ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 23 Khmer Standard Version (KHSV)

ចម្លើយ​របស់​លោក​យ៉ូប​ទៅ​កាន់​លោក​អេលី‌ផាស: ព្រះ‌អង្គ​មិន​ព្រម​ចរចា​ជា​មួយ​ខ្ញុំ​ទេ!

1. លោក​យ៉ូប​ឆ្លើយ​វិញ​ថា៖

2. «នៅ​ថ្ងៃ​នេះ​ទៀតទោះ​បី​ខ្ញុំ​យក​ដៃ​ខ្ទប់​ពាក្យ​ត្អូញ‌ត្អែរ​របស់​ខ្ញុំ​ក្ដីក៏​ខ្ញុំ​រអ៊ូ‌រទាំ​កាន់​តែ​ខ្លាំង​ថែម​ទៀត។

3. បើ​ខ្ញុំ​ដឹង​ថា ព្រះ‌អង្គ​នៅ​ទី​ណាបើ​ខ្ញុំ​អាច​ទៅ​ដល់​កន្លែង​ដែល​ព្រះ‌អង្គ​គង់​នៅ

4. នោះ​ខ្ញុំ​នឹង​នាំ​សំណុំ​រឿង​ទៅ​ទូល​ព្រះ‌អង្គខ្ញុំ​នឹង​ថ្លែង​ប្រាប់​ព្រះ‌អង្គ​ឲ្យ​អស់​សេចក្ដី។

5. ខ្ញុំ​មុខ​ជា​ដឹង​សេចក្ដី​ដែល​ព្រះ‌អង្គ​នឹង​ឆ្លើយ​មក​ខ្ញុំព្រម​ទាំង​យល់​សេចក្ដី​ដែល​ព្រះ‌អង្គសព្វ​ព្រះ‌ហឫទ័យ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ។

6. តើ​ព្រះ‌អង្គ​នឹង​ប្រើ​មហិទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គដើម្បី​ចោទ​ប្រកាន់​ខ្ញុំ​ឬ?ទេ! ព្រះ‌អង្គ​មុខ​ជា​ស្ដាប់​ខ្ញុំ​ពុំ‌ខាន។

7. ខ្ញុំ​នឹង​ជជែក​តវ៉ា​ជា​មួយ​ព្រះ‌អង្គព្រោះ​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់ពេល​នោះ ព្រះ‌អង្គ​ដែល​ជា​ចៅ‌ក្រម​របស់​ខ្ញុំនឹង​ប្រកាស​ថា ខ្ញុំ​ជា​មនុស្ស​គ្មាន​ទោស​រហូត​ត​ទៅ។

8. ប្រសិន​បើ​ខ្ញុំ​ទៅ​ទិស​ខាង​កើតព្រះ‌អង្គ​មិន​គង់​នៅ​ទី​នោះ​ទេប្រសិន​ខ្ញុំ​ទៅ​ទិស​ខាង​លិចក៏​មិន​ឃើញ​ព្រះ‌អង្គ​នៅ​ទី​នោះ​ដែរ។

9. តើ​ព្រះ‌អង្គ​រវល់​នៅ​ទិស​ខាង​ជើង​ឬបាន​ជា​ខ្ញុំ​មិន​អាច​ឃើញ​ព្រះ‌អង្គ?ឬ​មួយ​ព្រះ‌អង្គ​ពួន​នៅ​ទិស​ខាង​ត្បូងហើយ​ខ្ញុំ​មិន​អាច​ឃើញ​ព្រះ‌អង្គ។

10. ព្រះ‌ជាម្ចាស់​ជ្រាប​ច្បាស់​នូវ​មាគ៌ា​ដែល​ខ្ញុំ​ដើរប្រសិន​បើ​ព្រះ‌អង្គ​ល្បង‌ល​មើល​ខ្ញុំព្រះ‌អង្គ​មុខ​ជា​ឃើញ​ថាខ្ញុំ​ប្រៀប​បាន​នឹង​មាស​សុទ្ធ។

11. ខ្ញុំ​ដើរ​តាម​គន្លង​របស់​ព្រះ‌អង្គខ្ញុំ​នៅ​ជាប់​នឹង​មាគ៌ា​របស់​ព្រះ‌អង្គ​ជា‌និច្ចឥត​ងាក​ចេញ​ឡើយ។

12. ខ្ញុំ​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បង្គាប់ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គគឺ​មិន​ធ្វើ​តាម​ចិត្ត​របស់​ខ្ញុំ​ឡើយ។

13. ប្រសិន​បើ​ព្រះ‌អង្គ​សម្រេច​ធ្វើ​ការ​អ្វី​មួយគ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​ព្រះ‌អង្គ​បាន​ទេព្រះ‌អង្គ​ចង់​ធ្វើ​អ្វី​មួយ ព្រះ‌អង្គ​ធ្វើ​ការ​នោះ។

14. ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​ខ្ញុំ​យ៉ាង​ណាព្រះ‌អង្គ​នឹង​ដាក់​ទោស​ខ្ញុំ​យ៉ាង​នោះហើយ​នៅ​មាន​ការ​វិនិច្ឆ័យ​ជា​ច្រើន​ទៀតដែល​ព្រះ‌អង្គ​គ្រោង​ទុក​ដែរ។

15. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ភ័យ​តក់‌ស្លុតនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គពេល​ណា​ខ្ញុំ​រិះគិត​ដូច្នេះខ្ញុំ​ភ័យ​ខ្លាច​ព្រះ‌អង្គ​កាន់​តែ​ខ្លាំង​ឡើងៗ។

16. ព្រះ‌អង្គ​បាន​បំបាក់​ទឹក​ចិត្ត​ក្លា‌ហាន​របស់​ខ្ញុំព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង។

17. ទោះ​បី​សេចក្ដី​ងងឹត​នៅ​ជុំ‌វិញ​ខ្ញុំទោះ​បី​ភាព​អន្ធការ​គ្រប​បាំង​លើ​ខ្ញុំក៏​ខ្ញុំ​មិន​នៅ​ស្ងៀម​ដែរ។