ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ទំនុក​អរ​ព្រះ‌គុណ

1. ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​លើក​ដំកើង​ទ្រង់​ឡើង ទូល‌បង្គំ​នឹង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ គឺ​ជា​ការ​ដែល​បាន​គិត​សំរេច​នឹង​ធ្វើ​តាំង​ពី​បុរាណ​មក ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ពិត​ប្រាកដ

2. ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​ទី​ក្រុង​ទៅ​ជា​គំនរ​ថ្ម ឲ្យ​ទី​ក្រុង​មាន​បន្ទាយ​ទៅ​ជា​ធារ​បំណែក ឲ្យ​ទី​មាំ‌មួន​របស់​សាសន៍​ដទៃ​បាន​លែង​ធ្វើ​ជា​ទី​ក្រុង​រៀង​ត​ទៅ ហើយ​ឥត​មាន​អ្នក​ណា​សង់​ឡើង​វិញ​ឡើយ

3. ហេតុ​នោះ​នឹង​មាន​សាសន៍១​ដែល​មាន​កំឡាំង​ខ្លាំង គេ​នឹង​សរសើរ‌ដំកើង​ទ្រង់ ទី​ក្រុង​របស់​នគរ​គួរ​ស្ញែង‌ខ្លាច​ទាំង​ប៉ុន្មាន គេ​នឹង​ភ័យ​ញ័រ​ចំពោះ​ទ្រង់

4. ដ្បិត​ទ្រង់​បាន​ធ្វើ​ជា​ទី​មាំ‌មួន​ដល់​មនុស្ស​កំសត់​ទុគ៌ត ក្នុង​គ្រា​ដែល​មាន​ទុក្ខ​លំបាក ជា​ទី​ជ្រក​កោន​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា​ជា​ម្លប់​បាំង​កំដៅ ក្នុង​កាល​ដែល​ខ្យល់​គំហុក​របស់​ពួក​គួរ​ស្ញែង‌ខ្លាច បាន​ដូច​ជា​មាន​ព្យុះ​បក់​ប៉ះ​នឹង​ជញ្ជាំង

5. ទ្រង់​នឹង​បន្ទាប​សូរ​របស់​ពួក​សាសន៍​ដទៃ​នោះ ដូច​ជា​ចំហាយ​ក្តៅ​នៅ​កន្លែង​ហួត‌ហែង ហើយ​ដូច​ជា​កំដៅ​បាន​អន់​ថយ​ដោយ‌សារ​ម្លប់​ពពក នោះ​បទ​ច្រៀង​ជ័យ​របស់​ពួក​គួរ​ស្ញែង‌ខ្លាច​នឹង​ត្រូវ​អន់​ទៅ​ដូច្នោះ​ដែរ។

6. នៅ​លើ​ភ្នំ​នេះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​ចាត់‌ចែង​ជប់‌លៀង​ដល់​គ្រប់​ទាំង​សាសន៍ ដោយ​ម្ហូប​មាន​ឱជារស​យ៉ាង​វិសេស និង​ស្រា​ទំពាំង‌បាយ‌ជូរ​សំរាំង ជា​ម្ហូប​យ៉ាង​វិសេស​ដោយ​ខួរ​ឆ្អឹង​ជោក ហើយ​នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​សំរាំង​យ៉ាង​ល្អ

7. នៅ​លើ​ភ្នំ​នេះ ទ្រង់​នឹង​បំផ្លាញ​ស្បៃ​ដែល​បាំង​មុខ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​គំរប​ដែល​គ្រប​លើ​ជន‌ជាតិ​ទាំង​ប៉ុន្មាន​ផង

8. ទ្រង់​នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​ពី​មុខ​មនុស្ស​ទាំង​អស់ ហើយ​ទ្រង់​នឹង​ដក​សេចក្ដី​ត្មះ‌តិះដៀល​ចំពោះ​រាស្ត្រ​ទ្រង់ ពី​ផែនដី​ទាំង​មូល​ចេញ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ។

9. នៅ​គ្រា​នោះ គេ​នឹង​ពោល​ថា មើល នេះ​គឺ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា យើង​បាន​រង់‌ចាំ​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង នេះ​គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ យើង​បាន​រង់‌ចាំ​ទ្រង់ យើង​នឹង​មាន​ចិត្ត​រីក‌រាយ ហើយ​ត្រេក‌អរ ដោយ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់

10. ដ្បិត​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​សណ្ឋិត​នៅ​លើ​ភ្នំ​នេះ ឯ​សាសន៍​ម៉ូអាប់​នឹង​ត្រូវ​ជាន់​ឈ្លី​នៅ​ក្នុង​ស្រុក​របស់​គេ ដូច​ជា​ចំបើង​ដែល​ត្រូវ​ជាន់​ឈ្លី​នៅ​គំនរ​អាចម៍​ដែរ

11. ហើយ​គេ​នឹង​កាង​ដៃ​នៅ​កណ្តាល​ស្រុក​គេ ដូច​ជា​អ្នក​ដែល​កាង​ដៃ​ហែល​ទឹក ប៉ុន្តែ​ទ្រង់​នឹង​បន្ទាប​សេចក្ដី​អំនួត​របស់​គេ ព្រម​ទាំង​កល‌ឧបាយ​របស់​ដៃ​គេ​ដែរ

12. ឯ​បន្ទាយ​យ៉ាង​ខ្ពស់​នៅ​លើ​កំផែង​ឯង នោះ​ទ្រង់​បាន​រំលំ​ចុះ​មក​ដល់​ដី​វិញ គឺ​នៅ​ក្នុង​ធូលី​ដី​ផង។