ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 35 Khmer Standard Version (KHSV)

សម័យ​កាល​ដ៏​ប្រសើរ​រុងរឿង

1. វាល​រហោ‌ស្ថាន និង​ដី​ហួត‌ហែងចូរ​រីក‌រាយ​ឡើង!រីឯ​វាល​ខ្សាច់ ចូរ​ត្រេក​អរ​សប្បាយហើយ​មាន​ផ្កា​រីក​ស្គុស‌ស្គាយ​ឡើង!

2. ចូរ​មាន​ផ្កា​ដុះ​ដេរ‌ដាសហើយ​ត្រេក​អរ​សប្បាយព្រម​ទាំង​បន្លឺ​សំឡេង​ច្រៀង​ដោយ​រីក‌រាយដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ទឹក​ដី​នេះរុងរឿង​ដូច​ព្រៃ​នៅ​ភ្នំ​លីបង់មាន​សោភណ‌ភាព​ដូច​ព្រៃ​ព្រឹក្សា​នៅ​ភ្នំ​កើមែលនិង​ដូច​ចម្ការ​ដំណាំ​នៅ​វាល​ទំនាប​សារ៉ូន​ដែរ។ពេល​នោះ ប្រជា‌ជន​នឹង​ឃើញសិរី‌រុងរឿង និង​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​យើង។

3. ចូរ​ជួយ​អ្នក​ដែល​ទន់​ដៃ​ទន់​ជើងឲ្យ​មាន​កម្លាំង​រឹង‌ប៉ឹង​មាំ‌មួន​ឡើង​វិញ!

4. ចូរ​កម្លា​ចិត្ត​អ្នក​ដែល​ភ័យ​តក់‌ស្លុត​ថា:ចូរ​មាន​ចិត្ត​ក្លា‌ហាន​ឡើង កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!មើល៍‌ហ្ន៎ ព្រះ​របស់​អ្នក​រាល់​គ្នា!ព្រះ‌អង្គ​យាង​មក​សង‌សឹកព្រះ‌អង្គ​នឹង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវតាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​លើ​អ្នក​រាល់​គ្នាគឺ​ព្រះ‌អង្គ​ផ្ទាល់ យាង​មក​សង្គ្រោះ​អ្នក​រាល់​គ្នា។

5. ពេល​នោះ មនុស្ស​ខ្វាក់​នឹង​មើល​ឃើញមនុស្ស​ថ្លង់​នឹង​ស្ដាប់​ឮ

6. មនុស្ស​ខ្វិន​នឹង​លោត​ដូច​ប្រើសហើយ​មនុស្ស​គ​នឹង​ច្រៀង​យ៉ាង​រីក‌រាយដ្បិត​មាន​ទឹក​ផុស​ឡើង​នៅ​វាល​រហោ‌ស្ថានព្រម​ទាំង​មាន​ទឹក​ជ្រោះ​ហូរនៅ​វាល​ហួត‌ហែង។

7. ដី​បែក​ក្រហែង​នឹង​ក្លាយ​ទៅ​ជា​បឹង‌បួរស្រុក​ដែល​ធ្លាប់​តែ​រីង​ស្ងួតបែរ​ជា​មាន​ប្រភព​ទឹក​ផុស​ឡើង​ជា​ច្រើននៅ​តាម​រូង​ចចក បែរ​ជា​មាន​ដើម​ត្រែងនិង​ដើម​កក់​ដុះ​វិញ។

8. នៅ​ទី​នោះ នឹង​មាន​ផ្លូវ​មួយ​ឈ្មោះ​ហៅ​ថា«ផ្លូវ​ដ៏‌វិសុទ្ធ»។មនុស្ស​មិន​បរិសុទ្ធ​មិន​អាច​ដើរ​តាម​ផ្លូវ​នោះ​ទេហើយ​អ្នក​គោរព​ព្រះ​ក្លែង‌ក្លាយក៏​មិន​ដើរ​តាម​ផ្លូវ​នោះ​មិន​បាន​ដែរព្រោះ​ព្រះ‌អម្ចាស់​ផ្ទាល់​ទ្រង់​យាង​នាំ​មុខ​គេ។

9. គ្មាន​សត្វ​សិង្ហ សត្វ​សាហាវ នៅ​តាម​ផ្លូវ​នោះ​ទេមាន​តែ​ពួក​ឈ្លើយ​ដែល​ព្រះ‌អង្គ​បាន​លោះមក​វិញ​ប៉ុណ្ណោះ​ដែល​ដើរ​តាម​ផ្លូវ​នោះ។

10. ពួក​ឈ្លើយ​សឹក​ដែល​ព្រះ‌អម្ចាស់​បាន​រំដោះនឹង​ដើរ​ត្រឡប់​មក​ស្រុក​វិញពួក​គេ​មក​ដល់​ក្រុង​ស៊ីយ៉ូនដោយ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ។ទឹក​មុខ​របស់​ពួក​គេ​ពោរ‌ពេញ​ទៅ​ដោយ​អំណររក​អ្វី​ប្រៀប​ស្មើ​ពុំ​បានពួក​គេ​សប្បាយ​រីក‌រាយ​ឥត​ឧបមាដ្បិត​ទុក្ខ​ព្រួយ និង​សម្រែក​យំ​ថ្ងូរលែង​មាន​ទៀត​ហើយ។