ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 14 Khmer Standard Version (KHSV)

មាតុ‌ភូមិ​និវត្តន៍​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល

1. ព្រះ‌អម្ចាស់​អាណិត‌អាសូរ​ដល់​ពូជ‌ពង្ស​លោក​យ៉ាកុប ព្រះ‌អង្គ​នៅ​តែ​ជ្រើស​រើស ជន‌ជាតិ​អ៊ីស្រា‌អែល​ដដែល ព្រះ‌អង្គ​នឹង​ឲ្យ​គេ​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ។ ជន​បរទេស​នឹង​មក​ជ្រក​កោន ហើយ​រួម​រស់​ជា​មួយ​កូន​ចៅ​លោក​យ៉ាកុប។

2. ជាតិ​សាសន៍​នានា​នឹង​ជួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​វិល​ត្រឡប់​ទៅ​មាតុ‌ភូមិ​របស់​ខ្លួន​វិញ។ នៅ​លើ​ទឹក​ដី​របស់ព្រះ‌អម្ចាស់ អ៊ីស្រា‌អែល​នឹង​យក​អ្នក​ទាំង​នោះ​ធ្វើ​ជា​ទាសា‌ទាសី។ ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​ចាប់​អស់​អ្នក​ដែល​បាន​ចាប់​ពួក​គេ​ទៅ​ជា​ឈ្លើយ យក​មក​ជា​ឈ្លើយ​វិញ ហើយ​យក​អស់​អ្នក​ដែល​ធ្លាប់​សង្កត់‌សង្កិន​ខ្លួន ធ្វើ​ជា​ចំណុះ​ដែរ។

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ី‌ឡូន

3. អ៊ីស្រា‌អែល​អើយ ក្រោយ​ពី​អ្នក​នឿយ‌ហត់ និង​រង​ទុក្ខ​វេទនា​ជា​ច្រើន ហើយ​បន្ទាប់​ពី​អ្នក​ធ្វើ​ជា​ទាសករ​យ៉ាង​សែន​លំបាក​នោះ​មក ព្រះ‌អម្ចាស់​នឹង​ប្រោស​ប្រទាន​ឲ្យ​អ្នក​បាន​សម្រាក។

4. ពេល​នោះ អ្នក​នឹង​ច្រៀង​ចំអក​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដូច​ត​ទៅ:ស្ដេច​ដែល​ជិះ‌ជាន់​គេ ទៅ​ណា​បាត់​ហើយ?អំណាច​ផ្ដាច់​ការ ទៅ​ណា​បាត់​ហើយ?

5. ព្រះ‌អម្ចាស់​ផ្ដួល​រំលំ​អំណាច​ដ៏​ឃោរ‌ឃៅព្រះ‌អង្គ​បំបាក់​ដំបង​រាជ្យ​របស់​ជន​កំណាច

6. គឺ​មនុស្ស​ដែល​មាន​ចិត្ត​កាច​សាហាវវាយ​ធ្វើ​បាប​ប្រជា‌ជន​ឥត​ស្រាក‌ស្រាន្តមនុស្ស​ដែល​មាន​ចិត្ត​កំរោលហើយ​យក​ប្រជា‌ជាតិ​ទាំង‌ឡាយ​ធ្វើ​ជា​ចំណុះនិង​តាម​ព្យាបាទ​ពួក​គេ​ឥត​ត្រា​ប្រណី។

7. ឥឡូវ​នេះ ផែនដី​ទាំង​មូល​បាន​សុខ‌សាន្ត‌ត្រាណមនុស្ស‌ម្នា​នាំ​គ្នា​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ

8. សូម្បី​តែ​ដើម​ស្រល់ និង​ដើម​ឈើ​ធំៗនៅ​ស្រុក​លីបង់​ក៏​មាន​អំណរ​សប្បាយដោយ​ឃើញ​អ្នក​អស់​ឫទ្ធិ​ដែរគឺ​ដើម​ឈើ​ទាំង​នោះ​នាំ​គ្នា​ពោល​ថា:“តាំង​ពី​អ្នក​រលំ​មកគ្មាន​នរណា​ឡើង​មក​កាប់​យើង​ទៀត​ទេ!”។

9. ស្ដេច​កំណាច​អើយ!ក្នុង​ស្ថាន​មច្ចុរាជ ក៏​មាន​ភាព​ជ្រួល‌ជ្រើមរង់‌ចាំ​ទទួល​អ្នក​ដែរមច្ចុរាជ​ដាស់​វិញ្ញាណ‌ក្ខ័ន្ធ​អ្នក​ធំ​ទាំង​អស់គឺ​ដាស់​វិញ្ញាណ‌ក្ខ័ន្ធ​ស្ដេច​ទាំង​ប៉ុន្មានរបស់​ប្រជា‌ជាតិ​នានាឲ្យ​ងើប​ពី​បល្ល័ង្ក​របស់​ខ្លួន​ដែរ។

10. វិញ្ញាណ‌ក្ខ័ន្ធ​ទាំង​នោះ​នឹង​ពោល​មក​កាន់​អ្នក​ថា:“អុញ ព្រះ‌ករុណា​អស់​ឫទ្ធិ​ដូច​យើង​ដែរ​តើ!គឺ​មិន​ខុស​ពី​យើង​ទេ!។

11. ភាព​ថ្កុំ‌ថ្កើង​របស់​អ្នក​បាន​ធ្លាក់​ទៅ​ក្នុងស្ថាន​មច្ចុរាជ ដោយ​មាន​សំឡេង​ពិណ​កំដរ​ផងដង្កូវ​នឹង​ធ្វើ​ជា​ពូក ជា​ភួយ​របស់​អ្នក”។

12. ឱ​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​អើយម្ដេច​ក៏​អ្នក​ធ្លាក់​ពី​លើ​មេឃ​មក​ដូច្នេះ?អ្នក​ធ្លាប់​បង្ក្រាប​ប្រជា‌ជាតិ​ទាំង‌ឡាយម្ដេច​អ្នក​ដួល​ដល់​ដី​យ៉ាង​នេះ?

13. អ្នក​តែងតែ​ពោល​ថា:“យើង​នឹង​ឡើង​ទៅ​លើ​មេឃ ហើយ​លើកបល្ល័ង្ក​របស់​យើង​ឡើង​ឲ្យ​ខ្ពស់​ជាង​ផ្កាយរបស់​ព្រះ‌ជាម្ចាស់​ទៅ​ទៀត។យើង​នឹង​អង្គុយ​លើ​ភ្នំ​នៅ​ខាង​ជើង​បំផុតជា​កន្លែង​ដែល​ព្រះ​ទាំង‌ឡាយ​ជួប‌ជុំ​គ្នា។

14. យើង​នឹង​ឡើង​ទៅ​លើ ខ្ពស់​ជាង​ពពក​ទៅ​ទៀតយើង​នឹង​បាន​ដូច​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត”។

15. ឥឡូវ​នេះ អ្នក​បែរ​ជា​ធ្លាក់​ចុះ​មក​ដល់​ស្ថានមច្ចុរាជ គឺ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ​នេះ​ទៅ​វិញ។

16. អស់​អ្នក​ដែល​ឃើញ​អ្នក គេ​ខំ​ប្រឹង​សម្លឹង​មើលដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​សួរ​គ្នា​ថា:“អ្នក​នេះ​ឬ​ដែល​បាន​ធ្វើ​ឲ្យ​កក្រើក​ផែនដីនិង​រំលំ​អាណា‌ចក្រ​ទាំង‌ឡាយ

17. ព្រម​ទាំង​ធ្វើ​ឲ្យ​ពិភព​លោក​ក្លាយ​ទៅ​ជាទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ និង​កម្ទេច​ទីក្រុង​នានាហើយ​មិន​ដែល​ដោះ​លែង​ឈ្លើយ​សឹកទាល់​តែ​សោះ​នុ៎ះ?”។

18. ស្ដេច​របស់​ប្រជា‌ជាតិ​នានា​សុទ្ធ​តែ​សម្រាកយ៉ាង​រុងរឿង ក្នុង​ផ្នូរ​របស់​ខ្លួន។

19. ចំពោះ​អ្នក​វិញគេ​បាន​បោះ​សាក‌សព​អ្នក​ចោល​ឆ្ងាយ​ពី​ផ្នូរគួរ​ឲ្យ​ខ្ពើម ដូច​កូន​ដែល​គេ​រំលូត​ចោលឬ​ដូច​សាក‌សព​ដែល​គេ​ដើរ​ជាន់។មាន​សាក‌សព​របស់​អស់​អ្នក​ដែល​គេសម្លាប់​ដោយ​មុខ​ដាវ​នៅ​គរ​ពី​លើ​អ្នកហើយ​សាក‌សព​ទាំង​នោះ​ត្រូវ​គេ​ច្រាន​ទម្លាក់ទៅ​លើ​ថ្ម​នៅ​បាត​រណ្ដៅ។

20. អ្នក​ពុំ​បាន​សម្រាក​នៅ​ក្នុង​ផ្នូរជា​មួយ​ស្ដេច​ឯ​ទៀតៗ​ទេព្រោះ​អ្នក​បាន​បំផ្លាញ​ស្រុក​របស់​អ្នកនិង​សម្លាប់​ប្រជា‌រាស្ត្រ​របស់​អ្នក។ទៅ​ថ្ងៃ​មុខ គេ​នឹង​លែង​នឹក​នា​ដល់​ឈ្មោះពូជ​ដ៏​កំណាច​របស់​អ្នក​ទៀត​ហើយ។

21. ព្រោះ​តែ​កំហុស​របស់​ឪពុកចូរ​ប្រុង​ប្រៀប​ខ្លួន សម្លាប់​រង្គាល​កូន​ប្រុសៗរបស់​គេ​ចោល​ទៅក្រែង​លោ​គេ​ក្រោក​ឡើង​រុក‌រាន​ទន្ទ្រាន​ផែនដីហើយ​សង់​ក្រុង​ពាស‌ពេញ​លើ​ពិភព​លោក។

22. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ក្រោក​ឡើង ប្រឆាំង​នឹង​ជន‌ជាតិ​បាប៊ី‌ឡូន យើង​នឹង​លុប​បំបាត់​ឈ្មោះ​បាប៊ី‌ឡូន ព្រម​ទាំង​ពូជ‌ពង្ស និង​ខ្សែ​ស្រឡាយ​របស់​គេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

23. យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​គេ​ក្លាយ​ទៅ​ជា​ព្រៃ​រនាម ដែល​មាន​តែ​សត្វ​កាំ‌ប្រមា​រស់​នៅ យើង​នឹង​បោស​ក្រុង​បាប៊ី‌ឡូន ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​ឡើយ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​អាស្ស៊ីរី

24. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូលដាច់‌អហង្ការ​ថា៖“យើង​បាន​គ្រោង​ទុក​យ៉ាង​ណាយើង​ក៏​នឹង​ប្ដេជ្ញា​ចិត្ត​ធ្វើ​យ៉ាង​នោះ​ដែរយើង​បាន​សម្រេច​យ៉ាង​ណាហេតុ‌ការណ៍​ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។

25. យើង​នឹង​កម្ទេច​ពួក​អាស្ស៊ីរី​ក្នុង​ទឹក​ដី​របស់​យើងយើង​នឹង​ជាន់​ឈ្លី​ពួក​គេ​នៅ​លើ​ភ្នំ​របស់​យើងយើង​នឹង​យក​នឹម​ដែល​អាស្ស៊ីរី​ដាក់​លើប្រជា‌ជន​របស់​យើង​ចេញហើយ​យើង​ក៏​នឹង​យក​អំរែក​ដែល​គេ​ដាក់​លើស្មា​ប្រជា‌ជន​យើង​នោះ​ចេញ​ដែរ”។

26. នេះ​ជា​ការ​ដែល​ព្រះ‌អង្គ​បាន​សម្រេច​ធ្វើចំពោះ​ផែនដី​ទាំង​មូលព្រះ‌អង្គ​នឹង​លាត​ព្រះ‌ហស្ដ​ប្រហារប្រជា‌ជាតិ​ទាំង​អស់។

27. បើ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះគ្មាន​នរណា​អាច​កែ​ប្រែ​បាន​ឡើយពេល​ព្រះ‌អង្គ​លាត​ព្រះ‌ហស្ដ​ប្រហារ​ហើយគ្មាន​នរណា​អាច​បញ្ឈប់​ព្រះ‌អង្គ​ទេ។

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ជន‌ជាតិ​ភីលីស្ទីន

28. នៅ​ឆ្នាំ​ដែល​ព្រះ‌បាទ​អហាស​សោយ​ទិវង្គតព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:

29. ភីលីស្ទីន​ទាំង​មូល​អើយមិន​ត្រូវ​រីក‌រាយ ដោយ​ឃើញ​ដំបង​ដែលធ្លាប់​វាយ​អ្នក បាន​បាក់​នោះ​ឡើយ!ដ្បិត​នឹង​មាន​ពស់​វែក​មួយកើត​ចេញ​ពី​ពូជ​របស់​ពស់​នោះហើយ​ក៏​នឹង​មាន​ពស់​អសិរ‌ពិស​កើត​ចេញពី​ពង​របស់​ពស់​វែក​នោះ​ដែរ។

30. ពេល​នោះ ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សាមនុស្ស​កំសត់​ទុគ៌តព្រះ‌អង្គ​នឹង​នាំ​មនុស្ស​ក្រីក្រ​ទៅ​រក​កន្លែងសម្រាក​យ៉ាង​សុខ‌សាន្ត។ផ្ទុយ​ទៅ​វិញ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យពូជ‌ពង្ស​របស់​អ្នក​ស្លាប់​ដោយ​អត់​ឃ្លានរីឯ​អ្នក​ដែល​នៅ​សល់ នឹង​ស្លាប់​ដោយ​មុខ​ដាវ។

31. ទ្វារ​ក្រុង​អើយ ចូរ​សោក​សង្រេង​ទៅ!ទីក្រុង​អើយ ចូរ​ស្រែក​យំ​ទៅ!ស្រុក​ភីលីស្ទីន​ទាំង​មូល​រលាយ​សូន្យ​ហើយដ្បិត​មាន​ផ្សែង​ហុយ​មក​ពី​ទិស​ខាង​ជើងខ្មាំង​សត្រូវ​លើក​ទ័ព​មក​ទាំង​អស់​គ្នាឥត​បាត់​ម្នាក់​ណា​ឡើយ។

32. តើ​យើង​ត្រូវ​ឆ្លើយ​យ៉ាង​ដូច​ម្ដេច​ទៅ​ទូតរបស់​ស្រុក​ភីលីស្ទីន? ត្រូវ​ឆ្លើយ​ថា“ព្រះ‌អម្ចាស់​បាន​សង់​ក្រុង​ស៊ីយ៉ូន​ឡើងហើយ​ជន​ទុគ៌ត​ក្នុង​ចំណោម​ប្រជា‌រាស្ដ្រ​របស់ព្រះ‌អង្គ​នឹង​ជ្រក​កោន​នៅ​ក្នុង​ក្រុង​នោះ”។