ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 6 Khmer Standard Version (KHSV)

លោក​យ៉ូប​រអ៊ូ‌រទាំ​នឹង​មិត្ត‌ភក្ដិ​របស់​លោក

1. លោក​យ៉ូប​មាន​ប្រសាសន៍​ថា៖

2. «ប្រសិន​បើ​គេ​ថ្លឹង​ការ​ឈឺ​ចាប់​របស់​ខ្ញុំប្រសិន​បើ​គេ​យក​ទុក្ខ​លំបាក​របស់​ខ្ញុំ​ដាក់​លើ​ជញ្ជីង

3. គេ​នឹង​ឃើញ​វា​ធ្ងន់​ជាង​ខ្សាច់នៅ​តាម​ឆ្នេរ​សមុទ្រ​ទៅ​ទៀត។ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​លែង​រួច

4. ដ្បិត​ព្រួញ​របស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​បាញ់​ទម្លុះ​ខ្ញុំពិស‌ពុល​របស់​ព្រួញ​ទាំង​នោះ​ជ្រួត‌ជ្រាបពេញ​ក្នុង​សព៌ាង្គ‌កាយ​របស់​ខ្ញុំ។ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ញាប់‌ញ័រដូច​មាន​សត្រូវ​តំរៀប​គ្នា​ជា​ក្បួន​ទ័ព​វាយ​ប្រហារ​ខ្ញុំ។

5. ពេល​មាន​ស្មៅ​ខៀវ​ខ្ចី​ស៊ីតើ​លា​ព្រៃ​ដែល​ស្រែក​ឬ​ទេ?ពេល​មាន​ចំបើង​ស៊ី តើ​គោ​ចេះ​តែ​រោទ៍​ដែរ​ឬ?

6. តើ​គេ​អាច​បរិភោគ​ម្ហូប​សាបដោយ​មិន​បង់​អំបិល​កើត​ឬ?តើ​ផ្នែក​ស​របស់​ពង​មាន់​មាន​រស‌ជាតិ​ដែរ​ឬ?

7. ខ្ញុំ​មិន​ចង់​បរិភោគ​អាហារ​ទាំង​នោះ​ទេព្រោះ​ជា​អាហារ​ដែល​ខ្ញុំ​ស្អប់​ខ្ពើម។

8. សូម​ឲ្យ​សំណូម​ពរ​របស់​ខ្ញុំ​បាន​សម្រេចហើយ​សូម​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទានតាម​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ។

9. គឺ​សូម​ព្រះ‌ជាម្ចាស់​មេត្តា​កិន​កម្ទេច​ខ្ញុំសូម​ព្រះ‌អង្គ​លាត​ព្រះ‌ហស្ដបង្ហើយ​អាយុ​ជីវិត​របស់​ខ្ញុំ​ទៅ​ចុះ!

10. ធ្វើ​ដូច្នេះ ខ្ញុំ​ដូច​ជា​បាន​ល្ហែហើយ​ទោះ​បី​ខ្ញុំ​ឈឺ​ចាប់​ដល់​កម្រិត​ក្ដីក៏​ខ្ញុំ​មាន​អំណរ​សប្បាយ​ដែរព្រោះ​ខ្ញុំ​មិន​បាន​បោះ​បង់​ចោល​ព្រះ‌បន្ទូល​របស់​ព្រះ​ដ៏‌វិសុទ្ធ​ឡើយ។

11. ខ្ញុំ​គ្មាន​កម្លាំង​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​មាន​សង្ឃឹមហើយ​ខ្ញុំ​ក៏​គ្មាន​គោល‌ដៅ​អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​រស់​ត​ទៅ​ទៀត​ដែរ។

12. តើ​ខ្ញុំ​មាន​កម្លាំង​រឹង​ដូច​ថ្មហើយ​រូប​កាយ​ដូច​លង្ហិន​ឬ?

13. ក្នុង​ខ្លួន​ខ្ញុំ ខ្ញុំ​លែង​មាន​អ្វី​ជា​ទី​ពឹង​ទៀត​ហើយហើយ​ខ្ញុំ​បាត់​បង់​អ្វីៗ​ទាំង​អស់​ដែល​ជា​បង្អែក។

14. អ្នក​ដែល​រង​ទុក្ខ​គ្រាំ‌គ្រា គួរ​តែ​ទទួលចិត្ត​មេត្តា​ករុណា​ពី​មិត្ត‌ភក្ដិ​របស់​ខ្លួនបើ​មិន​ដូច្នេះ​ទេ គេ​មុខ​ជា​លែង​គោរពកោត​ខ្លាច​ព្រះ‌ជាម្ចាស់។

15. បង‌ប្អូន​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្តដូច​ទឹក​ជ្រោះ​ដែល​រីងដូច​ជ្រលង​ដង​អូរ​ដែល​គ្មាន​ទឹក។

