ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 7 Khmer Standard Version (KHSV)

លោក​យ៉ូប​រអ៊ូ‌រទាំ​នឹង​ព្រះ‌ជាម្ចាស់

1. ជីវិត​របស់​មនុស្ស​នៅ​លើ​ផែនដីមិន​ខុស​ពី​ជីវិត​របស់​អ្នក​ដែល​គេ​បង្ខំឲ្យ​ធ្វើ​ការ​ជា​ទម្ងន់​ទេហើយ​អាយុ​ជីវិត​របស់​គេ ក៏​មិន​ខុស​ពីអាយុ​ជីវិត​របស់​អ្នក​ស៊ី​ឈ្នួល​ដែរ។

2. ទាសករ​ប្រាថ្នា​ជ្រក​ក្រោម​ម្លប់ហើយ​អ្នក​ស៊ី​ឈ្នួល​ទន្ទឹង​រង់‌ចាំ​ប្រាក់​បៀវត្ស​យ៉ាង​ណា

3. ខ្ញុំ​ក៏​ទទួល​ការ​ឈឺ​ចាប់​ជា​ច្រើន​ខែហើយ​រង​ទុក្ខ​សោក​ជា​ច្រើន​យប់យ៉ាង​នោះ​ដែរ។

4. ពេល​ខ្ញុំ​ចូល​ដំណេក ខ្ញុំ​ពោល​ថា“តើ​ពេល​ណា​ខ្ញុំ​នឹង​ក្រោក​ឡើង​បាន?”ប៉ុន្តែ យប់​ពន្យារ​កាន់​តែ​យូរហើយ​ខ្ញុំ​ចេះ​តែ​ប្រះ​ខ្លួន រហូត​ដល់​ទៀប​ភ្លឺ។

5. រូប​កាយ​របស់​ខ្ញុំ​មាន​សុទ្ធ​តែ​ដង្កូវ និង​ក្រមរស្បែក​របស់​ខ្ញុំ​ប្រេះ ហើយ​រលួយ។

6. អាយុ​ជីវិត​របស់​ខ្ញុំ​បោះ‌ពួយ​ទៅ​មុខលឿន​ជាង​ត្រល់​របស់​អ្នក​ត្បាញ​ទៅ​ទៀត!ពេល​ណា​អស់​អំបោះ ត្រល់​នោះ​ក៏​ឈប់។

7. សូម​ព្រះ‌អង្គ​នឹក​ចាំ​ផង​ថា ជីវិត​របស់​ទូលបង្គំប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះទូលបង្គំ​ពុំ​អាច​ឃើញ​សុភមង្គល​ទៀត​ឡើយ។

8. ព្រះ‌អង្គ​ទត​មក​ទូលបង្គំតែ​លែង​ឃើញ​ទូលបង្គំ​ទៀត​ហើយព្រះ‌អង្គ​នឹង​ខំ​រក​មើល​ទូលបង្គំតែ​ទូលបង្គំ​បាត់​សូន្យ​ទៅ។

9. ពពក​តែងតែ​រសាត់​បាត់​ទៅរីឯ​អ្នក​ដែល​ចុះ​ទៅ​ស្ថាន​មនុស្ស​ស្លាប់ក៏​ពុំ​អាច​ឡើង​មក​វិញ​បាន​ដែរ។

10. គេ​នឹង​មិន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ទេញាតិ‌សន្ដាន​ក៏​លែង​ស្គាល់​គេ​ទៀត​ដែរ។

11. ហេតុ​នេះ ទូលបង្គំ​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយទូលបង្គំ​ត្រូវ​តែ​និយាយ​នៅ​ពេល​ពិបាក​ចិត្តទូលបង្គំ​នឹង​ត្អូញ‌ត្អែរ​នៅ​ពេល​តាន‌តឹង​ក្នុង​ឱរា។

12. តើ​ទូលបង្គំ​ជា​សមុទ្រ ឬ​ជា​សត្វ​ដ៏​សំបើមដែល​រស់​នៅ​ក្នុង​សមុទ្រ​ឬបាន​ជា​ព្រះ‌អង្គ​ដាក់​អ្នក​យាម‌ល្បាតនៅ​ជុំ‌វិញ​ទូលបង្គំ​បែប​នេះ?

13. ទូលបង្គំ​នឹក​ថា “បើ​ខ្ញុំ​ចូល​ដំណេកនោះ​ខ្ញុំ​បាន​ល្ហែ រួច​ផុត​ពី​ការ​ឈឺ​ចាប់”

14. ប៉ុន្តែ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​ភ័យ​តក់‌ស្លុតដោយ​យល់​សប្ដិ​អាក្រក់ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​ញ័រ​រន្ធត់ដោយ​ឃើញ​សុបិន​និមិត្ត​មិន​ល្អ។

15. ទូលបង្គំ​ចង់​អត់​ដង្ហើម​ស្លាប់ជា​ជាង​រស់​ក្នុង​រូប​កាយ​ដែល​សល់​តែ​ឆ្អឹង​នេះ!

16. ទូលបង្គំ​ឆ្អែត​ចិត្ត​ណាស់ទូលបង្គំ​មិន​ចង់​រស់​រហូត​ទេសូម​ទុក​ទូលបង្គំ​ឲ្យ​នៅ​តែ​ឯងដ្បិត​ជីវិត​របស់​ទូលបង្គំ​គ្មាន​ន័យ​អ្វី​សោះ។

17. តើ​មនុស្ស​លោក​ជា​អ្វីបាន​ជា​ព្រះ‌អង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​នឹក​គិត​ដល់​គេយ៉ាង​ខ្លាំង​ដូច្នេះ?

18. ព្រះ‌អង្គ​ពិនិត្យ​មើល​គេ​រៀង​រាល់​ព្រឹកព្រះ‌អង្គ​ល្បង‌ល​គេ​គ្រប់​ពេល​វេលា។

19. តើ​ព្រះ‌អង្គ​នៅ​តែ​ឃ្លាំ​មើល​ទូលបង្គំដល់​កាល​ណា​ទៀតសូម​ទុក​ឲ្យ​ទូលបង្គំ​មាន​ពេលលេប​ទឹក​មាត់​ផង។

20. ព្រះ‌អង្គ​ដែល​ជា​ឆ្មាំ​យាម​មនុស្ស​លោក​អើយប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មែនតើ​ទូលបង្គំ​បាន​ធ្វើ​អ្វី​ទាស់​នឹង​ព្រះ‌អង្គ?ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ចាត់​ទុក​ទូលបង្គំដូច​ជា​ផ្ទាំង​ស៊ីប?តើ​ទូលបង្គំ​បាន​ធ្វើ​អ្វី​រំខាន​ដល់​ព្រះ‌អង្គ?

21. តើ​ព្រះ‌អង្គ​លើក‌លែង​ទោស​ឲ្យ​ទូលបង្គំនិង​លុប​លាង​កំហុស​របស់​ទូលបង្គំ​បាន​ឬ​ទេ?ដ្បិត​បន្តិច​ទៀត ទូលបង្គំ​នឹង​ទៅ​នៅ​ក្នុង​ផ្នូរព្រះ‌អង្គ​នឹង​រក​ទូលបង្គំតែ​ទូលបង្គំ​វិនាស​សូន្យ​បាត់​ទៅ​ហើយ»។