ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 30 Khmer Standard Version (KHSV)

ទុក្ខ​លំបាក​របស់​លោក​យ៉ូប

1. ឥឡូវ​នេះ អស់​អ្នក​ដែល​នៅ​ក្មេង​ជាង​ខ្ញុំសើច​ចំអក​ឲ្យ​ខ្ញុំ!ឪពុក​របស់​អ្នក​ទាំង​នោះសុទ្ធ​តែ​ជា​មនុស្ស​ប្រើ​ការ​មិន​កើតសូម្បី​តែ​ប្រើ​ឲ្យ​កៀង​ហ្វូង​សត្វជា​មួយ​ឆ្កែ​របស់​ខ្ញុំ ក៏​ខ្ញុំ​មិន​ទុក​ចិត្ត​ដែរ។

2. អ្នក​ទាំង​នោះ​គ្មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ​ទេដ្បិត​ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​បាក់​កម្លាំង។

3. ដោយ​ខ្វះ​ខាត និង​ឃ្លាន​ខ្លាំង​ពេកពួក​គេ​រត់​ទៅ​វាល​ហួត‌ហែង ដែល​ជា​ទី​ស្មសានរាំង​ស្ងួត​តាំង​ពី​យូរ‌យារ​មក​ហើយ។

4. ពួក​គេ​បោច​ស្លឹក​ឈើ​នៅ​តាម​គុម្ពោតយក​មក​ធ្វើ​ជា​អាហារសូម្បី​តែ​មើម​ក្ដួច ក៏​ពួក​គេ​បរិភោគ​ដែរ។

5. មនុស្ស‌ម្នា​ដេញ​អ្នក​ទាំង​នោះ​ចេញ​ពី​ទី​ប្រជុំ​ជនហើយ​ស្រែក​ពី​ក្រោយ ដូច​ស្រែក​ដេញ​ចោរ។

6. ពួក​គេ​នាំ​គ្នា​រត់​ទៅ​ស្នាក់​អាស្រ័យនៅ​តាម​ជ្រលង​ភ្នំ​ដ៏​ចង្អៀត​គួរ​ព្រឺ​ខ្លាចនិង​នៅ​តាម​រូង​ភ្នំ តាម​ក្រហែង​ថ្ម។

7. ពួក​គេ​ស្រែក​នៅ​ក្នុង​គុម្ពោត​ព្រៃ ដូច​សត្វ​ធាតុហើយ​ប្រជ្រៀត​គ្នា​នៅ​ក្រោម​ដើម​ផ្អាវ។

8. អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​មិន​ដឹង​ខ្យល់ឥត​ពូជ ឥត​អំបូរហើយ​ត្រូវ​ប្រជា‌ជន​ដេញ​ចេញ​ពី​ស្រុក។

9. ប៉ុន្តែ ឥឡូវ​នេះ ពួក​គេ​បែរ​ជា​នាំ​គ្នាច្រៀង​ឡក‌ឡឺយ និង​និយាយ​បន្តុះ‌បង្អាប់​ខ្ញុំ។

10. ពួក​គេ​ខ្ពើម​ខ្ញុំ ហើយ​ដើរ​វាង​ឆ្ងាយ​ពី​ខ្ញុំពួក​គេ​មិន​ញញើត​នឹង​ស្ដោះ​ទឹក​មាត់ដាក់​ខ្ញុំ​ឡើយ។

11. ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយព្រះ‌អង្គ​បន្ទាប​បន្ថោក​ខ្ញុំហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​មើល‌ងាយ​ខ្ញុំតាម​ចិត្ត​របស់​ពួក​គេ។

12. ជន​ពាល​ជា​ច្រើន​ប្រហារ​ខ្ញុំ​ពី​ខាង​ស្ដាំពួក​គេ​ទាត់​ជើង​ខ្ញុំហើយ​សង្គ្រប់​មក​លើ​ខ្ញុំ ដើម្បី​កម្ទេច​ខ្ញុំ។

13. ពួក​គេ​ឃាំង​ផ្លូវ​ខ្ញុំ មិន​ឲ្យ​រត់​រួចពួក​គេ​ប្រាថ្នា​ធ្វើ​ឲ្យ​ខ្ញុំ​វិនាសដោយ​មិន​បាច់​មាន​នរណា​ជួយ​ពួក​គេ​ឡើយ។

14. ពួក​គេ​លើក​គ្នា​សម្រុក​មក​លើ​ខ្ញុំដូច​កង‌ទ័ព​ទម្លុះ​កំពែងសម្រុក​ចូល​វាយ​ក្រុង​មួយ។

15. ការ​ភ័យ​តក់‌ស្លុត​ក៏​កើត​មាន​ដល់​ខ្ញុំកិត្តិយស​ដ៏​រុងរឿង​របស់​ខ្ញុំ​ប៉ើង​ទៅ​តាម​ខ្យល់ភាព​ចម្រុង‌ចម្រើន​របស់​ខ្ញុំ​រសាត់​បាត់ ដូច​ពពក។

