ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 34 Khmer Standard Version (KHSV)

ព្រះ‌បន្ទូល​ស្ដី​អំពី​ស្ដេច​សេដេ‌គា

1. នៅ​គ្រា​ដែល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន និង​កង‌ទ័ព​ទាំង​មូល ព្រម​ទាំង​នគរ​ទាំង​ប៉ុន្មាន និង​ប្រជា‌ជន​ទាំង​អស់ ដែល​ជា​ចំណុះ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន នាំ​គ្នា​លើក​ទ័ព​មក​វាយ​លុក​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ក្រុង​នានា​នៅ​ជុំ‌វិញ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ:

2. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ប្រាប់​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​នឹង​ប្រគល់​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ស្ដេច​នោះ​នឹង​ដុត​កម្ទេច​ទីក្រុង។

3. រីឯ​អ្នក​វិញ អ្នក​ពុំ​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​នោះ​បាន​ឡើយ។ គេ​នឹង​ចាប់​ចង​អ្នក​ប្រគល់​ទៅ​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន អ្នក​នឹង​ឃើញ​ស្ដេច​នោះ​ផ្ទាល់​នឹង​ភ្នែក ស្ដេច​នោះ​នឹង​និយាយ​ទល់​មុខ​គ្នា​ជា​មួយ​អ្នក ហើយ​អ្នក​ត្រូវ​ទៅ​ស្រុក​បាប៊ី‌ឡូន”»។

4. បពិត្រ​ព្រះ‌ករុណា​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា សូម​ទ្រង់​សណ្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ព្រះ‌ករុណា​ថា៖ «អ្នក​នឹង​មិន​ស្លាប់​ដោយ​មុខ​ដាវ​ឡើយ

5. តែ​អ្នក​នឹង​ស្លាប់​តាម​សម្រួល។ គេ​នឹង​ដុត​គ្រឿង​ក្រអូប​អប់​សព​អ្នក ដូច​គេ​ដុត​សម្រាប់​ដូនតា និង​ស្ដេច​ឯ​ទៀតៗ​ដែល​សោយ​រាជ្យ​មុន​អ្នក​ដែរ។ គេ​យំ​កាន់​ទុក្ខ​អ្នក​ដោយ​រៀប​រាប់​ថា: “គួរ​អនិច្ចា ព្រះ‌ករុណា​ជា​អម្ចាស់! យើង​ប្រាប់​អ្នក​ឲ្យ​ដឹង​ជា​មុន”» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

6. ព្យាការី​យេរេមា​ក៏​នាំ​ព្រះ‌បន្ទូល​ទាំង​នោះ​ទៅ​ទូល​ព្រះ‌បាទ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា នៅ​ក្រុង​យេរូ‌សាឡឹម។

7. ពេល​នោះ កង‌ទ័ព​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​វាយ​លុក​ក្រុង​យេរូ‌សាឡឹម និង​ក្រុង​ឯ​ទៀតៗ​នៅ​ស្រុក​យូដា ព្រម​ទាំង​ក្រុង​ឡាគីស និង​ក្រុង​អាសេ‌កា ជា​ក្រុង​មាន​កំពែង​រឹង‌មាំ ហើយ​កំពុង​តែ​ទប់​ទល់​នឹង​ខ្មាំង​សត្រូវ​នៅ​ឡើយ។

អំពី​ការ​ដោះ​លែង​ទាសករ

8. នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​យេរេមា ក្រោយ​ពេល​ដែល​ព្រះ‌បាទ​សេដេ‌គា​ចេញ​បញ្ជា​ឲ្យ​ប្រជា‌ជន​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម​ធ្វើ​កិច្ច​សន្យា​ដោះ​លែង​ទាសករ

9. គឺ​ប្រជា‌ជន​គ្រប់ៗ​រូប​ត្រូវ​ដោះ​លែង​ទាសា‌ទាសី​របស់​ខ្លួន​ដែល​ជា​ជាតិ​ហេប្រឺ។ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ទុក​ជន‌ជាតិ​យូដា ដែល​ជា​បង‌ប្អូន​របស់​ខ្លួន ជា​ទាសករ​ត​ទៅ​ទៀត​ឡើយ។

10. មន្ត្រី និង​ប្រជា‌ជន​ទាំង​អស់ ដែល​ចូល​រួម​ចុះ​កិច្ច​សន្យា​នោះ​នាំ​គ្នា​អនុវត្ត​តាម ហើយ​ដោះ​លែង​ទាសា‌ទាសី​របស់​ខ្លួន គឺ​ម្នាក់ៗ​អនុវត្ត​តាម​កិច្ច​សន្យា ដោយ​បើក​ឲ្យ​ទាសករ​ទាំង​នោះ​មាន​សេរី‌ភាព។

11. ប៉ុន្តែ ក្រោយ​មក ពួក​គេ​ដូរ​គំនិត ហើយ​ចាប់​ពួក​ទាសា‌ទាសី​ដែល​ខ្លួន​បាន​ដោះ​លែង​នោះ​មក​វិញ រួច​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសា‌ទាសី​ដូច​ដើម។

12. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ដូច​ត​ទៅ៖

13. «យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ដែល​យើង​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​នៅ​ស្រុក​ដែល​ពួក​គេ​ជាប់​ជា​ទាសករ។ យើង​បាន​ពោល​ទៅ​ពួក​គេ​ថា:

14. “ប្រាំ‌ពីរ​ឆ្នាំ​ម្ដង អ្នក​រាល់​គ្នា​ត្រូវ​តែ​ដោះ​លែង​ជន‌ជាតិ​ហេប្រឺ ដែល​អ្នក​រាល់​គ្នា​ទិញ​យក​មក​ធ្វើ​ជា​ទាសករ។ គេ​នៅ​បម្រើ​អ្នក​ប្រាំ​មួយ​ឆ្នាំ បន្ទាប់​មក ត្រូវ​ដោះ​លែង​គេ​ឲ្យ​មាន​សេរី‌ភាព”។ ប៉ុន្តែ បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ពុំ​ស្ដាប់​បង្គាប់​យើង​ទេ គឺ​ពួក​គេ​ពុំ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​របស់​យើង​ឡើយ។

15. រីឯ​អ្នក​រាល់​គ្នា​វិញ នៅ​ពេល​ថ្មីៗ​នេះ អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត​ដែល​យើង​ពេញ​ចិត្ត គឺ​ម្នាក់ៗ​បាន​ប្រកាស​ថា នឹង​ប្រគល់​សេរី‌ភាព​ឲ្យ​បង‌ប្អូន​របស់​ខ្លួន ហើយ​អ្នក​រាល់​គ្នា​បាន​ចុះ​កិច្ច​សន្យា នៅ​ចំពោះ​មុខ​យើង និង​នៅ​ក្នុង​ដំណាក់​របស់​យើង​ផ្ទាល់។

16. ប៉ុន្តែ ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​ដូរ​គំនិត ហើយ​ប្រមាថ​នាម​របស់​យើង ដោយ​ចាប់​ទាសា‌ទាសី​ដែល​អ្នក​រាល់​គ្នា​បាន​ដោះ​លែង​នោះ​មក​វិញ រួច​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសា‌ទាសី​ដូច​ដើម»។

17. ហេតុ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​រាល់​គ្នា​ពុំ​បាន​ស្ដាប់​បង្គាប់​យើង ក្នុង​ការ​ដោះ​លែង​បង‌ប្អូន​ដែល​ជា​សាច់​ឈាម​របស់​ខ្លួន​ទេ​នោះ យើង​ក៏​នឹង​បណ្ដោយ​ឲ្យ​សង្គ្រាម ជំងឺ​អាសន្ន‌រោគ និង​ទុរ្ភិក្ស​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ពេល​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ឃើញ​អ្នក​រាល់​គ្នា គេ​នឹង​តក់‌ស្លុត​យ៉ាង​ខ្លាំង។

18. យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​អ្នក​ដែល​បាន​រំលោភ​លើ​កិច្ច​សន្យា​របស់​យើង ដោយ​កាប់​កូន​គោ​ជា​ពីរ ហើយ​នាំ​គ្នា​ដើរ​នៅ​ចន្លោះ​សាច់​ទាំង​ពីរ​ចំហៀង​យ៉ាង​នោះ​ដែរ ដ្បិត​ពួក​គេ​មិន​បាន​គោរព​លក្ខ‌ខណ្ឌ ដែល​គេ​បាន​សន្យា​ជា​មួយ​យើង នៅ​ពេល​ចុះ​កិច្ច​សន្យា​នោះ​ឡើយ។

19. យើង​នឹង​ប្រគល់​ពួក​មន្ត្រី​នៅ​ស្រុក​យូដា ពួក​មន្ត្រី​នៅ​ក្រុង​យេរូ‌សាឡឹម ពួក​មហា‌តលិក ពួក​បូជា‌ចារ្យ និង​ប្រជា‌ជន​នៅ​ស្រុក​ទាំង​មូល ដែល​បាន​ដើរ​កាត់​ចន្លោះ​សាច់​ទាំង​ពីរ​ចំហៀង​របស់​កូន​គោ​នោះ

20. ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ និង​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ។ សាក‌សព​របស់​ពួក​គេ​ក្លាយ​ទៅ​ជា​ចំណី​របស់​ត្មាត និង​ឆ្កែ​ចចក។

21. យើង​នឹង​ប្រគល់​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា និង​ពួក​មន្ត្រី ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ និង​ក្នុង​កណ្ដាប់​ដៃ​កង‌ទ័ព​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ទោះ​បី​កង‌ទ័ព​បាប៊ី‌ឡូន​ដក​ថយ​មួយ​រយៈ​សិន​ក៏​ដោយ។

22. យើង​នឹង​បញ្ជា​ឲ្យ​ពួក​គេ​វិល​មក​វាយ​ក្រុង​នេះ​វិញ ពួក​គេ​នឹង​វាយ​យក​បាន​ទីក្រុង ព្រម​ទាំង​ដុត​កម្ទេច​ចោល​ទៀត​ផង។ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​នានា​នៅ​ស្រុក​យូដា ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​ប្រជា‌ជន​រស់​នៅ»។