ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 14 Khmer Standard Version (KHSV)

ព្រះ‌បន្ទូល​នៅ​គ្រារាំង​ស្ងួត

1. នេះ​ជា​សេចក្ដី​ដែល​ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​មក​កាន់​លោកយេរេមា​នៅ​គ្រារាំង​ស្ងួត។

2. ប្រជា‌ជន​នៅ​ស្រុក​យូដា​នាំ​គ្នា​កាន់​ទុក្ខទីក្រុង​របស់​គេ​ធ្លាក់​ដុន‌ដាបហើយ​កាន់​តែ​ទ្រុឌ‌ទ្រោម​ទៅៗ។សម្រែក​ថ្ងូរ​របស់​អ្នក​ក្រុង​យេរូ‌សាឡឹមលាន់​ឮ​ឡើង។

3. ពួក​អ្នក​ធំ​ប្រើ​អ្នក​តូច‌តាច​ឲ្យ​ទៅ​រក​ទឹកពេល​អ្នក​ទាំង​នោះ​ទៅ​ដល់​ស្រះពុំ​ឃើញ​មាន​ទឹក​សោះ។គេ​ត្រឡប់​មក​វិញ ក្អម​ទទេហើយ​ខក​ចិត្ត អាម៉ាស់និង​អស់​សង្ឃឹម​ទៀត​ផង។

4. អ្នក​ស្រែ​ចម្ការ​ខក​ចិត្ត​ជា​ខ្លាំងហើយ​អស់​សង្ឃឹម ដោយ​ឃើញ​ដី​បែក​ក្រហែងព្រោះ​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​នោះ​ទេ។

5. សូម្បី​តែ​ប្រើស​នៅ​តាម​ព្រៃ​ក៏​បោះ​បង់​ចោលកូន​របស់​វា​ដែល​ទើប​នឹង​កើត​មក​នោះ​ដែរព្រោះ​គ្មាន​ស្មៅ​សម្រាប់​ជា​ចំណី​ឡើយ។

6. សត្វ​លា​ព្រៃ​នាំ​គ្នា​ឈរ​នៅ​តាម​កំពូល​ភ្នំហើយ​ហិត​ខ្យល់​ដូច​ឆ្កែ​ព្រៃភ្នែក​វា​ស្លក់​អស់ ព្រោះ​គ្មាន​ស្មៅ​ស៊ី។

7. ឱ​ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​មាន​កំហុស​ធ្ងន់​ណាស់សូម​អាណិត​មេត្តា​ដល់​យើង​ខ្ញុំ​ផងដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ!យើង​ខ្ញុំ​បាន​ក្បត់​ព្រះ‌អង្គ​ជា​ច្រើន​ដងយើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាបទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

8. ព្រះ‌អង្គ​ជា​ទី​សង្ឃឹម​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលព្រះ‌អង្គ​តែងតែ​សង្គ្រោះ​យើង​ខ្ញុំនៅ​ពេល​មាន​អាសន្ន។ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌អង្គ​នៅ​ព្រងើយហាក់​ដូច​ជា​ជន​បរទេស ដែល​ធ្វើ​ដំណើរ​មកស្នាក់​តែ​មួយ​យប់​ក្នុង​ស្រុក​នេះ​ទៅ​វិញ?

9. ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ធ្វើ​ហាក់​ដូច​ជាមនុស្ស​គ្មាន​កម្លាំង​កំហែងឬ​ដូច​វីរ‌បុរស​ដែល​ពុំ​អាច​ជួយ​សង្គ្រោះអ្នក​ដទៃ​ទៀត​ដូច្នេះ?ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​គង់​នៅកណ្ដាល​ចំណោម​យើង​ខ្ញុំ​ស្រាប់​ហើយយើង​ខ្ញុំ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គសូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ឡើយ។

