ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 22 Khmer Standard Version (KHSV)

ប្រសាសន៍​លើក​ទី​បី​របស់​លោក​អេលី‌ផាស: លោក​យ៉ូប​ពិត​ជា​មាន​កំហុស​មែន!

1. លោក​អេលី‌ផាស ជា​អ្នក​ស្រុក​ថេម៉ាន ពោល​ឡើង​ថា៖

2. «តើ​មនុស្ស​មាន​ប្រយោជន៍​អ្វីសម្រាប់​ព្រះ‌ជាម្ចាស់? គ្មាន​ទេ!មនុស្ស​ដែល​មាន​សុភ‌និច្ឆ័យ នាំ​មក​នូវផល​ប្រយោជន៍​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ!

3. បើ​លោក​សុចរិតតើ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតសព្វ​ព្រះ‌ហឫទ័យ​ដែរ​ឬ?បើ​លោក​រស់​នៅ​ដោយ​ទៀង​ត្រង់តើ​ព្រះ‌អង្គ​បាន​ចំណេញ​អ្វី?

4. តើ​ព្រះ‌អង្គ​ស្ដី​បន្ទោស​លោកហើយ​នាំ​លោក​ទៅ​វិនិច្ឆ័យ​ទោសមក​ពី​លោក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ​ឬ?

5. ទេ គឺ​មក​ពី​អំពើ​អាក្រក់​ដ៏​ធំ​របស់​លោកនិង​កំហុស​ដ៏​ច្រើន​ឥត​គណនា​របស់​លោក។

6. លោក​បាន​យក​របស់​បញ្ចាំពី​ជន​រួម​ជាតិ​របស់​លោក​ដោយ​ឥត​ហេតុ​ផលហើយ​រឹប​អូស​យក​សម្លៀក‌បំពាក់​ពី​គេទុក​ឲ្យ​នៅ​ខ្លួន​ទទេ។

7. លោក​ពុំ​បាន​ផ្ដល់​ទឹក​ទៅ​ឲ្យ​អ្នក​ស្រេកហើយ​ក៏​ពុំ​បាន​ផ្ដល់​អាហារ​ទៅឲ្យ​អ្នក​ឃ្លាន​ដែរ។

8. លោក​ប្រើ​អំណាច​ធ្វើ​ជា​ម្ចាស់​ទឹក​ដីនិង​ឲ្យ​បក្ស​ពួក​របស់​លោក​កាន់​កាប់​ទឹក​ដី។

9. លោក​បណ្ដេញ​ស្ត្រី​មេម៉ាយ​ឲ្យ​ចេញ​ទៅដោយ​ដៃ​ទទេហើយ​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ពី​ក្មេង​កំព្រា។

10. ហេតុ​នេះ​ហើយ​បាន​ជា​មាន​អន្ទាក់ឡោម‌ព័ទ្ធ​លោក​គ្រប់​ទិស‌ទីមហន្ត‌រាយ​ធ្លាក់​មក​លើ​លោក​យ៉ាង​ទាន់‌ហន់។

11. ភាព​ងងឹត​គ្រប​ពី​លើ​លោកធ្វើ​ឲ្យ​លោក​មើល​អ្វី​មិន​ឃើញទឹក​ក៏​កំពុង​តែ​ជន់​លិច​លោក​ដែរ។

12. ព្រះ‌ជាម្ចាស់​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុតសូម​មើល​ទៅ​ផ្កាយ​មើល៍ តើ​ខ្ពស់​យ៉ាង​ណា!

13. លោក​បែរ​ជា​ពោល​ថា“តើ​ព្រះ‌ជាម្ចាស់​ជ្រាប​អ្វី​ខ្លះតើ​ព្រះ‌អង្គ​ទត​ពពក​ដ៏​ងងឹត​ធ្លុះ​ដែរ​ឬ?

14. ពេល​ព្រះ‌អង្គ​យាង​ព័ទ្ធ​ជុំ‌វិញ​ចក្រ‌វាលមាន​ពពក​ដ៏​ក្រាស់​បាំង​ព្រះ‌អង្គមិន​ឲ្យ​មើល​ឃើញ​អ្វី​ទាំង​អស់”។

15. ហេតុ​អ្វី​បាន​ជា​លោក​ចូល​ចិត្ត​ដើរ​តាម​ផ្លូវ​ចាស់ជា​ផ្លូវ​ដែល​មនុស្ស​ទុច្ចរិត​ធ្លាប់​ដើរ​ដូច្នេះ?