16. ឥឡូវ​នេះ ជីវិត​របស់​ខ្ញុំ​កំពុង​តែ​រលត់គ្មាន​អ្វី​សម្រាល​ទុក្ខ​វេទនា​របស់​ខ្ញុំ​បាន​ទេ។

17. នៅ​ពេល​យប់ ការ​ឈឺ​ចាប់​ស៊ី​រូង​ឆ្អឹង​របស់​ខ្ញុំឥត​មាន​ពេល​ល្ហែ​សោះ​ឡើយ

18. ការ​ឈឺ​ចាប់​នេះ​មាន​កម្រិត​ខ្លាំង​ពេករហូត​ដល់​ធ្វើ​ឲ្យ​ទក់​សម្លៀក‌បំពាក់​របស់​ខ្ញុំហើយ​រឹត‌រួត​ខ្ញុំ ដូច​ក​អាវ​រឹត​ក​ខ្ញុំ។

19. ព្រះ‌ជាម្ចាស់​បាន​បោះ​ខ្ញុំ​ទៅ​ក្នុង​ភក់​ជ្រាំខ្ញុំ​មិន​ខុស​ពី​ធូលី​ដី និង​ផេះ​ទេ។

20. ទូលបង្គំ​ស្រែក​អង្វរ​សូម​ព្រះ‌អង្គ​ជួយតែ​ព្រះ‌អង្គ​មិន​ឆ្លើយ​មក​ទូលបង្គំ​ទេពេល​ទូលបង្គំ​ក្រោក​ឈរព្រះ‌អង្គ​គ្រាន់​តែ​សម្លឹង​មក​ទូលបង្គំ​ប៉ុណ្ណោះ។

21. ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ​យ៉ាង​ឃោរ‌ឃៅព្រះ‌អង្គ​ប្រហារ​ទូលបង្គំ​ដោយ​ឫទ្ធិ‌បារមីដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ។

22. ព្រះ‌អង្គ​លើក​ទូលបង្គំ​ឡើងហើយ​ឲ្យ​ខ្យល់​ផាត់​ទូលបង្គំ​យក​ទៅព្រម​ទាំង​ឲ្យ​ខ្យល់​ព្យុះ​បក់​បោកមក​លើ​ទូលបង្គំ​ផង។

23. ទូលបង្គំ​ដឹង​ហើយ​ថា​ព្រះ‌អង្គ​នាំ​ទូលបង្គំទៅ​រក​សេចក្ដី​ស្លាប់គឺ​នៅ​កន្លែង​ដែល​មនុស្ស​លោក​ទៅ​ជួប‌ជុំ​គ្នា។

24. អ្នក​ដែល​កំពុង​តែ​វិនាស និង​មាន​អាសន្នតែងតែ​លើក​ដៃ​អង្វរ​ឲ្យ​គេ​ជួយ។

25. ចំពោះ​ខ្ញុំ​វិញ តើ​ខ្ញុំ​មិន​បាន​សម្រក់​ទឹក​ភ្នែករួម​ជា​មួយ​នរណា​ម្នាក់​ជួប​ទុក្ខ​លំបាកហើយ​ព្រួយ​ចិត្ត ដោយ​ឃើញ​នរណា​ម្នាក់កំសត់​ទុគ៌ត ទេ​ឬ?

26. ខ្ញុំ​សង្ឃឹម​ថា​បាន​សុភមង្គលតែ​ទុក្ខ​វេទនា​បែរ​ជា​កើត​មាន​ដល់​ខ្ញុំខ្ញុំ​ទន្ទឹង​រង់‌ចាំ​ពន្លឺ តែ​សេចក្ដី​ងងឹត​បែរ​ជាកើត​មាន​ដល់​ខ្ញុំ​ទៅ​វិញ។

27. ចិត្ត​របស់​ខ្ញុំ​តប់‌ប្រមល់ ឥត​ឈប់​ឈរទុក្ខ​លំបាក​កើត​មាន​ដល់​ខ្ញុំ​រៀង​រាល់​ថ្ងៃ។

28. មុខ​ខ្ញុំ​ឡើង​ខ្មៅតែ​មិន​មែន​ដោយ‌សារ​កម្ដៅ​ថ្ងៃ​ទេខ្ញុំ​ក្រោក​ឈរ​នៅ​ទី​ប្រជុំ​ជនស្រែក​ហៅ​គេ​ឲ្យ​ជួយ។

29. ខ្ញុំ​បាន​ក្លាយ​មក​ជា​បង‌ប្អូន​របស់​ឆ្កែ​ព្រៃនិង​ជា​មិត្ត​សម្លាញ់​របស់​ខ្លែង‌ស្រាក។

30. ស្បែក​របស់​ខ្ញុំ​ឡើង​ខ្មៅគ្រុន​ក្ដៅ​ឆាប‌ឆេះ​រហូត​ដល់​ឆ្អឹង​របស់​ខ្ញុំ។

31. ពិណ​របស់​ខ្ញុំ​លេង​បាន​តែ​បទ​ទំនួញសំឡេង​ប៉ី​របស់​ខ្ញុំ​បាន​ត្រឹម​តែ​កំដរអស់​អ្នក​ដែល​យំ​កាន់​ទុក្ខ​ប៉ុណ្ណោះ។