ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 65 Khmer Standard Version (KHSV)

ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:យើង​ត្រៀម​ខ្លួន​ឆ្លើយ​តប​ជា‌និច្ចតែ​គ្មាន​នរណា​សាក​សួរ​អ្វី​ពី​យើង​ទេ។យើង​ត្រៀម​ជា​ស្រេច​នឹង​បង្ហាញ​ខ្លួនតែ​គ្មាន​នរណា​ស្វែង​រក​យើង​ឡើយ។ប្រជា‌ជាតិ​នេះ​មិន​បាន​ហៅ​រក​នាម​យើង​សោះទោះ​បី​យើង​ត្រៀម​ខ្លួន​ចាំ​ជួយ​គេ​ក៏​ដោយ។

2. រៀង​រាល់​ថ្ងៃ យើង​លាត​ដៃ​ទៅ​ចង់​ជួយ​គេតែ​ប្រជា‌រាស្ត្រ​នេះ​រឹង​ចចេស​ណាស់គឺ​គេ​ដើរ​តាម​ផ្លូវ​អាក្រក់និង​ធ្វើ​តាម​អំពើ​ចិត្ត​របស់​ខ្លួន។

3. ជាតិ​សាសន៍​នេះ​ធ្វើ​ឲ្យ​យើង​ទាស់​ចិត្ត​ជា‌និច្ចដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​មុខ​យើងពួក​គេ​ធ្វើ​យញ្ញ‌បូជា​នៅ​ក្នុង​សួន​ឧទ្យានហើយ​អុជ​ធូប​បន់​ព្រះ​ក្លែង‌ក្លាយនៅ​លើ​អាសនៈ​ធ្វើ​ពី​ឥដ្ឋ។

4. ពួក​គេ​នាំ​គ្នា​ទៅ​នៅ​ក្នុង​ផ្នូរ​ខ្មោចពេល​យប់ គេ​ដេក​នៅ​តាម​រូង​គុហាគេ​បរិភោគ​សាច់​ជ្រូក និង​ដាក់​ម្ហូប​មិន​បរិសុទ្ធនៅ​ក្នុង​ចាន​របស់​ខ្លួន។

5. អ្នក​ទាំង​នោះ​តែង​ស្រែក​ប្រាប់​គេ​ឯង​ថា:“ចៀស! កុំ​ចូល​មក​ជិត​ខ្ញុំក្រែង​លោ​ភាព​វិសុទ្ធ​របស់​ខ្ញុំ​ធ្វើ​ឲ្យ​អ្នក​ឯង​ស្លាប់!”ពេល​យើង​ឃើញ​ដូច្នេះ ធ្វើ​ឲ្យ​កំហឹង​របស់យើង​កាន់​តែ​ឆេះ‌ឆួល​ឡើង​ថែម​ទៀត។

6. យើង​បាន​កត់‌ត្រា​ទាំង​អស់​ទុកយើង​នឹង​មិន​នៅ​ស្ងៀម​ឡើយយើង​នឹង​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់។

7. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:យើង​កត់‌ត្រា​ទុក​នូវ​កំហុស​របស់​អ្នក​រាល់​គ្នានិង​កំហុស​ដូនតា​របស់​អ្នក​រាល់​គ្នាដែល​បាន​អុជ​ធូប​បន់​ព្រះ​ក្លែង‌ក្លាយនៅ​តាម​ភ្នំ​ទាំង‌ឡាយហើយ​បាន​បំបាក់​មុខ​យើង​នៅ​តាម​ភ្នំ​នានា។យើង​នឹង​ដាក់​ទោស​យ៉ាង​ធ្ងន់ចំពោះ​កំហុស​ទាំង​ប៉ុន្មាន​ដែលអ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​កាល​ពី​អតីតកាល។

8. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា:ពេល​អ្នក​ចម្ការ​ឃើញ​ទំពាំង‌បាយជូរ​មាន​ផ្លែ​ល្អគេ​ពោល​ថា “កុំ​បំផ្លាញ​ឲ្យ​សោះព្រោះ​ទំពាំង‌បាយជូរ​នេះ​នឹង​ផ្ដល់​ស្រា​ឆ្ងាញ់”។ចំពោះ​យើង​វិញ​ក៏​ដូច្នោះ​ដែរដោយ​យល់​ដល់​ពួក​អ្នក​បម្រើ​របស់​យើងយើង​នឹង​មិន​បំផ្លាញ​ជាតិ​សាសន៍​នេះ​ឡើយ។

