ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌អម្ចាស់​រំដោះ​ក្រុង​យេរូ‌សាឡិម ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ

1. វេទនា​ដល់​ឯង​ដែល​បំផ្លាញ​គេ ឥត​ដែល​មាន​អ្នក​ណា​បំផ្លាញ​ឯង ហើយ​ដែល​ក្បត់​គេ ឥត​មាន​អ្នក​ណា​ក្បត់​នឹង​ឯង​ឡើយ កាល​ណា​ឯង​បាន​លែង​បំផ្លាញ​ហើយ នោះ​ឯង​នឹង​ត្រូវ​បំផ្លាញ​វិញ កាល​ណា​ឯង​បាន​សំរេច​ការ​ក្បត់​ហើយ នោះ​នឹង​មាន​គេ​ក្បត់​នឹង​ឯង​ដែរ។

2. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ផ្តល់​ព្រះ‌គុណ​ដល់​យើង​ខ្ញុំ​រាល់​គ្នា យើង​ខ្ញុំ​បាន​រង់‌ចាំ​ទ្រង់ សូម​ទ្រង់​ការ‌ពារ​យើង​ខ្ញុំ ដោយ​ព្រះ‌ពាហុ​រាល់ៗ​ព្រឹក ហើយ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​នៅ​ក្នុង​គ្រា​វេទនា​ដែរ

3. អស់​ទាំង​ជន‌ជាតិ​បាន​រត់​ទៅ​ដោយ​ឮ​សូរ​អ៊ឹក‌ធឹក ហើយ​អស់​ទាំង​សាសន៍​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ ដោយ​ទ្រង់​លើក​អង្គ​ទ្រង់​ឡើង

4. របឹប​របស់​អ្នក​រាល់​គ្នា​នឹង​បាន​ប្រមូល​ទុក ដូច​ជា​ចង្រិត​ប្រមូល​ទុក ហើយ​មនុស្ស​នឹង​លោត​សង្គ្រុប​លើ ដូច​ជា​កណ្តូប​លោត​ដែរ

5. ព្រះ‌យេហូវ៉ា​បាន​ថ្កើង​ឡើង​ហើយ ដ្បិត​ទ្រង់​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់ ទ្រង់​បាន​ធ្វើ​ឲ្យ​ក្រុង​ស៊ីយ៉ូន​មាន​ពេញ​ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត

6. នឹង​មាន​សេចក្ដី​សុខ​ស្រួល​នៅ​ក្នុង​គ្រា​ឯង ព្រម​ទាំង​សេចក្ដី​សង្គ្រោះ​ប្រាជ្ញា និង​ដំរិះ​ជា​បរិបូរ​ដែរ សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​នឹង​បាន​ជា​ឃ្លាំង​របស់​ឯង។

7. មើល​ពួក​ទាហាន​ស្ទាត់​ជំនាញ​របស់​គេ​ក៏​ស្រែក​នៅ​ខាង​ក្រៅ​ហើយ ឯ​ពួក​រាជ‌ទូត​ដែល​សូម​មេត្រី​ភាព គេ​យំ​អណ្តឺត‌អណ្តក

8. ថ្នល់​ទាំង​ប៉ុន្មាន​នៅ​ស្ងាត់‌ច្រៀប ឥត​ឃើញ​មាន​មនុស្ស​ដើរ​ដំណើរ​ទៀត​ឡើយ ពួក​ខ្មាំង​សត្រូវ​គេ​បាន​ផ្តាច់​សេចក្ដី​សញ្ញា​ហើយ គេ​បាន​មើល‌ងាយ​ដល់​អស់​ទាំង​ទី​ក្រុង ហើយ​មិន​យោគ‌យល់​ដល់​អ្នក​ណា​ឡើយ

9. ស្រុក​កំពុង​តែ​យំ​សោក ហើយ​ថយ​កំឡាំង​ទៅ ព្រៃ​ល្បាណូន​មាន​សេចក្ដី​ខ្មាស ហើយ​ស្រពោន​ទៅ ស្រុក​សារ៉ុន​បាន​ដូច​ជា​ទី​រហោ‌ស្ថាន ឯ​ស្រុក​បាសាន និង​ភ្នំ​កើមែល នោះ​ក៏​ជំរុះ​ស្លឹក​ចុះ

10. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឥឡូវ​នេះ អញ​នឹង​ក្រោក​ឡើង ឥឡូវ​នេះ អញ​នឹង​លើក​ខ្លួន​ឡើង ឥឡូវ​នេះ អញ​នឹង​បាន​ដំកើង​ឡើង​ហើយ

11. ឯង​រាល់​គ្នា​នឹង​មាន​គភ៌​ជា​ស្មៅ​ក្រៀម ហើយ​នឹង​បង្កើត​បាន​ជា​ជញ្ជ្រាំង​វិញ ខ្យល់​ដង្ហើម​របស់​ឯង​រាល់​គ្នា​ជា​ភ្លើង​ដែល​នឹង​ឆេះ​បំផ្លាញ​ខ្លួន

12. ហើយ​អស់​ទាំង​ប្រជា‌ជាតិ​នឹង​បាន​ដូច​ជា​ការ​ដុត​ធ្វើ​កំបោរ គឺ​ដូច​ជា​គុម្ព​បន្លា​ដែល​កាប់​យក​ទៅ​ដុត​ក្នុង​ភ្លើង។

13. ឱ​ឯង​រាល់​គ្នា​ដែល​នៅ​ឆ្ងាយ​អើយ ចូរ​ស្តាប់​ពី​ការ​ដែល​អញ​បាន​ធ្វើ ហើយ​ឯង​រាល់​គ្នា​ដែល​នៅ​ជិត​ដែរ ចូរ​ទទួល​ស្គាល់​ឫទ្ធិ​របស់​អញ​ចុះ

