ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ទី​សំគាល់​របស់​ព្យាការី​អេសាយ​ស្តី​អំពី​ជ័យ‌ជំនះ​របស់​ជន‌ជាតិ​អាស្ស៊ីរី​លើ​ជន‌ជាតិ​អេស៊ីប

1. នៅ​ក្នុង​ឆ្នាំ​ដែល​ថើរថាន បាន​មក​ដល់​ក្រុង​អាសដូឌ ជា​ឆ្នាំ​ដែល​សើកុន ស្តេច​សាសន៍​អាស‌ស៊ើរ​បាន​ចាត់​លោក​ឲ្យ​ទៅ ហើយ​លោក​បាន​ច្បាំង​ចាប់​យក​ក្រុង​អាសដូឌ​នោះ

2. នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​បង្គាប់​ដល់​អេសាយ ជា​កូន​អ័ម៉ូស​ថា ចូរ​ទៅ​បក​សំពត់​ធ្មៃ​ពី​ចង្កេះ​ឯង ហើយ​ដោះ​ស្បែក​ជើង​ចេញ នោះ​លោក​ក៏​ធ្វើ​តាម គឺ​លោក​ដើរ​ខ្លួន​អាក្រាត ហើយ​ជើង​ទទេ

3. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អេសាយ​ជា​អ្នក​បំរើ​អញ បាន​ដើរ​ខ្លួន​អាក្រាត ហើយ​ជើង​ទទេ​គ្រប់​៣​ឆ្នាំ​នេះ​ទុក​ជា​ទី​សំគាល់ ហើយ​ជា​ទី​អស្ចារ្យ​ពី​ដំណើរ​សាសន៍​អេស៊ីព្ទ និង​សាសន៍​អេធីយ៉ូពី​យ៉ាង​ណា

4. នោះ​ស្តេច​អាស‌ស៊ើរ​នឹង​ដឹក​ពួក​ឈ្លើយ ជា​ពួក​ដែល​បំបរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ និង​ពី​ស្រុក​អេធីយ៉ូពី ទាំង​ចាស់​ទាំង​ក្មេង នាំ​ទៅ​ទាំង​ខ្លួន​អាក្រាត និង​ជើង​ទទេ ព្រម​ទាំង​គូថ​បើក​ឲ្យ​ឃើញ​ផង យ៉ាង​នោះ​ដែរ ទុក​ជា​សេចក្ដី​ខ្មាស ដល់​សាសន៍​អេស៊ីព្ទ

5. គេ​នឹង​មាន​សេចក្ដី​ស្រយុត ហើយ​ស្រងាក​ចិត្ត ដោយ​ព្រោះ​ស្រុក​អេធីយ៉ូពី ដែល​ជា​ទី​សង្ឃឹម​របស់​គេ និង​ស្រុក​អេស៊ីព្ទ ជា​ទី​អួត​អាង​របស់​គេ​ដែរ

6. នៅ​ថ្ងៃ​នោះ​ពួក​អ្នក​នៅ​តាម​ឆ្នេរ​សមុទ្រ គេ​នឹង​ពោល​ថា មើល​ចុះ ទី​សង្ឃឹម​ដែល​យើង​បាន​រត់​ទៅ​ពឹង ឲ្យ​បាន​រួច​ពី​ស្តេច​អាស‌ស៊ើរ បាន​ត្រឡប់​ជា​យ៉ាង​នេះ​ទៅ​វិញ​ហ្ន៎ ឯ​យើង ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រួច​បាន។