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ប្រជា‌ជន​នេះ​ថា ពួក​គេ​មិន​ចេះ​នៅ​ស្ងៀម​ទេ គឺ​គេ​ចូល​ចិត្ត​រត់​ទៅ​រក​ព្រះ​នានា។ ព្រះ‌អម្ចាស់​មិន​គាប់​ព្រះ‌ហឫទ័យ​នឹង​ពួក​គេ​ទេ ព្រះ‌អង្គ​នឹក​ឃើញ​កំហុស​របស់​ពួក​គេ ហើយ​ព្រះ‌អង្គ​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កុំ​អង្វរ​យើង ឲ្យ​ត្រា​ប្រណី​ប្រជា‌ជន​នេះ​ធ្វើ​អ្វី!

12. ទោះ​បី​ពួក​គេ​តម​អាហារ​ក្ដី ក៏​យើង​មិន​ស្ដាប់​ពាក្យ​អង្វរ​របស់​ពួក​គេ​ដែរ។ ទោះ​បី​ពួក​គេ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ផ្សេងៗ​ទៀត​ក៏​យើង​មិន​ព្រម​ទទួល​ដែរ ដ្បិត​យើង​នឹង​ប្រហារ​ពួក​គេ​ឲ្យ​វិនាស ដោយ‌សារ​សង្គ្រាម ដោយ‌សារ​ទុរ្ភិក្ស និង​ដោយ‌សារ​អាសន្ន‌រោគ»។

13. ខ្ញុំ​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ ពួក​ព្យាការី​ប្រាប់​ពួក​គេ​ថា “អ្នក​រាល់​គ្នា​នឹង​មិន​ជួប​សង្គ្រាម មិន​ជួប​ទុរ្ភិក្ស​ទេ! ផ្ទុយ​ទៅ​វិញ ព្រះ‌អម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​ដ៏​ពេញ‌លេញ ក្នុង​ស្រុក​នេះ”»។

14. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​វិញ​ថា៖ «ព្យាការី​ទាំង​នោះ​ថ្លែង​សេចក្ដី​មិន​ពិត ពួក​គេ​យក​ឈ្មោះ​យើង​មក​ប្រើ ដោយ​យើង​មិន​បាន​ចាត់ ឬ​បង្គាប់​ពួក​គេ​ឲ្យ​ថ្លែង​ពាក្យ​របស់​យើង​ឡើយ។ សេចក្ដី​ដែល​គេ​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ជា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ក្លែង‌ក្លាយ ពាក្យ​ទស្សន៍‌ទាយ​ប្រឌិត និង​ពាក្យ​ឥត​បាន​ការ ដែល​ជា​ការ​បោក​ប្រាស់។

15. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដែល​ជា​ព្រះ‌អម្ចាស់ យើង​សុំ​ប្រកាស​ថា ព្យាការី​ដែល​នាំ​គ្នា​ថ្លែង​សេចក្ដី​ក្នុង​នាម​យើង ដោយ​យើង​មិន​បាន​ប្រើ គឺ​ប្រកាស​ថា គ្មាន​សង្គ្រាម ឬ​ទុរ្ភិក្ស​នៅ​ស្រុក​នេះ មុខ​ជា​ត្រូវ​វិនាស​ដោយ‌សារ​សង្គ្រាម និង​ទុរ្ភិក្ស​មិន​ខាន។

16. រីឯ​ប្រជា‌ជន​ដែល​បាន​ស្ដាប់​ពាក្យ​របស់​ព្យាការី​ទាំង​នោះ ក៏​ត្រូវ​ស្លាប់​ដោយ‌សារ​ទុរ្ភិក្ស និង​សង្គ្រាម​ដែរ ហើយ​សាក‌សព​របស់​គេ នឹង​ត្រូវ​បោះ​បង់​ចោល​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ក្រុង​យេរូ‌សាឡឹម ដ្បិត​គ្មាន​នរណា​កប់​ខ្មោច​ពួក​គេ ឬ​ខ្មោច​ប្រពន្ធ និង​ខ្មោច​កូន​ប្រុស​ស្រី​របស់​គេ​ឡើយ។ យើង​នឹង​ដាក់​ទោស​ពួក​គេ តាម​អំពើ​អាក្រក់​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។

