ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 15 Khmer Standard Version (KHSV)

ប្រសាសន៍​លើក​ទី​ពីរ​របស់​លោក​អេលី‌ផាស: មនុស្ស​អាក្រក់​ពុំ​អាច​រួច​ខ្លួន​បាន​ឡើយ

1. លោក​អេលី‌ផាស ជា​អ្នក​ស្រុក​ថេម៉ាន​ពោល​ឡើង​ថា៖

2. «តើ​អ្នក​ប្រាជ្ញ ដែល​យក​ចំណេះ​ដឹង​ឥត​ខ្លឹម‌សារមក​ឆ្លើយ​ដែរ​ឬ?តើ​គេ​យក​សេចក្ដី​ឥត​បាន​ការដូច​ខ្យល់​ក្ដៅ​បក់​ពី​ទិស​បូព៌ាមក​ដាក់​ពេញ​ខ្លួន​កើត​ឬ?

3. តើ​គេ​យក​ពាក្យ​ឥត​ន័យ ឥត​ផល​ប្រយោជន៍មក​និយាយ​ការពារ​ខ្លួន​ដែរ​ឬ?

4. ចំណែក​ឯ​លោក​វិញ លោក​ធ្វើ​ឲ្យ​គេ​ឯងលែង​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ហើយ​លែង​ឲ្យ​នរណា​អាច​ស្មឹង‌ស្មាធិ៍នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​បាន​ទៀត!

5. សេចក្ដី​ទុច្ចរិត​ជំរុញ​ឲ្យ​លោក​ស្រដី​ចេញ​មកលោក​ប្រើ​ពាក្យ‌ពេចន៍​របស់​មនុស្ស​មាន​ល្បិច។

6. មិន​មែន​ខ្ញុំ​ទេ ដែល​ថ្កោល​ទោស​លោកគឺ​មាត់​របស់​លោក​ផ្ទាល់​ថ្កោល​ទោស​លោកហើយ​ពាក្យ​សម្ដី​របស់​លោកចោទ​ប្រកាន់​ខ្លួន​ឯង។

7. ក្នុង​ចំណោម​មនុស្ស​ទាំង​អស់តើ​លោក​កើត​មក​មុន​គេ​ឬតើ​លោក​កើត​មក មុន​ភ្នំ​ទាំង‌ឡាយ​ឬ?

8. តើ​លោក​បាន​ឮ​គម្រោង‌ការ​របស់​ព្រះ‌ជាម្ចាស់ហើយ​មាន​តែ​លោក​ម្នាក់​ឬ​ដែល​មាន​ប្រាជ្ញា?

9. តើ​មាន​ការ​អ្វី​ដែល​លោក​ដឹងតែ​យើង​ខ្ញុំ​មិន​ដឹង?តើ​មាន​ការ​អ្វី​ដែល​លោក​យល់តែ​យើង​ខ្ញុំ​មិន​យល់?

10. ក្នុង​ចំណោម​យើង​ខ្ញុំ ក៏​មាន​ចាស់​ព្រឹទ្ធា‌ចារ្យដែល​មាន​វ័យ​ចំណាស់ៗមាន​អាយុ​វែង​ជាង​ឪពុក​របស់​លោក​ទៅ​ទៀត!

11. ព្រះ‌ជាម្ចាស់​ឲ្យ​យើង​ខ្ញុំ​មកសម្រាល​ទុក្ខ​លោក ដោយ​ពាក្យ​សម្ដី​ទន់‌ភ្លន់តើ​ប៉ុន​ហ្នឹង​ហើយ លោក​យល់​ថា​មិន​ល្មម​ឬ?

12. ហេតុ​អ្វី​បាន​ជា​លោក​មាន​ចិត្ត​ពុះ​កញ្ជ្រោលនិង​មើល​មក​យើង​ខ្ញុំ​ដោយ​កំហឹង​បែប​នេះ?

13. ធ្វើ​ដូច្នេះ លោក​ដូច​ជា​ខឹង​នឹង​ព្រះ‌ជាម្ចាស់ហើយ​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌អង្គ​ដែរ។

14. តើ​មនុស្ស​លោក​អាច​បរិសុទ្ធ​ដូច​ម្ដេច​កើតតើ​មនុស្ស​ដែល​កើត​ចេញ​មក​ពី​ស្ត្រីអាច​សុចរិត​ដូច​ម្ដេច​កើត?

15. សូម្បី​តែ​ពួក​ទេវតា​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គក៏​ព្រះ‌អង្គ​ទុក​ចិត្ត​ពុំ​បានហើយ​សូម្បី​តែ​ផ្ទៃ​មេឃ​ក៏​ពុំ​បរិសុទ្ធនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ទៅ​ហើយ

16. ចំណង់​បើ​មនុស្ស​ដ៏​អាក្រក់ គួរ​ស្អប់​ខ្ពើមដែល​ចូល​ចិត្ត​អំពើ​ទុច្ចរិត​ដូច​គេ​ផឹក​ទឹកនោះ​ព្រះ‌អង្គ​រឹត​តែ​មិន​ទុក​ចិត្ត​ទៅ​ទៀត!

