ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 31 Khmer Standard Version (KHSV)

លោក​យ៉ូប​ប្រកាស​ខ្លួន​លោក​ថា​ជា​មនុស្ស​ស្លូត​ត្រង់

1. ខ្ញុំ​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថាខ្ញុំ​នឹង​មិន​សម្លឹង​មើល​ទៅស្ត្រី​ក្រមុំ​ណា​ម្នាក់ដោយ​ចិត្ត​ស្រើប‌ស្រាល​ឡើយ។

2. ដូច្នេះ តើ​ព្រះ‌ជាម្ចាស់​នឹង​បម្រុង​រង្វាន់​អ្វីពី​ស្ថាន​លើ​ទុក​សម្រាប់​ខ្ញុំតើ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតនឹង​ប្រទាន​មត៌ក​អ្វី​ដល់​ខ្ញុំ​នៅ​ស្ថាន​បរម‌សុខ?

3. មនុស្ស​ទុច្ចរិត​រមែង​ជួប​ទុក្ខ​វេទនាអស់​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​រមែង​អន្តរាយ។

4. ព្រះ‌ជាម្ចាស់​ជ្រាប​គ្រប់​ផ្លូវ​ដែល​ខ្ញុំ​ដើរហើយ​ព្រះ‌អង្គ​រាប់​ជំហាន​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ។

5. ខ្ញុំ​ពុំ​ដែល​បោក​ប្រាស់​គេឬ​ក៏​ប្រើ​ល្បិច​កិច្ច‌កល​ចំពោះ​នរណា​ដែរ។

6. សូម​ព្រះ‌ជាម្ចាស់​ថ្លឹង​ខ្ញុំ​នៅ​លើ​ជញ្ជីង​ដ៏​ត្រឹម​ត្រូវ​ចុះនោះ​ព្រះ‌អង្គ​នឹង​ឃើញ​ថា ខ្ញុំ​គ្មាន​កំហុស​អ្វី​ទេ។

7. ប្រសិន​បើ​ជើង​ខ្ញុំ​ងាក​ចេញ​ពី​មាគ៌ា​ត្រឹម​ត្រូវប្រសិន​បើ​ចិត្ត​ខ្ញុំ​បណ្ដោយ​ឲ្យ​ភ្នែក​អូស​ទាញប្រសិន​បើ​មាន​អំពើ​សៅ‌ហ្មង​ណា​មួយនៅ​ជាប់​នឹង​ដៃ​របស់​ខ្ញុំ

8. នោះ​ពេល​ខ្ញុំ​សាប​ព្រោះ​អ្វីសូម​ឲ្យ​អ្នក​ផ្សេង​មក​ទទួល​យក​ផលហើយ​រំលើង​ដំណាំ​របស់​ខ្ញុំ​រហូត​ដល់​ឫស​ចុះ។

9. ប្រសិន​បើ​ចិត្ត​ខ្ញុំ​វង្វេង ព្រោះ​តែ​ស្ត្រី​ណា​ម្នាក់ប្រសិន​បើ​ខ្ញុំ​ឃ្លាំ​មើល​ប្ដី​គេ​មិន​នៅ​ផ្ទះ

10. នោះ​សូម​ឲ្យ​ប្រពន្ធ​ខ្ញុំ​ទៅ​បម្រើ​ប្រុស​ផ្សេងហើយ​ឲ្យ​គេ​រួមរ័ក​ជា​មួយ​នាង​ទៅ​ចុះ

11. ដ្បិត​ប្រព្រឹត្ត​ដូច្នោះ​ជា​អំពើ​មួយ​ដ៏​អាស្រូវ​បំផុតជា​អំពើ​ដែល​ចៅ‌ក្រម​ត្រូវ​ដាក់​ទោស។

12. អំពើ​នេះ​ប្រៀប​បាន​នឹង​ភ្លើងឆេះ​រាល‌ដាល​រហូត​ដល់​រណ្ដៅ​នៃ​សេចក្ដី​វិនាសហើយ​អាច​ឆេះ​កម្ទេច​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​មាន។

13. ប្រសិន​បើ​ខ្ញុំ​រំលោភ​សិទ្ធិ​អ្នក​បម្រើ​ប្រុស​ស្រីនៅ​ពេល​គេ​តវ៉ា​ទាម‌ទារ​អ្វី​មួយ​ពី​ខ្ញុំ

14. ពេល​ព្រះ‌ជាម្ចាស់​ក្រោក​ឡើង​វិនិច្ឆ័យ​ទោសតើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេចពេល​ព្រះ‌អង្គ​សួរ​ចម្លើយតើ​ឲ្យ​ខ្ញុំ​ឆ្លើយ​ដូច​ម្ដេច​បាន?

