ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 8 Khmer Standard Version (KHSV)

កូន​របស់​ព្យាការី​អេសាយ​ជា​ប្រផ្នូល​អំពី​ការ​គំរាម​កំហែង​ពី​សំណាក់​ជន‌ជាតិ​អាស្ស៊ីរី

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​យក​បន្ទះ​ថ្ម​ធំ​មួយ​មក ហើយ​ចារ​អក្សរ​នៅ​លើ​នោះ​ថា “រឹប​អូស​ជា​ប្រញាប់ ប្រមូល​ជយ‌ភ័ណ្ឌ​ឲ្យ​លឿន!”»។

2. ពេល​នោះ ខ្ញុំ​ក៏​បង្ហាញ​បន្ទះ​ថ្ម​ដល់​មនុស្ស ដែល​គួរ​ជា​ទី​ទុក​ចិត្ត គឺ​បូជា‌ចារ្យ​អ៊ូរី និង​លោក​សាការី ជា​កូន​របស់​លោក​បេរេ‌គា ធ្វើ​ជា​សាក្សី។

3. ខ្ញុំ​បាន​រួម​រស់​ជា​មួយ​ព្យាកា‌រិនី​ជា​ភរិយា​របស់​ខ្ញុំ នាង​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។ ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ត្រូវ​ដាក់​ឈ្មោះ​ឲ្យ​កូន​នេះ​ថា “ម៉ាហ៊េ-‌សាឡាល-‌ហាសបាស”

4. ដ្បិត​មុន​ពេល​ដែល​កូន​នេះ​ចេះ​ហៅ ពុក! ម៉ែ! មាន​គេ​ប្រមូល​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​ដាម៉ាស ហើយ​ប្រមូល​ជយ‌ភ័ណ្ឌ​ពី​ក្រុង​សាម៉ារី យក​ទៅ​ដាក់​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​អាស្ស៊ីរី»។

5. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖

6. «ដោយ​ប្រជា‌ជន​មាក់‌ងាយ​ទឹក​ដែល​ហូរយ៉ាង​ស្រួល​នៅ​ប្រឡាយ​ស៊ីឡោមហើយ​បែរ​ជា​នាំ​គ្នា​ពេញ​ចិត្ត​នឹង​ស្ដេច​រេស៊ីនព្រម​ទាំង​ស្ដេច​ពេកា​វិញ​នោះ

7. ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ទឹក​ទន្លេ​ដ៏​ធំហូរ​យ៉ាង​ខ្លាំង ជន់​ឡើង​ហួស​ច្រាំងបំផ្លាញ​ពួក​គេពោល​គឺ​ស្ដេច និង​កង‌ទ័ព​របស់​ស្រុក​អាស្ស៊ីរី។

8. ទន្លេ​នេះ​នឹង​ហូរ​មក​លើ​ទឹក​ដី​យូដាហើយ​ជន់​ឡើង លិច​រហូត​ដល់​ក។ឱ​ព្រះ‌អេម៉ា‌ញូអែល​អើយ!ទឹក​នេះ​នឹង​ជន់​ឡើងលិច​ពាស‌ពេញ​ទឹក​ដី​របស់​ព្រះ‌អង្គ។

9. ប្រជា‌ជន​ទាំង‌ឡាយ​អើយ ចូរ​ញាប់​ញ័រ!ដ្បិត​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​សូន្យអស់​អ្នក​ដែល​ស្ថិត​នៅ​ទី​ដាច់​ស្រយាលនៃ​ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់!អ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ធ្វើ​សឹកតែ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​សូន្យ​មិន​ខាន!ពិត​មែន​ហើយ អ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ធ្វើ​សឹកតែ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​សូន្យ!។

10. អ្នក​រាល់​គ្នា​រៀប‌ចំ​ផែន‌ការតែ​ផែន‌ការ​ទាំង​នោះ​នឹង​ត្រូវ​រលាយ​សូន្យអ្នក​រាល់​គ្នា​ចាត់​វិធាន‌ការតែ​វិធាន‌ការ​នោះ​មិន​អាច​សម្រេច​ឡើយដ្បិត​ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​យើង!

