ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​គ្រា​នោះ ស្រី​៧​នាក់​នឹង​ជាប់​នៅ ជា​មួយ​ប្រុស​ម្នាក់​ដោយ​ពោល​ថា យើង​នឹង​បរិភោគ​អាហារ​របស់​ខ្លួន​យើង ហើយ​នឹង​រក​ប្រដាប់​ស្លៀក‌ពាក់​ដោយ​ខ្លួន​យើង​ដែរ សូម​តែ​ឲ្យ​យើង​បាន​ឈ្មោះ​ជា​ប្រពន្ធ​របស់​អ្នក​ចុះ ដើម្បី​នឹង​ដោះ​សេចក្ដី​ដំនៀល​ពី​យើង​ចេញ។

អនាគត​របស់​ក្រុង​យេរូ‌សាឡិម

2. នៅ​គ្រា​នោះ ខ្នែង​របស់​ព្រះ‌យេហូវ៉ា នឹង​បាន​ជា​ល្អ​ប្រពៃ ហើយ​រុងរឿង ឯ​ផល​កើត​ពី​ដី នឹង​បាន​ជា​ប្រសើរ ហើយ​ជា​លំអ ដល់​សំណល់​ពួក​សាសន៍​អ៊ីស្រា‌អែល ដែល​បាន​រួច

3. សម័យ​នោះ អ្នក​ណា​ដែល​សល់​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន ជា​អ្នក​ដែល​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​នៅ​ឡើយ នោះ​នឹង​បាន​ហៅ​ជា​អ្នក​បរិសុទ្ធ គឺ​គ្រប់​ទាំង​មនុស្ស​ក្នុង​ក្រុង​យេរូ‌សាឡិម ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​ពួក​មនុស្ស​រស់

4. ក្នុង​កាល​ដែល​ព្រះ‌អម្ចាស់​ទ្រង់​បាន​លាង​ជំរះ​គ្រឿង​លាមក​របស់​ពួក​ស្រីៗ​ក្រុង​ស៊ីយ៉ូន​ចេញ ហើយ​បាន​ចំរាញ់​សំអាត​ឈាម​នៃ​ក្រុង​យេរូ‌សាឡិម​ពី​កណ្តាល​ទី​ក្រុង​ទៅ ដោយ​អំណាច​នៃ​សេចក្ដី​យុត្តិ‌ធម៌ និង​អំណាច​នៃ​ភ្លើង​ឆេះ​បន្សុស

5. ព្រះ‌យេហូវ៉ា ទ្រង់​នឹង​បង្កើត​ឲ្យ​មាន​ពពក និង​ផ្សែង​នៅ​វេលា​ថ្ងៃ ហើយ​ភ្លើង​ដ៏​ឆេះ​បំភ្លឺ​នៅ​វេលា​យប់ ពី​លើ​ទី​លំនៅ​ទាំង​មូល​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​ពី​លើ​ទី​ប្រជុំ​ទាំង​ប៉ុន្មាន​របស់​គេ ដ្បិត​គ្រប់​ទាំង​ទី​គួរ​គោរព និង​មាន​គំរប​គ្រប​បាំង​ទាំង​អស់

6. ហើយ​នឹង​មាន​រោង​បារាំ សំរាប់​ជា​ម្លប់​បាំង​កំដៅ​នៅ​ពេល​ថ្ងៃ និង​សំរាប់​ជា​ទី​ជ្រក ហើយ​ជា​ទី​បាំង​ខ្លួន​ឲ្យ​រួច​ពី​ព្យុះ និង​ភ្លៀង​ផង។