17. ឥឡូវ​នេះ សូម​ស្ដាប់​ខ្ញុំ ខ្ញុំ​នឹង​ពន្យល់​លោកខ្ញុំ​នឹង​ប្រាប់​លោក​ពី​ការ​ដែល​ខ្ញុំ​បាន​ឃើញ

18. គឺ​សេចក្ដី​ដែល​អ្នក​ប្រាជ្ញ​បាន​ទទួលពី​ដូនតា​របស់​ពួក​គេហើយ​យក​មក​ថ្លែង​ប្រាប់ដោយ​ឥត​លាក់‌លៀម។

19. ព្រះ‌ជាម្ចាស់​ប្រទាន​ទឹក​ដី​ឲ្យដូនតា​របស់​ពួក​គេ​តែ​ប៉ុណ្ណោះគ្មាន​អ្នក​ដទៃ​ទៀត​មក​ឡូក‌ឡំក្នុង​ទឹក​ដី​នោះ​ឡើយ។

20. មនុស្ស​អាក្រក់​នឹង​រង​ទុក្ខ​លំបាក​ជា​រៀង​រាល់​ថ្ងៃមនុស្ស​ឃោរ‌ឃៅ​នឹង​រង​ទុក្ខ​អស់​មួយ​ជីវិត។

21. មាន​សំឡេង​ដ៏​ព្រឺ‌ព្រួច​លាន់​ឮ​ក្នុងត្រចៀក​របស់​គេមេ​បំផ្លាញ​នឹង​មក​ប្រហារ​គេក្នុង​គ្រា​ដែល​គេ​កំពុង​រស់​យ៉ាង​សុខ‌សាន្ត។

22. គេ​គ្មាន​សង្ឃឹម​ថា​អាច​គេច​ផុត​ពី​សេចក្ដី​ងងឹតនិង​គេច​ផុត​ពី​មុខ​ដាវ​បាន​ឡើយ។

23. គេ​ត្រេច‌ចរ​ស្វែង​រក​អាហារគេ​ដឹង​ថា អនាគត​របស់​គេមាន​តែ​ភាព​ងងឹត​សូន្យ‌សុង។

24. ភាព​អាសន្ន និង​ការ​ឈឺ​ចាប់​អន្ទះ‌សាប្រៀប​ដូច​ស្ដេច​មួយ​អង្គ​លើក​ទ័ព​មក​ប្រហារធ្វើ​ឲ្យ​គេ​ភ័យ​ញាប់‌ញ័រ​ក្រៃ‌លែង

25. ព្រោះ​គេ​បាន​លើក​ដៃ​ប្រហារ​ព្រះ‌ជាម្ចាស់ហើយ​លើក​ខ្លួន​ប្រឆាំង​នឹងព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត។

26. គេ​ហ៊ាន​រត់​ទៅ​វាយ​ប្រហារ​ព្រះ‌អង្គទាំង​កាន់​ខែល​ដ៏​ក្រាស់​ទៅ​ជា​មួយ​ផង។

27. មុខ​គេ​ឡើង​ខ្លាញ់ ហើយ​បាន​ចម្រុង‌ចម្រើន។

28. គេ​នឹង​កាន់​កាប់​ទីក្រុង​បាក់​បែករស់​នៅ​ក្នុង​ផ្ទះ​ដែល​គេ​បោះ​បង់​ចោលជា​ផ្ទះ​ដែល​ជិត​រលំ។

29. ប៉ុន្តែ គេ​មិន​អាច​ធ្វើ​ជា​អ្នក​មាន​ត​ទៅ​ទៀតទ្រព្យ‌សម្បត្តិ​របស់​គេ​មិន​នៅ​ស្ថិត‌ស្ថេរគេ​នឹង​មិន​ចម្រុង‌ចម្រើន​នៅ​លើ​ផែនដី​ឡើយ។

30. គេ​មិន​អាច​គេច​ផុត​ពី​ភាព​ងងឹត​នៃ​សេចក្ដី​ស្លាប់ភ្លើង​នឹង​ឆាប‌ឆេះ​ពូជ‌ពង្ស​របស់​គេហើយ​គេ​នឹង​ខ្ចាត់​បាត់​ទៅដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះ‌ជាម្ចាស់។

31. កុំ​ឲ្យ​គេ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ឥត​ប្រយោជន៍បណ្ដាល​ឲ្យ​ខក​ចិត្ត​នោះ​ឡើយដ្បិត​គេ​នឹង​ទទួល​ការ​ឥត​ប្រយោជន៍ទុក​ជា​រង្វាន់។

32. ហេតុ‌ការណ៍​នេះ​នឹង​កើត​មាន​ដល់​គេមុន​ពេល​ស្លាប់គឺ​ប្រៀប​ដូច​ជា​ដើម​ឈើដែល​លែង​មាន​ស្លឹក​ខៀវ​ខ្ចី​ទៀត​ហើយ។

33. គេ​ប្រៀប​ដូច​ជា​ដើម​ទំពាំង‌បាយជូរពេល​ផ្លែ​នៅ​ខ្ចី ស្រាប់​តែ​ជ្រុះ​ផ្លែ​អស់ហើយ​ក៏​ដូច​ដើម​អូលីវ ដែល​ជ្រុះ​ផ្កា​អស់​ដែរ។

34. ពូជ​របស់​មនុស្ស​ទមិឡ​នឹង​គ្មាន​កូនហើយ​ភ្លើង​នឹង​ឆាប‌ឆេះ​ទី​លំ‌នៅរបស់​ជន​ពុក​រលួយ។

35. អ្នក​បង្ក​គម្រោង‌ការ​អាក្រក់តែងតែ​បង្កើត​ឲ្យ​មាន​ទុក្ខ​វេទនាអ្វីៗ​ដែល​កើត​ចេញ​ពី​គេធ្វើ​ឲ្យ​គេ​ខក​ចិត្ត»។