ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 32 Khmer Standard Version (KHSV)

អន្តរា‌គមន៍​របស់​លោក​អេលី‌ហ៊ូវ

ប្រសាសន៍​របស់​លោក​អេលី‌ហ៊ូវ

1. កាល​មិត្ត‌ភក្ដិ​ទាំង​បី​រូប​របស់​លោក​យ៉ូប ឃើញ​លោក​ប្រកាន់​ជំហរ​ថា​ខ្លួន​សុចរិត​ដូច្នេះ ពួក​គេ​ក៏​លែង​ឆ្លើយ​ទៅ​លោក​វិញ។

2. ពេល​នោះ លោក​អេលី‌ហ៊ូវ ជា​កូន​របស់​លោក​បារ៉ា‌គាល ក្នុង​អំបូរ​ប៊ូស​នៃ​ត្រកូល​រ៉ាម ក៏​ចាប់​ផ្ដើម​ខឹង​ជា​ខ្លាំង។ គាត់​ខឹង​នឹង​លោក​យ៉ូប ព្រោះ​លោក​ប្រកាន់​ថា​ខ្លួន​លោក​សុចរិត​ជាង​ព្រះ‌ជាម្ចាស់។

3. គាត់​ក៏​ខឹង​នឹង​មិត្ត‌ភក្ដិ​ទាំង​បី​របស់​លោក​យ៉ូប​ដែរ ព្រោះ​លោក​ទាំង​បី​ពុំ​អាច​រក​ពាក្យ​ឆ្លើយ​ទៅ​លោក​វិញ​បាន ធ្វើ​ហាក់​ដូច​ជា​ព្រះ‌ជាម្ចាស់​មាន​កំហុស​មែន។

4. ដោយ​លោក​អេលី‌ហ៊ូវ​ក្មេង​ជាង​គេ គាត់​រង់‌ចាំ​និយាយ​ជា​មួយ​លោក​យ៉ូប​ក្រោយ​គេ។

5. ប៉ុន្តែ ពេល​គាត់​ឃើញ​លោក​ទាំង​បី​គ្មាន​ពាក្យ​អ្វី​ឆ្លើយ​ទៅ​លោក​យ៉ូប​ទៀត​នោះ គាត់​ក៏​ខឹង​ជា​ខ្លាំង។

6. លោក​អេលី‌ហ៊ូវ ជា​កូន​របស់​លោក​បារ៉ា‌គាល ក្នុង​អំបូរ​ប៊ូស ពោល​ឡើង​ថា៖«ខ្ញុំ​នៅ​ក្មេង ហើយ​អស់​លោក​សុទ្ធ​តែ​ជា​ចាស់​ទុំហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ភ័យ​ញាប់‌ញ័រមិន​ហ៊ាន​ជម្រាប​អស់​លោក​ពី​ចំណេះ​របស់​ខ្ញុំ។

7. ខ្ញុំ​តែង​គិត​ថា មនុស្ស​មាន​អាយុ​វែងរមែង​ប្រសប់​និយាយអ្នក​រស់​បាន​ច្រើន​ឆ្នាំ​ប្រសប់​ផ្ដល់​យោបល់។

8. ក៏​ប៉ុន្តែ តាម​ពិត មាន​តែ​វិញ្ញាណ​នៅ​ក្នុង​មនុស្សគឺ​ខ្យល់​ដង្ហើម​មក​ពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់​បំផុត​ប៉ុណ្ណោះទើប​ផ្ដល់​ឲ្យ​គេ​យល់​ដឹង​បាន។

9. រស់​បាន​ច្រើន​ឆ្នាំ​មិន​ផ្ដល់​ឲ្យ​មនុស្សមាន​ប្រាជ្ញា​ឡើយហើយ​មនុស្ស​ចាស់​ជរាក៏​មិន​ស្គាល់​ការ​វិនិច្ឆ័យ​ដែរ។

