ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌អម្ចាស់​ត្រាស់‌ហៅ​លោក​អេសាយ

1. នៅ​ឆ្នាំ​ដែល​ស្តេច​អ៊ូសៀស​ទ្រង់​បាន​សុគត នោះ​ខ្ញុំ​ឃើញ​ព្រះ‌អម្ចាស់​ទ្រង់​គង់​លើ​បល្ល័ង្ក​នៅ​ទី​ខ្ពស់ ហើយ​បាន​ដំកើង​ឡើង ឯ​រំភាយ​ព្រះ‌ពស្ត្រ​ទ្រង់​សាយ​មក​ពេញ​ក្នុង​ព្រះ‌វិហារ

2. នៅ​ពី​លើ​ទ្រង់​មាន​ពួក​សេរភីម គ្រប់​គ្នា​មាន​ស្លាប​៦ ក៏​បាំង​មុខ​ដោយ​ស្លាប​២ បាំង​ជើង​ដោយ​ស្លាប​២ ហើយ​ប្រើ​២​សំរាប់​ហើរ

3. មួយ​បន្លឺ​ទៅ​កាន់​១​ថា បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​បរិសុទ្ធ ផែនដី​ទាំង​មូល​មាន​ពេញ​ដោយ​សិរី‌ល្អ​នៃ​ទ្រង់

4. ក្រប​ទ្វារ​ក៏​ញ័រ ដោយ​សូរ​សំឡេង​នៃ​សេរភីម​ដែល​បន្លឺ​នោះ ហើយ​ព្រះ‌វិហារ​បាន​ពេញ​ទៅ​ដោយ​ផ្សែង

5. នោះ​ខ្ញុំ​ពោល​ថា វរ‌ហើយ​ខ្ញុំ ខ្ញុំ​ត្រូវ​វិនាស​ជា​ពិត ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត ហើយ​ខ្ញុំ​នៅ​កណ្តាល​បណ្តា​មនុស្ស​ដែល​មាន​បបូរ​មាត់​មិន​ស្អាត​ដែរ ពី​ព្រោះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

6. ខណៈ​នោះ សេរ‌ភីម​១​បាន​ហើរ​មក​ឯ​ខ្ញុំ ដៃ​កាន់​រងើក​ភ្លើង​ដែល​បាន​យក​ពី​អាស‌នា​ដោយ​ដង្កៀប

7. ក៏​ឲ្យ​ប៉ះ​នឹង​មាត់​ខ្ញុំ ដោយ​ពោល​ថា នែ​រងើក​នេះ​បាន​ប៉ះ​នឹង​បបូរ​មាត់​អ្នក​ហើយ ឯ​សេចក្ដី​ទុច្ចរិត​របស់​អ្នក នោះ​បាន​ដក​ចេញ ហើយ​អំពើ​បាប​របស់​អ្នក​បាន​អត់​ទោស​ឲ្យ​ផង។

8. រួច​ខ្ញុំ​ឮ​សូរ‌សៀង​របស់​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​មក​ថា តើ​អញ​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ តើ​អ្នក​ណា​នឹង​ទៅ​ឲ្យ​អញ នោះ​ខ្ញុំ​ទូល​ឆ្លើយ​ថា ទូល‌បង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូល‌បង្គំ​ចុះ

9. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ចូរ​ទៅ​ប្រាប់​ដល់​ជន‌ជាតិ​នេះ​ថា ចូរ​ឯង​រាល់​គ្នា​ស្តាប់​ចុះ តែ​ឥត​យល់ ហើយ​មើល​ផង តែ​ឥត​ដឹង​ឡើយ

10. ត្រូវ​ធ្វើ​ឲ្យ​ចិត្ត​នៃ​ជន‌ជាតិ​នេះ​ទៅ​ជា​ស្ពឹក ហើយ​ឲ្យ​ត្រចៀក​គេ​ធ្ងន់ ចូរ​បាំង​ភ្នែក​គេ ក្រែង​គេ​មើល​ឃើញ ដោយ​ភ្នែក ស្តាប់​ឮ ដោយ​ត្រចៀក ហើយ​យល់ ដោយ​ចិត្ត រួច​ប្រែ​ចិត្ត ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​ជា

11. នោះ​ខ្ញុំ​ទូល​សួរ​ថា ឱ​ព្រះ‌អម្ចាស់​អើយ តើ​ដល់​យូរ​ប៉ុន្មាន​ទៅ រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា គឺ​ដរាប​ដល់​កាល​ណា​ទី​ក្រុង​ទាំង​ប៉ុន្មាន​ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​សោះ ហើយ​ផ្ទះ​ទាំង​ប៉ុន្មាន​ផង ឥត​មាន​មនុស្ស​ដរាប​ដល់​ស្រុក​នេះ បាន​ទៅ​ជា​ទី​ស្ងាត់​ឈឹង​ទាំង​អស់​ទៅ

12. ហើយ​ដរាប​ដល់​វេលា​ណា​ដែល​ព្រះ‌យេហូវ៉ា​បាន​រើ​យក​មនុស្ស​ទាំង‌ឡាយ​ចេញ​ទៅ​ឯ​ទី​ឆ្ងាយ ហើយ​មាន​កន្លែង​ច្រើន​ត្រូវ​ចោល​ស្ងាត់​នៅ​កណ្តាល​ស្រុក

13. នោះ ទោះ​បើ​មាន​១​ភាគ​ក្នុង​១០​សល់​នៅ​ក្នុង​ស្រុក គង់​តែ​ចំណែក​នោះ​នឹង​ត្រូវ​វិនាស​បាត់​ទៅ​ដែរ ដូច​ជា​ដើម​ឈើ‌ទាល ហើយ​នឹង​ដើម​ម៉ៃសាក់​ដែល​សល់​នៅ តែ​គល់​ក្រោយ​ដែល​គេ​កាប់​រំលំ​ហើយ គឺ​ពូជ‌ពង្ស​បរិសុទ្ធ​ជា​គល់​ឈើ​នោះ​ឯង។