ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 3 Khmer Standard Version (KHSV)

ពាក្យ​សន្ទនា​រវាង​លោក​យ៉ូប​នឹង​មិត្ត‌ភក្ដិ​របស់​លោក

សំណោក​របស់​លោក​យ៉ូបៈ រស់​នៅ​បាន​ប្រយោជន៍​អ្វី?

1. បន្ទាប់​មក ទើប​លោក​យ៉ូប​ចាប់​ផ្ដើម​និយាយ ហើយ​ដាក់​បណ្ដាសា​ថ្ងៃ​កំណើត​របស់​លោក។

2. លោក​យ៉ូប​មាន​ប្រសាសន៍​ថា៖

3. «សូម​ឲ្យ​ថ្ងៃ​ដែល​ខ្ញុំ​បាន​កើត​មក​នោះក្លាយ​ទៅ​ជា​ថ្ងៃ​អព‌មង្គល!រីឯ​យប់​ដែល​គេ​ពោល​ថាមាន​កូន​ប្រុស​ម្នាក់​ចាប់​ផ្ទៃ​ហើយ​នោះជា​យប់​អព‌មង្គល​ដែរ!

4. សូម​ឲ្យ​ថ្ងៃ​នោះ​ប្រែ​ទៅ​ជា​ងងឹតហើយ​កុំ​ឲ្យ​ព្រះ‌ជាម្ចាស់ដែល​គង់​នៅ​ស្ថាន​លើ រវី‌រវល់​នឹង​ថ្ងៃ​នោះហើយ​ក៏​កុំ​ឲ្យ​មាន​ពន្លឺ​បំភ្លឺ​ថ្ងៃ​នោះ​ឡើយ!

5. សូម​ឲ្យ​ភាព​ងងឹត និង​ភាព​អន្ធការគ្រប​បាំង​ថ្ងៃ​នោះហើយ​សូម​ឲ្យ​មាន​ភាព​អាប់‌អួរ​គ្រប​បាំងព្រះ‌អាទិត្យ!

6. រីឯ​យប់​នោះ​វិញ ក៏​សូម​ឲ្យ​ភាព​ងងឹតគ្រប​បាំង​វា​ដែរ!សូម​កុំ​ឲ្យ​គេ​រាប់​បញ្ចូល​យប់​នោះ​ទៅ​ក្នុងខែ និង​ឆ្នាំ​ឡើយ!

7. សូម​ឲ្យ​យប់​នោះ​ប្រៀប​បាន​នឹង​ស្ត្រី​អារហើយ​ក៏​កុំ​ឲ្យ​មាន​សម្រែក​អរ​សប្បាយនៅ​យប់​នោះ​ដែរ!

8. សូម​ឲ្យ​យប់​នោះ​ត្រូវ​បណ្ដាសារបស់​គ្រូ​នក្ខត្ត‌ឫក្សនិង​ត្រូវ​បណ្ដាសា​របស់​គ្រូ​ដាស់​ស្ដេច​ក្រពើ!

9. សូម​ឲ្យ​ផ្កាយ​ព្រឹក​ប្រែ​ជា​ងងឹត​សូន្យ!យប់​នោះ​រង់‌ចាំ​ពន្លឺ តែ​មិន​ឃើញ​ពន្លឺ​មក​ទេហើយ​ក៏​មិន​ឃើញ​អរុណ‌រះ​ដែរ

10. ដ្បិត​យប់​នោះ​ពុំ​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​កើតហើយ​ក៏​មិន​បាន​បញ្ចៀស​ទុក្ខ​លំបាក​នេះចេញ​ពី​មុខ​ខ្ញុំ​ដែរ!

11. ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ស្លាប់​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ?ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ផុត​ដង្ហើម​នៅ​ពេលចេញ​ពី​ផ្ទៃ​ម្ដាយ?

12. ហេតុ​អ្វី​បាន​ជា​មាន​ភ្លៅ​ម្ដាយ​ចាំ​ទទួល​ខ្ញុំហើយ​មាន​ដោះ​ចាំ​បំបៅ​ខ្ញុំ​ដូច្នេះ?

