ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 28 Khmer Standard Version (KHSV)

អាថ៌‌កំបាំង​នៃ​ប្រាជ្ញា

1. មាន​អណ្ដូង​រ៉ែ​សម្រាប់​ជីក​យក​ប្រាក់ហើយ​ក៏​មាន​កន្លែង​បន្សុទ្ធ​មាស​ដែរ។

2. គេ​យក​ដែក​ចេញ​ពី​ដីហើយ​យក​លង្ហិន​ចេញ​ពី​ថ្ម។

3. មនុស្ស​ចុះ​រហូត​ទៅ​ដល់​ទី​ងងឹត ជីក​រក​ថ្មដែល​កប់​នៅ​បាត​ដី​ក្នុង​ទី​ងងឹត​អន្ធការ។

4. គេ​ជីក​អណ្ដូង​រ៉ែ​ឆ្ងាយ​ពី​កន្លែង​មនុស្ស​រស់​នៅមនុស្ស​ដើរ​ខាង​លើ​ក៏​មិន​ដឹងគេ​សម្រូត​ខ្លួន​ចុះ​ទៅ​ក្នុង​អណ្ដូង​រ៉ែហើយ​យោល​ចុះ​យោល​ឡើង​នៅ​ទី​នោះឆ្ងាយ​ពី​ស្រុក​ភូមិ។

5. ដី​តែងតែ​ផ្ដល់​អាហារ​ដល់​មនុស្សតែ​នៅ​ខាង​ក្រោមដូច​ជា​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​អស់។

6. គេ​រក​ឃើញ​ត្បូង​នៅ​ជា​មួយ​ថ្ម​ក្នុង​ដីហើយ​រក​បាន​មាស​ក្នុង​ធូលី​ដី។

7. សត្វ​ត្មាត​មិន​ស្គាល់​ច្រក​ចូល​ទៅក្នុង​អណ្ដូង​រ៉ែ​នោះ​ទេហើយ​សត្វ​រអាត​ក៏​មើល​មិន​ឃើញ​ដែរ។

8. សត្វ​ដ៏​ខ្លាំង​ពូកែ​មិន​ដែល​ចូល​ទៅ​ក្នុង​នោះ​ទេសត្វ​សិង្ហ​ក៏​មិន​ដែល​ដើរ​កាត់​តាម​នោះ​ដែរ។

9. មនុស្ស​ជីក​យក​ថ្ម​ដ៏​រឹងហើយ​រំលើង​ភ្នំ​រហូត​ដល់​ឫស​របស់​វា។

10. គេ​ចោះ​រូង​នៅ​ក្នុង​ថ្ម‌ដាហើយ​ឃើញ​វត្ថុ​ធាតុ​ទាំង​ប៉ុន្មាន​ដ៏​មាន​តម្លៃ។

11. គេ​ទប់​ប្រភព​ទឹក​ឲ្យ​រីង​ស្ងួតហើយ​នាំ​យក​អ្វីៗ​ដែល​លាក់​កំបាំងមក​ដាក់​ក្រោម​ពន្លឺ។

12. រីឯ​ប្រាជ្ញា​វិញ តើ​គេ​អាច​រក​បាន​នៅ​ឯ​ណា?តើ​ការ​យល់​ដឹង​ស្ថិត​នៅ​កន្លែង​ណា?

13. មនុស្ស​លោក​មិន​ស្គាល់​តម្លៃ​របស់​ប្រាជ្ញា​ទេហើយ​ប្រាជ្ញា​ក៏​មិន​ស្ថិត​នៅ​លើ​ផែនដី​ដែរ។

14. ទី​ជម្រៅ​ពោល​ថា “ប្រាជ្ញា​មិន​នៅ​ក្នុង​ខ្ញុំ​ទេ”មហា​សមុទ្រ​ពោល​ថា“ប្រាជ្ញា​ក៏​មិន​នៅ​ជា​មួយ​ខ្ញុំ​ដែរ”