17. ចូរ​អ្នក​ប្រកាស​ពាក្យ​នេះ​ថា:“ទឹក​ភ្នែក​របស់​យើង​ហូរ​ទាំង​យប់​ទាំង​ថ្ងៃឥត​ស្រាក‌ស្រាន្ត​ឡើយ ដ្បិត​នាង​ព្រហ្មចារីគឺ​ក្រុង​នៃ​ប្រជា‌ជន​របស់​យើងត្រូវ​វិនាស​អន្តរាយ និង​ត្រូវ​របួស​ជា​ទម្ងន់។

18. ពេល​ចេញ​ទៅ​ស្រុក​ស្រែយើង​ឃើញ​សុទ្ធ​តែ​សាក‌សពដែល​ស្លាប់​ដោយ​មុខ​ដាវពេល​ចូល​ក្នុង​ទីក្រុងយើង​ឃើញ​សុទ្ធ​តែ​អ្នក​រង​ទុក្ខ​ដោយ​ទុរ្ភិក្ស។ព្យាការី និង​បូជា‌ចារ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុកតែ​ពុំ​យល់​អ្វី​ឡើយ”»។

19. ឱ​ព្រះ‌អម្ចាស់​អើយតើ​ព្រះ‌អង្គ​ពិត​ជា​បោះ​បង់​ចោល​យូដា​ឬ?តើ​ព្រះ‌អង្គ​ស្អប់​ក្រុង​ស៊ីយ៉ូន​ឬ?ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​វាយ​យើង​ខ្ញុំ​ឲ្យ​របួសមើល​មិន​ជា​ដូច្នេះ?យើង​ខ្ញុំ​សង្ឃឹម​ថា​បាន​សុខតែ​គ្មាន​អ្វី​ល្អ​ប្រសើរ​កើត​ឡើង​សោះយើង​ខ្ញុំ​សង្ឃឹម​ថា​បាន​ជា​សះ‌ស្បើយតែ​យើង​ខ្ញុំ​បែរ​ជា​ជួប​ភ័យ​អាសន្ន​ទៅ​វិញ។

20. ឱ​ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​សូម​សារភាព​ថាយើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ហើយ​ដូនតា​របស់​យើង​ខ្ញុំ​ក៏​បាន​ប្រព្រឹត្តអំពើ​ទុច្ចរិត​ដែរ។យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹងព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

21. ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គសូម​មេត្តា​កុំ​បំបាក់​មុខ​យើង​ខ្ញុំសូម​កុំ​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹមដែល​ជា​បល្ល័ង្ក​ដ៏​រុងរឿង​របស់​ព្រះ‌អង្គត្រូវ​អាម៉ាស់។សូម​នឹក​ចាំ​ពី​សម្ពន្ធ‌មេត្រីដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ​យើង​ខ្ញុំសូម​កុំ​ផ្ដាច់​សម្ពន្ធ‌មេត្រី​នេះ​ឡើយ។

22. ក្នុង​ចំណោម​ព្រះ​ដ៏​ឥត​បាន​ការ​របស់ប្រជា‌ជាតិ​ទាំង‌ឡាយគ្មាន​ព្រះ​ណា​អាច​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​បាន​ទេ!សូម្បី​តែ​មេឃ​ផ្ទាល់ក៏​មិន​អាច​បង្អុរ​ភ្លៀង​ចុះ​មក​បាន​ដែរ។ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយមាន​តែ​ព្រះ‌អង្គ​ទេ​ដែល​អាច​បង្អុរ​ភ្លៀង​បានយើង​ខ្ញុំ​សង្ឃឹម​លើ​ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះត្បិត​ហេតុ‌ការណ៍​ទាំង​នេះ​កើត​មក​ពី​ព្រះ‌អង្គ។