ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 41 Khmer Standard Version (KHSV)

1. នៅ​ខែ​ទី​ប្រាំ‌ពីរ លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា ជា​ចៅ​របស់​លោក​អេលី‌សាម៉ា ដែល​ជាប់​ពូជ​ស្ដេច ហើយ​ធ្លាប់​កាន់​មុខ​តំណែង​នៅ​ក្នុង​វាំង បាន​មក​ជួប​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម នៅ​មីសប៉ា ដោយ​នាំ​ទាហាន​ដប់​នាក់​មក​ជា​មួយ​ផង។ ពេល​កំពុង​តែ​បរិភោគ​ជា​មួយ​គ្នា

2. លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា ក្រោក​ឡើង​ជា​មួយ​ទាហាន​របស់​គាត់​ទាំង​ដប់​នាក់ ហើយ​យក​ដាវ​ចាក់​សម្លាប់​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម ដែល​ស្ដេច​ស្រុក​បាប៊ី‌ឡូន​បាន​តែង‌តាំង​ឲ្យ​គ្រប់‌គ្រង​ស្រុក។

3. លោក​អ៊ីស្មា‌អែល​ក៏​បាន​សម្លាប់​ជន‌ជាតិ​យូដា​ទាំង​អស់ ព្រម​ទាំង​ទាហាន​ជាតិ​ខាល់ដេ​ដែល​នៅ​ជា​មួយ​លោក​កេដា‌លា នៅ​មីសប៉ា​ដែរ។

4. ពេល​នោះ គ្មាន​នរណា​ដឹង​អំពី​ការ​ធ្វើ​ឃាត​លោក​កេដា‌លា​ទេ។ នៅ​ថ្ងៃ​បន្ទាប់

5. មាន​ប្រជា‌ជន​ប៉ែត‌សិប​នាក់​ធ្វើ​ដំណើរ​ពី​ភូមិ​ស៊ី‌គែម ពី​ស៊ីឡូ និង​ពី​ក្រុង​សាម៉ារី មក​ដល់​ទាំង​កោរ​ពុក​ចង្កា និង​ស្លៀក​សម្លៀក‌បំពាក់​រហែក ហើយ​ឆូត​សាច់​ខ្លួន​ឯងផង។ ពួក​គេ​កាន់​តង្វាយ និង​គ្រឿង​ក្រអូប ដើម្បី​យក​ទៅ​ថ្វាយ​នៅ​ក្នុង​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់។

6. លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា ចេញ​ពី​មីសប៉ា ដើរ​ទៅ​រក​ពួក​គេ ទាំង​យំ​ផង។ ពេល​ជួប​ពួក​គេ​ហើយ គាត់​ពោល​ថា៖ «សូម​អញ្ជើញ​ទៅ​ផ្ទះ​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម​សិន»។

7. ពេល​ទៅ​ដល់​កណ្ដាល​ទីក្រុង លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា បាន​សម្លាប់​ពួក​គេ រួច​បោះ​សាក‌សព​ទៅ​ក្នុង​អណ្ដូង ដោយ​មាន​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ជួយ​ផង។

8. ប៉ុន្តែ ក្នុង​ចំណោម​ពួក​គេ មាន​ដប់​នាក់​ពោល​ទៅ​កាន់​លោក​អ៊ីស្មា‌អែល​ថា៖ «សូម​កុំ​សម្លាប់​យើង​ខ្ញុំ​អី យើង​ខ្ញុំ​មាន​ស្បៀង​អាហារ​លាក់​ទុក​នៅ​ក្នុង​ចម្ការ គឺ​មាន​ស្រូវ មាន​អង្ករ ប្រេង និង​ទឹក​ឃ្មុំ»។ លោក​អ៊ីស្មា‌អែល​ក៏​ទុក​ជីវិត​ឲ្យ​អ្នក​ទាំង​ដប់​នោះ។