15. ព្រះ‌ជាម្ចាស់​បាន​បង្កើត​ខ្ញុំ​ក្នុង​ផ្ទៃ​ម្ដាយ​យ៉ាង​ណាព្រះ‌អង្គ​បាន​បង្កើត​អ្នក​បម្រើ​ប្រុស​ស្រី​មកយ៉ាង​នោះ​ដែរគឺ​ព្រះ​តែ​មួយ​ដែល​បាន​សូន​យើងក្នុង​ផ្ទៃ​ម្ដាយ​ដូច​គ្នា។

16. ខ្ញុំ​មិន​ដែល​បដិសេធ​ជួយ​ជន​ក្រីក្រខ្ញុំ​មិន​ដែល​ធ្វើ​ឲ្យ​ស្ត្រី​មេម៉ាយ​អស់​សង្ឃឹម។

17. ខ្ញុំ​មិន​ដែល​បរិភោគ​អាហារ​តែ​ម្នាក់​ឯងដោយ​ឥត​ចែក​ឲ្យ​ក្មេង​កំព្រា​ទេ

18. គឺ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បី​បាច់​ថែ‌រក្សា​គេហើយ​តាំង​ពី​ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​មកខ្ញុំ​តែងតែ​ដឹក​នាំ​ស្ត្រី​មេម៉ាយ​ជា‌និច្ច។

19. ពេល​ខ្ញុំ​ឃើញ​ជន​អនាថា​ខ្វះ​សម្លៀក‌បំពាក់ហើយ​ឃើញ​ជន​ទុគ៌ត​ខ្វះ​ភួយ​ដណ្ដប់

20. ខ្ញុំ​តែងតែ​ឲ្យ​សម្លៀក‌បំពាក់​បិទ‌បាំង​កាយនិង​ឲ្យ​រោម​ចៀម​ទៅ​គេ​ដណ្ដប់ហើយ​គេ​ក៏​ដឹង​គុណ​ខ្ញុំ។

21. ប្រសិន​បើ​ខ្ញុំ​វាយ​ធ្វើ​បាប​ក្មេង​កំព្រាដោយ​ដឹង​ខ្លួន​ថា ចៅ‌ក្រម​មុខ​ជា​ការពារ​ខ្ញុំ

22. សូម​ឲ្យ​ដៃ​របស់​ខ្ញុំ​ដាច់​ចេញ​ពី​ស្មាហើយ​សូម​ឲ្យ​កំភួន​ដៃ​របស់​ខ្ញុំដាច់​ចេញ​ពី​កែង​ដៃ​ទៅ​ចុះ!

23. ដ្បិត​ខ្ញុំ​ភ័យ​ខ្លាច​ព្រះ‌ជាម្ចាស់​ដាក់​ទោស​ណាស់ខ្ញុំ​មិន​អាច​តទល់​នឹង​ឫទ្ធិ‌បារមី​ដ៏​ថ្កុំ‌ថ្កើងរបស់​ព្រះ‌អង្គ​បាន​ឡើយ។

24. ខ្ញុំ​មិន​ដែល​ផ្ញើ​ជីវិត​លើ​មាសហើយ​យក​មាស​សុទ្ធ​ធ្វើ​ជា​ទី​ពឹង​ទេ។

25. ខ្ញុំ​ក៏​គ្មាន​អំនួត ព្រោះ​តែ​ទ្រព្យ‌សម្បត្តិ​ស្ដុក‌ស្ដម្ភដែល​ខ្ញុំ​រក​បាន​នោះ​ដែរ។

26. ពេល​សម្លឹង​មើល​ទៅ​ព្រះ‌អាទិត្យដែល​បញ្ចេញ​រស្មី​ចិញ្ចែង‌ចិញ្ចាចហើយ​មើល​ទៅ​ព្រះ‌ច័ន្ទ​ជះ​ពន្លឺ​រស្មី​យ៉ាង​ស្រទន់

27. ខ្ញុំ​មិន​ដែល​មាន​គំនិត​លួច​លាក់ ចង់​គោរពថ្វាយ‌បង្គំ​ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​ឡើយ។

28. ធ្វើ​ដូច្នេះ​ជា​កំហុស​ដែល​ត្រូវ​តែ​ទទួល​ទោសព្រោះ​ខ្ញុំ​ដូច​ជា​បាន​បោះ​បង់​ចោល​ព្រះ‌ជាម្ចាស់ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់។

