ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 23 Khmer Standard Version (KHSV)

ព្រះ‌បន្ទូល​ស្ដី​អំពី​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន

1. សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​ទីរ៉ុស:នាវា​មក​ពី​ស្រុក​តើស៊ីស​អើយចូរ​នាំ​គ្នា​ស្រែក​យំ​ទៅ ដ្បិត​កំពង់‌ផែរបស់​ក្រុង​ទីរ៉ុស​វិនាស​សូន្យ ឥត​មាន​សល់​ផ្ទះឥត​មាន​កន្លែង​ចូល​សំចត​ទៀត​ឡើយ!។ពួក​គេ​បាន​ឃើញ​ដូច្នេះ នៅ​ពេល​ធ្វើ​ដំណើរមក​ពី​កោះ​គីប្រុស។

2. អ្នក​រាល់​គ្នា​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រអ្នក​រាល់​គ្នា​ជា​ឈ្មួញ​នៅ​ស្រុក​ស៊ីដូន​ដែល​ចាត់មនុស្ស​ឲ្យ​ទៅ​រក​ស៊ី​តាម​សមុទ្រ​អើយចូរ​នាំ​គ្នា​តក់‌ស្លុត និយាយ​លែង​ចេញ!។

3. អ្នក​ស្រុក​ស៊ីដូន​បាន​ប្រមូល​ភោគ​ផល​ទាំង​ប៉ុន្មានដែល​គេ​ដាំ​នៅ​តាម​ដង​ទន្លេ​នីលភោគ​សម្បត្តិ​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយសុទ្ធ​តែ​នៅ​ប្រមូល​ផ្ដុំ​ក្នុង​ក្រុង​ស៊ីដូន​ទាំង​អស់។

4. ស៊ីដូន​ជា​ក្រុង​ដ៏​រឹង‌មាំ​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយអ្នក​ត្រូវ​អាម៉ាស់​ហើយដ្បិត​សមុទ្រ​ពោល​ថា:ខ្ញុំ​ពុំ​ធ្លាប់​ឈឺ​ផ្ទៃ ខ្ញុំ​ពុំ​ធ្លាប់​បង្កើត​កូនហើយ​ក៏​ពុំ​ធ្លាប់​ចិញ្ចឹម​កូន​កម្លោះ​កូន​ក្រមុំ​ដែរ។

5. ពេល​ដំណឹង​នេះ​លេច​ឮ​ទៅ​ដល់​ស្រុក​អេស៊ីបអ្នក​ស្រុក​នាំ​គ្នា​ភ័យ​ញ័រ ដូច​កាល​ដែល​គេ​បានឮ​ដំណឹង​ពី​ហេតុ‌ការណ៍​ដែល​កើត​មានដល់​ក្រុង​ទីរ៉ុស​ដែរ។

6. អ្នក​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយចូរ​នាំ​គ្នា​ឆ្លង​ទៅ​ស្រុក​តើស៊ីសហើយ​ស្រែក​យំ​នៅ​ទី​នោះ​ទៅ!។

7. តើ​នេះ​ឬ​ទីក្រុង​របស់​អ្នក​រាល់​គ្នាជា​កន្លែង​ដែល​ធ្លាប់​តែ​មាន​មនុស្ស​អ៊ូអរជា​ក្រុង​ដែល​មាន​កំណើត​ពី​បុរាណ​កាល​មកហើយ​ធ្លាប់​ត្រួត‌ត្រា​ស្រុក​ឆ្ងាយៗ​នោះ?

8. តើ​នរណា​សម្រេច​រំលាយ​ក្រុង​ទីរ៉ុស​ដូច្នេះ?ដ្បិត​ក្រុង​ទីរ៉ុស​ធ្លាប់​តែង‌តាំង​ស្ដេចឲ្យ​គ្រង​រាជ្យ​លើ​ស្រុក​នានាអ្នក​រក​ស៊ី​ពី​ក្រុង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំហើយ​មនុស្ស‌ម្នា​លើ​ផែនដី​ទាំង​មូល តែងតែគោរព​អ្នក​ជំនួញ​របស់​ក្រុង​នេះ​គ្រប់ៗ​គ្នា។

9. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​បាន​សម្រេច​ដូច្នេះដើម្បី​បំបាក់​អំនួត​របស់​អស់​អ្នក​ដែលស្រឡាញ់​កិត្តិយសនិង​ដើម្បី​បន្ទាប​អស់​អ្នក​ដែល​តម្កើង​ខ្លួននៅ​លើ​ផែនដី​នេះ។

10. ទីរ៉ុស​អើយ ចូរ​ភ្ជួរ​រាស់​ដី​របស់​អ្នកដូច​គេ​ភ្ជួរ​រាស់​នៅ​តាម​ទន្លេ​នីលដ្បិត​លែង​មាន​កំពង់‌ផែ​សម្រាប់​ឲ្យ​នាវាមក​ពី​ស្រុក​តើស៊ីស​ចូល​ចត​ទៀត​ហើយ!។

