ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 25 Khmer Standard Version (KHSV)

ស្រុក​បាប៊ី‌ឡូន​នឹង​ធ្វើ​ជា​មហា​អំណាច​ចិត‌សិប​ឆ្នាំ

1. នេះ​ជា​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ស្ដី​អំពី​ជន‌ជាតិ​យូដា​ទាំង​មូល នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស ជា​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។

2. លោក​យេរេមា​ប្រកាស​ព្រះ‌បន្ទូល​នេះ​ដល់​អ្នក​ស្រុក​យូដា​ទាំង​អស់ និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល ដូច​ត​ទៅ:

3. ចាប់​ពី​ឆ្នាំ​ទី​ដប់​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស បុត្រ​របស់​ព្រះ‌បាទ​អាំម៉ូន ជា​ស្ដេច​ស្រុក​យូដា មក​ទល់​ថ្ងៃ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​បាន​ម្ភៃ​បី​ឆ្នាំ​ហើយ ហើយ​ខ្ញុំ​ក៏​បាន​នាំ​ព្រះ‌បន្ទូល​នេះ​មក​ប្រាប់​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​មក តែ​អ្នក​រាល់​គ្នា​ពុំ​បាន​ស្ដាប់​ទេ។

4. ព្រះ‌អម្ចាស់​បាន​ចាត់​ព្យាការី​ទាំង​ប៉ុន្មាន​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ឲ្យ​មក​រក​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​មក តែ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់​ត្រង‌ត្រាប់​ស្ដាប់​ឡើយ។

5. លោក​ទាំង​នោះ​ប្រកាស​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ងាក​ចេញ​ពី​ផ្លូវ​ទុច្ចរិត ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត នោះ​អ្នក​រាល់​គ្នា នឹង​បាន​រស់​នៅ​ក្នុង​ទឹក​ដី ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ជា​រៀង​រហូត។

6. កុំ​រត់​តាម​ព្រះ​ឯ​ទៀតៗ​ដើម្បី​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ​ឡើយ។ បើ​អ្នក​រាល់​គ្នា​លែង​បញ្ឆេះ​កំហឹង​របស់​យើង ដោយ​សូន​រូប​ព្រះ​ទេ​នោះ យើង​ក៏​មិន​ធ្វើ​ទោស​អ្នក​រាល់​គ្នា​ដែរ។

7. ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​យើង​ទេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - គឺ​អ្នក​រាល់​គ្នា​បញ្ឆេះ​កំហឹង​របស់​យើង​ដោយ​សូន​រូប​ព្រះ ជា​ហេតុ​បណ្ដាល​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា។

8. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា: ដោយ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ពាក្យ​យើង​ទេ​នោះ

9. យើង​នឹង​ចាត់​គេ​ទៅ​ហៅ​ប្រជា‌ជាតិ​ទាំង​អស់ ដែល​នៅ​ស្រុក​ខាង​ជើង ព្រម​ទាំង​នេប៊ូ‌ក្នេសា ស្ដេច​ស្រុក​បាប៊ី‌ឡូន ជា​អ្នក​បម្រើ​របស់​យើង​ឲ្យ​មក -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​នឹង​បង្គាប់​អ្នក​ទាំង​នោះ​ឲ្យ​វាយ​លុក​ស្រុក​នេះ និង​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ។ ពួក​គេ​នឹង​បំផ្លាញ​ស្រុក​ទាំង​នោះ​ថ្វាយ​ផ្ដាច់​ដល់​យើង ហើយ​ធ្វើ​ឲ្យ​ស្រុក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន រហូត​ត​ទៅ។ ពេល​មនុស្ស‌ម្នា​ឃើញ​មហន្ត‌រាយ​ដែល​កើត​មាន គេ​ស្រឡាំង‌កាំង​គ្រប់ៗ​គ្នា។

10. យើង​នឹង​ធ្វើ​ឲ្យ​សម្រែក​ក្អាក‌ក្អាយ ព្រម​ទាំង​ចម្រៀង​របាំ​ដ៏​សប្បាយ និង​បទ​ចម្រៀង​អាពាហ៍‌ពិពាហ៍​របស់​គូ​ស្វាមី​ភរិយា​លែង​ឮ​ក្នុង​ចំណោម​ពួក​គេ ហើយ​សំឡេង​ត្បាល់​កិន និង​ពន្លឺ​ចង្កៀង​ក៏​លែង​មាន​ទៀត​ដែរ។

