ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

រាជ្យ​របស់​ព្រះ‌មែស្ស៊ី

1. មាន​លំពង់​១​នឹង​ដុះ​ចេញ​ពី​គល់​របស់​អ៊ីសាយ ហើយ​មែក​១ ដែល​ចេញ​ពី​ឫស​គាត់ នឹង​កើត​មាន​ផល​ផ្លែ

2. ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា នឹង​សណ្ឋិត​នៅ​លើ​អ្នក​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​ប្រាជ្ញា និង​យោបល់ ជា​ព្រះ‌វិញ្ញាណ​នៃ​គំនិត​វាង‌វៃ និង​ឫទ្ធា‌នុភាព ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ចេះ​ដឹង និង​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា

3. អ្នក​នោះ​នឹង​វៃ​រហ័ស​ចំពោះ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​នឹង​ជំនុំ‌ជំរះ មិន​មែន​តាម​ភ្នែក​មើល​ឃើញ ឬ​សំរេច​សេចក្ដី​តាម​ត្រចៀក​ស្តាប់​ឮ​នោះ​ឡើយ

4. គឺ​នឹង​ជំនុំ‌ជំរះ​ពួក​ទ័ល‌ក្រ ដោយ​សេចក្ដី​សុចរិត ហើយ​សំរេច​ក្តី​ឲ្យ​មនុស្ស​រាបសា​នៅ​ផែនដី ដោយ​សេចក្ដី​ទៀង​ត្រង់ ក៏​នឹង​វាយ​ផែនដី​ដោយ​រំពាត់​នៃ​មាត់​ខ្លួន ព្រម​ទាំង​ប្រហារ​ជីវិត​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ដោយ​ខ្យល់​ដង្ហើម​ពី​បបូរ​មាត់​ផង

5. សេចក្ដី​សុចរិត​នឹង​បាន​ជា​ខ្សែ​ក្រវាត់​ចង្កេះ​របស់​អ្នក​នោះ ហើយ​សេចក្ដី​ស្មោះ‌ត្រង់​ជា​ខ្សែ​ក្រវាត់​កំឡាំង​ផង។

6. នៅ​គ្រា​នោះ ឆ្កែ​ព្រៃ​នឹង​នៅ​ជា​មួយ​នឹង​កូន​ចៀម ឯ​ខ្លា‌រខិន នឹង​ដេក​នៅ​ជា​មួយ​នឹង​កូន​ពពែ ឯ​កូន​គោ និង​សិង្ហ​ស្ទាវ ព្រម​ទាំង​សត្វ​បំប៉ន​យ៉ាង​ធាត់​នឹង​នៅ​ជា​មួយ​គ្នា ហើយ​ក្មេង​តូចៗ​ជា​អ្នក​គង្វាល​វា

7. គោ​ញី និង​ខ្លា‌ឃ្មុំ​នឹង​រក​ស៊ី​ជា​មួយ​គ្នា ហើយ​កូន​វា​នឹង​ដេក​នៅ​ជា​មួយ​ដែរ ឯ​សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ​វិញ

8. កូន​មនុស្ស​ដែល​នៅ​បៅ​ដោះ​នឹង​លេង​នៅ​ត្រង់​មាត់​រន្ធ​ពស់​ហនុមាន ហើយ​ក្មេង​លែង​ដោះ​នឹង​លូក​ដៃ​ចូល​ទៅ​ក្នុង​រូង​ពស់‌វែក​បាន

9. វា​រាល់​គ្នា​នឹង​មិន​ធ្វើ​ទុក្ខ ឬ​បំផ្លាញ​គ្នា នៅ​គ្រប់​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ ដ្បិត​គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ‌យេហូវ៉ា នៅ​ពេញ‌ពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញ‌ពាស​ក្នុង​សមុទ្រ​ដែរ

10. នៅ​គ្រា​នោះ ឫស​នៃ​អ៊ីសាយ​នឹង​បាន​តាំង​ឡើង ទុក​ជា​ទង់​ដល់​ជន‌ជាតិ​ទាំង‌ឡាយ ឯ​គ្រប់​សាសន៍ គេ​នឹង​ស្វែង​រក​អ្នក​នោះ ឯ​ទី​សំរាក​របស់​អ្នក​នោះ នឹង​បាន​ជា​ទី​រុងរឿង​ឧត្តម។

