ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 10 Khmer Standard Version (KHSV)

ព្រះ‌ជាម្ចាស់ និង​ព្រះ​ក្លែង‌ក្លាយ

1. ជន‌ជាតិ​អ៊ីស្រា‌អែល​អើយចូរ​នាំ​គ្នា​ស្ដាប់​សេចក្ដី​ដែល ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​រាល់​គ្នា!

2. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«មិន​ត្រូវ​យក​តម្រាប់​តាម​ប្រជា‌ជាតិ​នានា​ឡើយហើយ​ក៏​មិន​ត្រូវ​ញ័រ​រន្ធត់​ចំពោះ​ទី​សម្គាល់ផ្សេងៗ​នៅ​លើ​មេឃដូច​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែរ។

3. ជំនឿ​សាសនា​របស់​សាសន៍​នានាសុទ្ធ​តែ​ឥត​បាន​ការ។ពួក​គេ​កាប់​ដើម​ឈើ​ពី​ក្នុង​ព្រៃហើយ​ជាង​ក៏​យក​ពន្លាក​មក​ដាប់​ឆ្លាក់​ធ្វើ​ជា​រូប

4. រួច​គេ​យក​ប្រាក់ និង​មាស​ស្រោប​ពី​លើ។បន្ទាប់​មក គេ​យក​ដែក​គោល និង​ញញួរមក​ដំ​ភ្ជិត​រូប​នោះ​កុំ​ឲ្យ​រង្គើ។

5. ព្រះ​ទាំង​នោះ​មិន​ចេះ​និយាយ​ទេគឺ​ប្រៀប​បាន​នឹង​ទីង‌មោង​ចាំ​ចម្ការ​ត្រសក់ព្រះ​ទាំង​នោះ​មិន​ចេះ​ដើរ​ឡើយទៅ​ណា​មក​ណា ត្រូវ​តែ​មាន​អ្នក​លី​សែង។កុំ​ខ្លាច​ព្រះ​ទាំង​នោះ​អីព្រះ​ទាំង​នោះ​មិន​ចេះ​ធ្វើ​បាប​នរណា​ទេហើយ​ក៏​មិន​ចេះ​ប្រព្រឹត្ត​អំពើ​ល្អ​ដែរ»។

6. ឱ​ព្រះ‌អម្ចាស់​អើយ គ្មាន​ព្រះ​ណា​ប្រៀប​ផ្ទឹម​នឹងព្រះ‌អង្គ​បាន​ឡើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្ដមហើយ​ព្រះ‌នាម​ព្រះ‌អង្គ​ក៏​ឧត្ដុង្គ‌ឧត្ដម​ដែរព្រោះ​ព្រះ‌អង្គ​ប្រកប​ដោយ​ឫទ្ធិ‌បារមី។

7. មនុស្ស​ទាំង​អស់​ត្រូវ​តែ​កោត​ខ្លាច​ព្រះ‌អង្គដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌មហា‌ក្សត្ររបស់​ប្រជា‌ជាតិ​នានា។ក្នុង​ចំណោម​ប្រជា‌ជាតិ​នានានិង​នៅ​ក្នុង​នគរ​ទាំង​ប៉ុន្មានគ្មាន​អ្នក​ប្រាជ្ញ​ណា​ផ្ទឹម​នឹង​ព្រះ‌អង្គ​បាន​ឡើយ។

8. ពួក​គេ​សុទ្ធ​តែ​ល្ងី‌ល្ងើ និង​លេលា​ទាំង​អស់​គ្នាដោយ​គោរព​រូប​ព្រះ​ធ្វើ​ពី​ឈើ​ដែល​ឥត​បាន​ការ

9. ពួក​គេ​យក​សន្លឹក​ប្រាក់​ពី​ស្រុក​តើស៊ីសនិង​យក​មាស​ពី​ស្រុក​អ៊ូផាសហើយ​ឲ្យ​ជាង​ទង និង​ជាង​ចម្លាក់យក​មាស​ប្រាក់​នោះ​ស្រោប​ពី​លើ​រូប​បដិមារួច​យក​ក្រណាត់​ពណ៌​ស្វាយ និង​ក្រហម​ទុំមក​ពាក់​ឲ្យ​ផង។រូប​ព្រះ​ទាំង​នោះ​ជា​ស្នា‌ដៃ​របស់​សិល្ប‌ករ។