9. យើង​នឹង​ធ្វើ​ឲ្យ​មាន​ពូជ‌ពង្ស​មួយកើត​ចេញ​ពី​កូន​ចៅ​របស់​យ៉ាកុបហើយ​ឲ្យ​ម្នាក់​ដែល​គ្រប់‌គ្រង​លើភ្នំ​របស់​យើង កើត​ចេញ​ពី​កូន​ចៅ​របស់​យូដា។អស់​អ្នក​ដែល​យើង​ជ្រើស​រើសនឹង​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះអ្នក​បម្រើ​របស់​យើង​ក៏​នឹង​រស់​នៅ​ទី​នេះ​ដែរ។

10. ប្រជា‌ជន​ដែល​ស្វែង​រក​យើង​នឹង​ទទួលវាល​ទំនាប​សារ៉ូន​ជា​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀមហើយ​ជ្រលង​ភ្នំ​អាកោរ​ជា​ជម្រក​សម្រាប់​ហ្វូង​គោ។

11. រីឯ​អ្នក​រាល់​គ្នា​ដែល​បោះ​បង់​ចោល​ព្រះ‌អម្ចាស់អ្នក​រាល់​គ្នា​ដែល​បំភ្លេច​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើងហើយ​បែរ​ជា​ទៅ​រៀបចំ​ម្ហូប​សែន​ព្រះ​កាដនិង​ច្រួច‌ស្រា​សែន​ព្រះ‌មេនី

12. យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ស្លាប់​ដោយ​មុខ​ដាវអ្នក​រាល់​គ្នា​នឹង​លុត​ជង្គង់​ចុះ​ឲ្យ​គេ​អារ-កដ្បិត​យើង​បាន​ហៅ តែ​អ្នក​រាល់​គ្នា​មិន​ឆ្លើយ​ទេយើង​បាន​និយាយ តែ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ទេផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើដែល​យើង​យល់​ថា​អាក្រក់គឺ​អំពើ​ដែល​យើង​មិន​ពេញ​ចិត្ត។

13. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖«អ្នក​បម្រើ​របស់​យើង​នឹង​មាន​អាហារ​បរិភោគតែ​អ្នក​រាល់​គ្នា​នឹង​ឃ្លានអ្នក​បម្រើ​របស់​យើង​នឹង​មាន​ទឹក​ផឹកតែ​អ្នក​រាល់​គ្នា​នឹង​ស្រេកអ្នក​បម្រើ​របស់​យើង​នឹង​មាន​អំណរ​សប្បាយតែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​អាម៉ាស់។

14. អ្នក​បម្រើ​របស់​យើង​នឹង​ស្រែក​ហ៊ោព្រោះ​គេ​សប្បាយ​ចិត្តតែ​អ្នក​រាល់​គ្នា​បែរ​ជា​ស្រែក​យំព្រោះ​ឈឺ​ចុក​ចាប់​នៅ​ក្នុង​ចិត្តអ្នក​រាល់​គ្នា​នឹង​សោក​សង្រេង បាក់​ទឹក​ចិត្ត។

15. ប្រជា‌ជន​ដែល​យើង​បាន​ជ្រើស​រើសនឹង​យក​ឈ្មោះ​អ្នក​រាល់​គ្នា​សម្រាប់​ដាក់​បណ្ដាសាថា “សូម​ព្រះ‌ជា‌អម្ចាស់​ធ្វើ​ឲ្យ​អ្នក​ស្លាប់ដូច​ជន​នេះ ឬ​ជន​នោះ”។រីឯ​អ្នក​បម្រើ​របស់​យើង​វិញគេ​នឹង​ជូន​ពរ​គ្នា ដោយ​ប្រើ​នាម​ថ្មី។

16. នៅ​ក្នុង​ស្រុក អ្នក​ណា​ចង់​ជូន​ពរត្រូវ​ជូន​ពរ​ក្នុង​នាម​ព្រះ‌ជាម្ចាស់​ដ៏​ពិត​ប្រាកដហើយ​នរណា​ចង់​ស្បថត្រូវ​ស្បថ​ក្នុង​នាម​ព្រះ‌ជាម្ចាស់​ដ៏​ពិត​ប្រាកដ។ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​កាល​ពី​មុននឹង​លែង​មាន​ទៀត​ហើយយើង​ក៏​លែង​នឹក​នា​ពី​ការ​ទាំង​នោះ​ទៀត​ដែរ»។

ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី

17. យើង​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មីអ្វីៗ​ដែល​កើត​មាន​កាល​ពី​មុនគេ​លែង​នឹក​នា​ទៀត​ហើយគឺ​គ្មាន​នរណា​នឹង​ឃើញ​ទៀត​ទេ។

