ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 2 Khmer Standard Version (KHSV)

ប្រជា‌ជន​ជួប‌ជុំ​នៅ​ក្រុង​យេរូ‌សាឡឹម

1. នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្យាការី*​អេសាយ ជា​កូន​របស់​លោក​អម៉ូស បាន​ទទួល​ពី​ព្រះ‌អម្ចាស់ ស្ដី​អំពី​ព្រឹត្តិ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម:

2. ថ្ងៃ​ក្រោយ ព្រះ‌អម្ចាស់​នឹង​លើកភ្នំ​ដែល​មាន​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គដាក់​នៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយដើម្បី​ឲ្យ​ភ្នំ​នោះ​បាន​ខ្ពស់​ជាង​គេហើយ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ឡើង​ទៅជា​ហូរ‌ហែ។

3. ប្រជា‌ជន​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក!យើង​ឡើង​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់យើង​ឡើង​ទៅ​ព្រះ‌ដំណាក់​នៃ​ព្រះរបស់​លោក​យ៉ាកុប។ព្រះ‌អង្គ​នឹង​បង្រៀន​យើង​អំពីមាគ៌ា​របស់​ព្រះ‌អង្គហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ»ដ្បិត​ការ​ប្រៀន‌ប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូនហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។

4. ព្រះ‌អង្គ​នឹង​ធ្វើ​ជា​ចៅ‌ក្រម​រវាង​ប្រជា‌ជាតិ​នានាព្រះ‌អង្គ​នឹង​សម្រុះ‌សម្រួល​ជាតិ​សាសន៍​ជា​ច្រើនឲ្យ​ឈប់​ទាស់‌ទែង​គ្នា។ពេល​នោះ ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួនមក​រំលាយ​ធ្វើ​ជា​ផាល​នង្គ័លហើយ​យក​លំពែង​មក​រំលាយ​ធ្វើ​ជា​កណ្ដៀវ។ប្រជា‌ជាតិ​មួយ​ឈប់​ច្បាំង​នឹងប្រជា‌ជាតិ​មួយ​ទៀតហើយ​គេ​ក៏​លែង​ហាត់​រៀន​ធ្វើ​សង្គ្រាម​ដែរ។

5. កូន​ចៅ​របស់​លោក​យ៉ាកុប​អើយ ចូរ​នាំ​គ្នា​មក!យើង​ដើរ​ក្រោម​ពន្លឺ​របស់​ព្រះ‌អម្ចាស់!

6. ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​បោះ​បង់​ចោលពូជ‌ពង្ស​របស់​លោក​យ៉ាកុប​ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គព្រោះ​មាន​គ្រូ​មន្ត‌អាគម​ពី​ទិស​ខាង​កើតនៅ​ពេញ​ក្នុង​ស្រុក​របស់​គេពួក​គេ​មាន​គ្រូ​ទាយ​ច្រើន​ដូច​នៅ​ស្រុក​ភីលីស្ទីនប្រជា‌ជន​របស់​ព្រះ‌អង្គ​ចង​សម្ពន្ធ‌មិត្តជា​មួយ​ជន​បរទេស។

7. ស្រុក​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយមាស និង​ប្រាក់ទ្រព្យ​សម្បត្តិ​របស់​គេ​មាន​ច្រើន​ឥត​គណនាស្រុក​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ​សេះរទេះ​ចំបាំង​របស់​គេ​មាន​ច្រើន​ឥត​គណនា។

8. ស្រុក​របស់​គេ​ក៏​ពោរ‌ពេញ​ទៅ​ដោយព្រះ​ក្លែង‌ក្លាយ​ដែរគេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ស្នា‌ដៃ​របស់​ខ្លួនគេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​អ្វីៗដែល​ដៃ​របស់​ខ្លួន​បាន​សូន​បង្កើត​មក។

9. មនុស្ស​លោក​ត្រូវ​អាប់​អោនគេ​នឹង​ដួល​ផ្កាប់​មុខ​ដល់​ដីព្រះ‌អង្គ​មិន​អត់‌ទោស​ឲ្យ​គេ​ឡើយ។

10. ចូរ​នាំ​គ្នា​ចូល​មក​ពួន​នៅ​ក្នុង​ក្រហែង​ថ្ម​នេះចូរ​នាំ​គ្នា​លាក់​ខ្លួន​នៅ​ក្នុង​ដីដើម្បី​គេច​ឲ្យ​ផុត​ពី​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់ហើយ​គេច​ឲ្យ​ផុត​ពី​ភាព​ថ្កុំ‌ថ្កើង​នៃសិរី‌រុងរឿង​របស់​ព្រះ‌អង្គ។

