឃើញ​របៀប​ដែល​ព្រះ‌អង្គ​ការពារប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។សូម​ឲ្យ​ភ្លើង​ឆេះ​បំផ្លាញ​ពួក​គេ។

12. បពិត្រ​ព្រះ‌អម្ចាស់!ព្រះ‌អង្គ​ប្រទាន​ឲ្យ​យើង​ខ្ញុំ​បាន​សុខ‌សាន្តអ្វីៗ​ដែល​យើង​ខ្ញុំ​ប្រព្រឹត្តព្រះ‌អង្គ​ធ្វើ​ឲ្យ​បាន​សម្រេច​ទាំង​អស់។

13. ឱព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ!ក្រៅ​ពី​ព្រះ‌អង្គ យើង​ខ្ញុំ​ធ្លាប់​មាន​ម្ចាស់​ជា​ច្រើនត្រួត‌ត្រា​លើ​យើង​ខ្ញុំប៉ុន្តែ មាន​តែ​ព្រះ‌នាម​ព្រះ‌អង្គ​មួយ​ប៉ុណ្ណោះដែល​យើង​ខ្ញុំ​ចង់​គោរព​បម្រើ។

14. អស់​អ្នក​ដែល​ស្លាប់​ផុត​ទៅ​ហើយមិន​រស់​ឡើង​វិញ​ទេអ្នក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ស្រមោលគេ​មិន​វិល​ត្រឡប់​មក​វិញ​ឡើយ។ព្រះ‌អង្គ​បាន​ធ្វើ​ទោស​ពួក​គេ​ឲ្យ​វិនាស​សូន្យឥត​មាន​នរណា​នឹក​នា​ដល់​ពួក​គេ​ទៀត។

15. ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យប្រជា‌ជាតិ​យើង​កើន​ចំនួន​ច្រើន​ឡើងព្រះ‌អង្គ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គហើយ​ពង្រីក​ព្រំ‌ប្រទល់​ទឹក​ដី​របស់​យើង​ខ្ញុំ។

16. ព្រះ‌អម្ចាស់​អើយ!ពេល​មាន​អាសន្នយើង​ខ្ញុំ​មក​រក​ព្រះ‌អង្គនៅ​ពេល​ព្រះ‌អង្គ​ដាក់​ទោសយើង​ខ្ញុំ​ទទូច​អង្វរ​ករ​ព្រះ‌អង្គ។

17. ឱ​ព្រះ‌អម្ចាស់​អើយ!ស្ត្រី​មាន​ផ្ទៃ​ពោះ​ហៀប​នឹង​សម្រាល​កូនស្រែក​ថ្ងូរ ដោយ​ឈឺ​ចុក​ចាប់​យ៉ាង​ណាយើង​ខ្ញុំ​ក៏​ស្រែក​ថ្ងូរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។

18. យើង​ខ្ញុំ​ប្រៀប​ដូច​ជា​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះយើង​ខ្ញុំ​ឈឺ​ចុក​ចាប់ តែ​ឥត​បង្កើត​អ្វី​សោះ​ឡើយយើង​ខ្ញុំ​មិន​បាន​នាំ​ការ​សង្គ្រោះមក​ឲ្យ​មនុស្ស​លោក​ទេហើយ​យើង​ខ្ញុំ​ក៏​មិន​បាន​បង្កើត​មនុស្ស​ថ្មីនៅ​លើ​ផែនដី​ដែរ។

មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ការ​ដាក់​ទោស​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត

19. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ក្នុង​ចំណោម​អ្នក​រាល់​គ្នាអ្នក​ដែល​ស្លាប់​ទៅ​ហើយ​នឹង​រស់​ឡើង​វិញ!សាក‌សព​របស់​គេ​នឹង​ក្រោក​ឡើង!អស់​អ្នក​ដែល​ដេក​ក្នុង​ធូលី​ដី​អើយចូរ​ភ្ញាក់​ឡើង!ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ​រីក‌រាយ​ទៅ!ទឹក​សន្សើម​ធ្លាក់​ចុះ​មក​ស្រោច​ស្រព​ផែនដីធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង​យ៉ាង​ណាព្រះ‌អម្ចាស់​នឹង​ប្រទាន​ពន្លឺ​មកប្រោស​អស់​អ្នក​ដែល​ចែក​ស្ថាន​ទៅ​ហើយឲ្យ​ចេញ​ពី​ដីមាន​ជីវិត​ឡើង​វិញ​យ៉ាង​នោះ​ដែរ។

20. ឱ​ប្រជា‌ជន​របស់​ខ្ញុំ​អើយ!ចូរ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នាហើយ​បិទ​ទ្វារ​ឲ្យ​ជិត។ត្រូវ​នៅ​សំងំ​លាក់​ខ្លួនរហូត​ទាល់​តែ​ព្រះ‌អម្ចាស់​លែង​ព្រះ‌ពិរោធ

21. ដ្បិត​ព្រះ‌អម្ចាស់​យាង​ចេញ​ពី​ព្រះ‌ដំណាក់ដើម្បី​ដាក់​ទោស​មនុស្ស​នៅ​ផែនដីដែល​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ពេល​នោះ អំពើ​ឧក្រិដ្ឋ​ដែល​មនុស្ស​ប្រព្រឹត្តនៅ​លើ​ផែនដីនឹង​លាក់​លែង​ជិត​ទៀត​ហើយហើយ​ផែនដី​ក៏​នឹង​លែង​លាក់​អស់​អ្នក​ដែល​ត្រូវគេ​សម្លាប់​ទៀត​ដែរ។