ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 33 Khmer Standard Version (KHSV)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ទុក្ខ​លំបាក

1. លោក​យ៉ូប​អើយសូម​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​ថ្លែងនៅ​ពេល​នេះ​ចុះសូម​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ!

2. ខ្ញុំ​រៀបចំ​ពាក្យ​សម្ដីហើយ​ត្រៀម​ខ្លួន​ជា​ស្រេច​ប្រុង​នឹង​និយាយ។

3. ខ្ញុំ​នឹង​ថ្លែង​ដោយ​ស្មោះ​អស់​ពី​ចិត្តខ្ញុំ​នឹង​និយាយ​ដោយ​សេចក្ដី​ពិត​ទាំង​ស្រុង។

4. ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​បាន​សូន​ខ្ញុំ​ឡើងខ្យល់​ដង្ហើម​របស់ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតធ្វើ​ឲ្យ​ខ្ញុំ​រស់​រាន​មាន​ជីវិត។

5. សូម​ឆ្លើយ​មក​ខ្ញុំ​ចុះ បើ​លោក​អាច​ឆ្លើយ​បានសូម​រក​ហេតុ​ផល​តទល់​នឹង​ខ្ញុំ​ចុះ!

6. នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ខ្ញុំ​មិន​ខុស​ពី​លោក​ទេព្រះ‌អង្គ​បាន​សូន​ខ្ញុំ​ពី​ដី​ឥដ្ឋ ដូច​លោក​ដែរ។

7. ដូច្នេះ សូម​កុំ​ញាប់‌ញ័រ​នៅ​ចំពោះ​មុខ​ខ្ញុំ​ឡើយហើយ​ក៏​កុំ​នឹក​ស្មាន​ថាខ្ញុំ​ចង់​យក​អំណាចមក​គាប​សង្កត់​លោក​ឲ្យ​សោះ។

8. ខ្ញុំ​បាន​ឮ​ពាក្យ​ដែល​លោក​ថ្លែង​ប្រាប់ហើយ​ខ្ញុំ​ចង​ចាំ ឥត​ភ្លេច​ឡើយ

9. គឺ​លោក​ពោល​ថា:“ខ្ញុំ​ជា​មនុស្ស​គ្មាន​ទោស គ្មាន​បាបខ្ញុំ​ជា​មនុស្ស​ស្អាត‌ស្អំ ឥត​មាន​កំហុស​អ្វី​ទេ

10. តែ​ព្រះ‌ជាម្ចាស់​រក​រឿង​ទាស់​នឹង​ខ្ញុំព្រះ‌អង្គ​ចាត់​ទុក​ខ្ញុំ​ជា​ខ្មាំង​សត្រូវ។

11. ព្រះ‌អង្គ​ដាក់​ខ្នោះ​ជើង​ខ្ញុំព្រះ‌អង្គ​ឃ្លាំ​មើល​គ្រប់​សកម្ម‌ភាព​របស់​ខ្ញុំ”។

12. លោក​មាន​ប្រសាសន៍​ដូច្នេះ មិន​ត្រូវ​ទេចាំ​ខ្ញុំ​ពន្យល់​លោកដ្បិត​ព្រះ‌ជាម្ចាស់​ធំ​ជាង​មនុស្ស​លោក។

13. ហេតុ​អ្វី​បាន​ជា​លោក​ចោទ​ប្រកាន់​ព្រះ‌អង្គ​ថាព្រះ‌អង្គ​មិន​ឆ្លើយ​តប​នឹង​ពាក្យរបស់​លោក​ដូច្នេះ?

14. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​របៀប​ផ្សេងៗតែ​គ្មាន​នរណា​ចាប់​អារម្មណ៍​ទេ។

15. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ការ​យល់​សប្ដិតាម​រយៈ​សុបិន​និមិត្ត​នា​រាត្រី​កាលក្នុង​ពេល​ដែល​មនុស្ស​កំពុង​តែ​ដេកលង់‌លក់​មិន​ដឹង​ខ្លួន។

16. ព្រះ‌អង្គ​ក៏​សម្តែង​ឲ្យ​គេ​ស្គាល់ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គព្រម​ទាំង​បញ្ជាក់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គឲ្យ​គេ​យល់​យ៉ាង​ច្បាស់​ផង។

17. ធ្វើ​ដូច្នេះ ព្រះ‌អង្គ​នាំ​មនុស្ស​ឲ្យ​ងាកចេញ​ពី​អំពើ​អាក្រក់ហើយ​ការពារ​មនុស្ស​កុំ​ឲ្យ​មាន​អំនួត