11. ស្រុក​នេះ​ទាំង​មូល​នឹង​ត្រូវ​អន្តរាយ វិនាស​ហិន‌ហោច ហើយ​ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ទៅ​ជា​ចំណុះ​ស្ដេច​ស្រុក​បាប៊ី‌ឡូន អស់​រយៈ​ពេល​ចិត‌សិប​ឆ្នាំ។

12. លុះ​រយៈ​ពេល​ចិត‌សិប​ឆ្នាំ​កន្លង​ផុត​ទៅ យើង​នឹង​ដាក់​ទោស​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រម​ទាំង​ប្រជា‌ជាតិ​នេះ ព្រោះ​តែ​អំពើ​ឧក្រិដ្ឋ​របស់​ពួក​គេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​ខាល់ដេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន រហូត​ត​ទៅ។

13. យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​នេះ​រង​ទុក្ខ​ទោស តាម​សេចក្ដី​ដែល​យើង​បាន​ប្រកាស​ប្រឆាំង​នឹង​ពួក​គេ ដូច​មាន​ចែង​ទុក​ក្នុង​ក្រាំង​នេះ ហើយ​ដែល​យេរេមា​ថ្លែង​ប្រឆាំង​នឹង​ប្រជា‌ជាតិ​ទាំង​អស់។

14. យើង​ក៏​ឲ្យ​ប្រជា‌ជាតិ​ជា​ច្រើន និង​ស្ដេច​ដ៏​ខ្លាំង​ពូកែ​យក​ស្រុក​បាប៊ី‌ឡូន​នេះ​ធ្វើ​ជា​ចំណុះ។ យើង​នឹង​ដាក់​ទោស​ពួក​គេ តាម​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត និង​តាម​ស្នា‌ដៃ​ដែល​គេ​បាន​សូន​ធ្វើ»។

ព្រះ‌អម្ចាស់​ដាក់​ទោស​នគរ​ទាំង​អស់​នៅ​លើ​ផែនដី

15. ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​យក​ពែង​នេះ ដែល​ពេញ​ដោយ​ស្រា​នៃ​កំហឹង ពី​ដៃ​របស់​យើង ទៅ​បង្អក​ប្រជា‌ជាតិ​ទាំង​អស់ ដែល​យើង​ចាត់​អ្នក​ឲ្យ​ទៅ​រក។

16. ចូរ​ឲ្យ​ពួក​គេ​ផឹក ហើយ​ធីង‌ធោង វង្វេង​ស្មារតី ដោយ​ឃើញ​ដាវ​ដែល​យើង​ចាត់​ឲ្យ​ទៅ​ប្រហារ​ពួក​គេ»។

17. ខ្ញុំ​ទទួល​យក​ពែង​ពី​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ ហើយ​បង្អក​ប្រជា‌ជាតិ​ទាំង​អស់ ដែល​ព្រះ‌អង្គ​ចាត់​ខ្ញុំ​ឲ្យ​ទៅ​រក​នោះ

18. គឺ​ក្រុង​យេរូ‌សាឡឹម និង​ក្រុង​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា ទាំង​ស្ដេច ទាំង​មន្ត្រី ដើម្បី​ឲ្យ​ស្រុក​នេះ​វិនាស​សូន្យ​ក្លាយ​ទៅ​ជា​ទី​ស្មសាន។ ពេល​មនុស្ស‌ម្នា​ឃើញ​គេ​ស្រឡាំង‌កាំង ហើយ​ប្រើ​ឈ្មោះ​ស្រុក​នេះ​ដាក់​បណ្ដាសា​គ្នា។ នេះ​ជា​សភាព‌ការណ៍​ដែល​កើត​មាន​សព្វ​ថ្ងៃ។

19. ខ្ញុំ​ក៏​បង្អក​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ព្រម​ទាំង​នាម៉ឺន មន្ត្រី និង​ប្រជា‌ជន​ទាំង​មូល​របស់​ស្ដេច​នោះ