10. ហេតុ​នេះ សូម​អស់​លោក​ស្ដាប់​ខ្ញុំ​ម្ដងខ្ញុំ​សូម​បង្ហាញ​ចំណេះ​ដឹង​របស់​ខ្ញុំ។ខ្ញុំ​បាន​រង់‌ចាំ​អស់​លោក​មាន​ប្រសាសន៍រហូត​ដល់​ចប់

11. ខ្ញុំ​បាន​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យដែល​អស់​លោក​ថ្លែងរហូត​ដល់​អស់​លោក​វែក‌ញែក​អស់​សេចក្ដី។

12. ខ្ញុំ​បាន​ផ្ចង់​ចិត្ត​ស្ដាប់​អស់​លោកក៏​ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អស់​លោកជជែក​ឈ្នះ​លោក​យ៉ូបឬ​អាច​ឆ្លើយ​តប​នឹង​ពាក្យ​របស់​គាត់​វិញ​សោះ!

13. ហេតុ​នេះ សូម​កុំ​អះ‌អាង​ថាអស់​លោក​រក​បាន​ប្រាជ្ញា​នោះ​ឡើយ។មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ​ដែល​អាចតទល់​នឹង​គាត់​បាន គឺ​មិន​មែន​មនុស្ស​ទេ។

14. លោក​យ៉ូប​ពុំ​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ផ្ទាល់​ទេដូច្នេះ ខ្ញុំ​នឹង​មិន​ឆ្លើយ​ទៅ​គាត់​វិញតាម​របៀប​ដែល​អស់​លោក​ឆ្លើយ​នោះ​ឡើយ។

15. លោក​យ៉ូប​អើយលោក​ទាំង​បី​នេះ​មិន​ហ៊ាន​ឆ្លើយ​ទៀត​ទេដ្បិត​ពួក​គាត់​រក​ពាក្យ​និយាយ​ពុំ​បាន។

16. ខ្ញុំ​រង់‌ចាំ​ដែរ តែ​មិន​ឃើញ​ពួក​គាត់​និយាយ​ទេដោយ​ពួក​គាត់​នៅ​ស្ងៀម លែង​ឆ្លើយ​ដូច្នេះ

17. ខ្ញុំ​សូម​ឆ្លើយ​តប​ទៅ​លោក​វិញ​ម្ដងខ្ញុំ​ក៏​ចង់​បង្ហាញ​ចំណេះ​ដឹង​របស់​ខ្ញុំ​ដែរ។

18. ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ដែល​ចង់​និយាយគឺ​ខ្ញុំ​មិន​អាច​ទប់​ចិត្ត​ឲ្យ​នៅ​ស្ងៀមបាន​ទៀត​ឡើយ។

19. ប្រសិន​បើ​ខ្ញុំ​មិន​និយាយ​ទេចិត្ត​របស់​ខ្ញុំ​មុខ​តែ​ធ្លុះ‌ធ្លាយ​ដូច​ថង់​ស្បែកដែល​ដាក់​ស្រា​ទំពាំង‌បាយជូរ​ថ្មី។

20. ខ្ញុំ​សូម​និយាយ ដើម្បី​ឲ្យ​បាន​ធូរ​ទ្រូងខ្ញុំ​ត្រូវ​តែ​បើក​មាត់​ឆ្លើយ​ទៅ​អស់​លោក​វិញ។

21. ខ្ញុំ​មិន​រើស​មុខ​នរណា​ឡើយហើយ​ខ្ញុំ​ក៏​មិន​បញ្ចើច‌បញ្ចើ​នរណា​ម្នាក់​ដែរ។

22. ខ្ញុំ​មិន​ចេះ​បញ្ចើច‌បញ្ចើ​ទេបើ​ខ្ញុំ​ធ្វើ​ដូច្នេះ ព្រះ​ដែល​បង្កើត​ខ្ញុំ​មុខ​ជាដក​ជីវិត​ខ្ញុំ​យ៉ាង​ឆាប់​មិន​ខាន។