ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 4 Khmer Standard Version (KHSV)

ប្រសាសន៍​របស់​លោក​អេលី‌ផាស: អ្នក​ដែល​ត្រូវ​ព្រះ‌ជាម្ចាស់​ស្ដី​ប្រដៅ ពិត​ជា​មាន​សុភមង្គល​មិន​ខាន!

1. លោក​អេលី‌ផាស ជា​អ្នក​ស្រុក​ថេម៉ាន ពោល​ឡើង​ថា៖

2. «ប្រសិន​បើ​យើង​ជូន​យោបល់​តែ​មួយ​ម៉ាត់តើ​លោក​ធុញ‌ទ្រាន់​នឹង​ស្ដាប់​ឬ​ទេ?ប៉ុន្តែ តើ​នរណា​ទ្រាំ​មិន​និយាយ​កើត?

3. លោក​បាន​ទូន្មាន​មនុស្ស​ជា​ច្រើនហើយ​លោក​ក៏​បាន​ជួយ​មនុស្ស​ជា​ច្រើនឲ្យ​មាន​កម្លាំង​ឡើង​វិញ​ដែរ។

4. ពាក្យ​ដែល​លោក​មាន​ប្រសាសន៍បាន​ធ្វើ​ឲ្យ​អ្នក​ដែល​ដួល​អាច​ងើប​ឡើង​វិញលោក​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ដែល​ទន់​ជង្គង់អាច​ឈរ​មាំ‌មួន​ឡើង​វិញ​ដែរ។

5. ឥឡូវ​នេះ ដល់​វេន​លោកលោក​បែរ​ជា​បាក់​ទឹក​ចិត្តពេល​ហេតុ‌ការណ៍​នេះ​កើត​មាន​ដល់​លោកលោក​បែរ​ជា​វិល‌វល់​ក្នុង​ចិត្ត​ទៅ​វិញ។

6. លោក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ហើយ​រស់​នៅ​ដោយ​ទៀង​ត្រង់ដូច្នេះ ចូរ​មាន​សង្ឃឹមនិង​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​ចុះ។

7. សូម​លោក​គិត​មើល​ចុះ​ថាតើ​មនុស្ស​ស្លូត​ត្រង់​ដែល​វិនាស​សូន្យហើយ​មនុស្ស​សុចរិត​ដែល​អន្តរាយ​ឬ​ទេ?

8. ខ្ញុំ​ធ្លាប់​ឃើញ​ថា អស់​អ្នក​ដែល​ភ្ជួរ​រាស់សាប​ព្រោះ​អំពើ​អាក្រក់ និង​អំពើ​ទុច្ចរិតរមែង​ទទួល​ផល​ពី​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ជា‌និច្ច

9. គឺ​ពួក​គេ​វិនាស​ដោយ‌សារ​ព្រះ‌ពិរោធ​របស់ព្រះ‌ជាម្ចាស់​ដែល​បក់​បោក​មក​លើ​ពួក​គេដូច​ព្យុះ​សង្ឃរា។

10. ពួក​គេ​ស្រែក​ដូច​សិង្ហ ហើយ​គ្រហឹម​ដូច​ខ្លាតែ​ព្រះ‌អម្ចាស់​នឹង​បំបិទ​មាត់ហើយ​បំបាក់​ចង្កូម​របស់​ពួក​គេ។

11. សិង្ហ​សាហាវ​នឹង​វិនាស​ទៅ​ដោយ​អត់​អាហារកូន​របស់​វា​នឹង​ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​ទិស‌ទី។

12. ខ្ញុំ​បាន​ឮ​សេចក្ដី​មួយ​យ៉ាង​ស្ងាត់ៗហើយ​ត្រចៀក​ខ្ញុំ​ស្ដាប់​ឮ​សំឡេង​មួយយ៉ាង​ស្រាលៗ។

13. ខ្ញុំ​ឮ​សេចក្ដី​នោះ​ក្នុង​សុបិន​នៅ​ពេល​យប់គឺ​ក្នុង​ពេល​ដែល​មនុស្ស​ដេក​លង់‌លក់​ឥត​ដឹង​ខ្លួន។

14. ខ្ញុំ​ភ័យ​ខ្លាច និង​រន្ធត់ ញាប់‌ញ័រ​សព្វ​សព៌ាង្គ‌កាយ

15. គឺ​ហាក់​ដូច​ជា​មាន​ខ្យល់​បក់​មក​ប៉ះ​នឹងផ្ទៃ​មុខ​របស់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ព្រឺ​សម្បុរ។

16. មាន​ម្នាក់​ឈរ​នៅ​ក្បែរ​ខ្ញុំតែ​ខ្ញុំ​មើល​មិន​ស្គាល់​ថា​ជា​នរណា​ទេមាន​ដូច​ជា​ស្រមោល​មួយ​នៅ​ចំពោះ​មុខ​ខ្ញុំហើយ​ក្នុង​ភាព​ស្ងប់​ស្ងាត់​នោះខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ឡើង​ថា:

17. “តើ​មនុស្ស​ដែល​តែងតែ​ស្លាប់សុចរិត​ជាង​ព្រះ‌ជាម្ចាស់តើ​គេ​បរិសុទ្ធ​ជាង​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​ឬ?

18. សូម្បី​តែ​ពួក​ទេវតា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គក៏​ព្រះ‌អង្គ​ទុក​ចិត្ត​ពុំ​បាន​ទៅ​ហើយព្រោះ​ព្រះ‌អង្គ​ទត​ឃើញ​គេ​មាន​កំហុស

19. នោះ​ចំណង់​បើ​មនុស្ស​ដែល​មាន​ធាតុ​ជា​ដី​ឥដ្ឋកើត​មក​ពី​ធូលី​ដីហើយ​ដែល​គេ​អាច​ជាន់​កម្ទេច​ដូច​ដង្កូវ​នេះតើ​ឲ្យ​ព្រះ‌អង្គ​ទុក​ចិត្ត​ដូច​ម្ដេច​បាន?

20. ក្នុង​ពេល​តែ​មួយ​ថ្ងៃ មនុស្ស​ត្រូវ​អន្តរាយហើយ​វិនាស​សូន្យ​ទៅដោយ​គ្មាន​នរណា​ចាប់​អារម្មណ៍​ឡើយ។

21. ពេល​ខ្សែ​ជីវិត​របស់​គេ​ត្រូវ​ដាច់គេ​ស្លាប់​ទៅ ទាំង​មិន​យល់​អ្វី​ទាំង​អស់”។