15. គេ​មិន​អាច​យក​មាស​សុទ្ធ​ទៅ​ដូរ​យក​ប្រាជ្ញាហើយ​យក​ប្រាក់​ទៅ​ទិញ​ប្រាជ្ញា​បាន​ទេ។

16. គេ​មិន​អាច​យក​ប្រាជ្ញា​ទៅ​ថ្លឹង​ជា​មួយកែវ‌មរកត ពេជ្រឬ​ត្បូង​កណ្ដៀង​បាន​ឡើយ។

17. គ្មាន​មាស ឬ​ពេជ្រ​ណា​ផ្ទឹម​ស្មើ​នឹង​ប្រាជ្ញា​ទេហើយ​គេ​ក៏​មិន​អាច​យក​ប្រាជ្ញា​ទៅ​ដូរ​ជា​មួយភាជន៍​ដែល​ធ្វើ​ពី​មាស​សុទ្ធ​ដែរ។

18. ផ្កា​ថ្ម និង​គជ់ រឹត​តែ​ផ្ទឹម​នឹង​ប្រាជ្ញា​មិន​បានហើយ​មាន​ប្រាជ្ញា​ប្រសើរ​ជាង​មានកែវ‌មុក្ដា​ទៅ​ទៀត។

19. ត្បូង​ជម្ពូ‌រ័ត្ន​ពី​ស្រុក​អេត្យូ‌ពី​ក៏​មិន​អាច​ប្រដូចទៅ​នឹង​ប្រាជ្ញាហើយ​ប្រាជ្ញា​មិន​អាច​យក​ទៅ​ថ្លឹងជា​មួយ​មាស​បាន​ទេ។

20. ដូច្នេះ តើ​ប្រាជ្ញា​មាន​ប្រភព​នៅ​ឯ​ណាតើ​ការ​យល់​ដឹង​ស្ថិត​នៅ​កន្លែង​ណា?

21. មនុស្ស​លោក​មិន​អាច​មើល​ឃើញ​ប្រាជ្ញា​ទេរីឯ​សត្វ​ដែល​ហើរ​នៅ​លើ​មេឃក៏​មិន​អាច​មើល​ឃើញ​ដែរ។

22. រណ្ដៅ​នៃ​សេចក្ដី​វិនាស និង​មច្ចុរាជ​ពោល​ថា“យើង​បាន​ឮ​គេ​និយាយ​ពី​ប្រាជ្ញា”។

23. មាន​តែ​ព្រះ‌ជាម្ចាស់​ទេ​ដែល​ស្គាល់​ផ្លូវហើយ​ជ្រាប​ថា ប្រាជ្ញា​ស្ថិត​នៅ​កន្លែង​ណា

24. ដ្បិត​ព្រះ‌អង្គ​មើល​ធ្លុះ​រហូត​ដល់​ទៅទី​ដាច់​ស្រយាល​នៃ​ផែនដីនិង​ទត​ឃើញ​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​មេឃ។

25. ពេល​ណា​ព្រះ‌អង្គ​កំណត់​កម្លាំង​របស់​ខ្យល់និង​ទំហំ​របស់​សមុទ្រ

26. ពេល​ណា​ព្រះ‌អង្គ​កំណត់​ច្បាប់​មួយសម្រាប់​ទឹក​ភ្លៀងព្រម​ទាំង​កំណត់​ផ្លូវ​សម្រាប់​ផ្លេក​បន្ទោរនិង​ផ្គរ​រួច​ស្រេច​ហើយ

27. ព្រះ‌អង្គ​ក៏​ទត​ឃើញ​ប្រាជ្ញាព្រះ‌អង្គ​លើក​តម្លៃ​ប្រាជ្ញា​នោះព្រះ‌អង្គ​តាំង​ប្រាជ្ញា​ឡើងហើយ​ពិនិត្យ‌ពិច័យ​មើល​យ៉ាង​ល្អិត‌ល្អន់។

28. បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលមក​កាន់​មនុស្ស​លោក​ថា:“ការ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ជា​ប្រាជ្ញាការ​ងាក​ចេញ​ពី​អំពើ​អាក្រក់​ជា​ការ​យល់​ដឹង”»។