11. ព្រះ‌អម្ចាស់​បាន​លាត​ព្រះ‌ហស្ដ​ទៅ​លើ​សមុទ្រព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​នគរ​ទាំង‌ឡាយ​ញាប់​ញ័រព្រះ‌អង្គ​បាន​បញ្ជា​ឲ្យ​ជន‌ជាតិ​កាណានកម្ទេច​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​របស់​ខ្លួន។

12. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:អ្នក​ក្រុង​ស៊ីដូន ដែល​ត្រូវ​គេ​ធ្វើ​បាប​អើយអ្នក​នឹង​លែង​បាន​ធ្វើ​បុណ្យ​យ៉ាង​សប្បាយត​ទៅ​មុខ​ទៀត​ហើយទោះ​បី​អ្នក​រូត‌រះ​ឆ្លង​ទៅ​កោះ​គីប្រុស​ក្ដីក៏​នៅ​តែ​ពុំ​បាន​សម្រាក​ដែរ។

13. ចូរ​មើល​ទៅ​ស្រុក​ខាល់ដេ!ស្រុក​នោះ​លែង​មាន​ប្រជា‌ជន​ទៀត​ហើយព្រោះ​ជន‌ជាតិ​អាស្ស៊ីរី​បាន​ធ្វើ​ឲ្យ​ស្រុក​នោះក្លាយ​ទៅ​ជា​ជម្រក​របស់​សត្វ​ព្រៃ។ពួក​គេ​បាន​ដំឡើង​ប៉ម​ចាំ​យាមហើយ​ផ្ដួល​រំលំ​ដំណាក់​ទាំង‌ឡាយ​នៅ​ក្រុង​ទីរ៉ុសឲ្យ​បាក់​បែក​អស់។

14. នាវា​ទាំង‌ឡាយ​ដែល​មក​ពី​ស្រុក​តើស៊ីស​អើយចូរ​ស្រែក​យំ​ទៅ ដ្បិត​ទីក្រុង​ជា​ជម្រក​របស់​អ្នក​រាល់​គ្នារលាយ​សូន្យ​បាត់​ទៅ​ហើយ!

15. នៅ​គ្រា​នោះ ក្រុង​ទីរ៉ុស​នឹង​ត្រូវ​គេ​លែង​នឹក​នា​អស់​រយៈ​ពេល​ចិត‌សិប​ឆ្នាំ ពោល​គឺ​រយៈ​ពេល​មួយ​រជ្ជកាល​របស់​ស្ដេច​មួយ​អង្គ។ លុះ​ផុត​ពេល​ចិត‌សិប​ឆ្នាំ​នេះ​ទៅ នឹង​មាន​ហេតុ‌ការណ៍​កើត​ឡើង​ដល់​ក្រុង​នេះ ស្រប​នឹង​ចម្រៀង​ស្ដី​អំពី​ស្ត្រី​ពេស្យា​ថា:

16. «ស្ត្រី​ពេស្យា​ដែល​គេ​បំភ្លេច​ចោល​អើយចូរ​យក​ចាប៉ី​មួយ​មកហើយ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទីក្រុង​ទៅ!ចូរ​លេង​ឲ្យ​ពីរោះចូរ​ច្រៀង​ហើយ​ច្រៀង​ទៀត​ទៅដើម្បី​ឲ្យ​គេ​នឹក​នា​ដល់​នាង​វិញ!»។

17. លុះ​ចិត‌សិប​ឆ្នាំ​កន្លង​ផុត​ទៅ ព្រះ‌អម្ចាស់​នឹង​យាង​មក​សង្គ្រោះ​ក្រុង​ទីរ៉ុស តែ​ក្រុង​នេះ​វិល​ទៅ​រក​ស៊ី​យ៉ាង​ថោក​ទាប​វិញ គឺ​វា​នឹង​លក់​ខ្លួន​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​ក្នុង​សកល​លោក​នេះ។

18. ប៉ុន្តែ កំរៃ និង​ប្រាក់​ចំណេញ​ដែល​ក្រុង​នេះ​រក​បាន នឹង​ត្រូវ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ គ្មាន​នរណា​អាច​ប្រមូល​ទ្រព្យ​ទាំង​នេះ​ទុក​បាន​ឡើយ ដ្បិត​របស់​ទ្រព្យ​ទាំង​នេះ​នឹង​ត្រូវ​បម្រុង​ទុក​ជា​អាហារ សម្រាប់​ពួក​អ្នក​បម្រើ​ព្រះ‌អម្ចាស់ និង​ជា​សម្លៀក‌បំពាក់​ដ៏​ថ្លៃ‌ថ្នូរ​សម្រាប់​ពួក​គេ។