ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 5 Khmer Standard Version (KHSV)

ចម្ការ​ទំពាំង‌បាយជូរ​របស់​ព្រះ‌អម្ចាស់

1. ខ្ញុំ​សូម​ច្រៀង​បទ​មួយ ក្នុង​នាម​មិត្ត​របស់​ខ្ញុំជា​បទ​ចម្រៀង​ស្ដី​អំពី​មិត្ត​សម្លាញ់​របស់​ខ្ញុំនិង​ចម្ការ​ទំពាំង‌បាយជូរ​របស់​គាត់។មិត្ត​សម្លាញ់​របស់​ខ្ញុំ​មានចម្ការ​ទំពាំង‌បាយជូរ​មួយនៅ​លើ​ជម្រាល​ភ្នំ​ដែល​មាន​ជីជាតិ​ល្អ

2. គាត់​បាន​កាប់​គាស់​ដី រើស​ដុំ​ថ្ម​ចេញហើយ​ដាំ​ទំពាំង‌បាយជូរ​ពូជ​ល្អ​បំផុត។គាត់​បាន​សង់​ខ្ទមនិង​ជីក​កន្លែង​បញ្ជាន់​ផ្លែនៅ​កណ្ដាល​ចម្ការ​នោះគាត់​នឹក​សង្ឃឹម​ថា​នឹង​បាន​ផ្លែ​ល្អ តែ​ចម្ការ​នោះបែរ​ជា​បង្កើត​សុទ្ធ​តែ​ផ្លែ​មិន​ល្អ​ទៅ​វិញ។

3. មិត្ត​របស់​ខ្ញុំ​ក៏​ពោល​ឡើង​ថា៖អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​យូដា​អើយសូម​ជួយ​វិនិច្ឆ័យ​រឿង​ខ្ញុំ និង​ចម្ការ​ទំពាំង‌បាយជូរ​របស់​ខ្ញុំ​ផង។

4. ខ្ញុំ​បាន​ធ្វើ​ការ​សព្វ​គ្រប់​ទាំង​អស់​ចំពោះ​ចម្ការនេះ​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត?ខ្ញុំ​នឹក​សង្ឃឹម​ថា​នឹង​បាន​ផ្លែ​ទំពាំង‌បាយជូរ​ល្អតែ​ហេតុ​ដូច​ម្ដេច​បាន​ជា​ចម្ការ​ខ្ញុំ បង្កើត​សុទ្ធ​តែផ្លែ​មិន​ល្អ​ទៅ​វិញ​ដូច្នេះ?

5. ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹងអំពី​ការ​ដែល​ខ្ញុំ​បម្រុង​នឹង​ធ្វើ​ទៅ​លើ​ចម្ការ​នេះគឺ​ខ្ញុំ​នឹង​រើ​របង​ចេញ ឲ្យ​សត្វ​ចូល​ស៊ី​បំផ្លាញខ្ញុំ​នឹង​ទម្លុះ​ជញ្ជាំង ឲ្យ​គេ​ចូល​ជាន់​ឈ្លី។

6. ខ្ញុំ​បំផ្លាញ​វា​ឲ្យ​ដូច​ចម្ការ​ដែលគេ​បោះ​បង់​ចោល គ្មាន​អ្នក​ណា​លួស​មែកគ្មាន​អ្នក​ណា​ជ្រួយ​ដី​ទៀត​ឡើយគឺ​មាន​តែ​រពាក់ បន្លា​ដុះ​ពាស‌ពេញខ្ញុំ​នឹង​ហាម​ពពក​មិន​ឲ្យ​បង្អុរ​ភ្លៀងមក​លើ​ចម្ការ​នេះ​ត​ទៅ​ទៀត​ឡើយ។