14. ពួក​មនុស្ស​មាន​បាប​នៅ​ក្រុង​ស៊ីយ៉ូន គេ​ភ័យ​ខ្លាច សេចក្ដី​ញាប់‌ញ័រ​បាន​ចាប់​ពួក​មនុស្ស​គគ្រក់​ហើយ តើ​មាន​អ្នក​ណា​ក្នុង​ពួក​យើង​អាច​នឹង​នៅ​ចំពោះ​ភ្លើង​ដ៏​ឆេះ​បន្សុស​នេះ​បាន ក្នុង​ពួក​យើង​តើ​មាន​អ្នក​ណា​អាច​នឹង​នៅ​ចំពោះ​ការ ដ៏​ឆេះ​នៅ​អស់​កល្ប‌ជានិច្ច​បាន

15. គឺ​អ្នក​ណា​ដែល​ដើរ​ដោយ​សុចរិត ហើយ​ពោល​សេចក្ដី​ទៀង​ត្រង់ ជា​អ្នក​ដែល​ស្អប់​កំរៃ​ដែល​បាន​មក​ដោយ​សង្កត់‌សង្កិន ហើយ​រា​ដៃ​មិន​ព្រម​ទទួល​សំណូក ក៏​ចុក​ត្រចៀក​មិន​ស្តាប់​រឿង​ពី​ការ​កំចាយ​ឈាម ហើយ​ដែល​ធ្មេច​ភ្នែក​មិន​ព្រម​មើល​ការ​អាក្រក់​ផង

16. អ្នក​នោះ​នឹង​បាន​នៅ​ក្នុង​ទី​ខ្ពស់ ទី​ពំនាក់​របស់​អ្នក​នោះ​នឹង​នៅ​លើ​ថ្មដា​ដ៏​មាំ‌មួន ឯ​អាហារ​នឹង​បាន​ប្រទាន​មក​អ្នក​នោះ ហើយ​ទឹក​របស់​អ្នក​នោះ​នឹង​ចេះ​តែ​មាន​នៅ។

17. ភ្នែក​ឯង​នឹង​បាន​ឃើញ​មហា‌ក្សត្រ​មាន​ទាំង​សេចក្ដី​លំអ​រុងរឿង​របស់​ទ្រង់ គេ​នឹង​មើល​ទៅ​ឃើញ​ស្រុក ដល់​ទី​ឆ្ងាយ​បំផុត

18. ចិត្ត​ឯង​នឹង​នឹក‌ជញ្ជឹង​ពី​ការ​ដែល​បាន​នាំ​ឲ្យ​ឯង​ភ័យ​ខ្លាច​នោះ​ថា តើ​ស្មៀន​កត់‌ត្រា​នៅ​ឯ​ណា អ្នក​ដែល​ថ្លឹង​សួយ‌អាករ​នៅ​ឯ​ណា ហើយ​អ្នក​ដែល​បាន​រាប់​អស់​ទាំង​ប៉ម តើ​នៅ​ឯ​ណា

19. ឯង​នឹង​លែង​ឃើញ​សាសន៍​ដ៏​សហ័ស​នោះ ជា​សាសន៍​ដែល​មាន​សំដី​យ៉ាង​ជ្រៅ ដែល​ឯង​រក​ស្តាប់​មិន​បាន ជា​ភាសា​រឡប់​ដែល​ឯង​យល់​មិន​បាន

20. ចូរ​ពិនិត្យ​មើល​ក្រុង​ស៊ីយ៉ូន គឺ​ជា​កន្លែង​ដែល​ធ្លាប់​ធ្វើ​បុណ្យ​មុត‌មាំ​របស់​យើង​រាល់​គ្នា នោះ​ភ្នែក​ឯង​នឹង​ឃើញ​ក្រុង​យេរូ‌សាឡិម ជា​ទី​លំនៅ ដ៏​ស្ងប់​រំងាប់ ជា​ត្រសាល​ដែល​មិន​ត្រូវ​រើរុះ​ទៅ​ឯ​ណា​ឡើយ ឯ​ចំរ៉ឹង មិន​ត្រូវ​ដក​ចេញ ហើយ​ខ្សែ​ណា​មួយ​ក៏​មិន​ត្រូវ​ដាច់​ផង

21. គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​គង់​ជា​មួយ​នឹង​យើង​រាល់​គ្នា​នៅ​ទី​នោះ មាន​ទាំង​តេជា‌នុភាព គឺ​ជា​កន្លែង​មាន​ទន្លេ និង​ផ្លូវ​ទឹក​យ៉ាង​ធំ ឥត​មាន​សំពៅ​ដែល​ចែវ ឬ​នាវា​ដ៏​រុងរឿង​ណា​ចេញ​ចូល​ឡើយ

22. ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ចៅ‌ក្រម​នៃ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​អ្នក​តែង​ច្បាប់​ឲ្យ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​មហា‌ក្សត្រ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង​ផង

23. ខ្សែ​ជ្រែង​របស់​ឯង​ធូរ​ហើយ មិន​អាច​នឹង​ទប់​ជើង​ដង​ក្តោង​ឲ្យ​មាំ​បាន​ទេ ពួក​នាវា​បង្ហូត​ក្តោង​មិន​បាន​ដែរ ដូច្នេះ គេ​បាន​ចាប់​របឹប​យ៉ាង​សន្ធឹក​ចែក​គ្នា គឺ​ជា​ពួក​ខ្វិន​ដែល​ចាប់​យក​បាន

24. ឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​គេ នឹង​មិន​ថា​ខ្ញុំ​ឈឺ​ទៀត​ឡើយ ព្រះ​ទ្រង់​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​ប្រជា‌ជន​ផង។