13. ប្រសិន​បើ​ខ្ញុំ​ស្លាប់​តាំង​ពី​កាល​ណោះម៉្លេះ​សម​ខ្ញុំ​បាន​សម្រាក​យ៉ាង​សុខ​ស្រួល​ក្នុង​ផ្នូរ

14. រួម​ជា​មួយ​ស្ដេច និង​មន្ត្រី​ទាំង​ប៉ុន្មាន​នៃ​ផែនដីជា​អ្នក​ដែល​បាន​កសាង​ប្រាសាទ​សិលាទុក​សម្រាប់​ខ្លួន។

15. ខ្ញុំ​មុខ​ជា​បាន​សម្រាក​ជា​មួយ​ពួក​មេ​ដឹក​នាំដែល​មាន​មាស​ប្រាក់​ពេញ​ផ្ទះ។

16. ប្រសិន​បើ​ខ្ញុំ​គ្មាន​ជីវិត គឺ​ដូច​កូន​រលូតឬ​ដូច​កូន​ក្មេង​ដែល​មិន​ធ្លាប់​ឃើញ​ពន្លឺ​ថ្ងៃនោះ​ប្រសើរ​ជាង។

17. នៅ​ក្នុង​ផ្នូរ មនុស្ស​អាក្រក់​លែង​មានសកម្ម‌ភាព​ទៀត​ហើយរីឯ​អ្នក​ដែល​នឿយ‌ហត់ អស់​កម្លាំង​នឹង​នាំ​គ្នា​សម្រាក។

18. អ្នក​ជាប់​ឃុំ‌ឃាំង​បាន​សុខ​ក្សេម‌ក្សាន្តគឺ​គេ​លែង​ឮ​សំឡេង​របស់​ឆ្មាំ​គុក​ទៀត​ហើយ។

19. អ្នក​តូច និង​អ្នក​ធំ ស្ថិត​នៅ​ទី​នោះ​ជា​មួយ​គ្នាទាសករ​ក៏​លែង​នៅ​ក្រោម​អំណាចម្ចាស់​របស់​ខ្លួន​ទៀត​ដែរ។

20. ហេតុ​អ្វី​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យមនុស្ស​ដែល​ត្រូវ​វេទនា ស្គាល់​ពន្លឺ​ថ្ងៃហើយ​ផ្ដល់​ជីវិត​ឲ្យ​អ្នក​ដែល​ស្គាល់​តែទុក្ខ​លំបាក?

21. គេ​ទន្ទឹង​រង់‌ចាំ​សេចក្ដី​ស្លាប់តែ​មិន​ឃើញ​សេចក្ដី​ស្លាប់​មក​ទេ។គេ​ប្រាថ្នា​ចង់​បាន​សេចក្ដី​ស្លាប់ជាង​ទ្រព្យ‌សម្បត្តិ​ទៅ​ទៀត។

22. ប្រសិន​បើ​គេ​រក​បាន​ផ្នូរ​សម្រាប់​ខ្លួននោះ​គេ​មុខ​ជា​សប្បាយ​រីក‌រាយ​ឥត​ឧបមា។

23. ប៉ុន្តែ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​រក​ច្រក​ចេញ​ពុំ​រួចដ្បិត​ព្រះ‌ជាម្ចាស់​បាន​ដាក់​របង​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ។

24. ខ្ញុំ​មាន​តែ​ការ​ស្រែក​ថ្ងូរ ជំនួស​អាហារសម្រែក​ឈឺ​ចាប់​របស់​ខ្ញុំចេះ​តែ​ហូរ​ចេញ​មក​ដូច​ទឹក។

25. ខ្ញុំ​ភ័យ​ខ្លាច​ការ​អ្វី ការ​នោះ​កើត​មាន​ដល់​ខ្ញុំហើយ​ខ្ញុំ​ជួប​ប្រទះ​នឹង​ហេតុ‌ការណ៍​ណាដែល​ខ្ញុំ​មិន​ចង់​ជួប។

26. ខ្ញុំ​មិន​បាន​ស្ងប់ មិន​បាន​សុខ​ស្រួលហើយ​ក៏​មិន​បាន​សម្រាក​ដែរគឺ​ខ្ញុំ​ឈឺ​ចាប់ ឥត​មាន​ពេល​ល្ហែ»។