11. ព្រះ‌អង្គ​នឹង​បន្ទាប​មនុស្ស​មាន​ចិត្ត​ព្រហើនព្រះ‌អង្គ​នឹង​ពង្រាប​មនុស្ស​មាន​ចិត្ត​អួត‌អាង។នៅ​ថ្ងៃ​នោះ មាន​តែ​ព្រះ‌អម្ចាស់​មួយ​អង្គ​ទេដែល​មនុស្ស​ត្រូវ​លើក​តម្កើង

12. ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលបាន​កំណត់​ថ្ងៃ​មួយ​ទុកសម្រាប់​ពង្រាប​មនុស្ស​ព្រហើនមនុស្ស​អួត‌អាង និង​មនុស្ស​វាយ​ឫក។

13. ព្រះ‌អង្គ​ពង្រាប​ដើម​ឈើ​ដ៏​ខ្ពស់ៗ​ទាំង​ប៉ុន្មាននៅ​ស្រុក​លីបង់ពង្រាប​ដើម​ជ្រៃ​ទាំង‌ឡាយ​នៅ​ស្រុក​បាសាន។

14. ព្រះ‌អង្គ​ពង្រាប​ភ្នំ​ធំៗ​ទាំង‌ឡាយពង្រាប​ភ្នំ​ដ៏​ខ្ពស់ៗ

15. ពង្រាប​ប៉ម​ដ៏​ខ្ពស់ៗពង្រាប​កំពែង​ដ៏​រឹង‌មាំ​ទាំង​ប៉ុន្មាន។

16. ពង្រាប​សំពៅ​ទាំង​អស់​នៅ​ស្រុក​តើស៊ីសនិង​ពង្រាប​នាវា​ដ៏​ល្អ​ប្រណីត។

17. ព្រះ‌អង្គ​នឹង​បន្ទាប​មនុស្ស​ព្រហើនព្រះ‌អង្គ​នឹង​ពង្រាប​មនុស្ស​អួត‌អាង។នៅ​ថ្ងៃ​នោះ មាន​តែ​ព្រះ‌អម្ចាស់​មួយ​អង្គ​ទេដែល​មនុស្ស​ត្រូវ​លើក​តម្កើង។

18. ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន​នឹង​វិនាស​សូន្យ។

19. ពេល​នោះ គេ​នឹង​នាំ​គ្នា​ចូល​ទៅ​ពួន​នៅ​ក្នុង​រូង​ភ្នំគេ​នឹង​លាក់​ខ្លួន​ក្នុង​រូង​ដែល​នៅ​ក្រោម​ដីដើម្បី​គេច​ឲ្យ​ផុត​ពី​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់ហើយ​គេច​ឲ្យ​ផុត​ពី​ភាព​ថ្កុំ‌ថ្កើងនៃ​សិរី‌រុងរឿង​របស់​ព្រះ‌អង្គនៅ​ពេល​ព្រះ‌អង្គ​ក្រោក​ឡើងធ្វើ​ឲ្យ​មាន​ការ​ភ័យ​តក់‌ស្លុត​នៅ​លើ​ផែនដី។

20. នៅ​ថ្ងៃ​នោះ មនុស្ស​លោក​នឹង​យក​ព្រះ​ក្លែង‌ក្លាយ ធ្វើ​អំពី​ប្រាក់ និង​មាស​ដែល​គេ​សិត​សម្រាប់​ថ្វាយ‌បង្គំ​បោះ​ទៅ​ឲ្យ​កណ្ដុរ និង​ប្រជៀវ។

21. គេ​នឹង​នាំ​គ្នា​ចូល​ទៅ​ពួន​ក្នុង​គុហា និង​ក្រហែង​ភ្នំ ដើម្បី​គេច​ឲ្យ​ផុត​ពី​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់ ហើយ​គេច​ឲ្យ​ផុត​ពី​ភាព​ដ៏​ថ្កុំ‌ថ្កើង​នៃ​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ នៅ​ពេល​ព្រះ‌អង្គ​ក្រោក​ឡើង​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​តក់‌ស្លុត​លើ​ផែនដី។

22. ចូរ​ឈប់​ពឹង​ផ្អែក​លើ​មនុស្ស​ទៀត​ទៅដ្បិត​ជីវិត​របស់​គេ​ប្រៀប​បាន​នឹងមួយ​ដង្ហើម​ប៉ុណ្ណោះ ហើយ​គេ​គ្មាន​តម្លៃ​អ្វី​ទេ!