20. ប្រជា‌ជន​ភាគ​តិច​នៅ​ស្រុក​អេស៊ីប។ ស្ដេច​ទាំង​អស់​នៅ​ស្រុក​អ៊ូស ស្ដេច​ទាំង​អស់​នៅ​ស្រុក​ភីលីស្ទីន គឺ​ស្ដេច​នៅ​ក្រុង​អាស្កា‌ឡូន ក្រុង​កាសា ក្រុង​អេក្រូន និង​ក្រុង​អាស្តូឌ​ដែល​នៅ​សេស‌សល់។

21. ស្រុក​អេដុម ស្រុក​ម៉ូអាប់ និង​ជន‌ជាតិ​អាំម៉ូន។

22. ស្ដេច​ទាំង​អស់​នៅ​ក្រុង​ទីរ៉ុស ស្ដេច​ទាំង​អស់​នៅ​ក្រុង​ស៊ីដូន និង​ស្ដេច​ទាំង‌ឡាយ​នៅ​តាម​កោះ ដែល​នៅ​ខាង​នាយ​សមុទ្រ។

23. ស្រុក​ដេដាន់ ស្រុក​ថេម៉ា ស្រុក​ប៊ូស និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​ដែល​កោរ​ជើង​សក់។

24. ស្ដេច​ទាំង​អស់​នៃ​ស្រុក​អារ៉ាប់ ស្ដេច​របស់​ប្រជា‌ជន​ភាគ​តិច​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន។

25. ស្ដេច​ទាំង​អស់​របស់​ស្រុក​ស៊ីមរី ស្ដេច​ទាំង​អស់​របស់​ស្រុក​អេឡាំ និង​ស្ដេច​ទាំង​អស់​របស់​ស្រុក​មេឌី

26. ស្ដេច​ទាំង​អស់​នៅ​ស្រុក​ខាង​ជើង ទោះ​បី​នៅ​ជិត ឬ​ឆ្ងាយ​ក្ដី ឥត​មាន​ខ្វះ​នរណា​ឡើយ ព្រម​ទាំង​នគរ​ទាំង​អស់​នៅ​លើ​ផែនដី គឺ​អស់​អ្នក​ដែល​រស់​ក្នុង​លោក​នេះ​ទាំង​មូល។ នៅ​ទី​បំផុត ស្ដេច​ក្រុង​សេសាក់ នឹង​សោយ​ស្រា​ពី​ពែង​នេះ​ក្រោយ​គេ​បង្អស់។

27. «អ្នក​ត្រូវ​ប្រកាស​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា ចូរ​ផឹក​ឲ្យ​ស្រវឹង​រហូត​ដល់​ក្អួត។ ពេល​ឃើញ​ដាវ​ដែល​យើង​ចាត់​ឲ្យ​មក​ប្រហារ​អ្នក​រាល់​គ្នា​អ្នក​រាល់​គ្នា​នឹង​ដួល ក្រោក​ពុំ​រួច​ឡើយ!”

28. ប្រសិន​បើ​ពួក​គេ​ពុំ​ព្រម​ទទួល​ពែង​ពី​ដៃ​អ្នក​យក​ទៅ​ផឹក​ទេ ចូរ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា ត្រូវ​តែ​ផឹក! ត្រូវ​តែ​ផឹក!

29. ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ចាប់​ពី​ទីក្រុង​របស់​យើង​ផ្ទាល់។ អ្នក​រាល់​គ្នា​ពុំ​អាច​រួច​ខ្លួន​បាន​ឡើយ យើង​មិន​អត់‌អោន​ឲ្យ​អ្នក​រាល់​គ្នា​ទេ យើង​នឹង​ប្រើ​គេ​ឲ្យ​ទៅ​ប្រហារ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​ដោយ​មុខ​ដាវ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល”។

