ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 39 Khmer Standard Version (KHSV)

ព្រះ‌បាទ​ហេ‌សេគា​ទទួល​ទូត​របស់​ស្រុក​បាប៊ី‌ឡូន

1. នៅ​គ្រា​នោះ ស្ដេច​ស្រុក​បាប៊ី‌ឡូន គឺ​ព្រះ‌ចៅ​ម្រដាក់-‌បាឡា‌ដាន ជា​បុត្រ​របស់​ព្រះ‌ចៅ​បាឡា‌ដាន បាន​ផ្ញើ​រាជ‌សារ និង​តង្វាយ​មក​ថ្វាយ​ព្រះ‌បាទ​ហេ‌សេគា ដ្បិត​ស្ដេច​ជ្រាប​ដំណឹង​ថា ព្រះ‌បាទ​ហេ‌សេគា​ប្រឈួន ហើយ​បាន​ជា​ឡើង​វិញ។

2. ព្រះ‌បាទ​ហេ‌សេគា មាន​ព្រះ‌ហឫទ័យ​រីក‌រាយ​ណាស់ ស្ដេច​នាំ​រាជ‌ទូត​របស់​ស្រុក​បាប៊ី‌ឡូន​ទៅ​ទស្សនា​កន្លែង​ដែល​ស្ដេច​ទុក​វត្ថុ​ដ៏​មាន​តម្លៃ ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​គ្រឿង​ក្រអូប ប្រេង​ដ៏​មាន​តម្លៃ គ្រឿង​សព្វា‌វុធ​ផ្សេងៗ និង​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ។ ព្រះ‌បាទ​ហេ‌សេគា​បង្ហាញ​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​រាជ‌វាំង និង​ក្នុង​នគរ ឲ្យ​រាជ‌ទូត​របស់​ស្ដេច​បាប៊ី‌ឡូន​ឃើញឥត​មាន​ចន្លោះ​អ្វី​ឡើយ។

3. បន្ទាប់​មក ព្យាការី​អេសាយ​ចូល​មក​គាល់​ព្រះ‌បាទ​ហេ‌សេគា សួរ​ថា៖ «អ្នក​ទាំង​នោះ​មក​ពី​ណា? តើ​គេ​ទូល​ព្រះ‌ករុណា​ដូច​ម្ដេច​ខ្លះ?»។ ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​ថា៖ «ពួក​គេ​មក​ពី​ស្រុក​ឆ្ងាយ ដើម្បី​មក​គាល់​យើង គឺ​មក​ពី​ស្រុក​បាប៊ី‌ឡូន»។

4. លោក​អេសាយ​សួរ​ព្រះ‌បាទ​ហេ‌សេគា​ទៀត​ថា៖ «តើ​ពួក​គេ​បាន​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​ព្រះ‌បរម‌រាជ​វាំង?»។ ព្រះ‌បាទ​ហេ‌សេគា​តប​វិញ​ថា៖ «ពួក​គេ​ឃើញ​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​វាំង​របស់​យើង ដ្បិត​យើង​បង្ហាញ​ភោគ​ទ្រព្យ​ទាំង​អស់​ឲ្យ​ពួក​គេ​ឃើញ ឥត​មាន​លាក់‌លៀម​អ្វី​ឡើយ»។

5. ពេល​នោះ លោក​អេសាយ​ទូល​ព្រះ‌បាទ​ហេ‌សេគា​ថា៖ «សូម​ព្រះ‌ករុណា​ទ្រង់​សណ្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដូច​ត​ទៅ:

6. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “នៅ​គ្រា​ខាង​មុខ រាជ្យ​ទ្រព្យ​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​វាំង​របស់​អ្នក និង​ភោគ​សម្បត្តិ​ដែល​អយ្យកោ​របស់​អ្នក​បាន​សន្សំ​ទុក នឹង​ត្រូវ​គេ​ដឹក​ជញ្ជូន​យក​ទៅ​ស្រុក​បាប៊ី‌ឡូន ឥត​មាន​សេស‌សល់​អ្វី​ឡើយ។

7. គេ​ក៏​នាំ​រាជ‌វង្សា‌នុវង្ស​របស់​អ្នក យក​ទៅ​ធ្វើ​ជា​មហា‌តលិក​នៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដែរ”»។

8. ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​តប​ទៅ​លោក​អេសាយ​វិញ​ថា៖ «ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដែល​លោក​ថ្លែង​នេះ​ល្អ​ហើយ» ដ្បិត​ព្រះ‌រាជា​គិត​ថា «ក្នុង​ពេល​ដែល​យើង​នៅ​មាន​ជីវិត យើង​នឹង​រស់​នៅ​ដោយ​សន្តិ‌ភាព និង​សុខ‌សាន្ត‌ត្រាណ»។