ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 10 Khmer Standard Version (KHSV)

ព្រះ‌ជាម្ចាស់​ឲ្យ​ខ្ញុំ​កើត​មក ដើម្បី​បំផ្លាញ​ខ្ញុំ

1. «ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ជីវិត​ណាស់!ខ្ញុំ​មិន​អាច​ទប់​ការ​ត្អូញ‌ត្អែររបស់​ខ្ញុំ​បាន​ទៀត​ទេខ្ញុំ​នឹង​ស្រដី​ចេញ​មក ដោយ​ឈឺ​ចាប់​ក្នុង​ចិត្ត។

2. ខ្ញុំ​នឹង​ទូល​ព្រះ‌ជាម្ចាស់​ថា:សូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយ!សូម​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ផង​ថាតើ​ព្រះ‌អង្គ​មាន​មូល​ហេតុ​អ្វីចោទ​ប្រកាន់​ទូលបង្គំ?

3. តើ​មាន​ប្រយោជន៍​អ្វីបាន​ជា​ព្រះ‌អង្គ​សង្កត់‌សង្កិន​ទូលបង្គំហើយ​បោះ​បង់​ចោល​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គរួច​បែរ​ជា​ជួយ​ជ្រោម‌ជ្រែង​ផែន​ការរបស់​មនុស្ស​អាក្រក់​ទៅ​វិញ?

4. តើ​ព្រះ‌អង្គ​មាន​ព្រះ‌នេត្រ ហើយ​ទត​មើលតាម​របៀប​ដូច​មនុស្ស​លោក​ដែរ​ឬ?

5. តើ​ចំនួន​ថ្ងៃ​របស់​ព្រះ‌អង្គ​ដូច​ចំនួន​ថ្ងៃរបស់​មនុស្ស​លោកហើយ​ចំនួន​ឆ្នាំ​របស់​ព្រះ‌អង្គ ក៏​ដូច​ជា​ចំនួន​ឆ្នាំរបស់​មនុស្ស​លោក​ដែរ​ឬ

6. បាន​ជា​ព្រះ‌អង្គ​ស្វែង​រក​កំហុស​របស់​ទូលបង្គំហើយ​រុក‌រក​អំពើ​បាប​របស់​ទូលបង្គំ​ដូច្នេះ?

7. ព្រះ‌អង្គ​ជ្រាប​ស្រាប់​ហើយ​ថាទូលបង្គំ​គ្មាន​កំហុស​អ្វី​ទេហើយ​ក៏​គ្មាន​នរណា​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុតពី​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​បាន​ដែរ។

8. ព្រះ‌អង្គ​បាន​សូន​ទូលបង្គំ និង​បង្កើត​ទូលបង្គំដោយ‌សារ​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ផ្ទាល់តែ​ព្រះ‌អង្គ​បែរ​ចង់​រំលាយ​ទូលបង្គំ​ទៅ​វិញ!

9. សូម​នឹក​ចាំ​ផង​ថា ព្រះ‌អង្គ​បាន​បង្កើត​ទូលបង្គំដូច​គេ​សូន​ដី​ឥដ្ឋ​ធ្វើ​ភាជន៍។តើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ទូលបង្គំត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ​ឬ?

10. ព្រះ‌អង្គ​បាន​សូន​ទូលបង្គំនិង​ឲ្យ​ទូលបង្គំ​ចម្រើន​ធំ​ឡើងក្នុង​ផ្ទៃ​ម្ដាយ។

11. ព្រះ‌អង្គ​បំពាក់​ស្បែក និង​សាច់ពាស‌ពេញ​រូប​កាយ​ទូលបង្គំព្រះ‌អង្គ​បង្កើត​ឆ្អឹង និង​សរសៃ​ឲ្យ​ទូលបង្គំ។