16. អ្នក​ទាំង​នោះ​អន្តរាយ​មុន​ពេល​កំណត់ទឹក​ជន់​ហូរ​នាំ​យក​គ្រឹះ​របស់​គេ​បាត់​ទៅ។

17. ពួក​គេ​ទូល​ព្រះ‌ជាម្ចាស់​ថា“សូម​យាង​ចេញ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ!ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត​មិន​អាចធ្វើ​អ្វី​យើង​ខ្ញុំ​បាន​ឡើយ”។

18. ក៏​ប៉ុន្តែ គឺ​ព្រះ‌អង្គ​ហើយ​ដែល​ប្រទាន​ឲ្យពួក​គេ​មាន​ទ្រព្យ‌សម្បត្តិ​ពេញ​ផ្ទះ។ខ្ញុំ​មិន​អាច​ទទួល​យក​ដំបូន្មានរបស់​មនុស្ស​អាក្រក់​បាន​ទេ។

19. មនុស្ស​សុចរិត និង​មនុស្ស​ស្លូត​ត្រង់ឃើញ​មនុស្ស​អាក្រក់​វិនាសគេ​នាំ​គ្នា​សប្បាយ​រីក‌រាយនិង​សើច​ចំអក​ឲ្យ​ថា:

20. “អ្នក​ដែល​ធ្លាប់​តែ​ប្រឆាំង​នឹង​ពួក​យើងវិនាស​សូន្យ​បាត់​ទៅ​ហើយអ្វីៗ​ដែល​គេ​រក​បាន​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ដែរ”។

21. ដូច្នេះ សូម​ចុះ​សំរុង​ជា​មួយ​ព្រះ‌ជាម្ចាស់​ទៅកុំ​ចាត់​ទុក​ព្រះ‌អង្គ​ជា​បច្ចា‌មិត្ត​ទៀត​ឡើយនោះ​ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​លោក។

22. សូម​ទទួល​យក​ដំបូន្មាន​របស់​ព្រះ‌អង្គហើយ​រក្សា​ព្រះ‌បន្ទូល​ព្រះ‌អង្គ​ទុក​នៅ​ក្នុង​ចិត្ត។

23. ប្រសិន​បើ​លោក​វិល​មក​រកព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់​បំផុតនោះ​ព្រះ‌អង្គ​នឹង​លើក​លោក​ឡើង​វិញ។សូម​ដក​អំពើ​ទុច្ចរិត​ចេញ​ឆ្ងាយពី​ទី​លំ‌នៅ​របស់​លោក។

24. សូម​យក​ដុំ​មាស​របស់​លោក​ទៅ​បោះ​ចោលក្នុង​ធូលី​ដីសូម​យក​មាស​ដ៏​ល្អ​បំផុត​ទៅ​បោះ​ចោលក្នុង​ចំណោម​ដុំ​ថ្ម​នៅ​តាម​ទឹក​ជ្រោះ

25. នោះ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់​បំផុតនឹង​ទៅ​ជា​ដុំ​មាស និង​គំនរ​ប្រាក់​របស់​លោក។

26. ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់​បំផុតនឹង​ប្រទាន​ឲ្យ​លោក​មាន​អំណរ​សប្បាយហើយ​លោក​ងើប​មុខ​សម្លឹង​ទៅ​រក​ព្រះ‌អង្គ។

27. ពេល​លោក​ទូល‌អង្វរ​ព្រះ‌អង្គព្រះ‌អង្គ​នឹង​ឆ្លើយ​តប​មក​លោក​វិញហើយ​លោក​នឹង​ថ្វាយ​តង្វាយតាម​ពាក្យ​ដែល​លោក​បន់។

28. ពេល​លោក​សម្រេច​ចិត្ត​ធ្វើ​ការ​អ្វី​មួយការ​នោះ​នឹង​កើត​ជា​រូប​រាង​ឡើងផ្លូវ​ដែល​លោក​ដើរ តែងតែ​មាន​ពន្លឺ​ជា‌និច្ច។

29. ព្រះ‌ជាម្ចាស់​ទម្លាក់​មនុស្ស​មាន​អំនួតតែ​ព្រះ‌អង្គ​សង្គ្រោះ​មនុស្ស​ទន់‌ទាប។

30. សូម្បី​តែ​មនុស្ស​មាន​ទោស​ក៏​ព្រះ‌អង្គ​រំដោះ​ដែរដូច្នេះ ព្រះ‌អង្គ​នឹង​រំដោះ​លោកតាម​អំពើ​ដ៏​បរិសុទ្ធ​ដែល​លោក​ប្រព្រឹត្ត»។