11. ពេល​ព្រះ‌អម្ចាស់​សណ្ឋិត​នៅ​ជា​មួយ​ខ្ញុំ ព្រះ‌អង្គ​ហាម​ខ្ញុំ​មិន​ឲ្យ​ដើរ​តាម​មាគ៌ា​របស់​ប្រជា‌ជាតិ​នេះ​ទេ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖

12. អ្វីៗ​ដែល​ប្រជា‌ជាតិ​នេះ​ហៅ​ថា​ការ​បះ‌បោរមិន​ត្រូវ​ចាត់​ទុក​ថា​ជា​ការ​បះ‌បោរ​ឡើយកុំ​ភ័យ​ខ្លាច​អ្វីៗ​ដែល​ពួក​គេ​ភ័យ​ខ្លាចគឺ​កុំ​ញ‌ញើត​ឲ្យ​សោះ»។

13. អ្នក​រាល់​គ្នា​ត្រូវ​តែ​ទទួល​ស្គាល់​ថាមាន​តែ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ប៉ុណ្ណោះដែល​ជា​ព្រះ​ដ៏‌វិសុទ្ធអ្នក​រាល់​គ្នា​ត្រូវ​ស្ញែង​ខ្លាច និង​កោត​ញ‌ញើតតែ​ព្រះ‌អង្គ​ប៉ុណ្ណោះ។

14. ពេល​នោះ ព្រះ‌អង្គ​ផ្ទាល់​នឹង​ធ្វើ​ជា​ទី‌សក្ការៈតែ​ព្រះ‌អង្គ​ជា​ថ្ម​ដែល​នាំ​ឲ្យប្រជា‌ជាតិ​អ៊ីស្រា‌អែល​ទាំង​ពីរ​នគរ​ប៉ះ​ទង្គិចជា​សិលា​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួលហើយ​ក៏​ជា​ជង់ និង​ជា​អន្ទាក់ដល់​ក្រុង​យេរូ‌សាឡឹម​ដែរ។

15. មនុស្ស​ជា​ច្រើន​ជំពប់​ជើង​នឹង​ថ្ម​នេះហើយ​ដួល​បាក់​បែក​ខ្ទេច‌ខ្ទាំពួក​គេ​នឹង​ជាប់​អន្ទាក់ហើយ​ត្រូវ​ព្រាន​ចាប់​យក​ទៅ។

ហេតុ‌ការណ៍​នា​បច្ចុប្បន្ន​កាល និង​អនាគត​កាល

16. ខ្ញុំ​រក្សា​សក្ខីភាព​នេះ​ទុក ខ្ញុំ​បិទ​ត្រា​លើ​ពាក្យ​ទូន្មាន​នេះ ហើយ​រក្សា​ទុក​ក្នុង​ចំណោម​សាវ័ក​របស់​ខ្ញុំ។

17. ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ ដែល​បាន​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​កូន​ចៅ​របស់​លោក​យ៉ាកុប។

18. នៅ​ស្រុក​អ៊ីស្រា‌អែល ខ្ញុំ និង​កូន​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ រួម​គ្នា​ធ្វើ​ជា​ទី​សម្គាល់ និង​ជា​ប្រផ្នូល មក​ពី​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​គង់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន។

19. ប្រសិន​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា «ចូរ​ទៅ​រក​គ្រូ​ខាប គ្រូ​ទាយ និង​គ្រូ​ស្ដោះ​ផ្លុំ ដ្បិត​ប្រជា‌ជន​នីមួយៗ​ត្រូវ​តែ​រក​ព្រះ​របស់​ខ្លួន ហើយ​បញ្ជាន់​អារក្ស ដើម្បី​ជួយ​អ្នក​នៅ​រស់»។

20. ចូរ​ពិនិត្យ​មើល​ពាក្យ​ទូន្មាន និង​សក្ខីភាព​ចុះ! ប្រសិន​បើ​គេ​និយាយ​មិន​ស្រប​តាម​ព្រះ‌បន្ទូល​នេះ​ទេ នោះ​នឹង​គ្មាន​ថ្ងៃ​រះ​លើ​ពួក​គេ​សោះ​ឡើយ។

21. គេ​នឹង​ដើរ​កាត់​ស្រុក​ទាំង​កើត​ទុក្ខ ទាំង​ឃ្លានពេល​គេ​ឃ្លាន គេ​ក្ដៅ​ក្រហាយហើយ​ប្រទេច‌ផ្ដាសា​ស្ដេច និង​ព្រះ​របស់​ខ្លួនគេ​ងើយ​មើល​ទៅ​លើ

22. បន្ទាប់​មក ពេល​ឈ្ងោក​ចុះ​មក​ដីឃើញ​មាន​សុទ្ធ​តែ​ទុក្ខ​លំបាក និង​ភាព​ងងឹតហើយ​ត្រូវ​ខ្មាំង​កៀរ​ទៅ​រក​ភាព​អន្ធការ។