ប្រជា‌ជន​ដែល​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក នឹង​វិល​មក​ស្រុក​វិញ

11. នៅ​គ្រា​នោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​លូក​ព្រះ‌ហស្ត​ទ្រង់​ទៅ​ម្តង​ទៀត ដើម្បី​នឹង​ប្រមូល​ពួក​សំណល់​នៃ​រាស្ត្រ​ទ្រង់​ដែល​សល់​នៅ ឲ្យ​មក​ពី​ស្រុក​អាស‌ស៊ើរ ស្រុក​អេស៊ីព្ទ ស្រុក​ប៉ាត្រូស ស្រុក​គូស ស្រុក​អេឡាំ ស្រុក​ស៊ីណើរ ស្រុក​ហាម៉ាត ហើយ​ពី​អស់​ទាំង​កោះ​នៅ​សមុទ្រ​មក​វិញ

12. ទ្រង់​នឹង​លើក​ទង់​១​ឡើង​សំរាប់​អស់​ទាំង​សាសន៍ ហើយ​នឹង​ប្រមូល​ពួក​ព្រាត់‌ប្រាស​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​រួប‌រួម​ពួក​ខ្ចាត់​ខ្ចាយ​របស់​សាសន៍​យូដា​មក​ពី​ទិស​ទាំង​៤​នៃ​ផែនដី

13. ឯ​សេចក្ដី​ច្រណែន​របស់​ពួក​អេប្រា‌អិម នោះ​នឹង​បាត់​ទៅ ហើយ​អស់​អ្នក​ក្នុង​ពួក​យូដា​ដែល​ធ្វើ​ទុក្ខ​គេ នឹង​ត្រូវ​កាត់​ចេញ ពួក​អេប្រា‌អិម​នឹង​លែង​មាន​សេចក្ដី​ច្រណែន​ចំពោះ​ពួក​យូដា ហើយ​ពួក​យូដា​នឹង​លែង​ធ្វើ​ទុក្ខ​ដល់​ពួក​អេប្រា‌អិម

14. គេ​នឹង​រួម​ចិត្ត​គ្នា​ឆាប​ចុះ​ទៅ​លើ​ស្មា​សាសន៍​ភីលីស្ទីន​នៅ​ទិស​ខាង​លិច ក៏​នឹង​ប្លន់​ពួក​អ្នក​នៅ​ស្រុក​ខាង​កើត​ជា​មួយ​គ្នា គេ​នឹង​លូក​ដៃ​ទៅ​បង្ក្រាប​សាសន៍​អេដំម និង​សាសន៍​ម៉ូអាប់ ឯ​ពួក​កូន​ចៅ​អាំម៉ូន នឹង​ស្តាប់​បង្គាប់​គេ​ដែរ

15. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បំផ្លាញ​ដៃ​សមុទ្រ​អេស៊ីព្ទ​អស់​រលីង ហើយ​នឹង​លើក​ព្រះ‌ហស្ត​ទៅ​លើ​ទន្លេ បញ្ចេញ​ខ្យល់​ដ៏​ខ្លាំង​របស់​ទ្រង់ ទៅ​វាយ​ទន្លេ​ឲ្យ​បែក​ជា​៧​ផ្លូវ ដើម្បី​ឲ្យ​មនុស្ស​ដែល​ពាក់​ស្បែក​ជើង​ដើរ​ឆ្លង​ទៅ​បាន

16. ហើយ​នឹង​មាន​ថ្នល់​១​សំរាប់​ពួក​សំណល់​នៃ​រាស្ត្រ​ទ្រង់ ដែល​រួច​ពី​ស្រុក​អាស‌ស៊ើរ​មក ដូច​ជា​មាន​សំរាប់​សាសន៍​អ៊ីស្រា‌អែល នៅ​គ្រា​ដែល​គេ​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ​មក​ដែរ។