ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យក​ដាវ​មុត​ក្លា​ដ៏​ធំ ហើយ​មាន​កំឡាំង​របស់​ទ្រង់​ទៅ​ធ្វើ​ទោស​ដល់​សត្វ​សំបើម ជា​នាគ​ដែល​រត់​ពួន គឺ​សត្វ​សំបើម ជា​នាគ​ក្ងិច‌ក្ងក់​នោះ​ឯង ហើយ​ទ្រង់​នឹង​សំឡាប់​សត្វ​សំបើម​ដែល​នៅ​ក្នុង​សមុទ្រ​នោះ។

2. នៅ​គ្រា​នោះ នឹង​មាន​ចំការ សំរាប់​ធ្វើ​ស្រា​ទំពាំង‌បាយ‌ជូរ ចូរ​ច្រៀង​ជូន​ថា

3. អញ​នេះ គឺ​ព្រះ‌យេហូវ៉ា ជា​អ្នក​ថែ​រក្សា អញ​នឹង​ស្រោច​ទឹក​ជានិច្ច ហើយ​នឹង​ថែ​មើល​ទាំង​យប់​ទាំង​ថ្ងៃ ក្រែង​អ្នក​ណា​ធ្វើ​ឲ្យ​អន្តរាយ

4. អញ​មិន​ចេះ​ឃោរ‌ឃៅ​ទេ តែ​បើ​មាន​អញ្ចាញ និង​បន្លា​មក​ច្បាំង​នឹង​អញ នោះ​អញ​នឹង​ដើរ​ជាន់​លើ​វា ហើយ​នឹង​ដុត​បញ្ឆេះ​វា​អស់​រលីង

5. បើ​ពុំ​នោះ ឲ្យ​គេ​មក​ពឹង‌ពាក់​កំឡាំង​អញ​វិញ ដើម្បី​ឲ្យ​បាន​ជា​មេត្រី​នឹង​អញ ចូរ​ឲ្យ​គេ​ជា​មេត្រី​នឹង​អញ​ចុះ

6. នៅ​គ្រា​ខាង​មុខ នោះ​ពួក​យ៉ាកុប​នឹង​ចាក់​ឫស​ទៅ ពួក​អ៊ីស្រា‌អែល​នឹង​ពន្លក​ចេញ​ឡើង ហើយ​គេ​នឹង​បង្កើត​ផល​ផ្សាយ​ទៅ​ពេញ​លើ​ផែនដី។

7. តើ​ទ្រង់​បាន​វាយ​គេ ដូច​ជា​វាយ​សាសន៍១​ដែល​បាន​វាយ​គេ​ដែរ​ឬ តើ​គេ​បាន​ត្រូវ​ប្រហារ​បង់ ដូច​ជា​ការ​ប្រហារ​ដល់​ពួក​អ្នក​ដែល​ទ្រង់​បាន​ប្រហារ​នោះ​ឬ​អី

8. គឺ​ទ្រង់​បាន​ធ្វើ​ទោស​ដល់​គេ តាម​ព្រះ‌ហឫ‌ទ័យ​សន្តោស​វិញ ដោយ​បណ្តេញ​គេ​ទៅ គឺ​ទ្រង់​បាន​ផាត់​គេ​ចេញ ដោយ​ខ្យល់​គំហុក​របស់​ទ្រង់ នៅ​ថ្ងៃ​ដែល​ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក

9. ដូច្នេះ អំពើ​ទុច្ចរិត​របស់​ពួក​យ៉ាកុប​នឹង​បាន​ជំរះ ដោយ​ការ​នោះ​ឯង ហើយ​នេះ​ជា​ផល​ដែល​កើត​ពី​ការ​ដោះ​បាប​គេ​ចេញ គឺ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ថ្ម​ទាំង​ប៉ុន្មាន​នៃ​អាស‌នា​បាន​ដូច​ជា​ដី​ស​ដែល​ត្រូវ​កិន​កំទេច ដើម្បី​ឲ្យ​រូប​ព្រះ​ទាំង​ប៉ុន្មាន និង​រូប​ព្រះ‌អាទិត្យ បាន​ងើប​ឡើង​វិញ​មិន​រួច​ជា​ដរាប

10. ដ្បិត​ទី​ក្រុង​មាន​បន្ទាយ​បាន​ចោល​ស្ងាត់​ទៅ គឺ​ជា​ទី​លំនៅ​ដែល​គេ​លែង​នៅ ព្រម​ទាំង​បោះ‌បង់​ចោល​ហើយ ប្រៀប​ដូច​ជា​ទី​រហោ‌ស្ថាន នៅ​ទី​នោះ​កូន​គោ​នឹង​រក​ស៊ី ហើយ​ដេក​នៅ វា​នឹង​ស៊ី​មែក​ខ្ចី​ដែល​នៅ​ទី​នោះ

11. កាល​ណា​មែក​ស្វិត​ក្រៀម​ទៅ​ហើយ នោះ​នឹង​ត្រូវ​កាច់​ចេញ ហើយ​ពួក​ស្រីៗ​នឹង​មក​ដុត​ចោល ពី​ព្រោះ​ជន‌ជាតិ​នេះ​ឥត​មាន​យោបល់ ហេតុ​ដូច្នេះ ព្រះ​ដែល​បាន​បង្កើត​គេ ទ្រង់​នឹង​មិន​ប្រណី​ដល់​គេ​ឡើយ ព្រះ​ដែល​បាន​សូន​គេ​ឡើង ទ្រង់​នឹង​មិន​ផ្តល់​ព្រះ‌គុណ​ដល់​គេ​សោះ។

12. នៅ​គ្រា​នោះ ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ជំរុះ​ផល​គេ ចាប់​តាំង​ពី​ទឹក​ទន្លេ​រហូត​ដល់​ស្ទឹង​ស្រុក​អេស៊ីព្ទ គ្រា​នោះ​ឯង​រាល់​គ្នា​នឹង​បាន​រួម​មូល​គ្នា​មក​ម្នាក់​ម្តង​ម្នាក់​ម្តង

13. ហើយ​នៅ​គ្រា​នោះ នឹង​ឮ​សូរ​ត្រែ​ធំ​ផ្លុំ​ឡើង នោះ​ពួក​អ្នក​នៅ​ក្នុង​ស្រុក​អាស‌ស៊ើរ ដែល​ហៀប​នឹង​វិនាស​បាត់ និង​ពួក​អ្នក​ដែល​ត្រូវ​បំបរ‌បង់​ចេញ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ គេ​នឹង​វិល​មក​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា នៅ​លើ​ភ្នំ​បរិសុទ្ធ ត្រង់​ក្រុង​យេរូ‌សាឡិម។