7. ចម្ការ​ទំពាំង‌បាយជូរ​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល គឺ​ប្រជា‌ជាតិ​អ៊ីស្រា‌អែលដើម​ទំពាំង‌បាយជូរ​ដែល​ព្រះ‌អង្គ​ស្រឡាញ់គឺ​ប្រជា‌ជន​យូដា។ព្រះ‌អង្គ​នឹក​សង្ឃឹម​ថា​ពួក​គេ​នឹងប្រព្រឹត្ត​អំពើ​យុត្តិធម៌តែ​ពួក​គេ​បែរ​ជា​ប្រព្រឹត្ត​អំពើ​ទុច្ចរិតព្រះ‌អង្គ​នឹក​សង្ឃឹម​ថា​ពួក​គេ​នឹងប្រព្រឹត្ត​អំពើ​សុចរិតតែ​ព្រះ‌អង្គ​បែរ​ឮ​ស្នូរ​សម្រែករបស់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់​ទៅ​វិញ។

ទុក្ខ​ទោស​របស់​អស់​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ

8. អស់​អ្នក​ដែល​រឹប​អូស​យក​ផ្ទះ​គេមក​ធ្វើ​ជា​ផ្ទះ​ខ្លួន​ឯង មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!អស់​អ្នក​ដែល​យក​ដី​គេ មក​បញ្ចូល​ក្នុង​ដី​ខ្លួន​ឯងក៏​ត្រូវ​វេទនា​ដែរ!ពួក​គេ​ធ្វើ​ដូច្នេះ​រហូត​ទាល់​តែ​អ្នក​ផ្សេងលែង​មាន​ដី​ទៀតហើយ​នៅ​ទី​បំផុត ក្នុង​ស្រុក​មាន​នៅ​សល់តែ​ពួក​គេ​ប៉ុណ្ណោះ។

9. ខ្ញុំ​បាន​ឮ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលមាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា:ផ្ទះ​ទាំង​នេះ​មុខ​ជា​ត្រូវ​វិនាស​អន្តរាយ​អស់ផ្ទះ​ដ៏​ស្កឹម‌ស្កៃ​ទាំង​នេះនឹង​គ្មាន​មនុស្ស​នៅ​ទៀត​ទេ។

10. ចម្ការ​ទំពាំង‌បាយជូរ​បី​ហិក‌តានឹង​ឲ្យ​ផល​បាន​ត្រឹម​តែ​ស្រា​ហា‌សិប​លីត្រស្រូវ​ពូជ​ដែល​ព្រោះ​ទៅ​មួយ​រយ​គីឡូបាន​ផល​ត្រឹម​តែ​ដប់​គីឡូ​ប៉ុណ្ណោះ។

11. អស់​អ្នក​ដែល​ក្រោក​ឡើង​ពី​ព្រលឹមស្វែង​រក​ស្រា​ខ្លាំងហើយ​គិត​តែ​ផឹក​រហូត​ដល់​អធ្រាត្រមុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!

12. ពួក​គេ​គិត​តែ​ពី​ផឹក​ស្រា​សប្បាយដោយ​មាន​សំឡេង​ពិណ និង​ចាប៉ីព្រម​ទាំង​ក្រាប់ និង​ខ្លុយ​លេង​កំដរពួក​គេ​ឥត​ចាប់​អារម្មណ៍​នឹង​កិច្ចការ​ដែល ព្រះ‌អម្ចាស់​កំពុង​ធ្វើ គេ​ឥត​ឃើញ​ថាព្រះ‌អង្គ​កំពុង​សម្រេច​ការ​អ្វី​ទេ។

13. ហេតុ​នេះ​ហើយ​បាន​ជា​ខ្មាំង​នឹង​កៀរប្រជា‌រាស្ត្រ​របស់​យើង​នាំ​យក​ទៅ​ជា​ឈ្លើយដ្បិត​ពួក​គេ​មិន​យល់​អ្វី​ទាំង​អស់។អ្នក​ធំ​របស់​គេ​នឹង​ស្លាប់ ដោយ​អត់​បាយប្រជា‌ជន​តូច‌តាច​នឹង​ស្លាប់​ដោយ​អត់​ទឹក។

14. ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​ជប់‌លៀង​សប្បាយមច្ចុរាជ​នឹង​បើក​មាត់​ចំហ​យ៉ាង​ធំលេប​យក​ទាំង​អ្នក​ធំ ទាំង​ប្រជា‌ជន​តូច‌តាចនៅ​ក្រុង​យេរូ‌សាឡឹម។

15. មនុស្ស​លោក​នឹង​ត្រូវ​អាប់​អោនគេ​នឹង​ដួល​ផ្កាប់​មុខ​ដល់​ដីមនុស្ស​មាន​ចិត្ត​ព្រហើន​នឹង​ត្រូវ​បន្ទាប​ចុះ។

16. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​សម្តែងភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អង្គដោយ​វិនិច្ឆ័យ​ទោស​ពួក​គេព្រះ​ដ៏‌វិសុទ្ធ​នឹង​សម្តែង​ភាព​វិសុទ្ធ​របស់​ព្រះ‌អង្គដោយ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត។

17. ហ្វូង​ចៀម​នឹង​ដើរ​រក​ស៊ី​តាម​គំនរ​បាក់​បែកដូច​នៅ​តាម​វាល​ស្មៅហើយ​ពពែ​ដែល​គេ​បំប៉នក៏​មក​ស៊ី​ស្មៅ​នៅ​តាម​នោះ​ដែរ។

18. អស់​អ្នក​ដែល​ខំ​ប្រឹង​ប្រព្រឹត្ត​អំពើ​បាបដូច​គោ​ខំ​ប្រឹង​ទាញ​រទេះមុខ​ជា​ត្រូវ​វេទនា​ពុំ‌ខានព្រោះ​គេ​នឹង​ទទួល​ទោសតាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។

19. ពួក​គេ​ពោល​ថា «សូម​ព្រះ‌អម្ចាស់​បំពេញកិច្ចការ​របស់​ព្រះ‌អង្គ​ឲ្យ​ឆាប់ៗ​ទៅដើម្បី​ឲ្យ​យើង​បាន​ឃើញ​ផង!សូម​ឲ្យ​គម្រោង‌ការ​របស់​ព្រះ​ដ៏‌វិសុទ្ធនៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​សម្រេច​ឆាប់ៗដើម្បី​ឲ្យ​យើង​បាន​ស្គាល់​ផង!»។

20. អស់​អ្នក​ដែល​ហៅ​អំពើ​អាក្រក់​ថា​ល្អហៅ​អំពើ​ល្អ​ថា​អាក្រក់ចាត់​ទុក​ភាព​ងងឹត​ថា​ជា​ពន្លឺចាត់​ទុក​ពន្លឺ​ថា​ជា​ភាព​ងងឹតហើយ​ចាត់​ទុក​ការ​ជូរ​ចត់​ថា​ជា​ការ​សប្បាយចាត់​ទុក​ការ​សប្បាយ​ថា​ជា​ការ​ជូរ​ចត់មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!

21. អស់​អ្នក​ដែល​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញាហើយ​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​អ្នក​ចេះ​ដឹងមុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!

22. អស់​អ្នក​ដែល​ពូកែ​ខាង​ផឹក​ស្រាហើយ​ជា​ជើង​ឯក​ខាង​បិត​ស្រា​ខ្លាំងមុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!