12. ព្រះ‌អង្គ​ប្រទាន​ជីវិត និង​សម្តែង​ព្រះ‌ហឫទ័យមេត្តា​ករុណា​ចំពោះ​ទូលបង្គំព្រះ‌អង្គ​ថែ‌រក្សា​ដង្ហើម​ជីវិត​របស់​ទូលបង្គំ។

13. ប៉ុន្តែ ទូលបង្គំ​ដឹង​ច្បាស់​នូវ​អ្វីៗដែល​ព្រះ‌អង្គ​លាក់​ទុក​នៅ​ក្នុង​ព្រះ‌ហឫទ័យ

14. គឺ​ព្រះ‌អង្គ​ឃ្លាំ​មើល​ទូលបង្គំក្រែង​លោ​ទូលបង្គំ​ប្រព្រឹត្ត​អំពើ​បាបហើយ​ព្រះ‌អង្គ​មិន​ព្រម​លើក‌លែង​ទោសឲ្យ​ទូលបង្គំ​ទាល់​តែ​សោះ។

15. ប្រសិន​បើ​ទូលបង្គំ​មាន​ទោសនោះ​ទូលបង្គំ​ពិត​ជា​វេទនា​មិន​ខាន!ប្រសិន​បើ​ទូលបង្គំ​សុចរិតនោះ​ក៏​ទូលបង្គំ​មិន​ហ៊ាន​ងើប​មុខ​ឡើង​ដែរទូលបង្គំ​ត្រូវ​អាម៉ាស់ហើយ​លិច​លង់​ទៅ​ក្នុង​ទុក្ខ​វេទនា។

16. ប្រសិន​បើ​ទូលបង្គំ​ហ៊ាន​ងើប​មុខព្រះ‌អង្គ​នឹង​ដេញ​តាម​ទូលបង្គំ​ដូច​សត្វ​សិង្ហព្រះ‌អង្គ​នឹង​សម្តែង​ការ​អស្ចារ្យ​ផ្សេងៗប្រហារ​ទូលបង្គំ​ថែម​ទៀត។

17. ព្រះ‌អង្គ​ចេះ​តែ​រក​មូល​ហេតុ​ថ្មីៗមក​ចោទ​ប្រកាន់​ទូលបង្គំព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ទូលបង្គំកាន់​តែ​ខ្លាំង​ឡើងៗព្រះ‌អង្គ​ប្រើ​កង​កម្លាំង​ថ្មីៗ​វាយ​លុក​ទូលបង្គំ។

18. ព្រះ‌អង្គ​ឲ្យ​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​ធ្វើ​អ្វី?បើ​ទូលបង្គំ​ស្លាប់​តាំង​ពី​ក្នុង​ផ្ទៃនោះ​គ្មាន​នរណា​ឃើញ​ទេ។

19. បើ​គេ​យក​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​ទៅ​កប់​ក្នុង​ផ្នូរនោះ​ទូលបង្គំ​មិន​ដែល​មាន​ជីវិត​ទាល់​តែ​សោះ។

20. អាយុ​ជីវិត​របស់​ទូលបង្គំ​ជិត​ផុត​ហើយសូម​ឈប់​វាយ​ប្រហារ​ទូលបង្គំសូម​យាង​ចាក​ចេញ​ពី​ទូលបង្គំ​ទៅដើម្បី​ឲ្យ​ទូលបង្គំ​មាន​ពេល​ល្ហែ​បន្តិច

21. មុន​នឹង​ទូលបង្គំ​ធ្វើ​ដំណើរ​ទៅ​ស្ថាន​ងងឹតដែល​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ឥត​វិល​ត្រឡប់​វិញ​ឡើយ។

22. ស្ថាន​នោះ​ងងឹត​ជាង​ភាព​អន្ធការ​ទៅ​ទៀតជា​កន្លែង​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ជា​កន្លែង​ដែល​គ្មាន​របៀប​រៀប​រយហើយ​សូម្បី​តែ​ពន្លឺ​នៅ​ទី​នោះ​ក៏​ងងឹត​ដែរ»។