ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ស្រុក​បាប៊ី‌ឡូន​នឹង​ត្រូវ​រលំ

1. នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​វាល​រហាល​ក្បែរ​សមុទ្រ។ការ​នេះ​មក​ពី​វាល​រហាល គឺ​ជា​កន្លែង​គួរ​ស្ញែង‌ខ្លាច​ដូច​ខ្យល់​កំបុត​ត្បូង ដែល​បក់​មក​បោស​កាត់​ស្រុក​ត្បូង​ដែរ

2. មាន​ការ​ជាក់‌ស្តែង​យ៉ាង​ធ្ងន់​បាន​ប្រាកដ​ដល់​ខ្ញុំ​ហើយ គឺ​មនុស្ស​ឧបាយ គេ​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​របស់​គេ ពួក​អ្នក​ដែល​ធ្លាប់​បំផ្លាញ ក៏​បំផ្លាញ​ទៅ ឱ​ស្រុក​អេឡាំ​អើយ ចូរ​ឡើង​ទៅ ឱ​សាសន៍​មេឌី​អើយ ចូរ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​គេ​ចុះ អញ​បាន​រំងាប់​ដំងូរ​ចេញ​ពី​នោះ​ហើយ

3. ហេតុ​នោះ​បាន​ជា​ចង្កេះ​ខ្ញុំ​ចុក​សៀត​ជា​ខ្លាំង សេចក្ដី​ឈឺ​ចាប់​បាន​គ្រប​សង្កត់​ខ្ញុំ​ដូច​ជា​ស្ត្រី​ឈឺ​នឹង​សំរាល ខ្ញុំ​បាន​វល់​គំនិត​ដល់​ម៉្លេះ បាន​ជា​ស្តាប់​អ្វី​មិន​ឮ ក៏​ញ័រ​ខ្លួន​ទទាក់ ដល់​ម៉្លេះ​បាន​ជា​មើល​អ្វី​មិន​ឃើញ

4. ទ្រូង​ខ្ញុំ​ពើត​ខ្ទោកៗ សេចក្ដី​ស្ញែង‌ខ្លាច​យ៉ាង​សំបើម​បាន​បំភ័យ​ខ្ញុំ វេលា​ព្រលប់​ដែល​ជា​ពេល​សប្បាយ​ដល់​ខ្ញុំ នោះ​បាន​ត្រឡប់​ជា​វេលា​តក់‌ស្លុត​ដល់​ខ្ញុំ​វិញ

5. គឺ​គេ​រៀប​តុ ហើយ​ដាក់​ឲ្យ​ចាំ​យាម រួច​គេ​ស៊ី​គេ​ផឹក ស្រាប់​តែ​ឮ​សំរែក​ថា ចូរ​ក្រោក​ឡើង​ពួក​មេ​ទាំង‌ឡាយ​អើយ ចូរ​លាប​ខែល​ទៅ

6. ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ចូរ​ទៅ​ដាក់​អ្នក​ល្បាត​ម្នាក់​ឲ្យ​ចាំ​យាម ឲ្យ​គេ​ប្រាប់​ហេតុ​ការ​អ្វី​ដែល​គេ​ឃើញ

7. គេ​ក៏​ឃើញ​កង‌ទ័ព មាន​ពល​សេះ​ដើរ​ទន្ទឹម​គ្នា​១​គូៗ ព្រម​ទាំង​អ្នក​១​ជិះ​លើ​លា នឹង​អ្នក​១​ជិះ​លើ​អូដ្ឋ​ផង គេ​ក៏​ប្រុង​ស្តាប់​អស់​ពី​ចិត្ត

8. រួច​ស្រែក​មក​ដូច​សិង្ហ​ថា លោក​ម្ចាស់​អើយ នៅ​វេលា​ថ្ងៃ​ខ្ញុំ​ឈរ​នៅ​លើ​ប៉ម​ជានិច្ច ហើយ​ក៏​នៅ​ត្រង់​ទី​ចាំ​យាម​របស់​ខ្ញុំ​រាល់​តែ​យប់​ដែរ

9. មើល មាន​កង‌ទ័ព ជា​ពល​សេះ ដើរ​មក​ទាំង​គូៗ រួច​គេ​បន្លឺ​សំឡេង​ឡើង​ទៀត​ថា ដួល​ហើយ ក្រុង​បាប៊ី‌ឡូន​បាន​ដួល​ហើយ អស់​ទាំង​រូប​ព្រះ​ឆ្លាក់​របស់​គេ​បាន​ត្រូវ​បែក​រេល​នៅ​លើ​ដី។

10. ឱ​ពួក​អ្នក​ដែល​ត្រូវ​បញ្ជាន់ ជា​គ្រាប់​ពូជ​នៅ​ទីលាន​របស់​អញ​អើយ សេចក្ដី​ដែល​បាន​ឮ​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​បាន​ប្រាប់​ដល់​ឯង​រាល់​គ្នា​ហើយ។

11. នេះ​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ពួក​ឌូម៉ា។មាន​ម្នាក់​នៅ​ស្រុក​សៀរ​ស្រែក​មក​រក​ខ្ញុំ​ថា អ្នក​យាម​អើយ តើ​យប់​យ៉ាង​ណា​ទៅ អ្នក​យាម​អើយ តើ​យប់​យ៉ាង​ណា​ទៅ

12. អ្នក​យាម​ក៏​ឆ្លើយ​តប​ថា ពេល​ព្រឹក​កំពុង​តែ​មក ហើយ​យប់​ក៏​មក​ដែរ បើ​ឯង​ចង់​ដឹង ចូរ​សួរ​ចុះ ចូរ​ត្រឡប់​មក​វិញ ចូរ​មក​ចុះ។

13. នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ស្រុក​នៃ​ពួក​អារ៉ាប់។ឱ​ពួក​សាសន៍​ដេដាន់ ដែល​ធ្វើ​ដំណើរ​ដង្ហែ​គ្នា​អើយ ពួក​ឯង​នឹង​ស្នាក់​នៅ​ក្នុង​ដង​ព្រៃ​នៅ​ស្រុក​អារ៉ាប់

14. គេ​បាន​យក​ទឹក​មក​ឲ្យ​ពួក​អ្នក​ដែល​ស្រេក ពួក​អ្នក​នៅ​ស្រុក​ថេម៉ា​បាន​យក​អាហារ​មក​ទទួល​ពួក​អ្នក​ដែល​រត់

15. ដ្បិត​គេ​បាន​រត់​ឲ្យ​រួច​ពី​ដាវ គឺ​ពី​ដាវ​ដែល​ហូត​ស្រាប់ ពី​ធ្នូ​ដែល​ដំឡើង​ជា​ស្រេច ហើយ​ពី​សេចក្ដី​វេទនា​នៃ​ការ​សឹក​សង្គ្រាម

16. ពី​ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ក្នុង​រវាង​១​ឆ្នាំ រាប់​តាម​ឆ្នាំ​របស់​កូន​ឈ្នួល នោះ​សិរី‌ល្អ​របស់​ពួក​កេដារ​នឹង​សូន្យ​បាត់​ទៅ

17. ហើយ​ពួក​ពល​ធ្នូ ជា​ពួក​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​ពួក​កូន​ចៅ​កេដារ ដែល​នៅ​សល់ និង​មាន​គ្នា​តិច‌តួច​ទេ ពី​ព្រោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ជា​ស្រេច​ហើយ។