23. ពួក​គេ​ទទួល​សំណូកហើយ​ចាត់​ទុក​ជន​ឧក្រិដ្ឋ​ថា​គ្មាន​ទោសនិង​ចាត់​ទុក​ជន​ស្លូត​ត្រង់​ថា​មាន​ទោស​វិញ។

24. ហេតុ​នេះ ពួក​គេ​នឹង​រលួយ​ទាំង​ឫសផ្កា​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ធូលី​ដីដូច​អណ្ដាត​ភ្លើង​ឆាប‌ឆេះ​ស្បូវឬ​ដូច​ចំបើង​ត្រូវ​ភ្លើង​ឆេះ​ដែរដ្បិត​ពួក​គេ​បោះ​បង់​ចោល​ការ​ប្រៀន‌ប្រដៅរបស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលហើយ​មាក់​ងាយ​ព្រះ‌បន្ទូល​របស់ព្រះ​ដ៏‌វិសុទ្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

25. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ទ្រង់ព្រះ‌ពិរោធ​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ វាយ​ប្រហារ​ពួក​គេពេល​នោះ ភ្នំ​ទាំង‌ឡាយ​នឹង​ត្រូវ​រង្គើហើយ​នឹង​មាន​សាក‌សព​ដូច​ជា​សំរាមនៅ​ពាស‌ពេញ​តាម​ដង​ផ្លូវ។ទោះ​បី​យ៉ាង​នេះ​ក្ដី ព្រះ‌ពិរោធ​របស់ព្រះ‌អង្គ​នៅ​តែ​មិន​ស្ងប់​ដែរព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ​គំរាម​ពួក​គេ​ដដែល។

26. ព្រះ‌អង្គ​លើក​ទង់​ឡើង ជា​សញ្ញា​ដល់​ប្រជា‌ជាតិដែល​នៅ​ឆ្ងាយៗព្រះ‌អង្គ​ធ្វើ​សញ្ញា​ហៅ​ពួក​គេពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដីពួក​គេ​ក៏​នាំ​គ្នា​រូត‌រះ​មក​យ៉ាង​ឆាប់​រហ័ស។

27. ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ម្នាក់​នឿយ‌ហត់គ្មាន​នរណា​ម្នាក់​បាក់​កម្លាំងហើយ​ក៏​គ្មាន​នរណា​ម្នាក់​ងោក‌ងុយឬ​ដេក​លង់‌លក់​ដែរ។គ្មាន​នរណា​ម្នាក់​ដោះ​ខ្សែ​ក្រវាត់​ចេញ​ពី​ចង្កេះឬ​ស្រាយ​ខ្សែ​ស្បែក​ជើង​សោះ​ឡើយ។

28. ពួក​គេ​សំលៀង​មុខ​ព្រួញ​របស់​ខ្លួន​ជា‌និច្ចធ្នូ​របស់​គេ​នៅ​ត្រៀម​ជា​ស្រេចក្រចក​ជើង​សេះ​របស់​គេ​ដូច​ថ្ម​ភ្លឺ​រលើបកង់​រទេះ​របស់​គេ​ប្រៀប​ដូច​ជា​ខ្យល់​កួច។

29. សម្រែក​របស់​គេ​ប្រៀប​បាន​នឹង​សម្រែក​សត្វ​សិង្ហគេ​គ្រហឹម​ដូច​ជា​កូន​សិង្ហ​គ្រហឹមចាប់​រំពា​នាំ​យក​ទៅ គ្មាន​នរណា​អាច​មក​រំដោះឲ្យ​រួច​បាន​ឡើយ។

30. ក៏​ប៉ុន្តែ នៅ​គ្រា​នោះនឹង​មាន​ឮ​សន្ធឹក​ដូច​ស្នូរ​សមុទ្របក់​បោក​មក​លើ​ប្រជា‌ជាតិ​នេះ។ពេល​ក្រឡេក​មើល​ស្រុក​នោះគេ​ឃើញ​មាន​សុទ្ធ​តែ​ភាព​ងងឹត និង​ការ​ឈឺ​ចាប់ហើយ​នឹង​មាន​ពពក​យ៉ាង​ក្រាស់​មក​បាំង​ពន្លឺ​ថ្ងៃឲ្យ​ប្រែ​ទៅ​ជា​ងងឹត​វិញ។