29. ខ្ញុំ​មិន​ដែល​សប្បាយ​ចិត្តពេល​ឃើញ​សត្រូវ​ខ្ញុំ​រង​ទុក្ខ​វេទនាហើយ​ខ្ញុំ​ក៏​មិន​ដែល​លោត​កព្ឆោងពេល​ឃើញ​គេ​ជួប​អន្តរាយ​ឡើយ។

30. ខ្ញុំ​មិន​ដែល​បណ្ដោយ​ខ្លួន​ឲ្យ​មាន​បាបព្រោះ​តែ​ពាក្យ​សម្ដីគឺ​ខ្ញុំ​មិន​ដែល​ដាក់​បណ្ដាសា​គេប្រាថ្នា​ឲ្យ​គេ​ស្លាប់​នោះ​ឡើយ។

31. អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ​ខ្ញុំតែងតែ​ពោល​ថា ខ្ញុំ​ឲ្យ​អាហារពួក​គេ​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា។

32. តាម​ពិត ខ្ញុំ​តែងតែ​បើក​ទ្វារ​ផ្ទះ​របស់​ខ្ញុំទទួល​អ្នក​ដំណើរទោះ​បី​ខ្ញុំ​មិន​ស្គាល់​គេ​ក្ដី ក៏​ខ្ញុំ​មិន​ទុក​ឲ្យ​គេដេក​នៅ​ខាង​ក្រៅ​ផ្ទះ​ឡើយ។

33. ខ្ញុំ​មិន​ដែល​លាក់​អំពើ​ទុច្ចរិត​របស់​ខ្ញុំដូច​មនុស្ស​ឯ​ទៀតៗដែល​បង្កប់​កំហុស​ទុក​នៅ​ក្នុង​ចិត្ត។

34. ខ្ញុំ​មិន​ដែល​ខ្លាច​បណ្ដា‌ជន​ត្មះ‌តិះ‌ដៀលខ្លាច​គ្រួសារ​ឯ​ទៀតៗ​មាក់‌ងាយហើយ​ខ្ញុំ​ក៏​មិន​ដែល​សំងំ​នៅ​ស្ងៀមមិន​ហ៊ាន​ចេញ​ពី​ផ្ទះ​ដែរ។

35. ខ្ញុំ​ចង់​ឲ្យ​នរណា​ម្នាក់​ព្រម​ស្ដាប់​ខ្ញុំដ្បិត​ជា​ពាក្យ​ចុង​ក្រោយ​របស់​ខ្ញុំ!សូម​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតឆ្លើយ​តប​មក​ខ្ញុំ​ផង!រីឯ​សេចក្ដី​ដែល​បច្ចា‌មិត្ត​របស់​ខ្ញុំ​កត់‌ត្រា​ទុកដើម្បី​ចោទ​ប្រកាន់​ខ្ញុំ

36. ខ្ញុំ​សុខ​ចិត្ត​ទទួល​យក​ដាក់​នៅ​លើ​បន្ទុក​របស់​ខ្ញុំហើយ​ពាក់​នៅ​លើ​ក្បាល​ខ្ញុំ​ទុក​ដូច​ជា​មកុដ។

37. ខ្ញុំ​នឹង​ទូល​ព្រះ‌អង្គ​នូវ​គ្រប់​អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្តខ្ញុំ​នឹង​ចូល​ទៅ​ជិត​ព្រះ‌អង្គ ដោយ​ឥត​អាម៉ាស់។

38. ប្រសិន​បើ​ដី​ស្រែ​របស់​ខ្ញុំ​ស្រែក​ឡើង​ទាស់​នឹង​ខ្ញុំប្រសិន​បើ​គន្លង​នង្គ័ល​នាំ​គ្នា​យំ​សោក

39. ប្រសិន​បើ​ខ្ញុំ​បរិភោគ‌ផលដែល​ដុះ​ចេញ​ពី​ដី​នោះ ដោយ​មិន​បង់​ប្រាក់ហើយ​ធ្វើ​ឲ្យ​ម្ចាស់​ដី​រីង‌រៃ​នៅ​ក្នុង​ដួង​ចិត្ត

40. នោះ​សូម​ឲ្យ​មាន​តែ​បន្លា និង​ស្រងែដុះ​នៅ​ក្នុង​ស្រែ​ជំនួស​ស្រូវ»។- ពាក្យ​របស់​លោក​យ៉ូប​ចប់​តែ​ប៉ុណ្ណេះ -