18. ចូរ​អរ​សប្បាយ​ឡើងចូរ​សប្បាយ​រីក‌រាយ​រហូត​ត​ទៅចំពោះ​អ្វីៗ​ដែល​យើង​បង្កើត​មកគឺ​យើង​បង្កើត​ក្រុង​យេរូ‌សាឡឹមដែល​មាន​អំណរ​សប្បាយ​រីក‌រាយយើង​បង្កើត​ប្រជា‌ជន​នៅ​ក្រុង​នេះដែល​មាន​អំណរ។

19. ក្រុង​យេរូ‌សាឡឹម​នឹង​ធ្វើ​ឲ្យ​យើងសប្បាយ​រីក‌រាយប្រជា‌ជន​របស់​យើង​ក៏​ធ្វើ​ឲ្យ​យើង​រីក‌រាយក្នុង​ទីក្រុង គេ​លែង​ឮ​សូរ​សម្រែក​យំ​សោក​ទៀត​ហើយ

20. នៅ​ក្រុង​នោះ ក៏​លែង​មាន​ទារក​រស់​បាន​តែបួន​ដប់​ថ្ងៃ​ទៀត​ដែរប្រជា‌ជន​ទាំង​អស់​សុទ្ធ​តែ​មាន​អាយុ​វែងអ្នក​ដែល​ស្លាប់​ក្មេង​ជាង​គេមាន​អាយុ​យ៉ាង​ហោច​ណាស់​មួយ​រយ​ឆ្នាំរីឯ​មនុស្ស​ដែល​រស់​បាន​ត្រឹម​តែ​មួយ​រយ​ឆ្នាំគេ​ចាត់​ទុក​ថា​ជា​អ្នក​ត្រូវ​បណ្ដាសា។

21. ពេល​នោះ គេ​នឹង​សង់​ផ្ទះហើយ​រស់​នៅ​ក្នុង​ផ្ទះ​នោះគេ​ដាំ​ដំណាំ ហើយ​បរិភោគ​ផល​ពី​ដំណាំ​នោះ

22. គឺ​គេ​មិន​សង់​ផ្ទះ​ឲ្យ​អ្នក​ផ្សេង​មក​នៅគេ​មិន​ដាំ​ដំណាំ​ទុក​ឲ្យ​អ្នក​ផ្សេងបរិភោគ​ផល​ឡើយដ្បិត​ប្រជា‌រាស្ត្រ​របស់​យើង​នឹង​មាន​អាយុ​វែងដូច​អាយុ​ដើម​ឈើ​ធំៗអស់​អ្នក​ដែល​យើង​ជ្រើស​រើសនឹង​ប្រើ‌ប្រាស់​អ្វីៗ​ដែល​ខ្លួន​បាន​បង្ក​បង្កើត។

23. គេ​នឹង​មិន​ធ្វើ​ការ​នឿយ‌ហត់​ជា​អសារ‌បង់ហើយ​គេ​ក៏​មិន​បង្កើត​កូន​ចៅ​មកដើម្បី​ឲ្យ​ត្រូវ​អន្តរាយ​ដែរដ្បិត​ពួក​គេ​នឹង​បាន​ទៅ​ជា​ពូជ‌ពង្ស​មួយដែល​ព្រះ‌អម្ចាស់​ប្រទាន​ពរកូន​ចៅ​របស់​គេ​នឹង​គង់‌វង្ស​នៅ​ជា​មួយ​គេ។

24. ពេល​នោះ យើង​នឹង​ឆ្លើយ​តប​ចំពោះ​ពួក​គេមុន​ពួក​គេ​អង្វរ​ករ​យើង​ទៅ​ទៀតពេល​ពួក​គេ​កំពុង​តែ​ទូល‌អង្វរ​នោះយើង​សម្រេច​តាម​ពាក្យ​សុំ​របស់​គេរួច​ស្រេច​ទៅ​ហើយ។

25. ពេល​នោះ ចចក និង​កូន​ចៀមនឹង​ស៊ី​ស្មៅ​ជា​មួយ​គ្នាសត្វ​សិង្ហ​នឹង​ស៊ី​ស្មៅ​ដូច​គោ។រីឯ​សត្វ​ពស់ វា​នឹង​ស៊ី​ធូលី​ដី​ជា​អាហារ។គេ​នឹង​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​បំផ្លាញ​គ្នានៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង​ទៀត​ហើយ។នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។