ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 27 Khmer Standard Version (KHSV)

មនុស្ស​មាន​ទោស​មិន​អាច​អង្វរ​ករ​ព្រះ‌អង្គ​បាន​ទេ

1. លោក​យ៉ូប​រៀប​រាប់​សា​ជា​ថ្មីដូច​ត​ទៅ៖

2. «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌ជាម្ចាស់ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ!ព្រះ‌អង្គ​មិន​ព្រម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ទេ។ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត​បាន​ធ្វើឲ្យ​ចិត្ត​ខ្ញុំ​ពោរ‌ពេញ​ដោយ​ភាព​ជូរ​ចត់។

3. ដរាប​ណា​ខ្ញុំ​នៅ​មាន​ដង្ហើម​ចេញ​ចូលហើយ​ខ្យល់​ដង្ហើម​របស់​ព្រះ‌ជាម្ចាស់ស្ថិត​នៅ​ក្នុង​ច្រមុះ​របស់​ខ្ញុំ

4. នោះ​មាត់​របស់​ខ្ញុំ​នឹង​មិន​ស្រដីចេញ​មក​នូវ​ពាក្យ​អាក្រក់ហើយ​អណ្ដាត​របស់​ខ្ញុំក៏​មិន​ថ្លែង​ពាក្យ​វៀច‌វេរ​ដែរ។

5. ខ្ញុំ​មិន​ព្រម​ទទួល​ស្គាល់​ជា​ដាច់​ខាត​ថាពាក្យ​របស់​អស់​លោក​ជា​ពាក្យ​ត្រឹម​ត្រូវរហូត​ដល់​ថ្ងៃ​ស្លាប់ ក៏​ខ្ញុំ​មិន​ព្រម​ទទួល​ថាខ្ញុំ​មាន​ទោស​ឡើយ។

6. ខ្ញុំ​នៅ​តែ​ប្រកាន់​ជំហរ​ថា​ខ្ញុំ​សុចរិតដរាប​ណា​ខ្ញុំ​មាន​ជីវិតមន‌សិការ​របស់​ខ្ញុំ​មិន​ចោទ​ប្រកាន់​ខ្ញុំ​ទេ។

7. សូម​ឲ្យ​ខ្មាំង​សត្រូវ​របស់​ខ្ញុំទទួល​ទោស​ដូច​មនុស្ស​អាក្រក់សូម​ឲ្យ​អស់​អ្នក​ដែល​ប្រឆាំង​នឹង​ខ្ញុំទទួល​ទោស​ដូច​មនុស្ស​ទុច្ចរិត។

8. ពេល​ព្រះ‌ជាម្ចាស់​លុប​បំបាត់​មនុស្ស​ទមិឡព្រះ‌អង្គ​ដក​ជីវិត​របស់​គេតើ​គេ​នៅ​មាន​សង្ឃឹម​អ្វី​ទៀត?

9. ពេល​គេ​ជួប​នឹង​ភ័យ​អាសន្នតើ​ព្រះ‌ជាម្ចាស់​ស្ដាប់​សម្រែក​របស់​គេ​ឬ​ទេ?

10. តើ​គេ​យក​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតធ្វើ​ជា​ប្រភព​នៃ​អំណរ​របស់​ខ្លួន​ឬ​ទេ?តើ​គេ​អង្វរ​រក​ព្រះ‌ជាម្ចាស់គ្រប់​ពេល​វេលា​ឬ​ទេ?

11. ខ្ញុំ​សូម​បង្ហាញ​ឲ្យ​អស់​លោក​ស្គាល់ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ខ្ញុំ​នឹង​មិន​លាក់​គម្រោង‌ការ​របស់ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត​ឡើយ។

12. អស់​លោក​ផ្ទាល់​ក៏​ធ្លាប់​ឃើញ​ស្រាប់​ហើយហេតុ​អ្វី​បាន​ជា​អស់​លោក​និយាយ​ឥត​ខ្លឹម‌សារទាំង​អស់​គ្នា​ដូច្នេះ?

ការ​ចម្រុង‌ចម្រើន​ដែល​មិន​នៅ​ស្ថិត‌ស្ថេរ

13. មនុស្ស​អាក្រក់ មនុស្ស​ឃោរ‌ឃៅទទួល​ចំណែក​មត៌ក​ពី​ព្រះ‌ជាម្ចាស់​ដូច​ត​ទៅ:

14. ប្រសិន​បើ​គេ​មាន​កូន​ចៅ​ច្រើនកូន​ចៅ​ទាំង​នោះ​នឹង​ស្លាប់​ដោយ​មុខ​ដាវពូជ‌ពង្ស​របស់​គេ​គ្មាន​អាហារបរិភោគ​គ្រប់​គ្រាន់​ឡើយ។

15. កូន​ចៅ​ដែល​រួច​ជីវិត នឹង​ត្រូវ​ស្លាប់ដោយ​ជំងឺ​រាត​ត្បាតប្រពន្ធ​របស់​គេ​ដែល​នៅ​មេម៉ាយនឹង​មិន​យំ​កាន់​ទុក្ខ​ឲ្យ​គេ​ឡើយ។

16. ប្រសិន​បើ​គេ​ប្រមូល​បាន​ប្រាក់​ច្រើន​ដូច​ធូលី​ដីហើយ​សម្លៀក‌បំពាក់​គរ​ដូច​ភ្នំ

17. គេ​បាន​ត្រឹម​តែ​ប្រមូល​ប៉ុណ្ណោះតែ​មនុស្ស​សុចរិត​នឹង​ប្រើ​សម្លៀក‌បំពាក់​នោះហើយ​មនុស្ស​ស្លូត​ត្រង់​នឹង​ចែក​ប្រាក់​គ្នា។

18. ផ្ទះ​ដែល​គេ​សង់ ប្រៀប​ដូច​ជា​សំបុក​កណ្ដៀរឬ​ដូច​ខ្ទម​របស់​ឆ្មាំ​ចម្ការ។

19. ពេល​ចូល​ដំណេក គេ​ជា​អ្នក​មានប៉ុន្តែ នេះ​ជា​លើក​ចុង​ក្រោយ​ហើយដ្បិត​ពេល​ភ្ញាក់​ឡើងគេ​បាត់​បង់​ទ្រព្យ‌សម្បត្តិ​អស់។

20. ការ​ភ័យ​ខ្លាច​ធ្លាក់​មក​លើ​គេ​ដូច​ទឹក​ជំនន់ហើយ​នៅ​ពេល​យប់ខ្យល់​កួច​នាំ​យក​គេ​បាត់​ទៅ។

21. ខ្យល់​ពី​ទិស​ខាង​កើត​បក់​មកកន្ត្រាក់​គេ​ចេញ​បាត់​ពី​លំ‌នៅ​របស់​ខ្លួន។

22. ខ្យល់​នោះ​បក់​បោក​ទៅ​លើ​គេ​ឥត​ត្រា​ប្រណីធ្វើ​ឲ្យ​គេ​ខិត‌ខំ​រត់​គេច​ចេញ។

23. អ្នក​ដទៃ​ឃើញ​ដូច្នេះ ក៏​ទះ​ដៃ​ហ៊ោហើយ​នាំ​គ្នា​ហួច​ចំអក​ឲ្យ​ត្រង់​កន្លែងដែល​គេ​ធ្លាប់​រស់​នៅ។