30. រីឯ​អ្នក​វិញ ចូរ​នាំ​ពាក្យ​ទាំង​នេះ​ទៅ​ថ្លែង​ប្រាប់​ពួក​គេ​ថា: “ព្រះ‌អម្ចាស់​គំរាម​ពី​លើ​មេឃ​មកព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរសៀង​ពី​ព្រះ‌ដំណាក់​ដ៏‌វិសុទ្ធព្រះ‌អង្គ​គំរាម​កំហែង​មក​លើ​ទឹក​ដី​របស់​ព្រះ‌អង្គព្រះ‌អង្គ​ស្រែក​ដាក់​ទោសប្រជា‌ជន​នៅ​លើ​ផែនដី​ទាំង​មូលដូច​គេ​ស្រែក​ហ៊ោនៅ​ពេល​គាប​ផ្លែ​ទំពាំង‌បាយជូរ។

31. ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​លាន់​ឮរហូត​ដល់​ចុង​ផែនដីដ្បិត​ព្រះ‌អម្ចាស់​មាន​សំណុំ​រឿង​ចោទ​ប្រកាន់ប្រជា‌ជាតិ​ទាំង​អស់ព្រះ‌អង្គ​កាត់​ក្ដី​មនុស្ស​លោក​ទាំង​មូល។ព្រះ‌អង្គ​ប្រគល់​មនុស្ស​មាន​ទោសទៅ​ឲ្យ​គេ​ប្រហារ​ដោយ​មុខ​ដាវ”»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

32. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូលទៀត​ថា គ្រោះ​កាច​នឹង​ឆ្លង​ពី​ប្រជា‌ជាតិ​មួយទៅ​ប្រជា‌ជាតិ​មួយ​ទៀត។ព្យុះ​សង្ឃរា​មួយ​នឹង​បក់​បោក​មក​ពីទី​ដាច់​ស្រយាល​នៃ​ផែនដី។

33. នៅ​ថ្ងៃ​នោះ សាក‌សព​របស់​អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​ប្រហារ​នឹង​ស្ថិត​នៅ​ពាស‌ពេញ​លើ​ផែនដី គ្មាន​នរណា​កាន់​ទុក្ខ គ្មាន​នរណា​ប្រមូល​សព​ពួក​គេ​យក​ទៅ​បញ្ចុះ​ឡើយ គឺ​សាក‌សព​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ជី​នៅ​លើ​ដី។

34. ពួក​គង្វាល​អើយចូរ​ស្រែក​ឲ្យ​អស់​ទំហឹង​ទៅ!អ្នក​ដឹក​នាំ​ហ្វូង​ចៀម​អើយចូរ​ននៀល​នៅ​លើ​ដីដ្បិត​ថ្ងៃ​ដែល​ត្រូវ​ពិឃាត​អ្នក​រាល់​គ្នាមក​ដល់​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ប្រៀប​បាននឹង​ថូ​ដ៏​មាន​តម្លៃ​ដែល​ធ្លាក់​បែក។

35. គ្មាន​ជម្រក​សម្រាប់​ពួក​គង្វាល​ទៀត​ទេ!គ្មាន​កន្លែង​ពួន សម្រាប់​អ្នក​ដឹក​នាំហ្វូង​ចៀម​ទៀត​ឡើយ!

36. សំឡេង​យំ​សោក​របស់​ពួក​គង្វាលនិង​សម្រែក​របស់​អ្នក​ដឹក​នាំ​ហ្វូង​ចៀមបាន​លាន់​ឮ​ឡើងដ្បិត​ព្រះ‌អម្ចាស់​កម្ទេច​វាល​ស្មៅ​របស់​ពួក​គេ។

37. ព្រះ‌ពិរោធ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ‌អម្ចាស់ធ្វើ​ឲ្យ​ក្រោល​ដែល​ធ្លាប់​តែ​សុខ‌សាន្តក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ។

38. ព្រះ‌អង្គ​បោះ​បង់​ចោល​ស្រុក​របស់​ព្រះ‌អង្គដូច​សិង្ហ​បោះ​បង់​ចោល​រូង​របស់​វាដ្បិត​ព្រះ‌អម្ចាស់​បាន​កម្ទេច​ស្រុក​នេះឲ្យ​វិនាស​អន្តរាយ ដោយ‌សារ​ព្រះ‌ពិរោធដ៏​ខ្លាំង​របស់​ព្រះ‌អង្គ ឥត​ត្រា​ប្រណី​ឡើយ។