10. រីឯ​ព្រះ‌អម្ចាស់​វិញ ព្រះ‌អង្គ​ជា​ព្រះ​នៃ​សេចក្ដី​ពិតព្រះ‌អង្គ​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅជា​ព្រះ‌មហា‌ក្សត្រ​ដែល​នៅ​ស្ថិត‌ស្ថេរអស់‌កល្ប​ជា‌និច្ច។ពេល​ព្រះ‌អង្គ​សម្តែង​ព្រះ‌ពិរោធនោះ​ផែនដី​ត្រូវ​ញាប់‌ញ័រ។ប្រជា‌ជាតិ​ទាំង‌ឡាយ​ពុំ​អាច​ទ្រាំ‌ទ្រ​នឹងព្រះ‌ពិរោធ​ដ៏​ខ្លាំង‌ក្លា​របស់​ព្រះ‌អង្គ​ទេ។

11. ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ​ទាំង‌ឡាយ ដែល​ពុំ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី មុខ​ជា​ត្រូវ​វិនាស​បាត់​សូន្យ​ពី​ផែនដី និង​ពី​ក្រោម​មេឃ​នេះ​ពុំ‌ខាន។

12. រីឯ​ព្រះ‌អម្ចាស់​វិញ ព្រះ‌អង្គ​បាន​សូន​ផែនដីដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គព្រះ‌អង្គ​បាន​បង្កើត​ពិភព​លោកដោយ​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌អង្គព្រះ‌អង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃដោយ​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ។

13. ពេល​ព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរសៀងទឹក​ទាំង‌ឡាយ​មក​មូល​ផ្ដុំ​គ្នា​នៅ​លើ​មេឃពពក​រសាត់​មក​ពី​ជើង​មេឃផ្លេក​បន្ទោរ​បង្អុរ​ភ្លៀង​ចុះ​មកហើយ​ខ្យល់​ក៏​ចេញ​ពី​កន្លែង​របស់​វា​ដែរ។

14. ពេល​ឃើញ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គមនុស្ស​ទាំង​អស់​បែរ​ជា​ងឿង‌ឆ្ងល់ហើយ​ភ័ន្ត‌ភាំង​ស្មារតីជាង​មាស​បែរ​ជា​ខ្មាស​ខ្លួន​ឯងដោយ​ឆ្លាក់​រូប​ព្រះ​ក្លែង‌ក្លាយ​ឥត​បាន​ការទាំង​នោះ ដែល​គ្មាន​វិញ្ញាណ។

15. ព្រះ​ទាំង​នោះ​ឥត​បាន​ការ​អ្វី​សោះជា​វត្ថុ​គួរ​ឲ្យ​មើល‌ងាយដែល​នឹង​ត្រូវ​វិនាស​សូន្យនៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​ដាក់​ទោស។

16. រីឯ​ព្រះ​របស់​លោក​យ៉ាកុប​វិញ​មិន​ដូច្នោះ​ទេព្រះ‌អង្គ​បាន​បង្កើត​អ្វីៗ​ទាំង​អស់ព្រះ‌អង្គ​បាន​ជ្រើស​រើស​អ៊ីស្រា‌អែលធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គព្រះ‌អង្គ​មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

មហន្ត‌រាយ​ដ៏​ទាន់‌ហន់

17. យេរូ‌សាឡឹម​អើយសត្រូវ​បាន​ឡោម‌ព័ទ្ធ​អ្នក​ជុំ‌វិញ​ហើយ!ចូរ​ប្រមូល​ទ្រព្យ‌សម្បត្តិ​របស់​អ្នក!

18. ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ពេល​នេះ យើង​នឹង​លើក​អ្នក​ស្រុក​នេះគ្រវែង​ចោល​ឲ្យ​ឆ្ងាយ​ពី​ទឹក​ដីយើង​នឹង​ដេញ​ពួក​គេ​យ៉ាង​ប្រកិតមិន​ឲ្យ​ពួក​គេ​រត់​រួច​ឡើយ»។

19. ខ្ញុំ​វេទនា​ហើយ! ខ្ញុំ​ហិន‌ហោច​អស់​ហើយ!ដំបៅ​របស់​ខ្ញុំ​មើល​មិន​ជា​ទេ!ពី​មុន​ខ្ញុំ​គិត​ថា ខ្ញុំ​ឈឺ​ចាប់​មែនតែ​ខ្ញុំ​អាច​ស៊ូ‌ទ្រាំ​បាន!

20. ប៉ុន្តែ ឥឡូវ​នេះ ជំរំ​របស់​ខ្ញុំ​ខូច​ខាត​អស់រីឯ​ខ្សែ​ចង​ជំរំ​ក៏​ដាច់​អស់​ដែរកូន​ចៅ​ខ្ញុំ​បាន​ចាក​ចេញ​ពី​ខ្ញុំ​បាត់​អស់​ទៅ​ហើយគ្មាន​នរណា​ជួយ​ដំឡើង​ជំរំនិង​ជួយ​ធ្វើ​ជម្រក​ឲ្យ​ខ្ញុំ​សា​ជា​ថ្មី​ឡើយ។

21. នេះ​ជា​កំហុស​របស់​ពួក​មេ​ដឹក​នាំ​ដ៏​ភ្លី‌ភ្លើពួក​គេ​មិន​បាន​ស្វែង​រក​ព្រះ‌អម្ចាស់​ទេហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​បរា‌ជ័យហើយ​ប្រជា‌ជន​ដែល​នៅ​ក្រោម​ការ​គ្រប់‌គ្រងរបស់​ពួក​គេ​ក៏​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់​ដែរ។

22. ស្ដាប់​មើល​ចុះ សំឡេង​ដ៏​គគ្រឹក‌គគ្រេងលាន់​ឮ​ឡើង​ពី​ទិស​ខាង​ជើងដើម្បី​មក​កម្ទេច​ក្រុង​ទាំង‌ឡាយ​នៃ​ស្រុក​យូដាឲ្យ​ក្លាយ​ទៅ​ជា​ទី​ស្មសានជា​ជម្រក​របស់​ឆ្កែ​ព្រៃ។

23. ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​យល់​ឃើញ​ថាមនុស្ស​លោក​មិន​អាច​ធ្វើ​ជា​ម្ចាស់​លើកិរិយា​មារយាទ​របស់​ខ្លួន​បាន​ទេក្នុង​ដំណើរ​ជីវិតគេ​ពុំ​អាច​តម្រង់​ផ្លូវ​របស់​ខ្លួន​បាន​ឡើយ។

24. ឱ​ព្រះ‌អម្ចាស់​អើយសូម​កែ​តម្រង់​ទូលបង្គំ​ផង!សូម​កែ​តម្រង់​ទូលបង្គំ ដោយ​អធ្យាស្រ័យគឺ​កុំ​ប្រើ​ព្រះ‌ពិរោធ​ឡើយក្រែង​លោ​ទូលបង្គំ​ត្រូវ​វិនាស​សូន្យ​ទៅ។

25. សូម​បំបែរ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គទៅ​លើ​ប្រជា‌ជាតិ​នានា​ដែល​ពុំ​ស្គាល់​ព្រះ‌អង្គទៅ​លើ​ប្រជា‌ជន​ទាំង‌ឡាយ​ដែល​ពុំ​គោរព​បម្រើព្រះ‌នាម​របស់​ព្រះ‌អង្គ!ដ្បិត​ពួក​គេ​បាន​លេប​បំបាត់​ពូជ‌ពង្សរបស់​លោក​យ៉ាកុបពួក​គេ​បំបាត់​ពូជ​សាសន៍​នេះព្រម​ទាំង​បំផ្លាញ​ទឹក​ដី​ឲ្យ​ទៅ​ជាទី​ស្មសាន​ទៀត​ផង។