16. នៅ​ចុង​រដូវ​ត្រជាក់ទឹក​អូរ​ទាំង​នោះ​ប្រែ​ជា​ល្អក់‌កករព្រោះ​តែ​ភ្លៀង និង​ទឹក​កក​រលាយ។

17. នា​រដូវ​ក្ដៅ អូរ​ទាំង​នោះ​រីង​ស្ងួត​នៅ​នឹង​កន្លែងព្រោះ​តែ​កម្ដៅ​ថ្ងៃ។

18. ក្បួន​អ្នក​ដំណើរ​វង្វេង​ផ្លូវនាំ​គ្នា​ចូល​ទៅ​វាល​រហោ‌ស្ថានហើយ​វិនាស​បាត់​បង់​អស់​ទៅ។

19. ក្បួន​អ្នក​ដំណើរ​ពី​ស្រុក​ថេម៉ានាំ​គ្នា​សម្លឹង​មើល​អូរ​ទាំង​នោះក្បួន​អ្នក​ដំណើរ​ពី​ស្រុក​សេបា​នាំ​គ្នាសង្ឃឹម​លើ​អូរ​ទាំង​នោះ

20. ប៉ុន្តែ ពួក​គេ​ត្រូវ​អាម៉ាស់ព្រោះ​តែ​ទុក​ចិត្ត​លើ​អូរ​ទាំង​នោះហើយ​ពួក​គេ​ខក​ចិត្ត​នៅ​ពេល​ទៅ​ដល់។

21. នៅ​ពេល​នេះ អស់​លោក​ក៏​ដូច្នោះ​ដែរអស់​លោក​ឃើញ​ខ្ញុំ​មាន​អាសន្នហើយ​បែរ​ជា​ភ័យ​ខ្លាច!

22. ខ្ញុំ​មិន​ដែល​សុំ​ឲ្យ​អស់​លោកយក​របស់​អ្វី​មួយ​មក​ឲ្យ​ខ្ញុំឬ​យក​ប្រាក់​របស់​អស់​លោក​មក​ជួយ​ខ្ញុំ​ឡើយ។

23. ខ្ញុំ​មិន​ដែល​សុំ​អស់​លោក​ជួយ​ខ្ញុំឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្តឬ​ក៏​សុំ​ឲ្យ​លោះ​ខ្ញុំ​ពី​កណ្ដាប់​ដៃរបស់​មនុស្ស​ឃោរ‌ឃៅ​ដែរ។

24. សូម​ប្រៀន‌ប្រដៅ​ខ្ញុំ​ផង នោះ​ខ្ញុំ​នឹង​នៅ​ស្ងៀមសូម​ប្រាប់​ខ្ញុំ​ផង តើ​ខ្ញុំ​ធ្វើ​ខុស​ត្រង់​ណា?

25. បើ​អស់​លោក​ត្រឹម​ត្រូវ​មែន ខ្ញុំ​សុខ​ចិត្ត​ទទួលតែ​ពាក្យ​ដែល​អស់​លោក​ស្ដី​បន្ទោស​នោះមិន​សម​ហេតុ​សម​ផល​ទេ។

26. ពាក្យ​ដែល​ខ្ញុំ​និយាយ​នេះតើ​អស់​លោក​ចង់​បន្ទោស​កន្លែង​ណាតើ​អស់​លោក​យល់​ថា​ពាក្យ​សម្ដី​របស់មនុស្ស​អស់​សង្ឃឹម ឥត​បាន​ការ​ឬ?

27. អស់​លោក​ហ៊ាន​ដល់​ទៅ​ចាប់​ឆ្នោត​យក​ក្មេង​កំព្រាហើយ​សូម្បី​តែ​មិត្ត​សម្លាញ់ក៏​អស់​លោក​មិន​ញញើត​នឹង​លក់​ដែរ។

28. ឥឡូវ​នេះ ចូរ​បែរ​មក​មើល​មុខ​ខ្ញុំ​ឲ្យ​ចំតើ​ខ្ញុំ​និយាយ​បំផ្លើស​ត្រង់​ណា?

29. ខ្ញុំ​សូម​អង្វរ​ទៅ​ចុះ កុំ​ចោទ​ខ្ញុំ​ជ្រុល​ពេកហើយ​ក៏​កុំ​អយុត្តិធម៌​បែប​នេះ​ដែរកុំ​ចោទ​ខ្ញុំ​ជ្រុល​ពេក ខ្ញុំ​គ្មាន​កំហុស​អ្វី​សោះ។

30. តើ​អណ្ដាត​ខ្ញុំ​ដែល​គ្រលាស់​ចេញ​មក​នូវ​ពាក្យ​ទុច្ចរិតហើយ​មាត់​របស់​ខ្ញុំ​ស្រដី​ចេញ​មកនូវ​ពាក្យ​អព‌មង្គល​ឬ​ទេ?