9. រីឯ​អណ្ដូង​ដែល​លោក​អ៊ីស្មា‌អែល​បោះ​សាក‌សព​អ្នក​ដែល​គាត់​បាន​សម្លាប់ ជា​អណ្ដូង​ដែល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា​បាន​ជីក នៅ​គ្រា​ធ្វើ​សឹក​ជា​មួយ​ព្រះ‌បាទ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ លោក​អ៊ីស្មា‌អែល​បោះ​សាក‌សព​ពេញ​ក្នុង​អណ្ដូង​នោះ។

10. លោក​អ៊ីស្មា‌អែល​ចាប់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​នៅ​មីសប៉ា ព្រម​ទាំង​ពួក​បុត្រី​របស់​ស្ដេច និង​អស់​អ្នក​ដែល​រស់​នៅ​មីសប៉ា គឺ​អស់​អ្នក​ដែល​លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ ផ្ទុក‌ផ្ដាក់​ទៅ​ឲ្យ​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម មើល​ខុស​ត្រូវ នាំ​ទៅ​ជា​ឈ្លើយ។ លោក​អ៊ីស្មា‌អែល​ចាប់​អ្នក​ទាំង​នោះ​ជា​ឈ្លើយ​នាំ​ទៅ​ស្រុក​អាំម៉ូន។

11. កាល​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា និង​មេ​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ ដឹង​ពី​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា​បាន​ប្រព្រឹត្ត

12. ពួក​គេ​ក៏​នាំ​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ ចេញ​ទៅ​តាម​វាយ​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា ពួក​គេ​តាម​គាត់​ទាន់​នៅ​បឹង​គីបៀន។

13. ប្រជា‌ជន​ដែល​លោក​អ៊ីស្មា‌អែល​ចាប់​នាំ​មក​ជា​មួយ ឃើញ​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា និង​មេ​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ​លោក គេ​ត្រេក‌អរ​យ៉ាង​ខ្លាំង។

14. ពេល​នោះ ប្រជា‌ជន ដែល​លោក​អ៊ីស្មា‌អែល​ចាប់​ទៅ​ជា​ឈ្លើយ នាំ​គ្នា​បក​ក្រោយ ចូល​ដៃ​ជា​មួយ​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា។

15. រីឯ​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា និង​បក្ស‌ពួក​របស់​គាត់​ប្រាំ​បី​នាក់ បាន​គេច​ខ្លួន​រួច ហើយ​រត់​ទៅ​ដល់​ស្រុក​អាំម៉ូន។

16. លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា ព្រម​ទាំង​ពួក​មេ​ទាហាន​នៅ​ជា​មួយ​បាន​នាំ​ប្រជា‌ជន ដែល​លោក​រំដោះ​ពី​លោក​អ៊ីស្មា‌អែល​នៅ​គីបៀន​មក​វិញ គឺ​ទាំង​ទាហាន ទាំង​ស្ត្រី ទាំង​ក្មេងៗ ទាំង​មហា‌តលិក​ដែល​នៅ​សេស‌សល់ ហើយ​ត្រូវ​លោក​អ៊ីស្មា‌អែល​ចាប់​ពី​មីសប៉ា ក្រោយ​បាន​សម្លាប់​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម។

17. ពួក​គេ​នាំ​គ្នា​ចេញ​ដំណើរ ហើយ​ឈប់​នៅ​ផ្ទះ​សំណាក់​គីមហាំ ជិត​ភូមិ​បេថ្លេ‌ហិម បម្រុង​នឹង​បន្ត​ដំណើរ​ទៅ​ស្រុក​អេស៊ីប

18. ដើម្បី​គេច​ពី​ពួក​ខាល់ដេ ព្រោះ​ពួក​គេ​នឹក​ខ្លាច ដោយ​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា បាន​សម្លាប់​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម ដែល​ស្ដេច​ស្រុក​បាប៊ី‌ឡូន​តែង‌តាំង​ឲ្យ​គ្រប់‌គ្រង​ស្រុក។