ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 40 Khmer Standard Version (KHSV)

ព្រះ‌ជាម្ចាស់​ឆ្លើយ​នឹង​ប្រសាសន៍​របស់​លោក​យ៉ូប

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់លោក​យ៉ូប​ទៀត​ថា៖

2. «អ្នក​ចូល​ចិត្ត​ប្រកែក​ប្រឆាំង​ដូច្នេះតើ​អ្នក​មាន​រឿង​អ្វី​ទៀត​ចង់​ចោទ​ប្រកាន់ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត?អ្នក​ចូល​ចិត្ត​ជជែក​តវ៉ា​ជា​មួយព្រះ‌ជាម្ចាស់​ដូច្នេះតើ​អ្នក​មាន​ចម្លើយ​ឬ​ទេ?»។

3. លោក​យ៉ូប​ទូល​ព្រះ‌អម្ចាស់​ថា៖

4. «ទូលបង្គំ​ជា​មនុស្ស​ទន់‌ទាប​ណាស់តើ​ឲ្យ​ទូលបង្គំ​ឆ្លើយ​ទៅ​ព្រះ‌អង្គ​វិញដូច​ម្ដេច​បាន?ទូលបង្គំ​នឹង​យក​ដៃ​ខ្ទប់​មាត់។

5. ទូលបង្គំ​បាន​និយាយ​ម្ដង​រួច​មក​ហើយទូលបង្គំ​មិន​និយាយ​ទៀត​ទេហើយ​ទូលបង្គំ​ក៏​បាន​និយាយ​ជា​លើក​ទី​ពីរ​ដែរទូលបង្គំ​គ្មាន​អ្វី​បន្ថែម​ទៀត​ឡើយ»។

6. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូប​ពីក្នុង​ខ្យល់​ព្យុះ​ដូច​ត​ទៅ៖

7. «ចូរ​រៀបចំ​ខ្លួន​ឲ្យ​បាន​ដូច​មនុស្ស​អង់‌អាចយើង​នឹង​សួរ​អ្នកហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ​ឲ្យ​យើង​ដឹង​ផង!

8. តើ​អ្នក​ពិត​ជា​ចង់​ចោទ​ថា យើង​មិន​យុត្តិធម៌ហើយ​អ្នក​ចង់​ថ្កោល​ទោស​យើងដើម្បី​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​សុចរិត​ឬ?

9. តើ​អ្នក​មាន​ឫទ្ធិ‌បារមី​ដូច​ព្រះ‌ជាម្ចាស់ហើយ​មាន​សំឡេង​ដូច​ផ្គរ‌លាន់ដែល​ជា​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​ឬ?

10. តើ​អ្នក​មាន​ភាព​ថ្កុំ‌ថ្កើង និង​ភាព​ឧត្តុង្គ‌ឧត្ដមហើយ​ពោរ‌ពេញ​ទៅ​ពន្លឺ​រស្មី​ដ៏​រុង​រឿងដូច​ព្រះ‌ជាម្ចាស់​ឬ?

11. ចូរ​ក្រឡេក​មើល​មនុស្ស​មាន​អំនួតហើយ​ជះ​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​អ្នក​លើ​ពួក​គេនិង​បន្ទាប​ពួក​គេ​ទាំង​អស់​គ្នា​ទៅ។

12. ចូរ​ក្រឡេក​មើល​មនុស្ស​មាន​អំនួតហើយ​បន្ថោក​ពួក​គេ​ទាំង​អស់​គ្នា!ចូរ​ជាន់​ឈ្លី​មនុស្ស​អាក្រក់​នៅ​នឹង​កន្លែង​ទៅ។

13. ចូរ​យក​ពួក​គេ​ទៅ​កប់​នៅ​ក្នុង​ធូលី​ដី​ជា​មួយ​គ្នាចូរ​ឃុំ​ពួក​គេ​ទុក​ក្នុង​រណ្ដៅ​ងងឹត។

14. ពេល​នោះ យើង​នឹង​លើក​តម្កើង​អ្នកដ្បិត​អ្នក​បាន​ទទួល​ជោគ​ជ័យដោយ​ឫទ្ធិ‌បារមី​របស់​អ្នក​ផ្ទាល់។

15. ចូរ​មើល​ទៅ​សត្វ​ដំរី​ទឹកដែល​យើង​បាន​បង្កើត​មក​ដូច​ជា​អ្នក​ដែរវា​ស៊ី​ស្មៅ​ដូច​គោ

16. កម្លាំង​របស់​វា​ស្ថិត​នៅ​ត្រង់​ចង្កេះសន្ទុះ​ដ៏​ខ្លាំង​ក្លា​ស្ថិត​នៅ​ត្រង់​សាច់​ដុំ​ពោះ​របស់​វា

17. កន្ទុយ​របស់​វា​រឹង​ដូច​ដើម​តាត្រៅសរសៃ​ភ្លៅ​របស់​វា​ពាក់‌ព័ន្ធ​គ្នា

18. ឆ្អឹង​របស់​វា​ប្រៀប​បាន​នឹង​បំពង់​លង្ហិនហើយ​ឆ្អឹង​ជំនីរ​របស់​វា​ដូច​ចម្រឹង​ដែក។

19. វា​ជា​ស្នា​ព្រះ‌ហស្ដ​ដ៏​វិសេស​របស់​ព្រះ‌ជាម្ចាស់មាន​តែ​ព្រះ​ដែល​បង្កើត​វា​ទេដែល​អាច​បង្ក្រាប​វា​បាន។

20. វា​ស៊ី​ស្មៅ​នៅ​តាម​ភ្នំ ជា​កន្លែង​ដែលសត្វ​ព្រៃ​ទាំង​ប៉ុន្មាន​ប្រឡែង​គ្នា។

21. វា​ដេក​នៅ​ក្រោម​ស្លឹក​ឈូកហើយ​សំងំ​នៅ​តាម​ដើម​ត្រែង ក្នុង​ត្រពាំង។

22. ម្លប់​ស្លឹក​ឈូក​បាំង​លើ​វាដើម​ចាក​នៅ​តាម​ដង​ស្ទឹង​ព័ទ្ធ​ជុំ‌វិញ​វា។

23. ទោះ​បី​ទឹក​ហូរ​យ៉ាង​ខ្លាំង​ក្ដី ក៏​វា​មិន​បារម្ភទោះ​បី​ទឹក​ទន្លេ​យ័រដាន់​ជន់​ឡើង​លិច​មាត់​ច្រាំងក៏​វា​មិន​ព្រួយ​ដែរ។

24. គ្មាន​នរណា​អាច​ចាប់​វា​បានក្នុង​ពេល​ដែល​វា​កំពុង​តែ​បើក​ភ្នែកហើយ​គ្មាន​នរណា​អាច​យក​អ្វី​ទៅ​ខ្លុះ​ច្រមុះរបស់​វា​បាន​ដែរ។