18. ដើម្បី​កុំ​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅនិង​ការពារ​ជីវិត​គេ ឲ្យ​រួច​ពី​មុខ​លំពែង។

19. ព្រះ‌ជាម្ចាស់​ក៏​វាយ​ប្រដៅ​មនុស្ស​តាម​រយៈការ​ឈឺ​ចាប់​ដែរ គឺ​នៅ​ពេល​ដែល​គេ​ដេកឈឺ​ចុក​ចាប់​សព្វ​សព៌ាង្គ​កាយ។

20. ពេល​នោះ គេ​បរិភោគ​អាហារ​លែង​កើតហើយ​ក៏​លែង​នឹក​ឃ្លាន​ម្ហូប​ចំណី​ទៀត​ដែរ។

21. រូប​កាយ​របស់​គេ​កាន់​តែ​ស្គម​ទៅៗនៅ​សល់​តែ​ស្បែក និង​ឆ្អឹង។

22. គេ​កាន់​តែ​ខិត​ជិត​រណ្ដៅជីវិត​របស់​គេ ក៏​ខិត​ទៅ​ជិត​មច្ចុរាជ​ដែរ។

23. ក៏​ប៉ុន្តែ ប្រសិន​បើ​មាន​ទេវតា​មួយ​រូបក្នុង​ចំណោម​ទេវតា​មួយ​ពាន់មក​បក​ស្រាយ និង​បង្ហាញ​ឲ្យ​អ្នក​នោះស្គាល់​ផ្លូវ​ត្រឹម​ត្រូវ

24. ព្រះ‌ជាម្ចាស់​មុខ​ជា​លើក‌លែង​ទោស​ឲ្យ​គេដ្បិត​ទេវតា​អង្វរ​ថា:“សូម​ដោះ​លែង​អ្នក​នេះ​ទៅកុំ​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ឡើយទូលបង្គំ​រក​បាន​ហេតុ​ផលដើម្បី​រំដោះ​គេ​ហើយ!”។

25. ពេល​នោះ សាច់​ឈាម​របស់​គេ​នឹង​ប្រែ​ជាស្រស់​ស្អាត​ដូច​គ្រា​នៅ​ពី​ក្មេងហើយ​គេ​នឹង​បាន​ដូច​គ្រា​នៅ​វ័យ​ជំទង់។

26. ពេល​គេ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​ស្ដាប់​គេគេ​ចូល​ទៅ​គាល់​ព្រះ‌អង្គ​ដោយ​អំណរព្រះ‌អង្គ​រាប់​គេ​ជា​មនុស្ស​សុចរិត​ឡើង​វិញ។

27. ពេល​នោះ គេ​នឹង​ច្រៀងនៅ​ចំពោះ​មុខ​មនុស្ស‌ម្នា​ថា:“ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាបខ្ញុំ​បាន​វង្វេង​ចេញ​ពី​មាគ៌ា​ដ៏​ត្រឹម​ត្រូវតែ​ព្រះ‌ជាម្ចាស់​ពុំ​បាន​ដាក់​ទោស​ខ្ញុំស្រប​តាម​អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្ត​នោះ​ឡើយ។

28. ព្រះ‌អង្គ​បាន​រំដោះ​ខ្ញុំ​មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅខ្ញុំ​នៅ​មាន​ជីវិត ហើយ​មើល​ឃើញ​ពន្លឺ”។

29. ព្រះ‌ជាម្ចាស់​ធ្វើ​ការ​ទាំង​នេះ​ចំនួន​ពីរឬ​បី​លើក ចំពោះ​មនុស្ស

30. ដើម្បី​នាំ​គេ​ឲ្យ​ចៀស​ផុត​ពី​រណ្ដៅហើយ​ឲ្យ​ពន្លឺ​ជីវិត​ចាំង​ចែង​ទៅ​លើ​គេ។

31. លោក​យ៉ូប​អើយ សូម​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ខ្ញុំ!សូម​លោក​នៅ​ស្ងៀម​ទៅទុក​ឲ្យ​ខ្ញុំ​និយាយ​ម្ដង!

32. ប្រសិន​បើ​លោក​ចង់​ឆ្លើយសូម​ឆ្លើយ​មក​ចុះ!សូម​មាន​ប្រសាសន៍​មកដ្បិត​ខ្ញុំ​ចង់​រក​យុត្តិធម៌​ជូន​លោក។

33. បើ​គ្មាន​ទេ សូម​ស្ដាប់​ខ្ញុំ!សូម​នៅ​ស្ងៀម​ទៅខ្ញុំ​នឹង​បង្រៀន​លោក​អំពី​ប្រាជ្ញា»។