ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

អេស៊ីប​ពុំ​អាច​ជួយ​អ៊ីស្រា‌អែល​បាន​ឡើយ

1. វេទនា​ដល់​ពួក​អ្នក​ដែល​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ដើម្បី​រក​គេ​ជួយ ព្រម​ទាំង​ពឹង​ដល់​សេះ ហើយ​ទុក​ចិត្ត​នឹង​រទេះ​ចំបាំង ដោយ​ព្រោះ​គេ​មាន​ជា​ច្រើន ហើយ​នឹង​ពល​សេះ​ផង ដោយ​ព្រោះ​គេ​មាន​កំឡាំង​ណាស់ ឥត​សង្ឃឹម​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ឬ​ស្វែង​រក​ព្រះ‌យេហូវ៉ា​សោះ

2. ឯ​ទ្រង់​វិញ ទ្រង់​ក៏​មាន​ប្រាជ្ញា​ដែរ ទ្រង់​នឹង​នាំ​សេចក្ដី​វេទនា​មក ហើយ​មិន​ព្រម​ដក​ព្រះ‌បន្ទូល​ទ្រង់​វិញ​ឡើយ គឺ​ទ្រង់​នឹង​ក្រោក​ឡើង​ទាស់​នឹង​ពួក​វង្ស​របស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​ទាស់​នឹង​អស់​អ្នក​ដែល​ចូល​ដៃ​ជា​មួយ​នឹង​ពួក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នោះ

3. រីឯ​ពួក​សាសន៍​អេស៊ីព្ទ គេ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ មិន​មែន​ជា​ព្រះ​ទេ ហើយ​សេះ​របស់​គេ​គ្រាន់​តែ​ជា​សាច់​ឈាម​ដែរ មិន​មែន​ជា​វិញ្ញាណ​ឡើយ ដូច្នេះ កាល​ណា​ព្រះ‌យេហូវ៉ា​ទ្រង់​លូក​សន្ធឹង​ព្រះ‌ហស្ត​ទៅ នោះ​ទោះ​ទាំង​អ្នក​ដែល​ជួយ​ក៏​នឹង​ចំពប់ ហើយ​អ្នក​ដែល​គេ​ជួយ ក៏​នឹង​ដួល​ដែរ គេ​នឹង​ត្រូវ​វិនាស​ទៅ​ទាំង​អស់​គ្នា។

មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​អាច​សង្គ្រោះ​ក្រុង​យេរូ‌សាឡិម

4. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​យាង​ចុះ​មក​ច្បាំង​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​លើ​ទី​ទួល​នៃ​ភ្នំ​នោះ ប្រៀប​ដូច​ជា​សិង្ហ និង​កូន​វា ដែល​គ្រហឹម​ពី​លើ​រំពា ទោះ​បើ​គេ​ហៅ​ពួក​អ្នក​គង្វាល​ជា​ច្រើន​មក​បង្ក្រាប​វា​ក៏​ដោយ គង់​តែ​វា​មិន​ភ័យ​ខ្លាច​ដោយ​ឮ​សំឡេង​គេ ឬ​ក្រាប​ចុះ ដោយ​ព្រោះ​សូរ​យុក‌យាក់​របស់​គេ​ឡើយ

5. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​ការ‌ពារ​ក្រុង​យេរូ‌សាឡិម ដូច​ជា​សត្វ​ស្លាប​ដែល​ហើរ​រេរា​ការ‌ពារ​សំបុក​ដែរ ទ្រង់​នឹង​ការ‌ពារ ហើយ​ជួយ​ឲ្យ​រួច ទ្រង់​នឹង​ហោះ​ពី​លើ ហើយ​រារាំង​ផង

6. ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ ចូរ​ត្រឡប់​មក​ឯ​ព្រះ‌អង្គ ដែល​អ្នក​រាល់​គ្នា​បាន​បះ‌បោរ​នឹង​ទ្រង់​ជា​ខ្លាំង​ទៅ​ហើយ

7. ពី​ព្រោះ​នៅ​គ្រា​នោះ គ្រប់​មនុស្ស​ទាំង​អស់​នឹង​បោះ​ចោល​រូប​ព្រះ​ធ្វើ​ពី​ប្រាក់ ហើយ​ពី​មាស ដែល​ដៃ​អ្នក​រាល់​គ្នា​បាន​ធ្វើ​សំរាប់​ខ្លួន ជា​ការ​ដែល​រាប់​ជា​អំពើ​បាប​ពិត

8. នោះ​ពួក​អាស‌ស៊ើរ​នឹង​ដួល​ស្លាប់​ដោយ​ដាវ មិន​មែន​ជា​ដាវ​របស់​មនុស្ស​ដែរ ហើយ​ដាវ​នោះ​ដែល​មិន​មែន​ជា​របស់​មនុស្ស​នឹង​ផ្តិល​គេ​បង់ គេ​នឹង​រត់​ពី​ដាវ ហើយ​ពួក​កំឡោះៗ​របស់​គេ នឹង​ត្រូវ​ធ្វើ​ជា​ឈ្លើយ

9. ឯ​ថ្មដា​របស់​គេ​នឹង​បាត់​ទៅ ដោយ​ព្រោះ​សេចក្ដី​តក់‌ស្លុត ហើយ​ពួក​ចៅ‌ហ្វាយ​របស់​គេ​នឹង​ស្រយុត​ចិត្ត ដោយ​ព្រោះ​ទង់‌ជ័យ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ភ្លើង​របស់​ទ្រង់​កំពុង​ឆេះ​នៅ​ក្រុង​ស៊ីយ៉ូន ហើយ​គុក​ភ្លើង​របស់​ទ្រង់​ក៏​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ។